លក្ខណៈជាតិតាមរយៈស្នារដៃអក្សរសិល្ប៍

 លក្ខណៈជាតិតាមរយៈស្នារដៃអក្សរសិល្ប៍
សេចក្តីផ្តើម
នៅក្នុងអក្សរសិល្ប៍ខ្មែរទាំងអស់សុទ្ធតែស្តែងឡើងនូវលក្ខណៈជាតិមិនថាអក្សរសិល្ប៍នោះទេ ហើយអក្សរសិល្ប៍ដែលមានលក្ខណៈជាតិគឺអក្សរសិល្ប៍ទាំងឡាយណាដែលទ្រទ្រងវប្បធម៌ សង្គមធម៌ របស់ជាតិទាំងមូល។ អក្សរសិល្ប៍ប្រភេទនេះមានតម្លៃពិសេសរបស់ជាតិមួយដែលមានលក្ខណៈខុសស្រឡះពីជាតិដទៃតាំងពីទំនៀមទម្លាប់ប្រពៃណី វប្បធម៌ សង្គម ប្រវត្តិសាស្រ្ត ភូមិសាស្ត្រ បាតុភូតធម្មជាតិ ភាសា សាសនា ជំនឿ អាកាប្បកិរិយាជាដើម។  លក្ខណៈជាតិដែលស្តែងឡើងតាមរយៈនៃស្នារដៃអក្សរសិល្ប៍ គឺជាការរួមផ្តុំគ្រប់លក្ខណៈ ដោយឡែកទាំង​ឡាយ​ណាដែលតំណាងឲ្យភាពរួមនៃនិម្មិតកម្មជាតិ ហើយនិងមាន​​ការបែងចែកដាច់ស្រឡះអំពីនិម្មិតកម្មអន្តរជាតិ។ អាស្រ័យហេតុដូចនេះក្រុមយើងខ្ញុំសូមលើកយករឿងនៅក្នុងស្នារដៃអក្សរសិល្ប៍ចំនួនបីមកសិក្សាឲ្យស៊ីជម្រៅអំពីលក្ខណៈជាតិ។ រឿងអក្សរសិល្ប៍ទាំងបីដែលខ្ញុំលើក​យក​មកសិក្សានោះគឺ រឿងផ្កាស្រពោន រឿងកុលាបបៃលិន និងរឿងសូផាត។

និយមន័យ
​មុននិងសិក្សាឲ្យឃើញពីលក្ខណៈជាតិយើងសូមពន្យល់អំពីនិយមន័យមួយចំនួន
លក្ខណៈជាតិ  >  លក្ខណៈ  +  ជាតិ
លក្ខណៈ  (ន.) (បា.) (សំ.) ជាគ្រឿងសម្គាល់ គ្រឿងចំណាំ
ជាតិ (ន.) (បា.) (សំ.) ជាកំណើត មនុស្សដែលមានសញ្ញាតិផ្សេងគ្នា។
ដូច្នេះលក្ខណៈជាតិ មានន័យថា គឺជាគ្រឿសម្រាប់សម្គាល់ប្រទេស មាតុភូមិ ។
    តាមសាស្រ្តាចារ្យ ពៅ សាមី  បានឲ្យនិយមន័យថា
ជាតិ គឺជាការរួមផ្តុំមនុស្សជាច្រើន ប្រកបដោយតុល្យភាពកើតឡើងនៅក្នុងប្រវត្តិសាស្រ្តដោយផ្អែកទៅលើមូលដ្ឋានរួមផ្តុំខាងភាសានិយាយ ខាងទឹកដី ខាងជីវភាព សេដ្ឋកិច្ច និងទម្រង់ចិត្តសាស្រ្តដែលសម្តែងចេញនៅក្នុងមនុស្សរួមគ្នាស្តីពីវប្បធម៌
លក្ខណៈជាតិមានភាពងាយសម្គាល់បំផុតតាមពណ៌សម្បុរ “រូបជាតិនីមួយៗ” ដែលបានស្តែងចេញតាម​រយៈភាសា ធម្មជាតិ ទំនៀមទម្លាប់ ប្រពៃណី  វប្បធម៌ ជីវភាពរស់នៅ ...។ ពេលណាអ្នកអានស្នារដៃអក្សរសិល្ប៍ រឺស្នារដៃនិម្មិតកម្មជាតិណាមួយយើងរមែងដឹងថាហាក់បីដូចជាកំពុងរស់នៅក្នុងជីវភាពរបស់ជាតិគេនោះ ជាមួយលក្ខណៈពិសេសនៃពិភពដោយឡែកមួយ
ឧទាហរណ៍ ទេសភាពធម្មជាតិ រុក្ខជាតិ ផ្កាផ្លែឈើ ម្រឹគីម្រឹគា បក្សីបក្សា  មច្ឆា អាកាសធាតុ ទំនៀមទម្លាប់ប្រពៃណី ដីស្រែចម្ការ ... ដែលរៀបរាប់ពណ៌នាដោយកវីខ្មែរទាំងឡាយ តាមរយៈរឿង ផ្កាស្រពោន កុលាបប៉ៃលិន និងរឿងសូផាតសុទ្ធសឹងតែឆ្លុះបញ្ចាំងឲ្យឃើញច្បាស់លាស់អំពីលក្ខណៈជាតិដែលមានពិសេសនៅលើទឹកដីកម្ពុជា។

