ទីតាំង​ភូមិ​ចាស់​ក្នុង​តំបន់​អង្គរ​ត្រូវ​បាន​ដាំ​ដើមឈើ​លម្អ​ ​ក្រោយ​ពី​ពលរដ្ឋ​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី​

​ក្រោយ​ពី​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ដាំ​ស្មៅ​និង​ដើមឈើ​ចម្រុះ​នៅ​លើ​ទីតាំង​ភូមិ​ចាស់​ទាំងនោះ​ ​ដើម្បី​កែ​លម្អ​ទីតាំង​ទាំងនោះ​ក្លាយ​ជា​តំបន់​ពណ៌បៃតង​ដោយ​ដើមឈើ​និង​ស្មៅ​ដែល​ជា​ទ្រនាប់​ការពារ​ដ៏​សំខាន់​ដល់​ប្រាសាទបុរាណ​។​

​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​នេះ​ ​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយនឹង​ស្ថាប័នរដ្ឋ​និង​ឯកជន​ជាមួយនឹង​ការ​ដាំ​ស្មៅ​និង​ដើមឈើ​ប្រមាណ​ ​២​ ​០​០​០​ដើម​ ​លើ​ផ្ទៃ​ជិត​២​ហិកតា​ ​នៅ​បរិវេណ​ខាងលិច​រមណី​ដ្ឋា​ន​អង្គរ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ដើម្បី​កែប្រែ​តំបន់​នោះ​ក្លាយ​ជា​តំបន់​មាន​ទេសភាព​បៃតង​។​

​លោក​បន្ត​ថា​ ​យុទ្ធនាការ​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​ធ្វើ​ជាបន្តបន្ទាប់​ស្របតាម​ផែនការ​នៅ​លើ​ផ្ទៃដី​ជាច្រើន​ហិកតា​ ​ចំណែក​ពេលវេលា​ត្រូវ​បញ្ចប់​យុទ្ធនាការ​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ​ព្រោះ​វា​ជា​យុទ្ធការ​ដែល​ធ្វើឡើង​ជា​ជំហាន​ៗ​ ​និង​ជា​ផែនការ​សកម្មភាព​ត្រូវ​អនុវត្ត​យូរអង្វែង​។​

​លោក​បន្ថែម​ថា​ ​ដើមឈើ​ដែល​ត្រូវ​យកមក​ដាំ​លើ​ទីតាំង​ភូមិ​ចាស់​ក្នុង​តំបន់​អង្គរ​ ​ជា​កូនឈើ​បណ្ដុះ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ខណៈ​ស្មៅ​ដែល​ត្រូវ​ដាំ​លម្អ​ដែរ​នោះ​ ​គឺ​ត្រូវការ​ចំណាយ​ថវិកា​ទិញ​ពី​ទី​ផ្សារ​។​

​លោក​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​ ​ឯកជន​ ​និង​សាធារណជន​ឱ្យ​ចូលរួម​យុទ្ធនាការ​ដាំ​ស្មៅ​និង​ដើមឈើ​តាមរយៈ​ការឧបត្ថម្ភ​របស់​ខ្លួន​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដើម្បី​លើក​តម្កើង​សោភណភាព​ ​ក៏ដូចជា​ការ​បង្កើត​គម្រប​ព្រៃឈើ​ស្រស់បំព្រង​ ​និង​សម្រស់​តំបន់​អង្គរ​ប្រកបដោយ​ពណ៌បៃតង​។​

​លោក​បញ្ជាក់​ថា​ ​យុទ្ធនាការ​ដាំ​ស្មៅ​និង​ដើមឈើ​លើ​ទីតាំង​ភូមិ​ចាស់​ក្នុង​តំបន់​អង្គរ​ ​គឺ​បាន​ចាប់ផ្ដើម​បន្ទាប់ពី​ពលរដ្ឋ​លើស​មួយ​ម៉ឺន​គ្រួសារ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​ទីនោះ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍ​ភូមិ​រុន​តា​ឯក​ ​ឃុំ​រុន​តា​ឯក​ ​ស្រុក​បន្ទាយស្រី​ ​និង​តំបន់​អភិវឌ្ឍ​ភូមិ​ពាក់ស្នែង​ ​ឃុំ​ពាក់ស្នែង​ ​ស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​ ​ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។​

