មិនធ្លាប់ មាន ទេ តាំងពី មុន មក ទើបតែ រយៈពេល បី បួន ឆ្នាំ ជាប់គ្នា នេះ ប៉ុណ្ណោះ ជាពិសេស មានតែ ឆ្នាំនេះ (២០១៩) ដែល ស្រះស្រង់លើ ទឹក ដី ខេត្ត សៀម រាប បាន គោក បែក ក្រហែង រីង ខះ គ្មាន ទឹក មួយ តំណក់ ទាំងនៅ ក្នុង រដូវវស្សា មើលទៅ គួរ ឱ្យ ស្រណោះ ។
ភ្ញៀវ ទេសចរ ដែល បាន មក ទស្សនា ស្រះស្រង់ បាន សម្តែង ការ ភ្ញាក់ផ្អើល នៅពេល ពួកគេ បានឃើញ ស្រះ ដែល ធ្លាប់តែ ហូរហៀរ ដោយ ទឹក និង មាន ទេសភាព ស្រស់ ស្អាត ឥឡូវ ស្រាប់តែ ប្រែជា គោក ហួតហែង ទាំង នៅក្នុង រដូវភ្លៀង។ ពួកគេ បាន សួរ ថា តើ ការ គោក នេះ បណ្តាល មក ពី ហេតុអ្វី ដោយសារ គ្រោះ រាំងស្ងួត ឬ ដោយ សារ អាជ្ញាធរ បង្ហូរទឹក ចេញ ?
តាម ប្រជាពលរដ្ឋ និង អ្នកលក់ ដូរ នៅ ទីនេះ និង អ្នក ដែល ចុះ នេសាទ នៅក្នុង ស្រះស្រង់ បាន រៀបរាប់ ឱ្យ ដឹង ថា បី បួន ឆ្នាំ មក ហើយ ដែល ស្រះស្រង់ ប្រែជា គោក ហួត ហែង ហើយ នៅក្នុង ឆ្នាំនេះ គោក ហួតហែង ជាង ឆ្នាំ ណាៗ ទាំងអស់ ។
អ្នកលក់ ដូរ នៅ តំបន់ នេះ ត្អូញត្អែរ ពី ចំណូល ប្រចាំថ្ងៃ របស់ ពួកគាត់ បន្ទាប់ពី ស្រះ បុរាណ មួយ នេះ ប្រែជា គោក គ្មាន ទឹក អស់ រយៈ ជាច្រើន ខែ មក ដោយសារ គ្មាន ភ្លៀង និង គ្មាន ប្រភព ទឹក ។
យោង តាម ឯកសារ ប្រវត្តិសាស្ត្រ ស្រះស្រង់ ពុំ មាន តួនាទី ជា អាងស្តុកទឹក សម្រាប់ ការងារ កសិកម្ម ទេ តែ ជា ស្រះ កម្សាន្ត របស់ ព្រះរាជា សម័យ បុរាណ និង មានកូន ប្រាសាទ តូច មួយ នៅ ចំ កណ្តាល ដែលគេ អាច ឃើញ កូន ប្រាសាទ នេះ តែ ក្នុង រដូវប្រាំង ដែល មាន ទឹករាក់ ខ្លាំង ប៉ុណ្ណោះ ។
តាម សៀវភៅ តំបន់ ទេសចរណ៍ នៃ ព្រះរាជាណាចក្រ កម្ពុជា បាន បញ្ជាក់ ថា ស្រះស្រង់ មាន បណ្តោយ៧៨០ម៉ែត្រ និង ទទឹង ៣៨០ ម៉ែត្រ ត្រូវ បាន ព្រះមហាក្សត្រ ខ្មែរ នា សម័យ អង្គរ ស្ថាបនា ឡើង នា ចុង សតវត្ស ទី១២ ដើម សតវត្ស ទី១៣ ។ ស្រះស្រង់ មាន ទឹកជា ប្រចាំ ទាំង រដូវប្រាំង និង រដូវវស្សា ដោយ ទទួល ទឹក ពី ទឹកភ្លៀង និង ទឹក ក្រោម ដី ដែល ជ្រាបចូល ពី បារាយណ៍ ខាងកើត ៕
No comments:
Post a Comment