រដ្ឋ​គ្រោង​ថវិកា​ជាង​៣​៥​០​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំ​២​០​២​៣​

រាជរដ្ឋាភិបាល​គ្រោង​ថវិកា​ប្រមាណ​ ​១​ ​៤​៥​៩​ ​២​៩​០​លាន​រៀល​ ​ឬ​ប្រមាណ​ជាង​ ​៣​៥​០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ចំណាយ​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​។​ ​ចំនួន​នេះ​កើន​ឡើង​១​៥​,​៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​


​ក្នុង​សេចក្ដី​ព្រៀ​ង​ច្បាប់​សម្រាប់​គ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ​២​០​២​៣​ ​បាន​បង្ហាញ​ថា​ ​ចំនួន​ថវិកា​នេះ​ ​សម្រាប់​ចំណាយ​លើ​រាជធានី​ខេត្ត​(​សម្រាប់​រដ្ឋបាល​ខណ្ឌ​)​ចំនួន​ ​១​៤​ ​២​២​៤​ ​លាន​រៀល​ ​ឬ​ស្មើ​ប្រមាណ​៣​,​៤​១​លាន​ដុល្លារ​កើន​៦​,​៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​ ​សម្រាប់​ក្រុង​ស្រុក​ចំនួន​ ​៤​៧​០​ ​១​៤​១​លាន​រៀល​ ​ឬ​ស្មើ​ប្រមាណ​១​១​២​,​៩​៤​លាន​ដុល្លារ​កើន​១​៦​,​៨​ភាគរយ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​ ​សម្រាប់​ឃុំ​សង្កាត់​ចំនួន​ ​៧​៥​៣​ ​៣​៥​០​លាន​រៀល​ ​ឬ​ស្នើ​ប្រមាណ​១​៨​០​,​៩​៧​លាន​ដុល្លារ​កើន​១​៥​,​៨​ភាគរយ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​


​តាម​សេចក្ដី​ព្រៀ​ង​ច្បាប់​សម្រាប់​គ្រប់គ្រង​ថវិកាជាតិ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ចំពោះ​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​មាន​ចំនួន​ ​២​២​១​ ​៥​៧​៣​លាន​រៀល​ ​ឬ​ស្មើ​ប្រមាណ​៥​៣​,​២​៣​លាន​ដុល្លារ​កើន​ឡើង​១​២​,​៤​ភាគរយ​។​ ​ក្នុង​នោះ​ថវិកា​ស​ម្រា​ប​ផ្នែក​អភិវឌ្ឍ​មូលដ្ឋាន​ឃុំ​សង្កាត់​នីមួយៗ​ទទួល​បាន​ជាមធ្យម​ប្រមាណ​ ​៣​៥​៨​លាន​រៀល​ ​ឬ​ស្មើ​ប្រមាណ​ ​៨​ ​៦​០​០​០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​


​សេចក្ដី​ព្រៀ​ង​ច្បាប់​សម្រាប់​គ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ​២​០​២​៣​ ​បាន​បញ្ជាក់​ថា​ ​ការ​បង្កើន​ចំណាយ​ទាំងនេះ​ ​ដើម្បី​លើក​ក​ម្ពស់​គុណភាព​និង​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ ​ដូចជា​ការ​ចំណាយ​ដល់​ការដំឡើង​បំណាច់​ជូន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ​ក្រុង​ស្រុក​ខណ្ឌ​ ​ឃុំ​សង្កាត់​ ​និង​មន្ត្រី​ថ្នាក់​ភូមិ​។​


​សេចក្ដី​ព្រៀ​ង​ច្បាប់​សម្រាប់​គ្រប់គ្រង​ថវិកាជាតិ​សរសេរ​ថា​៖​ ​«​ដូចនេះ​ប្រាប់​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គិត​ចាប់ពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​នឹង​កើន​ឡើង​ដល់​ប្រមាណ​ ​៣​៧​៧​ដុល្លារ​សម្រាប់​ប្រធាន​ក្រុមប្រឹក្សា​រា​ធានី​ខេត្ត​ ​ហើយ​ប្រាក់បៀវត្សរ៍​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​នឹង​ដំឡើង​ដល់​ ​២​៨​៧​ដុល្លារ​។​


​សេចក្ដី​ព្រៀ​ង​ច្បាប់​សម្រាប់​គ្រប់គ្រង​ថវិកាជាតិ​បន្ត​ថា​៖​ ​«​ចំពោះ​ប្រាក់បៀវត្សរ៍​របស់​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នឹង​ដំឡើង​ដល់​ ​៣​០​៨​ដុល្លារ​ ​ខណៈ​សមាជិក​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​កើន​ឡើង​ដល់​២​៣​៣​ដុល្លារ​។​ ​ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​កើន​ឡើង​ដល់​ជាតិ​៣​០​០​ដុល្លារ​ ​ចៅសង្កាត់​រង​ទី​១​និង​ចៅសង្កាត់​រង​ទី​២​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​កើន​ដល់​២​២​៣​ដុល្លារ​ ​ហើយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​កើន​ដល់​ជិត​២​០​០​ដុល្លារ​»​។​