  1. លក្ខណៈជាតិស្តែងឡើងតាមរយៈរឿងផ្កាស្រពោន
  1. បង្ហាញតាមរយៈវប្បធម៌
ក. ការរៀបរាប់អំពីទេសភាពធម្មជាតិ
នៅក្នុងរឿងផ្កាស្រពោនត្រង់ភាគ១ ទំព័រ១ អ្នកនិពន្ធបានពណ៌នាអំពីទេសភាពធម្មជាតិដូចតទៅ៖
រទះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ....
បន្តិចក្រោយមកយាន្តនោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយបើសិនជាគេអើតតាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់ជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។
វាលស្រែ !  វាលស្រែ !  ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវ        សន្លឹម។
នៅក្នុងវាលស្រែសុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់លំហើយបកបោកបណ្តាលឲ្យកើតជារលកមកយោលដើមស្រូវខ្ចីពណ៌ប៉ៃតងស្រស់។
នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំត្រង់នេះបន្តិច ត្រង់នោះបន្តិច....
ពេលរសៀល! វេលាដែលព្រះសូរិយាកំពុងដុតចំហុយអស់ទាំងរុក្ខជាតិរៃកន្តឹងយំទម្លាក់សំលេងពីចុងស្រឡៅ ឬចុងឈើរទាលដែលខ្ពស់ត្រដែតក្នុងអាកាស...។(ភាគ៩ ទំព័រ៦៣)
ខែចែត្រ​ និងពិសាខ តាមផ្លូវពីក្រុងសៀមរាបទៅអង្គរ ការរំដួលបញ្ចេញ រំភើយពិដោរក្រអូបឈ្ងុយ។ បើជួនជាមានវិយោបក់បន្តិចៗផងដែលអ្នកដើរយកអាកាសពេលល្ងាចតាមថ្នល់នេះ នឹងមានចិត្តរសាប់រសាយអណ្តែតអណ្តូង។...(ភាគ៩ ទំព័រ៦៣)

ខ. ការរៀបរាប់អំពីសត្វ និងរុក្ខជាតិ
នៅក្នុងភាគ១ ដដែល អ្នកនិពន្ធក៏បានរៀបរាប់អំពីសត្វ និងរុក្ខជាតិផងដែរ ដូចនៅត្រង់ទំព័រទី២ បានរៀបរាប់ថា៖
នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានក្រសារ ឬចង្កៀលខ្យងដើរគូៗវា។ ឆ្ងាយពីនេះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិ៍វារីជាតិ...
    ឱវាលស្រែនេះ !  ជួរដងអូរនេះ !  ឱ !  ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ....
    នៅត្រើយខាងកើត ចង្រិតយំមួយៗ ហើយយូរៗម្តងមានរម៉ករត់រោទ៍ឆ្លងស្ពានដែក.... (ភាគ២ ទំព័រទី៨)
    ឱសម្លេងអើយ ដែលរសាត់មកតាមវាយោជាមួយនិងពិដោរ ក្រអូបត្រជាក់ នៃផ្កាម្លិះ និងកុលាប.... (ភាគ២ ទំព័រទី៨)
    នៅក្រៅផ្ទះ ខ្យល់បក់ហ៊ូៗបោកធាងដូងលើដើមជម្ពូ។ មាត់មាន់ក៏រងាវម្តងៗ ល្វើយៗ ឯសម្រែកខ្លែងស្រាកក៏បញ្ចេញឡើង ធ្វើឲ្យព្រឺខ្លួន... (ភាគ២ ទំព័រទី១៥)
    ក្រោមដើមស្វាយមួយដើមដ៏មានមែកសាខានៅទីធ្លាផ្ទះនោះឯង គេមានដាំដើមកុលាប ម្លិះ និងចំប៉ា ដែលមានផ្ការីកស្គុះស្គាយលាយឡំ.....ផ្ទះនេះមានសភាពស្ងាត់ត្រងំ ឥតមាន់ខ្តត ទា ឬជ្រូកស្រែកដូចផ្ទះជិតខាងឡើយ(ភាគ៣ ទំព័រទី១៨)
    គ្រលីងគ្រលោងមួយគូរ ដែលទុំលើមែករុក្ខាយំឆ្លើយឆ្លងគ្នា ហើយជូនកាល មានកំប្រុកលោតពីលើធាងដូងមួយ លឺសូក្រាកៗ...(ភាគ៤ ជំពូក២៦)   

