រដ្ឋ​គ្រោង​ថវិកា​ជាង​៣​៥​០​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំ​២​០​២​៣​

រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណ លានរៀល ប្រមាណជាង លានដុល្លារអាមេរិកសម្រាប់ចំណាយលើរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ ចំនួននេះកើនឡើង,ភាគរយបើធៀបនឹងឆ្នាំ


ក្នុងសេចក្ដីព្រៀច្បាប់សម្រាប់គ្រប់គ្រងថវិកាជាតិឆ្នាំ បានបង្ហាញថា ចំនួនថវិកានេះ សម្រាប់ចំណាយលើរាជធានីខេត្ត(សម្រាប់រដ្ឋបាលខណ្ឌ)ចំនួន លានរៀល ស្មើប្រមាណ,លានដុល្លារកើន,ភាគរយធៀបនឹងឆ្នាំ សម្រាប់ក្រុងស្រុកចំនួន លានរៀល ស្មើប្រមាណ,លានដុល្លារកើន,ភាគរយធៀបនឹងឆ្នាំ សម្រាប់ឃុំសង្កាត់ចំនួន លានរៀល ស្នើប្រមាណ,លានដុល្លារកើន,ភាគរយធៀបនឹងឆ្នាំ


តាមសេចក្ដីព្រៀច្បាប់សម្រាប់គ្រប់គ្រងថវិកាជាតិក្នុងឆ្នាំ ចំពោះមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់មានចំនួន លានរៀល ស្មើប្រមាណ,លានដុល្លារកើនឡើង,ភាគរយ ក្នុងនោះថវិកាម្រាផ្នែកអភិវឌ្ឍមូលដ្ឋានឃុំសង្កាត់នីមួយៗទទួលបានជាមធ្យមប្រមាណ លានរៀល ស្មើប្រមាណ ដុល្លារក្នុងមួយឆ្នាំ


សេចក្ដីព្រៀច្បាប់សម្រាប់គ្រប់គ្រងថវិកាជាតិឆ្នាំ បានបញ្ជាក់ថា ការបង្កើនចំណាយទាំងនេះ ដើម្បីលើកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ក៏ដូចជាការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោម ដូចជាការចំណាយដល់ការដំឡើងបំណាច់ជូនក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ និងមន្ត្រីថ្នាក់ភូមិ


សេចក្ដីព្រៀច្បាប់សម្រាប់គ្រប់គ្រងថវិកាជាតិសរសេរថា «ដូចនេះប្រាប់ឧបត្ថម្ភប្រចាំខែសម្រាប់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិគិតចាប់ពីខែមករា ឆ្នាំ នឹងកើនឡើងដល់ប្រមាណ ដុល្លារសម្រាប់ប្រធានក្រុមប្រឹក្សារាធានីខេត្ត ហើយប្រាក់បៀវត្សរ៍របស់សមាជិកក្រុមប្រឹក្សារាជធានីខេត្តនឹងដំឡើងដល់ ដុល្លារ


សេចក្ដីព្រៀច្បាប់សម្រាប់គ្រប់គ្រងថវិកាជាតិបន្តថា «ចំពោះប្រាក់បៀវត្សរ៍របស់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងដំឡើងដល់ ដុល្លារ ខណៈសមាជិកនឹងទទួលបានប្រាក់បៀវត្សរ៍កើនឡើងដល់ដុល្លារ ចំណែកប្រធានក្រុមប្រឹក្សាឃុំសង្កាត់នឹងទទួលបានប្រាក់បៀវត្សរ៍កើនឡើងដល់ជាតិដុល្លារ ចៅសង្កាត់រងទីនិងចៅសង្កាត់រងទីនឹងទទួលបានប្រាក់បៀវត្សរ៍កើនដល់ដុល្លារ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នឹងទទួលបានប្រាក់បៀវត្សរ៍កើនដល់ជិតដុល្លារ»


លោក ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភាពីម្សិមិញនៅវិមានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត


លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំឡើងដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ហៅកាត់ថា ថវិកាសមិទ្ធកម្មដែលជាម៉ូឌែសមស្របសម្រាប់កម្ពុជា


លោកបន្តថា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំការងាររៀបចំសេចក្តីព្រាងច្បាប់នេះចាប់តាំងពីឆ្នាំ ដែលសេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់គោលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលអាចអនុវត្តបានក្នុងបរិការណ៍កម្ពុជាស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ-


ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការស្តារនិងការកសាងភាពធន់របស់កម្ពុជាសម្រាប់រយៈពេលវែងទៅមុខ ដែលកិច្ចការនេះកាន់តែមានភាពបន្ទាន់ថែមទៀតក្នុងបរិការណ៍បច្ចុប្បន្នដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងជួបបញ្ហាប្រឈមជាច្រើន


លោក ស៊ឹង សែនករុណា អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ បានយល់ឃើញថា ការរៀបចំចាត់ចែងខ្ទង់ចំណាយថវិកា គឺអាស្រ័យលើមន្ត្រីរដ្ឋាភិបាលពិនិត្យឃើញពីកត្តាដែលត្រូវអភិវឌ្ឍសេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប៉ុន្តែលោកបានកត់សម្គាល់ឃើញថា ពីពេលកន្លងមក រដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាក្នុងចំនួនច្រើនដែរ តែការអភិវឌ្ឍមួយចំនួននៅរដ្ឋបាលថ្នាក់ក្រោមជាតិហាក់បីដូចជាមិនមានភាពរីកចម្រើនខ្លាំងទាល់តែសោះ


លោកបានដាក់ក្ដីព្រួយបារម្ភចំពោះការបង្កើនកញ្ចប់ថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋាភិបាល ដែលកន្លងមកខ្វះតម្លាភាពក្នុងការអភិវឌ្ឍគម្រោង ហើយបានផ្ដល់ផលប្រយោជន៍ដល់មន្ត្រីពាក់ព័ន្ធនឹងការដេញថ្លៃទៅលើការស្ថាបនាហេដ្ឋារចនានៅមូលដ្ឋានជាដើមនោះ គឺមិនបានឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ក៏ដូចជាការខ្វះគុណភាពជាដើម


លោកនិយាយថា «ប្រសិនបើបង្កើនថវិកាបន្ថែម គឺគួរតែត្រួតពិនិត្យលើថវិកាចាស់ ហើយគម្រោងផ្ដល់ថវិកាថ្មីក៏គួរត្រួតពិនិត្យឱ្យបានហ្មត់ចត់ដែរ ការធ្វើបែបនេះ ដើម្បីចៀសវាងការផ្ដល់ឱកាសដល់មន្ត្រីខិលខូច គប់គិតជាំមួយឈ្មួញដេញថ្លៃ ដើម្បីកេងប្រវ័ញ្ចលើគម្រោងអភិវឌ្ឍនីមួយៗ ដែលធ្វើឱ្យការស្ដារការអភិវឌ្ឍនៅតាមមូលដ្ឋានគ្មានការរីកចម្រើន»