​លោក​និយាយ​ថា​៖​ ​«​ពលរដ្ឋ​យើង​បាន​ចាកចេញ​ពី​ភូមិ​មួយ​ចំនួន​ ​ដូចជា​ភូមិ​ទក្សិណ​ត្បូង​ ​ភូមិ​វាល​ ​ភូមិ​ត្រពាំង​សេះ​ ​ភូមិ​មណ្ឌល​បី​ ​ភូមិ​ខ្វៀន​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អង្គរ​។​ ​ពួកគេ​នៅតែ​បន្ត​ស្ម័គ្រ​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ដែល​រដ្ឋាភិបាល​រៀបចំ​ជូន​ពួកគេ​»​។​

​លោក​បន្ត​ថា​៖​ ​«​យើង​មិនបាន​កំណត់​ចំនួន​គ្រួសារ​ក្នុង​ការ​ចាកចេញ​ទេ​ ​ប៉ុន្តែ​យើង​បាន​ជជែក​គ្នា​ជាមួយ​ពួកគេ​ពាក់ព័ន្ធ​នឹង​ទីតាំង​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បុរាណ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​ស្នូល​នៃ​រមណី​ដ្ឋា​ន​អង្គរ​ ​ប៉ុន្តែ​យើង​ឃើញ​ថា​ពួកគេ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​ទីតាំង​សំខាន់​ៗ​ទាំងនោះ​»​។​

​ក្នុង​យុទ្ធនាការ​ដាំ​ស្មៅ​និង​ដើមឈើ​នៅ​លើ​ទីតាំង​ភូមិ​ចាស់​ក្នុង​តំបន់​អង្គរ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ថា​ ​រមណីយដ្ឋាន​អង្គរ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ​ដែល​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​នានា​លើ​សាកលលោក​តែងតែ​ប្រាថ្នា​ចង់​មក​ទស្សនា​។​ ​ដូច្នេះ​ការងារ​រៀបចំ​សោភ័ណ​ភាព​នៅ​ជុំវិញ​តំបន់​អង្គរ​នេះ​ ​គឺជា​ករណី​ចាំបាច់​ដែល​ត្រូវ​គិត​គូ​ខ្ពស់​។​

​លោក​បន្ត​ថា​ ​ការ​អនុវត្ត​តាម​ទិសដៅ​ ​និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ ​ជា​ ​សុផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​បាន​ណែនាំ​ឱ្យ​មានការ​ដាំ​ដើមឈើ​និង​ស្មៅ​នៅ​លើ​ផ្ទៃដី​ ​ដែល​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ ​ដើម្បី​រក្សា​ភាព​ស្រស់​ស្អាត​។​

​លោក​និយាយ​ថា​៖​ ​«​ការ​ដាំ​ដើមឈើ​និង​ស្មៅ​នៅ​ទីនេះ​ជា​ផ្នែក​មួយ​តូច​ប៉ុណ្ណោះ​ ​ព្រោះថា​នៅ​មានផ្ទៃ​ដី​ជាច្រើន​ទីតាំង​ទៀត​ដែល​ត្រូវ​ដាំ​ដុះឡើង​វិញ​ ​ដោយ​ការ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដើម្បី​បង្កើន​ភាព​បៃតង​នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​អង្គរ​»​។​

​ព្រះ​តេជគុណ​ព្រះនាម​ ​ប​វិ​រោ​ ​កែវ​ ​ខួ​យ​ ​ព្រះគ្រូចៅអធិការ​វត្ត​ពោធិ៍​លង្កា​រ​ ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ដាំ​ដើម​នេះ​ ​ព្រះទ័យ​សប្បាយរីករាយ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា​បំផុស​ការងារ​ដាំ​ដើមឈើ​នៅ​លើ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​ចាកចេញ​ពី​តំបន់​អង្គរ​ ​ដើម្បី​ឱ្យ​ទីនេះ​មាន​ទេសភាព​បៃតង​ ​និង​ផ្តល់​ប្រយោជន៍​ជាច្រើន​សម្រាប់​តំបន់​អង្គរ​ទាំងមូល​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​រ​ថា​៖​ ​«​សកម្មភាព​ទាំងនេះ​ ​ជា​ការ​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ព្រៃឈើ​ ​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ជុំវិញ​»​។​

​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​បាន​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ ​និង​អាស្រ័យផល​នៅ​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ​ស្ម័គ្រចិត្ត​ដោះ​ដូរ​លំនៅឋាន​ទៅ​នៅ​ទីតាំង​ថ្មី​ ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​ ​ស្រុក​បន្ទាយស្រី​ ​និង​តំបន់​អភិវឌ្ឍ​ពាក់ស្នែង​ ​ស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​។​

​បញ្ហា​នេះ​កើតឡើង​បន្ទាប់ពី​ប្រាសាទ​ក្នុង​តំបន់​រមណីយ​អង្គរ​បាន​រង​ការព្រមាន​ពី​អង្គការ​យូ​ណេស្កូ​ក្នុង​ការ​ដក​ប្រាសាទ​តំបន់​រមណីយដ្ឋាន​អង្គរ​ចេញពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ព្រោះតែ​សំណង់​ជាច្រើន​ត្រូវ​បាន​សង់​ឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ផ្ទុយពី​លក្ខខណ្ឌ​កំណត់​ដោយ​អង្គការ​យូ​ណេស្កូ ​ក្រោយពេល​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​១​៩​៩​២​៕​

​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​ឈើ​ចម្រុះ​ពីរ​លាន​ដើម​នៅ​តំបន់​អង្គរ​ដោយ​ប្រើ​ពេល​១​៩​ឆ្នាំ​ដើម្បី​លើក​សោភ័ណ​ប្រាសាទ​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាង​ថា​ ​ពួកគេ​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​ប្រមាណ​ពីរ​លាន​ដើម​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​ប្រើ​ពេល​១​៩​ឆ្នាំ​ ​គឺ​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៤​ ​មក​ទល់នឹង​ឆ្នាំ​២​០​២​៣​នេះ​ ​ដើម្បី​លើក​សោភ័ណ​ភាព​របស់​ប្រាសាទ​។​

​ការ​អះអាង​នេះ​ធ្វើ​នៅពេលដែល​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ដឹកនាំ​មន្ត្រី​ប្រមាណ​៥​០​០​នាក់​ ​ដើម្បី​ដាំ​កូន​ចំនួន​ ​១​ ​២​០​០​ដើម​ទៀត​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​ក្បែរ​ស្រះ​ទឹក​ត្រពាំង​សេស​នៅ​ថ្ងៃពុធ​។​

​ទីតាំង​ដែល​បាន​ដាំ​ស្មៅ​និង​កូនឈើ​ឡើងវិញ​នេះ​ ​ជា​ទីតាំង​ល្អ​បំផុត​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរ​ ​ព្រោះ​ទីនេះ​ជា​អតីត​សំណង់​សម្រាប់​ដាក់​ស​ម្ភារៈ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ ​ដើម្បី​បម្រើ​ការងារ​ជួសជុល​ស្ពាន​ហាល​និង​ការប្រើប្រាស់​ផ្សេងៗ​។​

​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយ​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៤​មក​ ​ជាពិសេស​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​កើន​ឡើង​កាន់តែ​ច្រើន​។​

​លោក​បន្ត​ថា​ ​រហូតមក​ទល់នឹង​ពេលនេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​ប្រមាណ​ពីរ​លាន​ដើម​ដោយ​ប្រើ​ពេលវេលា​១​៩​ឆ្នាំ​ ​ហើយ​កូនឈើ​ទាំងនោះ​មិនបាន​រាប់​ប​ញ្ជូ​ល​ការចែក​ចាយ​កូនឈើ​ទៅកាន់​ស្ថាប័នរដ្ឋ​និង​ឯកជន​ឡើយ​។​

