ស៊ុន​ ​ជឺ​ ​ចែក​មនុស្ស​ពូកែ​ជា​៤ពួក​​

ស៊ុន​ ​ជឺ​ ​ចែក​មនុស្ស​ពូកែ​ជា​៤ពួក​​


អត្ថបទ៖ តន វិបុល


ដំបូងគួរជ្រាបថា ស៊ុន ជឺ (Sun Tzu) ជាកំពូលអ្នកប្រាជ្ញបុរាណចិនមួយរូបក្នុងរជ្ជកាលរាជវង្សចាន់កួ ពោលគឺមុនស្តេចឈិនស៊ីមួយជំនាន់ ហើយលោកក៏ជាមហាទ័ពដ៏អស្ចារ្យមួយរូប ដែលប្រកបដោយព្រហ្មវិហារធម៌ផងដែរ នាសម័យនោះ។ ស៊ុន ជឺ កើតនៅឆ្នាំ៥៤៤ មុនគ.ស. ក្នុងស្រុកចាវ ដែលកាលនោះលោកមានឈ្មោះថា ស៊ុន អ៊ូ (Sun Wu)។
សូមជម្រាបជូនថា មុននឹង ស៊ុន ជឺ ទទួលមរណភាព លោកបានធ្វើការជួយប្រទេសជាតិច្រើន។ ក្នុងនោះ ក្រៅពីរៀបចំប្រព័ន្ធនយោបាយនិងសឹកសង្គ្រាម លោកក៏បានបន្សល់ទុកទស្សនៈល្អៗជាច្រើន សម្រាប់មនុស្សទូទៅគួរតែយកមកពិចារណា។ ពិសេសនោះ លោកបានសរសេរតម្រាពិជ័យសឹកដ៏ល្អទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សាឈ្វេងយល់ពីវា។
ខាងក្រោមនេះជាការវិភាគចិត្តមនុស្សរបស់ ស៊ុន ជឺ ដោយផ្អែកលើលទ្ធផលការងារ ហើយលោកបានបែងចែកមនុស្សពូកែជាបួនប្រភេទ ដែលយើងគួរតែពិចារណា។ មនុស្សពូកែទាំងបួនប្រភេទនោះរួមមាន៖
ទី១. មាត់និយាយល្អ ហើយកាយក៏បដិបត្តិការងារបានល្អ នោះជារឿងល្អសម្រាប់ប្រទេសជាតិ។
ទី២. មាត់មិនពូកែនិយាយ តែកាយបដិបត្តិការងារបានល្អដែរ នោះក៏ជារឿងល្អសម្រាប់ប្រទេសជាតិ។
ទី៣. មាត់និយាយល្អ តែកាយបដិបត្តិការងារអាក្រក់ព្រៃផ្សៃ នោះគឺជាបិសាចរបស់ប្រទេសជាតិហើយ។
ទី៤. មាត់និយាយល្អ ហើយកាយបដិបត្តិការងារមិនសូវល្អ នោះក៏ជារឿងមិនសូវល្អសម្រាប់ប្រទេសជាតិដែរ៕

No comments:

Post a Comment