មារយាទឆ្កែ



ដូចសមុទ្រមិនប្ដូរជាតិប្រៃ. ដូចឆ្កែចង្រៃគៃមារយាទ
ដ្បិតកើតមកបានត្រឹមមួយជាតិ. ចរិតចោលម្អៀតមិនឃ្លាតឆ្ងាយ។

កន្ទុយបក់ ស្លឹកត្រចៀកបាក់ខ្លប់. ឡេមឡឺមអែបអបតែចៅហ្វាយ
ចួនទៅចច្រប់តែឆ្នាំងបាយ. រុះរើសកកាយពេញតែផ្ទះ។

បើមានតែឆ្កែបែបនេះច្រើន. ឥតមានចម្រើនដល់ឆ្នាំងខ្ទះ
ចួនគេហៅម្ចាស់ទៅជម្រះ. ដុសលាងពន្លះព្រោះតែឆ្កែ។

ឈ្លើងក្នុងយល់សប្ដ

ចិត្តរន្ធត់ទ្រមទ្រុឌដំណេក. សុបិនឃើញមេឃខ្មៅឯជើង
ធ្លាក់ភ្លៀងលង់លិចតែស្រុកយើង. ទឹកជន់នាំឈ្លើងមកវាយលុក។
ទាំងតូចទាំងធំផ្ដុំរវាម. បឺតជញ្ជក់ឈាមទាមសព្វមុខ
គោក្របី វាឆីមិនទុក. ពោះប៉ោងទ្រលុកដូចដំរី។
វាជញ្ជក់ឈាមដូចបីសាច. ជនណាមិនខ្លាចមិនភិតភ័យ
បើវាបឺតឈាមគ្មានប្រណី. ខ្សោះឈាមប្រុសស្រីស្លាប់មិនខាន។
ក្នុងចិត្តភិតភ័យខ្លាំងពន់ពេក. ស្ទុះពីដំណេកញាប់ញ័រប្រាណ
មិនគួរខ្លបខ្លាចសត្វតិរច្ឆាន. រឿងរ៉ាវហួសស្មានឆ្អែតដំណេក។

ក្មេងស្ទាវ

ក្រុមស្ទាវវ័យក្មេង. បានត្រឹមតែលេង. វង្វេងចិត្តស្កក. 
ជួនប្រឹងគ្រហឹម. ញញឹមឡាយឡក. ដូចឆៃយ៉ាំឡក. 
ស្ទើរពុលខួរក្បាល។
សង្ឃឹមខ្លាំងពេក. រំពឹងថាមេឃ. ចិត្តមិនស្រើបស្រាល. 
បានត្រឹមជ្រើមជ្រួល. ចិត្តអួលហេលហាល. តឹងក្ដឹះខួរក្បាល.
ផឹកស្រាចំបែង។
នេះហើយក្រុមស្ទាវ. គេមិនទាន់គ្រាវ. ភ្លក់ឱ្យគ្រប់ល្បែង. 
ស្រីញីអូនបង. ភ្លេចផ្ទះសំបែង. ប្រៀបបាននឹងផ្សែង. 
នៅលើវេហា។

#នាងអត់ដឹងអី


នាងអើយនាងស្រី. ស្ទើរមួយរាត្រី. និយាយឥតឈប់ 
ជជែកបូរបាច់. យល់ថ្ងៃថាយប់. ថយថែមបង្គ្រប់
ធើឯងគ្រាន់បើ។
នាងអើយ អើយនាង. ទឹកត្រីក្នុងពាង. ទឹកសៀងត្រីឆ្អើរ
មិនយល់មិនដឹង.   ម្ដេចប្រឹងហៃអើ.   ស្រមៃស្រមើ
ដូចនាងចេះហួស។
ឱ្យជាតិពឹងអី.      បើមានតែស្រី.        សម្ដីពីរោះ
មុខមាត់ស្អាតបាទ. រាងសមកម្ពស់. នាំជាតិអាប់យស
ព្រោះអត់ដឹងស្អី។

#រមាស់ដៃ



ប្រឹងតាត់តែងចារ. សូម្បីអាចារ្យ. ក៏ថាខ្ញុំឆ្កួត 
ឯក្លើម្រាក់វិញ. ខ្លះជ្រេញចង់ក្អួត.ខ្លះថាខ្ញុំអួត
អំនួតដាក់គេ 
ពិតខ្ញុំមិនយល់.    រងទុក្ខអំពល់. គ្រាន់តែសរសេរ. 
ដើម្បីសន្ដាន.     អ្នកអានរិះរេ.    វើម្ដេចដៃស្មេរ.
ចេះតែរមាស់។
                             

ប៊ិះជាប់


រដូវប្រឡង

រដូវប្រឡង           សិស្សខ្លះបុណ្យផ្សង    ប៉ងតែមួយជាប់
សិស្សខ្លះខំប្រឹង   រៀនសឹងតែងាប់          ពាក្យចេះគឺជាប់
                             ទើសគាប់ចិន្តា។
បើសិនមានភ័ព្វ    បានប្រឡងជាប់       សូកប៉ាន់ធ្វើការ
ចង់ធ្វើមន្ត្រី           បម្រើរាជការ              ស្វែងរកដុល្លារ
                            កន្លែងណាខ្លាញ់។
នេះជាទម្លាប់     កូនខ្មែររៀបរាប់          លេងសើចក្នក់ក្នាញ់
បើបានរាជការ   ធ្វើការចម្រាញ់          ទម្លាប់នឹងចាញ់
                          សំណាញ់ផ្លូវច្បាប់។


ឌីខាំញ៉ាញ់ ៨ កក្កដា ២០១៩