ចម្លាក់ព្រះឥសូរមួយចំហៀងខ្លួនជាស្រីពុំសូវមានអ្នកស្គាល់
អត្ថបទ៖ តន វិបុល
ភាគច្រើន អ្នកដែលធ្លាប់ចូលទស្សនាចម្លាក់នានាក្នុងសារមន្ទីរជាតិកម្ពុជា ប្រហែលជាពុំបានចាប់អារម្មណ៍នោះទេថា
ទីនោះមានចម្លាក់ប្លែកជាងគេមួយចំណោមចម្លាក់ទេពផ្សេងៗក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា
នោះគឺ “ចម្លាក់ព្រះឥសូរដែលខ្លួនមួយចំហៀងខ្លួនជាស្រី”។ ចម្លាក់នោះដាក់បង្ហាញនៅចុងបំផុតនៃថែវខាងលិចមុននឹងឆ្លងទៅថែវខាងជើងក្នុងសារមន្ទីរជាតិកម្ពុជា។
បើតាមសិលាចារឹកទួលគោកព្រះ
K.493 នៃខេត្តព្រៃបាននិយាយថា “ព្រះឥសូរមានព្រះកាយមួយចំហៀងជាព្រះកាយនាងឧមា”។
ចំណែកសិលាចារឹកបន្ទាយស្រី K.842 និងសិលាចារឹកបក្សីចាំក្រុង K.286
នៃខេត្តសៀមរាបបាននិយាយថា “ព្រះឥសូរនិងនាងឧមាមានព្រះកាយជាប់គ្នាតែមួយ”។ ដោយឡែកសិលាចារឹកសង្កែកោ K.232 បាននិយាយថា “ព្រះឥសូរមានព្រះកាយរួមភេទជាមួយនាងឧមា”។
សូមជម្រាបជូនថា
ចម្លាក់ព្រះឥសូរដែលខ្លួនមួយចំហៀងខ្លួនជាស្រីនោះ
គឺពុំសូវមានប្រជាប្រិយភាពប៉ុន្មាននោះទេ។ ម្យ៉ាងរូបចម្លាក់ទេពនេះ ក៏ពុំសូវមានច្រើនដែរ
ក្រៅពីរូបចម្លាក់ដែលនាំមកពីប្រាសាទស្រងែ នៅតំបន់រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
គឺមានតែ៨ទៀតប៉ុណ្ណោះ ដែលគេប្រទះឃើញ។ នេះទំនងជាហេតុនាំឲ្យពលរដ្ឋខ្មែរមួយចំនួនមិនបានស្គាល់៕
ប្រភព៖
www.yosothor.org
No comments:
Post a Comment