​លោក​បន្ថែម​ថា​ ​ចាប​តាំងពី​រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែន​ការរៀបចំ​ឡើងវិញ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​ដើម្បី​ដោះស្រាយបញ្ហា​ប៉ះពាល់​ទេសភាព​វប្បធម៌​និង​តម្លៃ​ជាសាកល​របស់​រមណីយដ្ឋាន​អង្គរ​កាលពី​ឆ្នាំ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​មានឱកាស​បង្កើន​ការថែទាំ​និង​លើក​តម្លៃ​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​ពី​ចុង​ឆ្នាំ​២​០​២​២​ ​មកដល់ពេលនេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​ជាង​ ​៤​៧​ ​០​០​០​ដើម​ទៀត​នៅ​លើ​ផ្ទៃដី​ជុំវិញ​តំបន់​អង្គរ​និង​ទីតាំង​ភូមិ​ចាស់​របស់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​លំនៅឋាន​ពី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​រស់នៅ​តំបន់​ថ្មី​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ​គឺ​មាននៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​ ​ស្រុក​បន្ទាយស្រី​ ​និង​ពាក់ស្នែង​ ​ស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​។​

​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​លើកឡើង​ថា​ ​ការ​ដាំ​ដើមឈើ​ឡើងវិញ​ពិតជា​មាន​សារប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រាសាទបុរាណ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​ស្ថេរ​ភាព​របស់​ប្រាសាទ​ត្រូវ​មាន​ទំនាក់ទំនង​នឹង​ទឹក​ក្រោម​ដី​ ​ដូច្នេះ​បើសិនជា​យើង​ដាំ​ដើមឈើ​ទាំងនោះ​នឹង​ជួយ​កាត់បន្ថយ​ភាព​រំហួត​នៃ​ទឹក​នៅ​ក្រោម​ដី​។​ ​ក្នុង​នោះ​ដើមឈើ​ដែល​ដុះ​នៅ​ជិត​ប្រាសាទ​ ​គឺ​ជួយ​កាត់បន្ថយ​ក​ម្តៅ ​ដែល​ធ្វើ​ឱ្យ​ថ្ម​ប្រាសាទ​មិន​ងាយ​ប្រះ​ ​រលំ​ ​ឬ​ភាព​សិ​ក​រិ​ក​រឹល​»​។​

​លោក​បន្ត​ថា​ ​ល្បឿន​ខ្យល់​ដែល​អាច​មានផល​ប៉ះពាល់​ទៅដល់​ប្រាសាទបុរាណ​ ​ក៏​នឹង​ត្រូវ​កាត់បន្ថយ​ដោយ​ព្រៃឈើ​ទាំងនេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ស​ង្ឈឹ​ម​ថា​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​តំបន់​រមណីយដ្ឋាន​អង្គរ​នឹង​កាន់តែ​មាន​ភាព​ស្រស់បំព្រង​ពោ​ពេញដោយ​ព្រៃឈើ​ ​ដែល​មាន​លក្ខណៈ​លម្អ​ដល់​ប្រាសាទ​ ​និង​បន្ថែម​គុណភាព​ជីវិត​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ផែនការ​ដាំ​ដើមឈើ​នៅ​តំបន់​រមណីយ​អង្គរ​ ​ដើម្បី​កែ​លម្អ​ទីតាំង​នោះ​ក្លាយ​ជា​តំបន់​ពណ៌បៃតង​ដោយ​ដើមឈើ​ ​គឺ​ពិតជា​ល្អ​ប្រសើរ​សម្រាប់​ការ​លើក​សម្រស់​ប្រាសាទ​បរា​ណ​។​

​លោកស្រី​បន្ត​ថា​ ​ដើមឈើ​ទាំងនោះ​នឹង​ក្លាយ​ជា​ម្លប់​សម្រាប់​ទេសចរ​ ​ព្រោះ​នៅ​កម្ពុជា​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្នុង​រដូវប្រាំង​។​

​លោកស្រី​កត់​សម្គាល់​ឃើញ​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ព្យាយាម​រៀបចំ​ការ​បណ្ដុះ​កូនឈើ​ ​ការ​ដាំ​កូនឈើ​ ​ការ​បង្កើត​ខ្សែ​វង់​ទស្សនា​ប្រាសាទ​នានា​ ​ដែល​មាន​ភាព​ល្អ​​​ជាង​កាលពីមុន​។​ ​កិច្ចការ​ទាំងនេះ​បាន​លើក​ក​ម្ពស់​សោភ័ណ​ភាព​ប្រាសាទ​ដ៏​ទាក់ទាញ​។​