គ. ភូមិសាស្ត្រ
ដំណើររឿងដែលអ្នកនិពន្ធបានលើកឡើង មានទំនាក់ទំនងទៅ នឹងស្ពាន ភូមិសាស្រ្តនៃប្រទេសខ្មែរដូចជាភ្នំពេញ ផ្សារវិល ស្រុក សង្កែ ភ្នំសំពៅ ខេត្តបាត់ដំបង សៀមរាប ជាដើម​​​។
សៀមរាបជាក្រុងតូចស្អាតញញឹមលម្អរផ្លូវថ្នល់....(ភាគទី៩​ទំ ពរ័៦០)
ផុតពីដំំណាក់អូរដំបងហើយ... ឆ្លងស្ពានដែក... ឈប់បន្តិចនៅជិតវត្តកណ្តឹង... រទះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ....(ភាគ១ ទំព័រទី៤)
ថ្នល់ពីក្រុងបាត់ដំបងទៅកំពុងព្រះជាផ្លូវអាណានិគមន១ ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ.... (ភាគ១ ទំព័រទី៥) (ភាគ១ ទំព័រទី៤)
ឪពុកយើងគាត់បានផ្ទុកស្រូវនឹងទូកប៉ុនចាយមួយចំនុះមួយម៉ឺនថាំង ដើម្បីនឹងនាំចុះទៅក្រុងព្រៃនគរតាមផ្លូវទន្លេសាប.... (ភាគ១ ទំព័រទី៥)

ឃ. វត្ថុ
យាយផៃគាត់ក៏ជញ្ជូនប្រអប់ស្លា និងផ្តិល.... (ភាគ២ ទំព័រទី១១)
នាងក៏យកក្អមមួយចុះទៅដងទឹកអណ្តូងដាក់ពាង យកពូថៅពុះឧស រួចហើយបង្កាត់ភ្លើងស្លដណ្តាំទុកជូនគ្រួសារនាង...(ភាគទី៣ ទំព័រ២០)
លោកលើកគម្ពីរនោះដាក់លើតោក​ ឈើរ ១ លាបថ្នាំខ្មៅលំអរដោយភ្ញីដាំខ្យង ហើយលោកលូកយកទៀនក្រមួន​ឃ្មុំ ១ ដែលយាយនួនបានយកមកប្រគេន មក​អុជ​បិទ​នឹងក្របតោក។(ភាគ៥ ទំព័រ៣៧)។

ង. ជំនឿ  
តាមអត្តន័យក្នុងរឿងបានបញ្ជាក់ថាយាយនួនក៏រួសរាន់រៀបខ្លួនហើយកាន់ម្លូ​ បារីមួយសុងដាក់លើជើងពាន និងទៀនមួយគូរដើរតម្រង់ទៅកុដិលោកគ្រូអានវត្តពោធិ៍ក្នុងដែលមានព្រះនាងល្បីខាងហោរាសាស្រ្តនិងមន្តអាគម៏ស្តោះព្រួស...(ភាគ៥ ទំព័រ៣៦)
ឪព្រះភិក្ខុអើយ‌! ទំនាយក្បួនតម្រានិងពាក្យអធិប្បាយតាមគម្ពីរបស់លោកដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនានៃព្រះមរម្យគ្រូនោះ ។...(ភាគ៥ ទំព័រ៣៨)
ឱចែកុំរកពេទ្យ ! ​ពេទ្យគេមិនពូកែដូចគ្រូខ្មែរទេ។ ខ្ញុំស្គាល់លោកសង្ឃមួយអង្គដែលតែង ចង្រោមភាវនា នៅក្នុងគុហារភ្នំសំពៅ។ លោកចេះមន្តវិជ្ជាពូកែណាស់។ លោកធ្វើទឹកមន្តឲ្យភ្ងូត បើបានងូតទឹកមន្តនិងជាស្រឡះ...(ភាគ១០ ទំព័រ៦៩)
ខ្ញុំនឹកពិភ្នកថាមិនទាស់ខុស​ នឹងខ្មោចបីសាចណាក៏មិនដឹង បានស្រោចទឹកម្តងហើយនៅមិនឃើញគ្រាន់សោះ...(ភាគទី១០ ទំព័រ៧៣)
ឱអ្នកមេបារូបណាមួយហើយ ដែលមានសេចក្តីក្តៅក្រហាយខឹងសំបា ហើយចូលមកធ្វើរូបអ្នកនេះនាងនេះឲ្យឈឺនោះសូមមេត្តាប្រាប់ឈ្មោះមកដើម្បីឲ្យនាងប្អូនគេរៀបសែនព្រេនជូន...(ភាគទី១០ ទំព័រ៧៣)
នារី ក៏ទាញយកទៀនមួយ ធូបបីសរសៃរពីសំណុំ  ហើយក៏លើកសិលា ទៅកាន់សំណាក់ព្រះពុទ្ធរូបអង្គនោះ។ លំដាប់ក្រោយមកដែលបានអុជគ្រឿង​សក្ការបូជា រួចនាងក៏តាំងសូត្រនមស្ការយ៉ាងផ្ចិតផ្ចង់(ភាគ៩ ទំព័រទី៦៤)។

