កំណាព្យ_អង្ក្រង_បទពាក្យប្រាំពីរ


អង្ក្រងមូលមិត្តដោយអន្លើ
ក្រសោបស្លឹកឈើធ្វើសំបុក
បង្កើតកូនចៅផៅស្ញែស្ញុក
ប្រៀបបានភូមិស្រុកលើព្រឹក្សា។

រស់លើចុងព្រឹក្សមកយូរយា
ស្វះស្វែងនាំគ្នារកអាហារ
បានទុកដាក់បរិភោក្ដា
ចម្អែតអាត្មាសុខកន្លង។

អង្ក្រងពងកូនក្នុងសំបុក
រស់នៅសុខៗឥតសៅហ្មង
ពេលនេះគេចាក់បុករុកផង
រហែកចំណងសំបុកធ្លាយ។

កូនចៅខ្ចាត់ខ្ចាយរត់ទៅមក
បាត់ទីជម្រកទៅយ៉ាងងាយ
មួយប៉ប្រិចភ្នែកត្រូវរលាយ
ជីវិតរំលាយដោយមនុស្សា។

គេឆ្លឹះឆ្កៀលសំបុកអង្ក្រង
គេអង្រួនត្រងធ្វើអាហារ
ល្លម្ជូរព្រៃលៃតាមប្រាថ្នា 
គ្មានគិតមេត្តាគ្មានអាណិត។

បើទោះជីវិតគេប្រល័យ
ក៏ប្រឹងតដៃឥតភ័យភិត
ព្រួតគ្នាខាំតបជនឧក្រិដ្ឋ
ដោយចិត្តអង់អាចមិនខ្លាចស្លាប់។

ដោយឌីខាំញ៉ាញ់