​លោកស្រី​និយាយ​ថា​៖​ ​«​ពេល​ទេសចរ​ថតរូប​ឃើញ​ទេសភាព​ស្អាត​ ​នោះ​ហើយ​ជា​ភាព​ទាក់ទាញ​ ​ប៉ុន្តែ​ពេល​ថតរូប​ឃើញ​ទេសភាព​មិន​ស្អាត​ទេ​ ​គឺ​មិន​មាន​ភាព​ទាក់ទាញ​។​ ​ដូច្នេះ​ប្រសិនបើ​ការរៀបចំ​របស់យើង​លើក​សម្រស់​ទេសភាព​ ​គឺ​ប្រាកដ​ទាក់ទាញ​អ្នកថតរូប​ល្បី​ៗ​នៅ​លើ​ពិភពលោក​មក​ផ្ដិត​រូបភាព​នៅ​រមណីយដ្ឋាន​របស់យើង​មិនខាន​»​។​

​លោកស្រី​លើកទឹកចិត្ត​ថា​៖​ ​«​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​យើង​គួរ​រៀបចំ​កែ​លម្អ​លើក​សម្រស់​ទេសភាព​ល្អ​ប្លែក​បន្ថែម​ទៀត​។​ ​ទេសភាព​ល្អ​ប្លែក​ ​ជា​ចំណុច​ភាព​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កាន់តែ​ច្រើន​ផង​ដែរ​»​៕​




អង្គការសង្គម​ស៊ីវិល​រក​ឃើញ​ថា​ ​កង្វះ​ការ​ទទួលយក​ពី​បក្ស​នយោបាយ​កាត់បន្ថយ​ជោគជ័យ​របស់​ស្ត្រី​ក្នុងវិស័យ​នយោបាយ​

 ​ក្រុម​ស្ត្រី​នៃ​អង្គការសង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា​ ​កង្វះ​ការ​ទទួលយក​ពី​គណបក្ស​នយោបាយ​និង​បញ្ហា​ប្រឈម​ផ្សេងទៀត​បាន​កាត់បន្ថយ​ជោគជ័យ​របស់​ស្ត្រី​ក្នុង​វិ​ស​័​យ​នយោបាយ​ ​ទោះបីជា​មាន​ការចូលរួម​កាន់តែ​ច្រើន​ក៏ដោយ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ពីម្សិលមិញ​ ​កញ្ញា​ ​ស​ង្វា ​ភួង​វី​ណា​ ​ប្រធាន​តស៊ូ​មតិ​និង​បណ្ដាញ​នៃ​អង្គការ​ហ្គេ​ត​ស៊ី​ (​GAD​C) ​បាន​លើកឡើង​ថា​ ​ទោះបីជា​ចំនួន​បេក្ខជន​ជា​ស្ត្រី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​មានការ​កើន​៧​.​២​ភាគរយ​ ​ប៉ុន្តែ​ចំនួន​នេះ​នៅតែ​មាន​គ​ម្លា​ត​ឆ្ងាយ​គ្នា​រវាង​បុរស​និង​ស្ត្រី​។​ ​រីឯ​ស្ត្រី​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​បាន​ថយ​ចុះ​គួរ​កត់​សម្គាល់​។​

​កញ្ញា​បន្ត​ថា​ ​ការ​ថយ​ចុះ​នេះ​ដោយសារ​មានការ​ប្រឈម​កង្វះ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​អ្នកដឹកនាំ​ ​ជាពិសេស​គណបក្ស​ដែល​មានសំឡេង​គាំទ្រ​ច្រើន​មិន​ជំរុញ​សមភាព​យេ​ន​ឌ​័​រ​ក្នុង​វិ​ស​័​យ​នយោបាយ​។​ ​ក្នុង​នោះ​គណបក្សប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុ​ន​ស៊ិន​ប៉ិច​ដាក់​បេក្ខជន​ស្ត្រី​ឈរឈ្មោះ​ក្នុង​ចំនួន​តិចតួច​សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៧​។​