ច. សាសនា
យាយនួនមានអាយុ៥០ឆ្នាំប្លាយហើយសក់ស្កូវមួយៗហើយកោខ្លីដោយគាត់កាន់ឧបោសថមិនដែលខានឡើយ.... (ភាគ២ ទំព័រទី៩)
ខ្ញុំព្រះករុណាបានកាន់សិលប្រាំខ្ជាប់មិនរសាយ បានធ្វើបុណ្យបំពេញទានតាមកម្លាំទ្រព្យនៃយុវជន ហើយបានស្គាល់ព្រះធម៌ទាំងពួងផង(ភាគទី៩ ទំព័រទី៦៤)

ជ.ទំនៀមទម្លាប់ប្រពៃណី  
នៅក្នុងរឿងនេះដែលអ្នកនិពន្ធក៏បានបង្ហាញឲ្យឃើញពីទំនៀមទម្លាប់ប្រពៃណី ​“នំមិនធំជាងនាឡិ”គឺកូនស្រីស្ថិតនៅក្រោមការរៀបចំរបស់ឪពុកម្តាយ គ្មានសិទ្ធសម្រេចក្នុងការជ្រើសរើសគូស្រករឡើយ។ ដូចក្នុងរឿងបានលើកឡើងស្រាប់ត្រង់ និយាយនួន បានព្រមព្រៀងលើកនាងវិធាវីឲ្យទៅណៃស៊តដោយគ្មានការសាកសួរយោបល់ពីកូនស្រីរបស់ខ្លួន ថានាងព្រមព្រៀងរៀបការជាមួយណៃស៊តដែររឺទេ? (ភាគ៥ ទំព័រទី៣៧ ៣៨ )
វត្ថុទាំងអស់នោះជាចំនូនយកមកភ្ជាប់ពាក្យដណ្តឹងខ្ញុំ។ តាមតែម៉ែផៃគាត់បានប្រាប់ខ្ញុំនោះ ម៉ែខ្ញុំនិងខាងប្រុសបានដាច់ស្រាច ថាផ្សំផ្គុំខ្ញុំទៅឲ្យណៃ ស៊ត នៅខែខាងមុខនេះហើយ (ភាគ៧ ទំព័រទី៥០)

  1. បង្ហាញតាមរយៈសង្គមធម៌
  2. ក. សេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋភាគច្រើនរំពឹងទៅលើកទិន្នផលកសិកម្ម ដែលបានមកពីការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាព។ យើងក៏សង្កេតឃើញសេដ្ឋកិច្ចប្រជាជនមួយចំនួនទទួលបានមកពីទិន្នផល ពីជំនួញផងដែរ ដើម្បីចិញ្ចឹមជីវិត។
នៅត្រង់ឪពុកម្តាយប៊ុន ធឿន ដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់ យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងចងការប្រាក់គេខ្លះផង(ភាគ១ ទំព័រ៦)។
ពីឆ្នាំមុនៗនេះចិកប៊ុន ថន គាត់ជួញស្រូវចេះតែខាតទ្រព្យសម្បត្តិគាត់ចេះតែរបេះទៅៗ។ នៅក្នុងរដូវស្សានេះគាត់បានខ្ចីប្រាក់ប្រាំងបាំង ១០.០០០រៀល ទិញស្រូវផ្ទុកទូកប៉ុកចាយមួយ ដឹកទៅព្រៃនរគតាមទន្លេសាប(ភាគ២ ទំព័រ១២)។

