វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បង្ហាញ​ពីផលវិបាក​ដែល​មិន​អាច​បណ្ដុះ​បញ្ញវន្ត​ពិតប្រាកដ​បាន​

​បញ្ញវន្ត​អ្នក​យល់​ដឹង​កើត​ចេញពី​គ្រឹះ​ដើម​ ​គឺ​អប់រំ​ ​ប៉ុន្តែ​ការអប់រំ​មិនទាន់​ទៅរួច​ទេ​ ​ប្រសិនបើ​គ្មាន​ការអប់រំ​ពិតប្រាកដ​ ​ហើយ​ការ​ខ្វះ​ប្រព័ន្ធ​អប់រំ​ពិត​ ​សាលារៀន​ពិត​ ​និង​សាស្ត្រាចារ្យ​បង្រៀន​ពិត​ ​ក៏​ជា​បញ្ហា​រួមផ្សំ​ ​ដែល​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកយក​មក​បង្ហាញ​ ​និង​ជជែក​គ្នា​នៅ​ក្នុង​សិក្ខាសាលា​ ​ស្ដីពី​ការរៀបចំ​ខ្លួន​ឱ្យ​ក្លាយ​ជា​បញ្ញវន្ត​ក្នុង​សតវត្សរ៍​ទី​២​១​ ​កន្លងទៅ​ថ្មីៗ​នេះ​។​

​ជុំវិញ​ការ​បណ្ដុះ​ធនធានមនុស្ស​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​កត់​សម្គាល់​ឃើញ​ថា​ ​ក្នុងកំលុង​ពេល​១​០​ឆ្នាំ​ចុងក្រោយ​មកនេះ​ ​មាន​អង្គការ​ជាច្រើន​បាន​មក​សិក្សា​ពី​មូលហេតុ​ ​ដែល​នាំ​ឱ្យ​សិស្សានុសិស្ស​បោះបង់​ការសិក្សា​ពាក់កណ្ដាល​ទី​។​ ​ប៉ុន្តែ​អ្នកជំនាញ​ក្នុង​វិ​ស័​យ​អប់រំ​រូប​នេះ​បាន​ចោទសួរ​ថា​ ​មាន​មូលហេតុ​​​អ្វី​ចាំបាច់​ត្រូវ​សិក្សា​ពី​វា​នោះ​ ​បើ​សិស្ស​ដែល​ចង់​រៀន​ត្រូវ​បាន​គេ​ផាត់ចោល​ ​ឬ​អាច​និយាយ​បាន​ថា​ ​ត្រូវ​បាន​គេ​មិន​ខ្វាយខ្វល់​ពី​ពួកគេ​ផង​នោះ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ថ្លែង​ថា​៖​ ​«​យើង​ទៅ​សិក្សា​ធ្វើអ្វី​ ​ប្រសិនបើ​សិស្ស​ដែល​គ្នា​ចង់​រៀន​ ​left​ ​out​ ​អត់​បាន​ចូល​សង្វៀន​តាំងពី​ដំបូង​ផង​នោះ​ ​។​ ​ខ្វល់​អី​ពី​ ​Drop out​ ​នោះ​ ​គួរតែ​យកគ្នា​ដែល​គ្មាន​ឱកាស​ចូលរួម​ឱ្យ​គ្នា​មក​ ​។​ ​អ៊ីចឹង​ខ្វល់​ពី​អ្នក​ ​Drop out​ ​ធ្វើអ្វី​ ​បើ​អ្នក​ទាំងនេះ​ ​មិនមែន​ជា​អ្នក​ ​Drop out​ ​ផង​ ​តែ​ជា​អ្នក​ ​Left​ ​out​ ​ដែល​ត្រូវ​បាន​គេ​ផា​ត​ចោល​»​។​

​ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយទៀត​ ​គឺ​សិស្ស​បាន​ចំណាយ​ពេល​រៀនសូត្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​តែ​នៅពេលដែល​ពួកគេ​ប្រឡង​បញ្ចប់​ថ្នាក់ទី១​២​ ​ក្នុងចំណោម​សិស្ស​១​០​០​នាក់​ត្រូវ​បាន​ទម្លាក់​ពួកគេ​ចោល​៥​០​ភាគរយ​ទៅ​ហើយ​ ​ដែល​នេះ​ក៏​ជា​បញ្ហា​ចោទ​មួយ​ដែល​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកឡើង​នៅ​ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ត​ថា​៖​ ​«​យើង​មាន​អ្នក​ ​Left​ ​out​, ​អ្នក​ ​Drop out​ ​ហើយ​ចុងក្រោយ​សម្រាប់​អ្នក​ខំ​មែនទែន​ ​យើង​ ​Kick out​ ​ពួកគេ​ចោល​ ​។​ ​Kick out​ ​ដោយសារតែ​ប្រឡងធ្លាក់​ម្ដង​៥​០​ ​ទៅ​៦​០​ភាគរយ​ ​។​ ​ដូច្នេះ​ហើយ​ប​ង្កើ​ប​ប​ញ្ញន្ត​បាន​យ៉ាងម៉េច​ ​។​ ​ដូច្នេះ​មាន​ឬទេ​បញ្ញវន្ត​ភាព​? ​មិន​មាន​ទេ​»​។​

​សម្រាប់​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ការ​ធ្វើ​បែប​នេះ​មានតែ​បង្កើត​បុគ្គល​ដែល​ពោរពេញ​ដោយ​ភាព​សៅហ្មង​ ​ក្ដៅក្រហាយ​ ​សេព​គ្រឿងញៀន​ ​លេងល្បែង​ ​ផឹកស្រា​ប៉ោឡែ​ ​ពេញ​ស្រុក​ពេញ​ភូមិ​ទៅវិញ​ទេ​ ​។​ ​ចំណែក​ដែល​អ្នក​ចៀស​ផុត​ពី​អំពើ​ទាំងនេះ​ ​មាន​មួយ​ចំនួន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ស្រុក​គេ​ ​ហើយ​អ្នក​សេសសល់​មួយ​ចំនួន​ទៀត​ឡើង​មក​ធ្វើការ​នៅ​ទីក្រុង​។​

​ប្រសិនបើ​សិស្សានុសិស្ស​ដែល​ធនធានមនុស្ស​ប្រមាណ​៥​០​ភាគរយ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​រាល់​ឆ្នាំ​បែប​នេះ​ ​តើ​ចាំបាច់​សិក្សា​អ្នក​បោះបង់​ការសិក្សា​ធ្វើអ្វី​? ​ហេតុអ្វី​បាន​មិន​ថែរក្សា​ធនធាន​ដែល​ចង់​បន្ត​សិក្សា​ដោយ​កុំ​ទម្លាក់​ពួកគេ​ចោល​? ​នេះ​ជា​សំណួរ​ដែល​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ចោទសួរ​ដើម្បី​ទទួល​បាន​ដោះស្រាយ​សមស្រប​សម្រាប់​ការ​បង្កើត​ធនធានមនុស្ស​ពោរពេញ​ដោយ​ចំណេះ​ដឹង​ ​និង​ដើម្បី​ឆ្ពោះទៅ​រក​ជា​បញ្ញវន្ត​ភាព​ដ៏​សម្បូរ​បែប​នៅ​ក្នុង​សង្គមជាតិ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជឿជាក់​ថា​ ​សិស្ស​ថ្នាក់ទី១​២​ ​ចន្លោះ​ពី​៣​០​ ​ទៅ​៤​០​ភាគរយ​ ​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ចោល​ស្ទើរ​រៀងរាល់​ឆ្នាំ​ ​អាច​ក្លាយ​ជា​បញ្ញវន្ត​ភាព​ ​អាច​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​ ​ប្រសិនបើ​កុំ​ទម្លាក់​ពួកគេ​ចោល​ ​ហើយ​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​បាន​បន្ត​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​៖​ ​«​អ្នក​ជោគជ័យ​ភាគច្រើន​ធ្លាក់​បាក់ឌុប​បាន​អក្សរ​ស៊ី​ (C) ​ឌី​ (​D​) ​ទេ​ ​ប៉ុន្តែ​ពេល​ចប់​មហាវិទ្យាល័យ​ពួកគេ​រក​ឃើញ​អ្វីមួយ​ ​ហើយ​ចុះបើ​យើង​មិនដែល​ឱ្យ​ឱកាស​គ្នា​រៀន​ផង​ ​តើ​បញ្ញវន្ត​ភាព​ចេញពី​ណាម​ក​?​»​៕​

No comments:

Post a Comment