​កញ្ញា​បន្ថែម​ថា​ ​បញ្ហា​ប្រឈម​បន្ថែម​លើស​ពី​នេះ​ ​គឺ​នៅ​ក្នុង​គណបក្ស​នយោបាយ​ខ្វះ​គោល​នយោបាយ​សមភាព​យេ​ន​ឌ​័​រ​ជាក់លាក់​ជាលាយលក្ខណ៍អក្សរ​។​ ​មិន​មាន​ចែង​ជាក់លាក់​អំពី​វិធានការ​ពិសេស​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះឆ្នោត​ ​ដើម្បី​គាំទ្រ​និង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ចូលរួម​ដោយ​ស្មើគ្នា​នឹង​បុរស​ក្នុង​វិ​ស​័​យ​នយោបាយ​ ​ជាពិសេស​ការ​ឈរឈ្មោះជាបេក្ខជន​និង​ជាប់ឆ្នោត​ក្លាយ​ជា​អ្នកដឹកនាំ​។​

​កញ្ញា​និយាយ​ថា​៖​ ​«​រចនា​ស​ម្ព័ន្ធ​នៃ​ការ​គ្រប់គ្រង​ភាគច្រើន​លើសលុប​ជា​បុរស​ ​ហើយ​បុរស​នៅតែ​បន្ត​រក្សា​តំណែង​ ​របស់​ខ្លួន​ ​ដែល​ធ្វើ​ឱ្យ​ឱកាស​ទទួល​បាន​មុខតំណែង​របស់​ស្ត្រី​កាន់តែ​រួម​តូច​។​ ​ចំណែក​ថវិកា​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ឈរឈ្មោះជាបេក្ខជន​ ​ដែល​គណបក្ស​តម្រូវ​ឱ្យ​ចំណាយ​លើ​ការឃោសនាបោះឆ្នោត​។​ ​នេះ​ជា​ឧបសគ្គ​ដ៏​ធំបំផុត​មួយ​ដែល​ស្ត្រី​បាន​ប្រឈម​»​។​

​កញ្ញា​បន្ត​ថា​៖​ ​«​បទដ្ឋាន​វប្បធម៌​និង​សង្គម​មួយ​ចំនួន​ដែល​មាន​ផ្នត់គំនិត​អវិជ្ជមាន​ក្នុង​ការ​លើក​ក​ម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ ​គឺជា​ឫសគល់​បញ្ហា​បង្ក​ជា​រនាំង​រារាំង​ដល់​ការចូលរួម​របស់​អ្នកនយោបាយ​ស្តី​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធ​ភាព​»​។​

​លោកស្រី​ ​សឺ​ន​កេត​ ​សិរី​លក្ខណ៍​ ​អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ​និង​យេ​ន​ឌ​័​រ​របស់​ខុ​ម​ហ្វ្រែ​ល​ ​បាន​និយាយ​ថា​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នេះ​ ​ក្រុម​ស្ត្រី​នៃ​អង្គការសង្គម​ស៊ីវិល​ត្រូវ​ស្នើ​គណបក្ស​នយោបាយ​ដាក់បញ្ចូល​បេក្ខជន​បម្រុង​ឱ្យ​បានជា​ប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​ ​ហើយ​គណបក្ស​ទាំងអស់​ធានា​ការ​បង្កើត​គោល​នយោបាយ​សមភាព​យេ​ន​ឌ​័​រ​នៅ​ក្នុង​បក្ស​។​

​លោកស្រី​បន្ត​ថា​៖​ ​«​យើង​ស្នើ​រដ្ឋាភិបាល​គួរ​បង្កើន​ចំនួន​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​ ​និង​មាន​តួនាទី​សម្រេច​ចិត្ត​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​នីមួយៗ​យ៉ាងហោច​៣​៥​ភាគរយ​ ​ដោយ​គិត​ពី​តួនាទី​ប្រធាន​នាយកដ្ឋាន​រហូតដល់​រដ្ឋមន្ត្រី​ ​និង​ឧបនាយករដ្ឋមន្ត្រី​ ​ដើម្បី​ចូលរួម​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​។​ ​យើង​ស្នើ​រដ្ឋាភិបាល​គួរ​បង្កើន​ការ​វិនិយោគ​និង​ផ្ដល់​គាំទ្រ​គ្រប់បែបយ៉ាង​ជា​លក្ខណៈ​ប្រព័ន្ធ​ ​ដូចជា​ធនធាន​ថវិកា​និង​ធនធានមនុស្ស​ដល់​អ្នកដឹកនាំ​ស្ត្រី​និង​ស្ត្រី​ជាប់ឆ្នោត​ ​ដើម្បី​បង្កើន​គុណភាព​ចូលរួម​នយោបាយ​»​។​

