ស្ត្រី​ជាប់ឆ្នោត​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​មាន​១​២​.​៨​ភាគរយ​ ជាចំនួនតិចនៅឡើយបើធៀបនឹងបុរស

​សមាជិកសភា​សម្រាប់​នីតិកាល​ទី​៧​ ​បាន​គ្របដណ្ដប់​ដោយ​បុរស​ចំនួន​១​០​៩​នាក់​ ​ឬ​ស្មើនឹង​៨​៧​.​២​ភាគរយ​ ​និង​ស្ត្រី​មានតែ​១​២​.​៨​ភាគរយ​នៃ​អាសនៈ​សភា​ចំនួន​១​២​៥​។​ ​ចំនួន​បុរស​ក្នុង​សភា​សម្រាប់​អាណត្តិ​នេះ​មានការ​កើន​ឡើង​និង​ស្ត្រី​មានការ​ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​សមាជិកសភា​សម្រាប់​នីតិកាល​ទី​៦​ ​ដែល​គ្របដណ្ដប់​ដោយ​បុរស​ចំនួន​១​០​៦​ ​ឬ​ស្មើនឹង​៨​៤​.​៨​ភាគរយ​ ​និង​ស្ត្រី​ចំនួន​១​៩​នាក់​ ​ឬ​ស្មើនឹង​១​៥​.​២​ភាគរយ​។​

​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បាន​បង្ហាញ​ថា​ ​ស្ដ្រី​ដែល​បាន​ជាប់ឆ្នោត​រាស្ត្រ​ក្នុង​អាណត្តិ​នេះ​មាន​ចំនួន​១​៦​រូប​ឬ​ស្មើនឹង​១​២​.​៨​ភាគរយ​នៃ​អាសនៈ​សភា​។​

​ស្ដ្រី​ដែល​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំងនេះ​ស្ថិតនៅ​ក្នុង​គណបក្សប្រជាជន​ទាំងអស់​។​ ​ក្នុងចំណោម​ពួកគេ​បាន​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន​ម្នាក់​ ​នៅ​កំពង់ឆ្នាំង​ចំនួន​ម្នាក់​ ​នៅ​កំពង់ស្ពឺ​ចំនួន​ម្នាក់​ ​នៅ​កំពត​ចំនួន​ពីរ​នាក់​ ​នៅកណ្ដាល​ចំនួន​ម្នាក់​ ​នៅ​ភ្នំពេញ​ចំនួន​បី​នាក់​ ​នៅ​ព្រៃវែង​ចំនួន​ម្នាក់​ ​នៅ​សៀមរាប​ចំនួន​ម្នាក់​ ​នៅ​ស្វាយរៀង​ចំនួន​បី​នាក់​ ​និង​នៅ​មណ្ឌល​ខេត្ត​តាកែវ​ចំនួន​ពីរ​នាក់​។​

​លោក​ ​សួស​ ​យ៉ា​រ៉ា​ ​នាំពា​ក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា​ ​បក្ស​បាន​ដាក់​បេក្ខជន​ស្ត្រី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​នៅ​តាម​មណ្ឌល​បោះឆ្នោត​នានា​នៅ​ទូទាំង​ប្រទេស​ ​ប៉ុន្តែ​ការ​ជាប់ឆ្នោត​ឬ​មិន​ជាប់ឆ្នោត​ ​គឺ​អាស្រ័យ​លើ​ការបោះឆ្នោត​គាំទ្រ​ដោយ​ប្រជាជន​។​ ​ដូច្នេះ​វា​មិនមែន​បានសេចក្ដីថា​ ​កា​រដាក់​ស្ត្រី​ឈរឈ្មោះ​បោះឆ្នោត​មានការ​ធ្លាក់ចុះ​នោះ​ទេ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​នេះ​ជា​សិទ្ធិ​ប្រជាជន​បាន​ជ្រើសរើស​ ​ហើយ​តាមរយៈ​ការ​ជ្រើសរើស​នេះ​មានការ​ប្រែប្រួល​ទៅតាម​មណ្ឌល​ដែល​ពួកគាត់​បាន​ឈរឈ្មោះ​។​ ​ដូច្នេះ​អ្នក​ជាប់ឆ្នោត​ជា​ស្ត្រី​ចំនួន​១​៦​រូប​នេះ​ ​គឺ​តំណាង​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​។​ ​ប៉ុន្តែ​មិនមែន​តែ​១​៦​រូប​នេះ​ទេ​ ​ព្រោះ​នៅ​មាន​តំណាង​ស្ដ្រី​មួយ​ចំនួន​ទៀត​បាន​ធ្វើការងារ​នៅ​តាម​ស្ថាប័ន​នីតិបញ្ញត្តិ​ ​នីតិប្រតិបត្តិ​ ​និង​នៅ​ក្នុង​តុលាការ​»​។​