ខ. កសិកម្ម
កសិកម្មនៅពេលនោះមានការធ្វើស្រែចម្ការនៅរដូវវស្សាមានស្រូវសាប និងពង្រោះ។ ឯការងារកសិកម្មវិញមិនទាន់មានលក្ខណៈជឿនលឿន គឺការកាប់គាស់រានដីដោយភ្ជួររាស់ដោយប្រើកម្លាំង ដែលលក្ខណៈជាកសិកម្មប្រពៃណី។
ម៉ែ, ម៉ែស្ទូងបានប៉ុន្មានហើយ?  អឺ កូនបានស្រែពីរហើយ។ ប៊ុន ធឿនចេះស្ទូងរហ័សណាស់.....ច្រើនស្អប់ខ្ពើមស្រែចម្ការ។  ... មានតែខំធ្វើស្រែទៅ ។ ម្យ៉ាងទៀតខ្ញុំចូលចិត្តនៅស្រុកស្រែ និងធ្វើការក្នុងស្រែណាស់កាលខ្ញុំនៅកុល្លែហ្ស៍ ឯនោះថ្ងៃអាទិត្យឡើង ខ្ញុំតែងចេញពីក្រុងភ្នំពេញទៅមើលគេធ្វើស្រែចម្ការដំណាំ(ភាគ៣ ទំព័រ២១​)
តាមដងផ្លូវចេញពីវត្តដូចជាអ្នកព្រោះស្រូវរោយគ្រប់ ធញ្ញជាតិទៅក្នុងស្រូវ(ភាគ៥​ ទំព័រ៣៨)

គ. គមនាគមន៍
សាច់រឿងក៏បានបង្ហាញផងដែរពីគមនាគមន៍ ដែលមានលក្ខណៈបន្តិចដែរ ដោយឃើញមានទាំងផ្លូវទឹកនិងផ្លូវគោក ម្យ៉ាងទៀតក៏មានផ្លូវដែកផងដែរ។ ចំពោះគមនាគមន៍តាមផ្លូវគោកសង្កេតឃើញមានផ្លូវថ្នល់ភ្ជាប់ពីភ្នំពេញទៅខេត្តនានា ដូចជាទៅខេត្តបាដំបង ខេត្តសៀមរាប ជាដើម។  ចំពោះផ្លូវទឹកមានតិចតួចដូចជាទូកសំពៅ ឆ្លងធ្វើដំណើរតាមទឹក។
ផុតពីដំនាក់អូរដំបងហើយ... ឆ្លងស្ពានដែក... ឈប់បន្តិចនៅជិតវត្តកណ្តឹង... រទះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ....(ភាគ១ ទំព័រទី៤)
ថ្នល់ពីក្រុងបាត់ដំបងទៅកំពុងព្រះជាផ្លូវអាណានិគមន៍១ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ.... (ភាគ១ ទំព័រទី៥) (ភាគ១ ទំព័រទី៤)
ទិញស្រូវផ្ទុកទូកប៉ុកចាយមួយ ដឹកទៅព្រៃនរគតាមទន្លេសាប(ភាគ២ ទំព័រ១២)។

  1. លក្ខណៈជាតិស្តែងឡើងតាមរយៈរឿងសូផាត
  1. បង្ហាញតាមរយៈវប្បធម៌
ក. រៀបរាប់ពីទេសភាពធម្មជាតិ
អ្នកនិពន្ធបានរៀបរាប់ពីទេសភាពវាលស្រែ ដែលមានពណ៌ខៀវស្រងាត់មានបក្សាបក្សីស្រែកយំ ដើមត្នោតដុះជាជួរៗ ដើមឬស្សី។ នាងម៉ានយ៉ានដើរតែម្នាក់ឯងតម្រង់ទៅវាលស្រែ។ នាងសប្បាយនឹងអាកាសទូលាយ ស្រែនិងគុម្ពស្រូវខៀវស្រងាត់ និងសត្វយំទំនៅគុម្ពឬស្សី ដើមត្នោតដុះត្រង់ភ្លឹងសម្លឹងទៅលើមេឃ ត្រូវជំនោរខ្យល់មកម្តងៗសូរស្លឹកចាស់ៗរណ្តំគ្នាប្រាវៗ ខ្លះជ្រុះធ្លាក់ដល់ដី ឯស្លឹកខ្ចីក៏មានជ្រុះខ្លះដែរ...(ជំពូក៨ ទំព័រ៥២)។

ខ.  ភូមិសាស្រ្ត
ដំណើររឿងដែលអ្នកនិពន្ធបានលើកឡើង មានទំនាក់ទំនងទៅ នឹងស្ពាន ភូមិសាស្រ្តនៃប្រទេសខ្មែរដូចជាភ្នំពេញ ច្បារអំពៅ សេរីសោភ័ណ កំពត់ស្វាយរៀង វត្តឧណ្ណាលោមជាដើម​​​។
        