​បន្ថែម​ពី​នេះ​លោកស្រី​បាន​ស្នើ​ទៅ​រដ្ឋសភា​និង​ព្រឹទ្ធា​ធានា​ថា​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​ឆ្លើយតបនឹង​យេ​ន​ឌ​័​រដែ​ល​មាន​ចែង​ពី​វិធានការ​ពិសេស​ ​ដើម្បី​សមភាព​យេ​ន​ឌ​័​រ​និង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ចូលរួម​ដោយ​ស្មើភាព​ក្នុង​វិ​ស​័​យ​នយោបាយ​។​

​លោក​ ​សុខ​ ​ឥ​សាន្ត​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​គណបក្ស​បាន​យកចិត្តទុកដាក់​លើក​ក​ម្ពស់​តួនាទី​ស្ត្រី​។​ ​ដូច្នេះ​ការ​កសាង​ធនធានមនុស្ស​មាន​ទាំង​បុរស​និង​ស្ត្រី​ស្របតាម​គោ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​កាន់កាប់​ដោយ​គណបក្សប្រជាជន​កម្ពុជា​ ​ក៏ប៉ុន្តែ​ការ​កសាង​ធនធានមនុស្ស​ផ្អែកលើ​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​ម្នាក់ៗ​។​

​លោក​បន្ត​ថា​ ​ផ្អែកលើ​ករណី​នេះ​ ​គឺ​មិនមែន​ចេះ​ដាក់​បេក្ខជន​ស្ត្រី​ដើម្បី​បាន​ចំនួន​ច្រើន​ ​ហើយ​មិន​មាន​សមត្ថភាព​ ​គ្មាន​គោលជំហរ​ការងារ​ច្បាស់លាស់​សម្រាប់​បម្រើ​ប្រជាជន​។​ ​ដូច្នេះ​បក្ស​ជ្រើសរើស​ស្ត្រី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ​ដើម្បី​បាន​ទទួល​ការតែងតាំង​ ​ហើយ​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធ​ផល​ការងារ​។​

​លោក​ ​សុខ​ ​ឥ​សាន្ត​ ​បាន​ឆ្លើយតបនឹង​ការ​ស្នើសុំ​គណបក្ស​ដាក់បញ្ចូល​បេក្ខជន​បម្រុង​ឱ្យ​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​ថា​៖​ ​«​ខាង​អង្គការសង្គម​ស៊ីវិល​មិនទាន់​យល់​អំពី​ការរៀបចំ​បេក្ខជន​ ​ហើយ​ការ​យក​បេក្ខជន​បម្រុង​ឱ្យ​ជាប់​តំណាងរាស្ត្រ​បាន​ប្រយោជន៍អ្វី​។​ ​គេ​ទទួលយក​តែ​បេក្ខជន​ពេញ​សិទ្ធិ​ប៉ុណ្ណោះ​ ​ជាប់​ជា​តំណាងរាស្ត្រ​ ​គឺ​មិនមែន​បេក្ខជន​បម្រុង​ជាប់​ជា​តំណាងរាស្ត្រ​ទេ​»​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​មាន​គណបក្ស​នយោបាយ​ចំនួន​១​៨​ ​បាន​ដាក់​បេក្ខជន​ប្រកួត​ប្រជែក​ចំនួន​ ​១​ ​៦​១​៤​នាក់​។​ ​ក្នុង​នោះ​មាន​បេក្ខជន​ជា​ស្ត្រី​៣​២​.​៤​ភាគរយ​ ​ឬ​ស្មើនឹង​៥​២​៣​នាក់​។​ ​ចំនួន​នេះ​កើន​៧​.​២​ភាគរយ​ ​បើ​ធៀប​នឹង​នីតិកាល​ទី​៦​ ​ដែល​មាន​ចំនួន​២​៥​.​២​ភាគរយ​ ​ឬ​ស្មើនឹង​៤​៩​៨​នាក់​នៃ​បេក្ខជន​ប្រកួតប្រជែង​ចំនួន​ ​១​ ​៩​៧​២​នាក់​មកពី​គណបក្ស​នយោបាយ​ចំនួន​២​០​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។​