​លោក​ ​ហេង​ ​សំ​រិន​ ​ប្រធានរដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​រដ្ឋសភា​ពី​ម្សិ​ស​មិញ​នៅ​វិមានរដ្ឋ​សភា​ ​ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹក​ស្អាត​។​


​លោក​ ​ឡេង​ ​ប៉េង​ឡុង​ ​អគ្គលេខាធិការ​រដ្ឋសភា​ ​បាន​បញ្ជាក់​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ថា​ ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​កសាង​ក្របខណ្ឌ​គតិយុត្ត​គោល​ ​និង​ចាំបាច់​សម្រាប់​ការ​អនុវត្ត​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធកម្ម​ ​ឬ​ហៅ​កាត់​ថា​ ​ថវិកា​សមិទ្ធកម្ម​ដែល​ជា​ម៉ូឌែ​ល​សមស្រប​សម្រាប់​កម្ពុជា​។​


​លោក​បន្ត​ថា​ ​រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ដល់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដឹកនាំ​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ចាប់តាំង​ពី​ឆ្នាំ​២​០​២​០​ ​ដែល​សេចក្តីព្រាងច្បាប់​នេះ​ ​គឺជា​ច្បាប់​គោល​គ្របដណ្តប់​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ ​ដែល​អាច​អនុវត្ត​បាន​ក្នុង​បរិ​ការណ៍​កម្ពុជា​ស្របតាម​ទិសដៅ​នៃ​ការ​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​យុទ្ធសាស្ត្រ​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២​០​១​៨​-​២​០​២​៥​។​


​ការ​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​សម្រាប់​គាំទ្រ​ដល់​ការ​ស្តារ​និង​ការ​កសាង​ភាព​ធន់​របស់​កម្ពុជា​សម្រាប់​រយៈពេល​វែង​ទៅមុខ​ ​ដែល​កិច្ចការ​នេះ​កាន់តែ​មាន​ភាព​បន្ទាន់​ថែមទៀត​ក្នុង​បរិ​ការណ៍​បច្ចុប្បន្ន​ដែល​ពិភពលោក​ក៏ដូចជា​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​។​


​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​អ្នកនាំពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​ ​បាន​យល់ឃើញ​ថា​ ​ការរៀបចំ​ចាត់ចែង​ខ្ទង់​ចំណាយ​ថវិកា​ ​គឺ​អាស្រ័យ​លើ​មន្ត្រី​រដ្ឋាភិបាល​ពិនិត្យ​ឃើញ​ពី​កត្តា​ដែល​ត្រូវ​អភិវឌ្ឍ​សេវា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ ​ពី​ពេល​កន្លងមក​ ​រដ្ឋាភិបាល​ទម្លាក់​កញ្ចប់​ថវិកា​ក្នុង​ចំនួន​ច្រើន​ដែរ​ ​តែ​ការ​អភិវឌ្ឍ​មួយ​ចំនួន​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ហាក់បីដូចជា​មិន​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ទាល់តែសោះ​។​


​លោក​បាន​ដាក់​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​បង្កើន​កញ្ចប់​ថវិកា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​រដ្ឋាភិបាល​ ​ដែល​កន្លងមក​ខ្វះ​តម្លា​ភាព​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ ​ហើយ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​ដេញថ្លៃ​ទៅលើ​ការស្ថាបនា​ហេ​ដ្ឋា​រចនា​នៅ​មូលដ្ឋាន​ជាដើម​នោះ​ ​គឺ​មិនបាន​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ជា​តម្រូវ​ការ​ជាក់ស្ដែង​នៅ​មូលដ្ឋាន​ ​ក៏ដូចជា​ការ​ខ្វះ​គុណភាព​ជាដើម​។​


​លោក​និយាយ​ថា​៖​ ​«​ប្រសិនបើ​បង្កើន​ថវិកា​បន្ថែម​ ​គឺ​គួរតែ​ត្រួតពិនិត្យ​លើ​ថវិកា​ចាស់​ ​ហើយ​គម្រោង​ផ្ដល់​ថវិកា​ថ្មី​ក៏​គួរ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ដែរ​។​ ​ការ​ធ្វើ​បែប​នេះ​ ​ដើម្បី​ចៀសវាង​ការ​ផ្ដល់​ឱកាស​ដល់​មន្ត្រី​ខិលខូច​ ​ឬ​គប់គិត​ជាំ​មួយ​ឈ្មួញ​ដេញថ្លៃ​ ​ដើម្បី​កេងប្រវ័ញ្ច​លើ​គម្រោង​អភិវឌ្ឍ​នីមួយៗ​ ​ដែល​ធ្វើ​ឱ្យ​ការ​ស្ដារ​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​គ្មាន​ការ​រីក​ចម្រើន​»​៕​