សំបុត្រ​ជូន​ចំពោះ​បងប្រុស​កេងវ័ណ្ណ​សក្តិ

 Par​i​s   ​l​e​ 08/07/1980


​លោកបង​ខ្ញុំ​សូម​ក្រាបថ្វាយបង្គំ​ពី​ចម្ងាយ​ ​ព្រោះ​ប្អូនប្រុស​ម្នាក់​នេះ​ពុំបាន​ឃើញ​មុខ​លោកបង​ម្ចាស់​ចុងក្រោយ​ជីវិត​នេះ​ទេ​។​ ​លោកបង​ម្ចាស់​ ​ខ្ញុំព្រះបាទម្ចាស់​នាម​ស៊ីសុវត្ថិ​សុម៉ោ​ពង្ស​ ​ជា​បុត្រ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​លក្ខណា​។​ ​ដ៏​យូរលង់​ ​ខ្ញុំ​ខិតខំ​រក​ O​v​d​r​ar​s​e​ ​លោកបង​ម្ចាស់​ដើម្បី​ទៅ​ក្រោ​ប​ប្រទាន​ទោស​ដល់​គ្រួសារ​រាជវង្ស​ទាំងអស់​ ​តែ​រក​ពុំ​ឃើញ​សោះ​។​ ​ទើប​តែ​ប៉ុន្មាន​ខែ​នេះ​ ​ខ្ញុំ​ដឹង​ដំណឹង​ថា​ ​លោកបង​ម្ចាស់​គង់​នូវ​ជិត​ ​Par​i​s ​នេះ​សោះ​។​ ​ខ្ញុំ​បាន​យក​ ​telephone​ ​តាមរយៈ​អា​ស្រស់​ (​នាម​អង្គ​ឌួ​ង​ណិ​ម​ហ្វី​ច​ (​ម្ចាស់​ហ្វី​ច​) ​បុត្រី​ម៉ម​ម្ចាស់​អង្គ​ឌួ​ង​ណិ​ម​ជន​ ​និង​ព្រះអង្គម្ចាស់ក្សត្រី​សល់​ដារ៉ា​ (​ព្រះអង្គម្ចាស់​រ៉ូ​សា​) ​telephone​ ​ទៅ​រក​លោកបង​ម្ចាស់​ច្រើនដង​ ​តែ​លោកបង​ម្ចាស់​មានប្រសាសន៍ថា​ “​រវល់​ ​ព្រោះ​អ្នកតូច​ត្រូវធ្វើ​ការ​រកស៊ី​”​។
​
​លោកបង​ម្ចាស់​ប្អូន​យល់ច្បាស់​ ​ប្អូន​គ្មាន​ចង់​បានអ្វី​ពី​លោកបង​ម្ចាស់​ឡើយ​ ​ចង់​ឃើញ​តែ​មុខ​មួយ​នាទី​ក៏​អស់ចិត្ត​ដែរ​។​ ​ប្អូន​សូម​ថ្វាយ​និង​ជំរាប​លោកបង​ម្ចាស់​ថា​ “​ស្ដេច​ពុក​ពុំ​ដែរ​ស្អប់​ ​ឬ​កាត់កាល់​លោកបង​ម្ចាស់​ឡើយ​។​លោកបង​ជា​ព្រះរាជបុត្រ​បង្កើត​របស់​ទ្រង់​ដោយ​ត្រឹមត្រូវតាម​ច្បាប់​។​ក៏ប៉ុន្តែ​លោក​ស្ដេច​ពុក​ជឿ​ហោ​រវាំង​ពេក​ ​និង​ម្ចាស់​យ៉ា​ ​លោក​ស្ដេច​ភ័យ​ក្រែងលោ​កប​ង​ម្ចាស់​មានគ្រោះថ្នាក់​ដល់​ជីវិត​ថ្ងៃណាមួយ​។​ ​ព្រោះ​ថ្ងៃកំណើត​របស់​លោកបង​ម្ចាស់​ត្រូវ​ត្រង់​រា​ហ៊ូ​ចាប់​ចិន្ទ្រ ​គឺ​កើត​ចំ​ឆ្នាំ​ឆ្លូវ​ ​ខែ​អា​សុច​ ​ថ្ងៃសៅរ៍​ 1925 ​នោះ​ ​ម៉ោង​ពេល​ត្រូវលើ​មនុស្ស​កំបុត​ក​។​ ​ហេតុនេះ​រូប​ខ្ញុំ​តែង​សង្កេតឃើញ​លោកបង​ម្ចាស់​មានរឿង​មិន​ចង់​ជាមួយ​ហ្វូង​ព្រះ​ឧបយោគ​សី​ហ​នុ​។​ ​កាល​លោកបង​ម្ចាស់​ជាប់គុក​ ​ស្ដេច​ពុក​សុគត​ហើយ​ ​គឺ​1953 ​mars​ o​l​e​ Ju​ill​e​t​t​e​។​ ​បងប្អូន​យើង​ទាំងអស់​មានតែ​ការ​ហូរទឹកភ្នែក​តែប៉ុណ្ណោះ​ ​នៅពេលដែល​ឃើញ​អ្នកម្នាង​ហម​ ​ព្រះ​មាតា​លោកបង​ម្ចាស់​រត់ទៅ​អង្វរ​ខាង​វាំង​។​ ​លោកបង​ម្ចាស់​ពេល​នោះ​សម្ដេច​ក្ស​ត្រី​យា​នី​រៀប​សោយរាជ្យ​ ​ភាព​ច្រ​បូល​ច្របល់​មាន​ពិធី​រៀបការ​ព្រះអង្គម្ចាស់​ត្រី​ពៅ​និង​ព្រះករុណា​សី​ហ​នុ ​រួម​នឹង​អ្នកម្នាង​...​ផង​ ​ក្នុង​ខែ​តែមួយ​។​ ​គេ​រវល់​ណាស់​ ​ទទួល​រួម​នឹង​ពួក​ចាក់រុក​ចាក់ដោត​ថា​ “​លោកបង​ម្ចាស់​ជា​មេ​នាំ​គ្រួសារ​បំប៉ះ​យក​រាជ្យ​សោយ​ ​ព្រោះ​ពេល​នោះ​ម្ចាស់​បង​រ​ត្ថ​សាន​ ​លោក​ប្រុងប្រៀប​ចុះចូល​ជាមួយនឹង​ដាប​ឈួន​ ​គឺ​យើង​ចូល​នឹង​អាមេរិកាំង​ ​ពុំ​ម៉ែន​យក​រាជ្យ​ទេ​ ​ព្រោះ​ពេល​នោះ​អាមេរិកាំង​ ​គេ​យក​មាស​2000K​g​ ​ទៅ​ឱ្យ​ដាប​ឈួន​ ​ដើម្បី​ទុក​ប​ង្រា​ប​ក្រែង​ទៅ​សង​នាំ​ព្រះករុណ​សី​ហ​នុ​ទៅ​រក​ពួក​កុមុ​យ​និស្ស​ចិន​ ​យួន​ រុស្ស៊ី ​។​ ​ស្រាប់តែ​លោកតា​កញ្ចាស់​ឃួន​ណៃ ​អា​ចែ​ក្ដិត​ ​ពួក​អា​ប្រវឹក​ ​ប្ដី​ចុង​សម្ដេច​ព្រះរាម​ក្ស​ត្រី​ស៊ីសុវត្ថិ​ថា​រ៉េត​ (​សម្ដេច​សារ៉េត​ ​មាតា​ទ្រង់​ក​ណ្ដុ​ល​) ​ទៅ​ទូល​សម្ដេច​ធួ​ក​ (​មាតា​សី​ហ​នុ) ​ថា​ ​ពួកយើង​បបួលគ្នា​យក​រាជ្យ​គេ​ទៅវិញ​។​ ​ទទឹម​គ្នា​នឹងបាន​ការដាក់រាជ្យ​របស់​ហ្លួង​សី​ហ​នុ​។​ ​ខ្ញុំ​នេះ​ប៉ិ​ស​គេច​ង់​ចាប់​ដែរ​ ​តែ​បាន​ដើរលេង​នឹង​លៃ​ក​វ៉ាន់​ឌី​ ​វា​រួចខ្លួន​ទៅ​។​ ​គេ​មិន​យកទោស​ក៏​ដើរ​ទ្រ​គេ​ទៅ​ ​រហូតដល់​ថ្ងៃនេះ​ ​ប្អូន​ដឹងខ្លួន​ច្បាស់​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ថ្ងៃណាមួយ​នាងស្រី​... ​នឹង​យក​រាជ្យ​សោយ​ម៉ែន​។​ ​ទ្រព្យសម្បត្តិ​របស់​ពួក​រាជវង្ស​រលាយ​អស់​ ​សប្បាយ​ឯ​ពូជ​សី​ហ​នុ​ព្រងើយ​។
​
​ប្អូន​និយាយ​នេះ​ជា​ការពិត​ ​សូម​លោកបង​ម្ចាស់​លាក់​ទុក​ចាំ​មើល​បន្តិចទៀត​ ​ពួក​ស្ដេច​ទាំងអស់​ក្រាប​ក្រោម​ល្អង​ព្រះបាទ​ស្ដេច​យួន​ហើយ​។​ ​ប្អូនប្រុស​លោកបង​ម្ចាស់​សូ​ម៉ូ​ម្នាក់​នេះ​សុំ​លា​ឆ្ងាយ​ហើយ​ខ្ញុំ​កុំ​ឱ្យ​ឃើញ​។​ ​ដូច​សម្ដេច​ពុក​មាន​បន្ទូល​មុន​សុគត​ថា​ “​សុំ​កុំ​ឱ្យ​លោក​ឃើញ​ស្រុកខ្មែរ​ខ្ទេច​ដោយសារ​ស្នាដៃ​មនុស្ស​ស្រី​យួន​ម្នាក់​នេះ​ឱ្យ​សោះ​។​ ​នាង​... ​កូន​យួន​ណា​លោកបង​ម្ចាស់​។​ ​ម៉ែ​ចិញ្ចឹម​នាង​... ​មានឈ្មោះ​ប៉ែ​ប្អូន​ម៉ឺ​យ​ ​យួន​ចាក់​អង្រែ​នោះ​អី​។​ ​មិន​ម៉ែន​ជា​កូន​របស់​ថី​ពាង​និង​អ្នក​អ៊ុក​ទេ​ ​គឺ​អ្នកម្នាង​អ៊ុក​បាន​យក​អ្នក​... ​អ្នក​... (​បងប្អូន​ពីរ​នាក់​) ​ពី​ម្ដាយ​ចែ​បែ​ប្រពន្ធចុង​ថី​ពាង​មក​ចិញ្ចឹម​ ​ដើម្បី​យកចិត្ត​ប្ដី​ទេតើ​។
​
​ប្អូន​មក​ជំរាប​លោកបង​ម្ចាស់​ពី​រឿង​កាល​លោកបង​ម្ចាស់​ជាប់គុក​នោះ​វិញ​។​ ​ម្ចាស់​បង​ម៉េ​ត​លោក​ស្រែកយំ​ទួញ​ ​ព្រោះ​គិញ​គេ​ហៅ​លោក​ ​គេ​តាម​ចង់​រើ​ក្នុង​តំ​ណាក់​ថា​ ​លោកបង​ម្ចាស់​ផ្ញើ​កាំភ្លើង​ជាមួយ​ម្ចាស់​បង​ម៉េ​ត​ទុក​ក្រោម​តំ​ណាក់​ ...