​ចំនួន​បេក្ខជន​ជា​ស្ត្រី​កើន​ឡើង​នេះ​ ​ដោយសារតែ​បក្ស​នយោបាយ​ដែល​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នីតិកាល​ទី​៦​បាន​បង្កើន​បេក្ខជន​ស្ត្រី​ក្នុង​នីតិកាល​ទី​៧​ ​ហើយ​គណបក្ស​ថ្មី​ដែល​ទើប​តែ​ចូលរួម​ប្រកួត​ការបោះឆ្នោត​នីតិកាល​ទី​៧​បាន​ដាក់​បេក្ខជន​ជា​ស្ត្រី​ច្រើន​លើក​លប់​។​ ​ចំណែក​គណបក្សប្រជាជន​កម្ពុជា​និង​ហ្វ៊ុនស៊ិនប៉ិច​បែរជា​ដាក់​បេក្ខជន​ជា​ស្ត្រ​ថយ​ចុះទៅ​វិញ​។​

​តាម​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បាន​បង្ហាញ​ថា​ ​សមាជិកសភា​សម្រាប់​នីតិកាល​ទី​៧​ ​មកពី​គណបក្សប្រជាជន​កម្ពុជា​បាន​គ្របដណ្ដប់​ដោយ​បុរស​ចំនួន​១​០​៩​នាក់​ ​ឬ​ស្មើនឹង​៨​៧​.​២​ភាគរយ​ ​និង​ស្ត្រី​១​២​.​៨​ភាគរយ​នៃ​១​២​០​អាសនៈ​ ​និង​៥​អាសនៈ​ក្នុង​រដ្ឋសភា​គ្របដណ្ដប់​ដោយ​បុរស​មកពី​គណបក្ស​ហ៊្វុ​ន​ស៊ី​ន​ប៉ិច​។​

​ចំនួន​បុរស​ក្នុង​សភា​សម្រាប់​អាណត្តិ​នេះ​មានការ​កើន​ឡើង​និង​ស្ត្រី​មានការ​ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​សមាជិកសភា​សម្រាប់​នីតិកាល​ទី​៦​ ​ដែល​គ្របដណ្ដប់​ដោយ​បុរស​ចំនួន​១​០​៦​ ​ឬ​ស្មើនឹង​៨​៤​.​៨​ភាគរយ​ ​និង​ស្ត្រី​ចំនួន​១​៩​នាក់​ ​ឬ​ស្មើនឹង​១​៥​.​២​ភាគរយ​មកពី​គណបក្សប្រជាជន​កម្ពុជា​ទាំងអស់​។​

​ស្ដ្រី​ដែល​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំងនេះ​ស្ថិតនៅ​ក្នុង​គណបក្សប្រជាជន​កម្ពុជា​ទាំងអស់​។​ ​ក្នុងចំណោម​ពួកគេ​បាន​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន​ម្នាក់​ ​នៅ​កំពង់ឆ្នាំង​ចំនួន​ម្នាក់​ ​នៅ​កំពង់ស្ពឺ​ចំនួន​ម្នាក់​ ​នៅ​កំពត​ចំនួន​ពីរ​នាក់​ ​នៅកណ្ដាល​ចំនួន​ម្នាក់​ ​នៅ​ភ្នំពេញ​ចំនួន​បី​នាក់​ ​នៅ​ព្រៃវែង​ចំនួន​ម្នាក់​ ​នៅ​សៀមរាប​ចំនួន​ម្នាក់​ ​នៅ​ស្វាយរៀង​ចំនួន​បី​នាក់​ ​និង​នៅ​មណ្ឌល​ខេត្ត​តាកែវ​ចំនួន​ពីរ​នាក់​៕​