គ. ជំនឿ
តាមអត្ថន័យរឿងបញ្ជាក់ថា មានការជឿលើព្រលឹងមនុស្សដែលស្លាប់ទៅថាមកតាមលងបន្លាចអ្នកដែលរស់នៅ។ ជាក់ស្តែងក្នុងរឿង​សុផាត ដែលអ្នកនិពន្ធលើកឡើងត្រង់ឃ្លា លោកអធិបតីសេនាមកគ្រាហ៍កូន បង្គាប់ឲ្យអ្នកស្រុកយកអង្ករមួយក្តាប់មកជូនលោក ទើបលោកបាចហើយមានប្រសាសន៏ខ្លាំងៗ​​​​​ "សុផាត !បើឯងចែកស្ថានទៅហើយកុំបញ្ញាក់ប្អូនអី យកអង្ករនេះទៅ ទៅឲ្យឆ្ងាយពីរយើងទៅ បើឃ្លានណាស់សឹមយើងសែនឲ្យស៊ី។
ក្រោយមកលោកអធិបតី និងគ្រួសារលោក នាំគ្នាយកខ្មោចធ្វើបុណ្យដុតដារកាន់ទុក្ខសព្វខ្លួន....(ជំពូក៧ ទំព័រ៤៦)។
ដោយនាងស្មានថាខ្មោច សុផាត លង ក្បាលនាងឡើងព្រឺ នាងខ្ចប់មុខមិនហ៊ានមើលខ្មោចលង ហើយដួលគ្រប់លើដី...(ជំព័រ៨ ទំព័រ៥៤)

ឃ.​ សាសនា
សង្គមខ្មែរមានជំនឿយ៉ាងមុតមាំលើសាសនាព្រះពុទ្ធ ដោយគោរពព្រះសង្ឈ ហើយវត្តអារាមមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមដោយសាសនាផ្សារភ្ជាប់ជាមួយការអប់រំការរៀនធម៌ រៀនអក្សរ លេខ រៀនអប់រំចរិយាសម្បត្តិឲ្យក្លាយជាមនុស្សល្អ។
ត្រង់ឃ្លា....សុផាតបានអាយុ៨ឆ្នាំ។អ្នកស្រុកយកទៅប្រគេនលោកក្នុងវត្ត។ភិក្ខុទាំងប៉ុន្មានសឹងស្រុះស្រួលគ្រប់អង្គ​ជួយចិញ្ចឹមនិងបង្រៀនសុផាត....(ជំពូក២ ទំព័រ១៨)។

ង. ប្រពៃណីទំនៀមទំលាប់
រឿងសុផាតបានបង្ហាញពីប្រពៃណីនៃការស្ដីដណ្ដឹង ការរៀបអាពាហ៏ពិពាហ៏​​​​ ។​ ត្រង់ឃ្លា...សំណាង បានចូលស្ដីដណ្ដឹង នាងម៉ានយ៉ាន.....។
ឪពុកម្តាយខ្ញុំឲ្យទៅអ្នក ប៉ុន្តែយើងមិនទាន់រៀបអាពាហ៍ពិពាហ៍និងគ្នាទេ យើងនៅស្រុកខ្មែរតោងតែកាន់ទំនៀមទម្លាប់....(ជំពូក៨ ទំព័រ៥៣)
នៅថ្ងៃ១១ រោច ក្នុងខែកក្តិក នៅគេហដ្ឋានលោកអធិបតីសេនារោងពិធីធ្វើហើយស្រាច់។ គេហែកូនកម្លោះមកចូលរោងពីព្រលឹម ពេលល្ងាចរៀបសូត្រមន្តលៀងភ្លៀវ...(ជំពូក៩ ទំព័រ៥៥)

  1. បង្ហាញតាមរយៈសង្គមធម៌
ក. សេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋភាគច្រើនរំពឹងទៅលើកទិន្នផលកសិកម្ម ដែលបានមកពីការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាព។ យើងក៏សង្កេតឃើញសេដ្ឋកិច្ចប្រជាជនមួយចំនួនទទួលបានមកពីទិន្ឋផលនេសាទ ដើម្បីចញ្ចឹមជីវិត។

ខ. កសិកម្ម
កសិកម្មនៅពេលនោះមានការធ្វើស្រែចម្ការនៅរដូវវស្សាមានស្រូវសាប និងពង្រោះ។ ឯការងារកសិកម្មវិញមិនទាន់មានលក្ខណៈជឿនលឿន គឺការកាប់គាស់រានដីដោយភ្ជួររាស់ដោយប្រើកម្លាំង ដែលលក្ខណៈជាកសិកម្មប្រពៃណី។

គ. គមនាគមន៍
សាច់រឿងក៏បានបង្ហាញផងដែរពីគមនាគមន៍ ដែលមានលក្ខណៈបន្តិចដែរ ដោយឃើញមានទាំងផ្លូវទឹកនិងផ្លូវគោក។ ចំពោះគមនាគមន៍តាមផ្លូវគោកសង្កេតឃើញមានផ្លូវថ្នល់ភ្ជាប់ពីភ្នំពេញទៅខេត្តនានា ដូចជាទៅខេត្តស្វាយរៀង ខេត្តកំពតជាដើម។  ចំពោះផ្លូវទឹកមានតិចតួចដូចជាទូកសំពៅ ឆ្លងធ្វើដំណើរតាមទឹក។