​ទៀត​នូវ​តំ​ណាក់​ម្ចាស់​តុំ​អតីត​ព្រះជាយា​របស់​ម្ចាស់​បង​រ​ត្ថ​សាន​ (​មាន​តំ​ណាក់​ឈើ​មួយ​នៅ​ទួល​ព្រះស្រី​)​។​ ​ពួក​គិញ​តាម​រើ​រ៉ុះ​ទីនោះ​តែ​គ្មាន​។​ ​ម្យ៉ាងទៀត​ម្ចាស់​បង​តុំ​លោក​ស្ដេច​កាច​ខ្លាំង​ណាស់​។​ ​គិញ​វា​ទៅ​រក​ដល់​តំ​ណាក់​ព្រះអង្គ​ក្ស​ត្រី​កណ្ដាល​សាគូ​រក្ស​ (​សាគូ​រ​) ​ឯ​ទួល​តា​ពូ​ង​ទៀត​ ​ព្រោះ​ពេល​នោះ​ហើយដែល​បុត្រ​ព្រះអង្គ​នាម​កែវ​មុនី​រត់ទៅ​ចូល​នឹង​ឥស្សរៈ​ ​ហើយ​ទៅ​ស្រុកយួន​ឱ្យ​ទៅ​ចោល​កូន​និង​ប្រពន្ធ​អ្នក​ពុ​ច​ ​ឯ​ពេទ្យ​ចិន​អស់រលីង​។​ ​ពេល​នោះ​ក្ស​ត្រី​សាគូ​រ​ (​ម្ចាស់​កណ្ដាល​) ​ឆ្ងល់​ខ្លាំង​ណាស់​ក៏​ឱ្យ​ម្ចាស់​ជីប​បង​ព្រះអង្គ​សុង​វេ​ត​យាង​ទៅតាម​សម្ដេច​ក្រុម​ឈុន​សល់​ (​សម្ដេច​ក្រុង​ឈុន​ស៊ីសុវត្ថិ​វ៉ាស​ល់​ជា​អតីត​ស្វាមី​សម្ដេច​ពិន​ណា​រ៉ា​ ​ជា​ឪពុក​បង្កើត​ព្រះអង្គម្ចាស់ក្សត្រី​ជីប​ ​ក្សត្រា​ន​រិន្ធថេ​ត​ ​ក្សត្រា​សុង​ដេត់ (​ពុំ​ម៉ែន​សម្ដេច​ក្រុង​ព្រះ​សុធា​វង្ស​ទេ​))​។​ ​សម្ដេច​ក្រុង​ឈុន​សល់​មានអំណាច​លើ​សម្ដេច​ធួ​ក​ណាស់​ (​កាលពីដើម​ស្ដេច​ៗ​ភាគច្រើន​ខ្លាច​អំណាច​លោក​ណាស់​)​។​ ​ពេល​មកដល់​តំ​ណាក់​សម្ដេច​ពិន​ណា​រ៉ា​ភ្លាម​ ​សម្ដេច​ឈុន​សល់​បញ្ជាក់​ឱ្យ​ម្ចាស់​តុំ ​ម្ចាស់​ជីប​ ​ម្ចាស់​ឡា (​ប្រពន្ធ​កែវ​រ​ដ្ឋី) ​យាង​ទៅ​វាំង​ដើម្បី​ទូល​សម្ដេច​ធួ​ក​ (​មាតា​សហ​នុ) ​និង​សម្តេច​សុរា​ម្រឹត​ថា​ “​សុំ​ឱ្យ​លែង​លោកបង​ម្ចាស់​ដោយ​យកមក​ឃុំ​ក្នុង​ផ្ទះ​ចាំ​រក​ខុសត្រូវ​កុំ​ជឿ​ភស្ដុតាង​ពី​លី​សព​និង​អ្នកដទៃ​ធ្វើអ្វី​? ​ពីរ​ម៉ោង​ក្រោយមក​សម្ដេចព្រះរៀម​ថា​វ៉េ​ត​ ​ព្រមទាំង​ទ្រង់​វិរិ​យ៉ា​មក​គាល់​សម្ដេច​ព្រះ​ក្រុម​ ​ពេល​មកដល់​មុខ​ដំណាក់​ ​សម្ដេច​ថា​វ៉េ​ត​បញ្ជា​ឱ្យ​ទ្រង់​វិរិ​យ៉ា​បក​ទៅវិញ​។​ ​តាមខ្ញុំ​ដឹង​សម្ដេច​ថា​វ៉េ​ត​លាក់​មិន​ឱ្យ​ទ្រង់​វិរិ​យ៉ា​ឃើញ​សម្ដេច​ក្រុម​ឈុន​ទេ​ ​ព្រោះតែ​លាក់​កូន​ថា​សម្ដេច​ក្រុម​ឈុន​ជា​ឪពុកធំ​គង់នៅ​សៀម​។​ ​ខ្ញុំ​ដឹង​ទៀត​តាម​ម្ចាស់​បង​តុំ​ថា​ ​ទ្រង់​វិរិ​យ៉ា​និង​ព្រះអង្គម្ចាស់​ត្រី​ពៅ​ពុំ​ម៉ែន​បុត្រ​ព្រះអង្គម្ចាស់​តុប​ទេ​ ​ជា​បុត្រ​របស់​សម្ដេច​ក្រុម​ឈុន​ (​រូ​បក្ស​ត្រី​ពៅ​កើត​ ​គឺ​ក្រោយ​ព្រះអង្គ​តុប​សុគត​១​៨​ខែ​)​។
​
​ណ្ហើយ​កុំ​ចង់​ដឹងរឿង​គេ​ ​រឿង​លោកបង​ម្ចាស់​ត​វិញ​។​ ​ពេល​ដែល​សម្ដេច​ថា​វ៉េ​ត​យាង​ដល់​ ​អ្នកម្នាង​ ​មាតា​លោកបង​ម្ចាស់​ក៏​ទៅ​ទីនោះ​ដែរ​។​ ​ពួក​ខ្ញុំ​ទាំងអស់គ្នា​ ​រួម​ទាំង​ព្រះ​ញាតិ​ជាច្រើន​ ​សម្ដេច​ថា​វ៉េ​ត​ភ័យខ្លាច​សម្ដេច​ព្រះ​ក្រុម​ខ្លាំង​ណាស់​ ​ព្រោះ​ពេល​នោះ​សម្ដេច​ព្រះ​ក្រុម​ស្រែក​សួរ​ថា​ ​ឥ​ណា​ ​សម្ដេច​ធួ​ក​វា​ធំ​ហើយ​ ​វា​ប្អូន​អញ​ ​ឬ​បង​អញ​។​ ​ពេលនេះ​ចេះ​ក្បាល​អញ​វា​អស់​សក់​និង​លក់​ឱ្យ​បារាំង​ទៀតហើយ​។​ ​សម្ដេច​ថា​វ៉េ​ត​ទូល​វិញ​ថា​ ​ព្រះ​បង​ម្ចាស់​ធួ​ក​រវល់​កំពុង​ចាត់ចែង​ហើយ​ ​តែ​ពេលនេះ​អំណាច​លើ​បារាំង​នៅឡើយ​។​ ​ឥឡូវនេះ​ ​ធួ​ក​បាន​សុំច្បាប់​គេ​ ​អាចារ្យ​ចូល​ទៅ​មើល​វ៉ាន់​សក្ដិ​ក្នុងគុក​បាន​។​ ​អ្នកម្នាង​មាតា​លោកបង​ម្ចាស់​អរ​ខ្លាំង​ណាស់​ដូច​បាន​រស់​ឡើងវិញ​។​ ​ថ្វាយបង្គំ​ស្ដេច​ក្រុម​ឈុន​ ​ព្រោះ​ព្រះ​ធុ​លា​ព្រះអង្គ​ធំ​ណាស់​។​ ​សម្ដេច​ថា​វេ​ត​ពេល​នោះ​ ​ស្ដេចយាង​ទៅវិញ​ភ្លាម​។​ ​ពួកយើង​ដឹង​ដំណឹង​តាម​លោកបង​ជា​ (​ស៊ូ​ជា​) ​ប្ដី​កែវ​អឿ​ថា​ ​អា​មនុស្ស​នាំ​រឿង​ ​គឺ​ម្សៀ​ឃួន​ណៃ ​វា​កំពុង​គាប់គួរ​នឹង​ស្ដេច​សី​ហ​នុ​ណាស់​ ​អានេះ​ជា​ចោរ​ពានវាំង​ដែល​មនុស្ស​អ្នកខ្លះ​គេ​ច្រឡំ​ថា​ ​វា​ជា​អ្នកស្នេហាជាតិ​ជួយ​ស្ដេច​សី​ហ​នុ​រំដោះ​ស្រុក​ពី​បារាំង​? ​ពេល​នោះ​ខ្ញុំ​ឮ​ម្ចាស់​ត្រី​កណ្ដាល​សាគូ​រ​និង​ម្ចាស់​បង​តុំ ​លោក​​​មាន​បន្ទូល​ថា​ ​លោក​លែង​ចូល​វាំង​ហើយ​។
​
​លោកបង​ម្ចាស់​ ​គ្រួសារ​យើង​ពេល​នោះ​មានតែ​ទ្រ​គេ​ប៉ុណ្ណោះ​ ​ម្ចាស់​បង​ម៉េ​ត​មានកូន​ច្រើន​ ​ម្ចាស់​បង​ធំ​ម៉ាក់​អា​ថុ​ន​ ​ក៏​ភ័យ​ទៅជា​គ្រុន​ដូច​មនុស្ស​គ្រុនចាញ់​អញ្ចឹង​ ​ម្ចាស់​បង​រត្ន​សាន​រត់ទៅ​សៀមរាប​ជាមួយ​ព្រះ​ញាតិ​ខ្លះ​ ​អា​តឿ​ប្រពន្ធ​លី​យក់​ឡាប​កើតកូន​ (​គ្មាន​នរណា​ឱ្យ​ដឹងរឿង​ច្បាស់​ឡើយ​ខ្លាច​ទាល់​)​។​ ​រឿង​លោកបង​ម្ចាស់​ច្រើន​ណាស់​ជាមួយ​ព្រះសង្ឃ​ក៏​គុំ​លោកបង​ម្ចាស់​ ​អ្នកធំ​លើ​ស្រុកខ្មែរ​ ​គឺ​ព្រះអង្គ​ជួនណា​ត​។​ ​បើ​លោកបង​ម្ចាស់​មានរឿង​នឹង​លោក​ ​នរណា​ហ៊ាន​ចេញមុខ​។​ ​ខ្ញុំ​ឮ​សម្ដេច​ក្រុម​ឈុន​សល់​ ​លោក​​​មាន​បន្ទូល​ប្រាប់​បងប្អូន​កូនចៅ​ថា​ “​កាល​លោក​នៅក្មេង​យាង​ទៅ​ដើរលេង​ ​ចូល​សាលារៀន​ជាមួយ​សម្ដេច​ជួនណា​ត​ ​លោក​ភ្នួ​ស​ទៅជា​នេន​ ​វេលា​មកសាលារៀន​ជាមួយ​កូន​ស្ដេច​ត្រូវ​កូន​ស្ដេច​ខោក​ក្បាល​ព្រះអង្គ​។​ ​ស្ដេច​ទាំងនេះ​មាន​ស្ដេច​ពុក​ ​សម្ដេច​ក្រុម​ឈុន​សល់​ ​សម្ដេច​ទុ​យ​ ​ម្ចាស់​P​in​e​ (​បុត្រ​សម្ដេច​ឥស្សរា​វង្ស​) ​រួម​ព្រះអង្គ​ដ៏​ច្រើន​ចេះតែ​លេង​ក្បាល​សម្ដេច​ជួនណា​ត​ ​រួម​ទាំង​វាយ​ផង​។​ ​ហេតុនេះបានជា​លោក​ខ្ញាល់​ ​តែ​ពុំអាច​ធ្វើអ្វី​ស្ដេច​ដទៃទៀត​បាន​ ​ទើប​រករឿង​លោកបង​ម្ចាស់​ទៅ​។​ ​ព្រោះ​លោក​​​មាន​បន្ទូល​ថា​ ​លោកបង​ម្ចាស់​មាន​ច​រឹ​ក​ដូច​ស្ដេច​ពុក​។​ ​មួយទៀត​ពូ​ផាន់​ឪពុកចុង​ ​លោកបង​ក៏​ធ្លាប់​និយាយ​ទូល​លោក​ពី​ច​រិ​ក​លោកបង​ម្ចាស់​ដែរ​ថា​ ​លោកបង​ម្ចាស់​មាន​ច​រិ​ក​ជា​មនុស្ស​រឹង​រ៉ូ​ស​។​ ​លោកបង​ម្ចាស់​ ​លោកពូ​ផាន់​ជា​ម៉ា​ជីដូន​របស់​ប្អូន​ (​ប្អូនជីដូនមួយ​ម្ដាយ​ប្អូន​) ​តែ​គាត់​ស្អប់​ប្អូន​ណាស់​ ​មុខ​ក៏​មិន​មើល​ផង​។​ ​ស្ដេច​ពុក​ធ្លាប់​មាន​បន្ទូល​ថា​ ​គាត់​ជា​សត្វ​ក្រពើ​ ​ចិញ្ចឹម​ឱ្យ​បាន​ស៊ី​ ​ស៊ី​ហើយ​បោក​ឆ្នាំង​ ​ឆក់​យក​ប្រពន្ធកូន​គេ​ ​ស៊ី​មិន​ចេះ​ឆ្អែត​។​ ​ម្ដាយ​ខ្ញុំ​មានតែ​ទឹកភ្នែក​ ​កាលណា​ស្ដេច​ពុក​ជេរ​ ​គឺ​ប្រាំពីរ​ថ្ងៃ​ ​ប្រាំពីរ​យប់​ដៀល​ពូជ​ ​រហូត​មាន​ថ្ងៃមួយ​ខ្ញុំ​លូត​ច​ង្គង់​អង្វរ​ស្ដេច​ពុក​ដោយ​ទូល​ថា​ ​រូប​ខ្ញុំ​អាច​ដោះ​បំណុល​នេះ​រួច​ឬទេ​? ​ទើប​ស្ដេច​ពុក​ឈប់​ជេរ​។​ ​ស្ដេច​ពុក​ឈប់​សុគត​ ​អ្នកម្នាង​ហម​ផ្ដាំ​ប្រាប់​ថា​ ​លោកបង​ម្ចាស់​ទៅ​ ​Stage​ ​នៅ​យី​ពុន​។
​
​ចុងក្រោយ​នេះ​ប្អូន​ក្នុងនាម​បងប្អូន​យើង​ទាំងអស់​មានតែ​ម្រាមដៃ​ដប់​ថ្វាយបង្គំ​លោកបង​ម្ចាស់​ពី​ចម្ងាយ​ ​ប្អូន​នឹក​ថា​ ​ជាតិ​នេះ​ពុំបាន​ជួប​លោកបង​ម្ចាស់​ទៀត​ទេ​ ​តែ​បន្ទូល​មួយម៉ាត់​ដ៏​ពីរោះ​ថា​ ​ជាប់រវល់​ខ្លាំង​ណាស់​ប្អូន​ក៏​អស់ចិត្ត​បិទភ្នែក​ដោយ​ការ​សោកស្ដាយ​រក​ទីបំផុត​គ្មាន​។​ ​សូម​ឱ្យ​លោកបង​ម្ចាស់​អត់ទោស​ចំពោះ​កូនចៅ​ក្រោយៗ​ផង​។​ ​ខ្ញុំ​ភ្លេច​ជំរាបសួរ​ម្ចាស់​បងស្រី​បន្ទាប់​ (​បង​ម្ចាស់​បង​) ​លោក​គង់នៅ​ឬទេ​ ​បើ​គង់​ប្អូន​ថ្វាយបង្គំ​ពី​ចម្ងាយ​។

សូមបញ្ជាក់ថា សំបុត្រខាងលើនេះស្មេរបានទទួលពី @Savith Chea នៅសហរដ្ឋអាមេរិក។


​
​

No comments:

Post a Comment