អត្រា​សិស្ស​បង់​បោះ​សិក្សា​ធ្លាក់ចុះ​ធ្វើ​ឱ្យ​ចំនួន​បេក្ខជន​ប្រឡង​ឌីប្លូម​ក្នុងឆ្នាំនេះ​កើន​ឡើង​

ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា អត្រាសិស្សបង់បោះការសិក្សាមានចំនួនតិចនិងកត្តាកំណើនសិស្សចូលរៀនច្រើន ជាមូលហេតុធ្វើឱ្យចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឌីប្លូមមានការកើនឡើងនៅក្នុងឆ្នាំនេះ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ខ្មែរថាស៍ពីម្សិលមិញថា ឆ្នាំនេះមានបេក្ខជនចំនួន នាក់ បានដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចំនួននេះមានការកើនឡើងកើនឡើងជា នាក់ បើធៀបនឹងឆ្នាំមុន

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទថ្ងៃទី និងថ្ងៃទី ខែតុលា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា «ចំនួនដែលកើនឡើងនេះ គឺចំនួនសិស្សក្នុងចំណេះទូទៅ»

លោកស្រីបន្តថា «ចំនួននេះមានការកើនឡើង ព្រោះក្នុងកំណែទម្រង់អប់រំកន្លងមក ពិសេសក្រោមកិច្ចខិតខំរបស់ក្រសួងរយៈពេលច្រើនឆ្នាំមកនេះ ក៏ដូចជាមន្ទីរអប់រំ សាលារៀន និងការចូលរួមគាំទ្រពីសហគមន៍ធ្វើឱ្យអត្រាសិស្សចូលរៀនមានកំណើន អត្រាសិស្សបោះបង់សិក្សាតិច ទើបចំនួនមានការកើនឡើង»

អ្នកស្រីបន្ថែមថា កត្តាសំខាន់មួយទៀតដែលចួរួមជំរុញកំណើនសិស្ស គឺកម្មវិធីគ្រប់គ្រងសាលារៀនដែលមានសូចនាករជាច្រើនដែលបានជំរុញសាសារៀនត្រូវតែចូលរួមបំពេញ ព្រមទាំងការចូលរួមគាំទ្រពីសហគមន៍ដែលធ្វើឱ្យសាលារៀនមានតម្លាភាពក្នុងការបង្រៀនសិស្ស មិនតែប៉ុណ្ណោះសហគមន៍និងអាជ្ញាធរមូលដ្ឋានថែមទាំងបានប្រមូលសិស្សឱ្យចូលរៀនវិញដែរ

ស្ថិតិបេក្ខជនប្រឡេងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរបស់ក្រសួងអប់រំក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បានបង្ហាញថា ចំនួនបេក្ខជនចូលរួមប្រឡងឌីប្លូមកើនឡើងជាលំដាប់ នៅឆ្នាំ បេក្ខជនចូលរួមប្រឡងឌីប្លូមមានចំនួន នាក់ នៅឆ្នាំ បេក្ខជនចូលរួមប្រឡងឌីប្លូមមានចំនួន នាក់ នៅឆ្នាំនេះ បេក្ខជនចូលរួមប្រឡងឌីប្លូមមានចំនួន នាក់

ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តប្រគល់សិទ្ធិអំណាចនិងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗជាអ្នករៀបចំការប្រឡង គឺរាប់ចាប់តាំងពីការរៀបចំវិញ្ញាសាប្រឡងរហូតដល់ការប្រកាសលទ្ធផលប្រឡងនេះក្រោមការត្រួតពិនិត្យពីមន្ត្រីជំនាញរបស់ក្រសួងអប់រំ

ក្រសួងបានកំណត់វិញ្ញាសាចំនួន សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រួមមានតែងសេចក្ដី គីមីវិទ្យា ផែនដីនិងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ណិវិទ្យា ការសរសេរតាមអាន ជីវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស

ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្ដីណែនាំថា មានករណីបីចំណុចដែលសិស្សគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈនិងឯកជនមិនទទួលស្គាល់ជាបេក្ខភាពប្រឡង ដោយករណីទីសិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម, ករណីទីសិស្សគ្មានមធ្យមភាគប្រឡងឆមាស និងករណីទីសិស្សអវត្តមានលើចំនួនកំណត់

ក្រសួងបានបន្តថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនឹងធ្វើឡើងនៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានលើកឡើងថា បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិក្នុងខេត្តបាត់ដំបងមានការកើនឡើង ប៉ុន្តែលោកមិនអាចបញ្ជាក់ពីទិន្នន័យជាក់លាក់បានទេ

លោកលើកឡើងថា ជាធម្មតា សិស្សចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់មធ្យមសិក្សាបឋមភូមិមានការថយចុះជាលំដាប់ដោយសារបោះបង់សិក្សា ដូច្នេះការកើនឡើងចំនួនបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះ គឺបង្ហាញពីការរក្សាបាននូវអត្រាគង់វង្សនិងបង្ហាញពីការកាត់បន្ថយអត្រាសិស្សបោះបង់សិក្សា