​លោក​បន្ត​ថា​៖​ ​«​តាមរយៈ​នេះ​នៅ​មានការ​តំណាង​ស្ត្រី​ច្រើន​មកពី​គណបក្សប្រជាជន​កម្ពុជា​ដែល​បាន​គ្រប់គ្រង​អំណាច​»​។​

​លោក​បាន​បញ្ជាក់​ថា​ ​គណបក្សប្រជាជន​កម្ពុជា​បាន​ជំរុញ​និង​លើក​ក​ម្ពស់​ស្ត្រី​ ​ព្រោះ​បក្ស​នៅតែ​ជ្រើស​យក​សមភាព​យេ​ន​ឌ​័​រ​ជា​អាទិភាព​។​ ​បក្ស​មិនបាន​កំណត់​យក​ចំនួន​ស្ត្រី​ទេ​ ​គឺ​អាស្រ័យ​លើ​ប្រជាជន​បោះឆ្នោត​គាំទ្រ​ពួកគេ​។​ ​ប្រសិនបើ​ពួកគេ​ជាប់​ការបោះឆ្នោត​ ​នោះ​ជា​អាទិភាព​របស់​បក្ស​ដែល​តែងតែ​លើក​តម្លៃ​និង​លើក​ក​ម្ពស់​តំណាង​ស្ត្រី​ទាំង​ក្នុង​រដ្ឋសភា​ ​នៅ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ ​នីតិប្រតិបត្តិ​ ​និង​នៅ​ក្នុង​ស្ថាប័ន​តុលាការ​។​

​ខ្មែរ​ថា​ម​ស៍​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោកស្រី​ ​អ៊ឹង​ ​ក​ន្ថា​ផា​វី​ ​ដែល​ជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ដែល​បាន​ជាប់ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​។​

​អ្នកស្រី​ ​សុខ​ ​មុនី​ ​នាយិកា​រ​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ ​បាន​និយាយ​ថា​ ​គាត់​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ជាប់ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​មណ្ឌល​បោះឆ្នោត​រាជធានី​ភ្នំពេញ​ ​ហើយ​គាត់​រក្សា​តំណែង​រដ្ឋា​មន្ត្រី​ក្រសួង​កិច្ចការ​នារី​បន្ត​ពី​អាណត្តិ​មុន​។​

​អ្នកស្រី​និយាយ​ថា​៖​ ​«​ខ្ញុំ​គ្រាន់តែ​ដឹង​ថា​នៅ​អាណត្តិ​ថ្មី​នេះ​ ​ទោះ​ពិតមែន​គាត់​ជា​តំណាងរាស្ត្រ​ ​ប៉ុន្តែ​គាត់​នៅតែ​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ដដែល​»​។​

​លោក​ ​សំ​ ​គន្ធា​មី​ ​យក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ N​i​c​f​e​c ​កត់​សម្គាល់​ឃើញ​ថា​ ​ការបោះឆ្នោត​លើក​នេះ​ ​ការរៀបចំ​សមាសភាព​មិន​ដូច​នឹង​អាណត្តិ​មុន​ទេ​ ​ដោយ​សមាស​ភាពស្ត្រី​មិន​មាន​តុល្យភាព​គ្នា​ទេ​។​

​លោក​និយាយ​ថា​៖​ ​«​ស្ត្រី​មាន​ចំនួន​តិច​ជាង​បុរស​។​ ​មូលហេតុ​ដោយសារតែ​ខាង​បក្ស​របស់​គេ​ជា​អ្នក​រៀបចំ​ដាក់​បេក្ខជន​គណបក្ស​»​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​១​៨​ ​បាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន​អាសនៈ​ទាំង​១​២​៥​ក្នុង​រដ្ឋសភា​ ​ប៉ុន្តែ​មានតែ​គណបក្ស​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ​គឺ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​១​២​០​អាសនៈ​ ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួល​បាន​៥​អាសនៈ​៕​

No comments:

Post a Comment