  1. លក្ខណៈជាតិតាមរយៈរឿងកុលាបបៃលិន
  1. បង្ហាញតាមរយៈវប្បធម៌
ក. ការរៀបរាប់ពីទេសភាពធម្មជាតិ
អ្នកនិពន្ធបានលើកយកនូវទិដ្ឋភាពផ្សេងៗ មករៀបរាប់បង្ហាញអំពីទេសភាពធម្មជាតិដូចអ្នក និពន្ធបានរៀបរាប់នៅក្នុងភាគ២ការធ្វើដំណើរទៅបប៉ៃលិនរបស់ចៅចិត្រ “ចៅចិត្រក្រលេកមើលទេសភាពតាមសងខាងផ្លូវសឹងដេរដាស ទៅដោយស្រែចម្ការ ច្បារដំណាំ​និងភូមិស្រុកដោយអន្លើៗ ដោយឃ្លាតឆ្ងាយដាច់ៗពីគ្នា លុះជិតទៅដល់បប៉ៃលិនក៏ឃើញតែព្រៃព្រឹក្សា លតាវលិ៍្ល និងភ្នំតូចធំច្រើនអនេក ព្រមទាំងសត្វបក្សាបក្សី សត្វចតុបាទ ក៏មានកុះករ ច្រើននៅតាមដងព្រៃព្រឹក្សាអស់នោះ”។

ខ. សាសនា
ទស្សនៈកម្មផល ៖ អត្ថាហិអត្តនោនាថោ ជាតិ ជរា ព្យាធិ មរណៈ(កើត ចាស់ ឈឺ ស្លាប់) ជាមរតករបស់សត្វលោក ឥតមានសត្វណាមួយគេចវេសជៀសវាងឲ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះអរហំសម្មាសម្ពុទ្ធក៏គង់ព្រះចូលបរិព្វានមិនខាន។

គ.  ទំនៀមទម្លាប់ប្រពៃណី
ការចាត់ចែងធ្វើបុណ្យបូជាសពរបស់តាចឺម។

ឃ. ភូមិសាស្រ្ត
បង្ហាញពី ផ្សារវិល ស្រុក សង្កែ ភ្នំសំពៅ ខេត្តបាត់ដំបង ប៉ៃលិន....។

  1. គោលបំណង
រកឲ្យឃើងលក្ខណៈជាតិនៅក្នុងរឿងទាំងបី

  1. បញ្ហាចោទ
លក្ខណៈជាតិ ជាចំនុចដ៏​សំខាន់ ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ ទើបអ្នកនិពន្ធលើកយកមកបង្ហាញតាមរយៈអក្សរសិល្ប៍ ដើម្បីផ្សព្វផ្សាយដល់មិត្តអ្នកអានទាំងឡាយ។ ហើយលក្ខណៈជាតិគឺវាចាំបាច់ណាស់ដែលប្រជាជនត្រូវថែរក្សានិងអភិរក្ស។ បើសិនប្រជាជនមិនដឹងពីលក្ខណៈរបស់ខ្លួនទេ នោះវានិងធ្វើបរទេសមាក់កងាយ និងឆ្លៀតឱកាសបញ្រ្ជៀបវប្បធម៌របស់ពួកគេ មកលើជាតិសាស្រ្ត      យើង។
អក្សរសិល្ប៍ដែលឆ្លុះបញ្ចាំងនូវលក្ខណៈជាតិ គឺត្រូវលើកយកបញ្ហា ដែលកើតមានក្នុងសង្គមមកចោទ និងដោះស្រាយ។ ដូចនេះរឿងផ្កាស្រពោន រឿងសូផាត រឿងកុលាបប៉ៃលិន ជាដើម ដែលបានឆ្លុះឲ្យឃើញលក្ខណៈជាតិ ដោយសាររឿងនេះបានលើកឡើងនូវបញ្ហាមួយចំនួន ដែលបង្ហាញពីទស្សនៈ ឬផ្នត់គំនិត  វប្បធម៌ អាកប្បកិរិយា ដំណើរវិវត្តទៅនៃសង្គមរបស់មនុស្ស។ អាស្រ័យហេតុដូច្នេះហើយ ទើបយើងខ្ញុំចង់សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ ហើយបានចោទសំនួរមួយចំនួនដូចជា៖
  • តើយើងមានដំណោះស្រាយជាក់ល័ក្ខ ឬទេលើកបញ្ហានេះ?
  • តើអ្នកណាខ្លះត្រូវចូលរួមដោះស្រាយលើបញ្ហាដ៏ស្មុកស្មាញនេះ?
  • តើការស្រាវជ្រាវរបស់យើងទៅលើប្រធានបទនេះ មានភាពជោគជ័យដែលឬទេ?
  • តើអ្វីជាឧបសគ្គក្នុងការស្រាវជ្រាវរបស់យើង?
  • តើក្រុមគោលដៅរបស់យើងពេញចិត្តចូលរួម ជាមួយក្នុងការងារនេះជាមួយយើងដែរឬទេ?