លោកបាននិយាយថា «កំណើនសិស្សនេះថែមទាំងបង្ហាញពីការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជាជឿនលឿនទៅមុខតាមរយៈការកសាងអគារសិក្សាបន្ថែម ការបង្កើនគ្រូបង្រៀន ហើយអាណាព្យាបាលសិស្សចាប់ផ្ដើមមានការយល់ដឹងពីគុណតម្លៃសិក្សារបស់កូនពួកគេជាមួយនឹងសេដ្ឋកិច្ចគ្រួសារមានភាពកាន់តែប្រសើរឡើងជាមុន»

លោកបន្តថា «យើងមានបំណង់ចង់រក្សាអត្រាសិក្សារបស់ពួកគេរហូតបញ្ចប់បាក់ឌុប ប៉ុន្តែនៅក្នុងច្បាប់របស់យើង គឺយ៉ាងហោចណាស់ប្រជាពលរដ្ឋខ្មែរត្រូវបញ្ចប់សិក្សាត្រឹមថ្នាក់ទី (អនុវិទ្យាល័យ) ដែលជាការបញ្ចប់ការអប់រំមូលដ្ឋាន»

លោកបញ្ជាក់ថា នៅពេលនេះ មន្ទីរអប់រំខេត្តបាត់ដំបងកំពុងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅតាមគ្រឹះស្ថានសិក្សានានា ព្រមទាំងគណៈមេប្រយោគ ឯកសារវិញ្ញាសា និងសេចក្ដីណែនាំផ្សេងៗទៀត ហើយការប្រឡងនេះមានស្ដង់ដាដូចការប្រឡងបាក់ឌុប ប៉ុន្តែមានការបន្ធូរបន្ថយវិញ្ញាសាបន្តិច ដើម្បីពួកគេប្រឡងជាប់ ហើយបន្តសិក្សារបស់ពួកគេនៅថ្នាក់វិទ្យាល័យ

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា មិនមានការភ្ញាក់ផ្អើលចំពោះអត្រាកំណើននេះទេ ដោយអ្នកស្រីយល់ថា ជាទូទៅនៅពេលដែលប្រជាជនកើនឡើង នោះអត្រាសិស្សចូលរៀននឹងមានកើនឡើង ដូច្នេះការកើនឡើងនេះពុំមែនបញ្ជាក់ថា ដោយសារអត្រាសិស្សបោះបង់ទាបទេ

អ្នកស្រីមានលើកហេតុផលមួយចំនួនដែលនាំសិស្សនៅតែប្រឈមនឹងការបោះបង់សិក្សា ដូចជាកត្តាជីវភាពក្រីនិងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួនតម្រូវឱ្យសិស្សបានបង់ថវិកាដើម្បីចូលរៀន

អ្នកស្រីបានលើកឡើងថា «ការដាក់ពាក្យចូលរួមប្រឡងច្រើន គឺមិនមែនមកពីការកាត់បន្ថយការបោះបង់សិក្សាសិស្សទេ ព្រោះជាធម្មតាមនុស្សកើនកើនកាន់តែច្រើន គឺត្រូវតែមានដំណាក់កាលមួយដែលមានសិស្សចូលរៀនច្រើន ប៉ុន្តែបើយើងសង្កេតមើលតាមសាលារៀននីមួយៗ សិស្សបោះបង់ការសិក្សាក៏ច្រើនដែរ មូលហេតុដោយសារភាពក្រីក្ររបស់ពួកគាត់ ការចំណាក់ស្រុក ដែលជាហេតុធ្វើឱ្យសិស្សបោះបង់ការសិក្សា»

លោក គួ ម៉េងលី អ្នកជំនាញអប់រំដ៏ល្បី បាននិយាយថា នេះជាចំណុចដ៏ល្អមួយដែលបញ្ជាក់ថាសិស្សានុសិស្សចូលរៀនពេញលេញឡើងវិញ និងបញ្ជាក់សិស្សានុសិស្សមិនបានបោះបង់សិក្សាបន្ទាប់ពីការរាតត្បាតជំងឺកូវី-

លោកបន្តថា ការកើនឡើងនេះទោះបញ្ជាក់ពីសិស្សបោះបង់សិក្សាមានចំនួនតិច ប៉ុន្តែការកើនឡើងសិស្សមានចំនួនក៏មិនសូវជាច្រើនខ្លាំងណាស់ណាដែរ ប្រសិនបើនៅឆ្នាំបន្ទាប់ ចំនួនសិស្សកើនឡើងប្រមាណមួយម៉ឺននាក់ទើបអាចវាយតម្លៃថាជាការកើនឡើងច្រើន

លោកបន្ថែមថា «ទោះយ៉ាងណាយើងអាចវាយតម្លៃថាសិស្សានុសិស្សបានចាប់ផ្ដើមចូលរៀនជាធម្មតាវិញក្រោយពីការរាតត្បាតជំងឺកូវី- ហើយចំនួនសិស្សចូលរៀនឡើងវិញ គឺមានចំនួននៅស្ថិតស្ថេរដដែល»
លោកបន្ថែមថា «ទោះបីជាវាមិនកើនឡើង ក៏នៅតែជាចំណុចវិជ្ជមានមួយដែលបញ្ជាក់ថា សិស្សានុសិស្សយើងមិនបោះបង់សិក្សា សូម្បីមានការរាត្បាជំងឺកូវី- ក៏ដោយ»

បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំ២០២១។ រូបភាព៖ ក្រសួងអប់រំ