ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
អ្នកស្រុកស្រែកលែងមានជង្រុកស្រូវហើយ?
ខ្លះៗពីកវីអ៊ីវហួត
កវី អ៊ីវ ហួត តែងប្រើស្នាដៃកំណាព្យតាមហ្វេសប៊ុកដោយភ្ជាប់និស្ស័យជាមួយប្រាសាទអង្គរ។ គាត់ប្រាប់ខ្ញុំថា គាត់ចេះតែការតាក់តែងអត្ថបទកំណាព្យកាព្យឃ្លោង តែមិនចេះនិពន្ធអត្ថបទពាក្យរាយទេ។
សព្វថ្ងៃគាត់មានវ័យជាង៨០ឆ្នាំហើយ ប៉ុន្តែនៅតែបន្តការតាក់តែងកំណាព្យដើម្បីកំដរវេលាចុងក្រោយនៃជីវិតរបស់គាត់ ជាពិសេសការប្រើស្នាដៃកំណាព្យក្នុងការព្យាបាលខួរក្បាលរបស់គាត់។
ព្រឹទ្ធាចារ្យ អ៊ីវ ហួត កើតនៅខេត្តកំពង់ចាមក្នុងឆ្នាំ១៩៤០ និងត្រូវបានគេស្គាលរហស្សនាមថា កវីប៉ាកកាប្រាក់។ គាត់ទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសបារាំង ហើយបន្តធ្វើការនៅទីនោះ រហូតដល់ចូលនិវត្តន៍នាឆ្នាំ២០០៥។ គាត់ក៏ធ្លាប់មានតួនាទីជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរប្រចាំប្រទេសបារាំងផងដែរ។
គាត់មានប្រសាសន៍ថា គាត់ចូលចិត្តកំណាព្យតាំងពីវ័យអាយុ១៣ឬ១៤ឆ្នាំ ដោយចាប់ផ្ដើមសរសេរកំណាព្យខ្លី។ ទេព្យកោសល្យសរសេរកំណាព្យកាព្យឃ្លោងដែលមានក្នុងខ្លួងតាំងពីយុវវ័យបានផុសឡើងជាថ្មីនៅក្នុងសរសៃបេះដូងនៅឆ្នាំ១៩៩០ ជាឆ្នាំដែលគាត់សរសេរកំណាព្យមួយដែលមាចំណងជើងថា "ក ខ គ ឃ ង" សម្រាប់ដាក់ប្រកួតក្នុងនាទីប្រឡងកំណាព្យនៅទីក្រុងបារីសប្រទេសបារាំង។
គាត់សរសេរកំណាព្យកាព្យឃ្លោងខ្លីៗ ដែលកវីខ្លួនឯងហៅថា "ល្បែងពាក្យ"។ ល្បែងពាក្យត្រូវបានបោះពុម្ពផ្សាយជាសៀភៅកាលពីពេលកន្លងមក។ ក្រៅពីនេះគាត់ក៏បានជ្រើសកំណាព្យមួយចំនួនមកសម្រួលជាទំនុកចម្រៀង ដើម្បីបំពេរអារម្មណ៍អ្នកស្ដាប់។ ក្នុងនោះកំណាព្យជាច្រើនរបសលកវីប៉ាកកាប្រាក់រូបនេះគេឃើញច្រើនតែកាត់តែងផ្ដោតលើប្រសាទអង្គរ ពណ៌នាខេត្តខណ្ឌរបស់ប្រទេស និងការស្រឡាញ់មាតុប្រទេសជាដើម។
បច្ចុប្បន្នព្រឹទ្ធាចារ្យរស់នៅគេហដ្ឋាននៅខេត្តបាត់ដំបងដែលជាទីកំណើតភរិយារបស់គាត់ ទោះភរិយារបស់គាត់បានទទួលមរណកាលទៅហើយក្ដី។ ម្ដងម្កាល ព្រឹទ្ធាចារ្យ អ៊ីវ ហួត តែងឡើងមកភ្នំពេញ ដើម្បីចូលរួមកម្មវិធីទាក់ទងនឹងវិស័យអក្សរសាស្ត្រ វិស័យតែងនិពន្ធ និងការប្រាស្រ័យទាក់ទងជាមួយអ្នកកវីនិពន្ធផ្សេងទៀត ហើយពេលខ្លះទៀតគាត់ត្រូវវិលទៅបារាំងដើម្បីត្រួតពិនិត្យសុខភាព។ (នៅមានត)
កោះចំរើន