  1. សន្និដ្ឋាន
តាមការសិក្សាស្រាវជ្រាវពីលក្ខណៈជាតិដែលស្តែងឡើងតាមរយៈស្នារដៃអក្សរសិល្ប៍ រឿងផ្កាស្រពោន រឿងងសុផាត និងរឿងកុលាបប៉ៃលិន  បានបង្ហាញឲ្យយើងឃើញស្គាល់តាមរយៈរូបភាព ព្រលឹងជាតិ ស្មារតីជាតិ ដែលអ្នកនិពន្ធបានប្រមូលផ្តុំនូវចំនុចទាំងឡាយ ដែលធ្លាប់កើតមានពីមុន នៅក្នុងបាតុភូត នៅក្នុងវប្បធម៌ សង្គមធម៌ ធម្មជាតិ  ភូមិសាស្រ្ត ទំនៀមទម្លាប់ប្រពៃណី ជំនឿ ទស្សនៈសាសនា សកម្មភាព ជីវិត ដែលមាននៅក្នុងផ្នត់គំនិតប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ននេះ ដែលស្តែងឡើងតាមរយៈតួអង្គដែលអ្នកនិពន្ធបានលើកឡើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហេតុដូចនេះយើងអានសន្និដ្ឋានបានថា ស្នារដៃអក្សរសិល្ប៍ខ្មែរទាំងអស់សុទ្ធសឹងស្តែងឡើងនូវលក្ខណៈជាតិ ដែលធ្វើឲ្យអ្នកអាន អ្នកសិក្សា ទាំងអស់ ស្គាល់យ៉ាងច្បាស់ពីលក្ខណៈជាតិរបស់ខ្មែរយើង ពីព្រោះលក្ខណៈជាតិមានសារៈសំខាន់សម្រាប់ជាតិនីមួយៗ។ ជាពិសេសអាចធ្វើឲ្យកុលបុត្រ កុលធីតាខ្មែរ ជួយថែរក្សា នូវកេរ្តិ៍មរតកជាតិ ប៉ុន្តែយើងត្រូវអភិវឌ្ឍបន្ថែមដោយទទួលយកគំនិតច្នៃប្រឌិត គំនិតសកម្មជឿនលឿន របស់ពិភពលោក ដើម្បីឲ្យវប្បធម៌សំបូរបែប ដោយប្រកាន់ខ្ជាប់នូវគំនិត មិនទំនោរទៅរកទស្សនៈបរទេសនិយម។

កំណាព្យ_អង្ក្រង_បទពាក្យប្រាំពីរ


អង្ក្រងមូលមិត្តដោយអន្លើ
ក្រសោបស្លឹកឈើធ្វើសំបុក
បង្កើតកូនចៅផៅស្ញែស្ញុក
ប្រៀបបានភូមិស្រុកលើព្រឹក្សា។

រស់លើចុងព្រឹក្សមកយូរយា
ស្វះស្វែងនាំគ្នារកអាហារ
បានទុកដាក់បរិភោក្ដា
ចម្អែតអាត្មាសុខកន្លង។

អង្ក្រងពងកូនក្នុងសំបុក
រស់នៅសុខៗឥតសៅហ្មង
ពេលនេះគេចាក់បុករុកផង
រហែកចំណងសំបុកធ្លាយ។

កូនចៅខ្ចាត់ខ្ចាយរត់ទៅមក
បាត់ទីជម្រកទៅយ៉ាងងាយ
មួយប៉ប្រិចភ្នែកត្រូវរលាយ
ជីវិតរំលាយដោយមនុស្សា។

គេឆ្លឹះឆ្កៀលសំបុកអង្ក្រង
គេអង្រួនត្រងធ្វើអាហារ
ល្លម្ជូរព្រៃលៃតាមប្រាថ្នា 
គ្មានគិតមេត្តាគ្មានអាណិត។

បើទោះជីវិតគេប្រល័យ
ក៏ប្រឹងតដៃឥតភ័យភិត
ព្រួតគ្នាខាំតបជនឧក្រិដ្ឋ
ដោយចិត្តអង់អាចមិនខ្លាចស្លាប់។

ដោយឌីខាំញ៉ាញ់