ពីណាថាខ្មែរក្រ

រហូតមក​ទល់នឹង​ពេលនេះ​ ​ខ្ញុំ​នៅចាំ​មិនទាន់​ភ្លេច​ទេ​។​ ​កាលនោះ​ខ្ញុំ​ហួសចិត្ត​ស្ងើចសរសើរ​ណាស់​។​ ​ខ្ញុំ​មាន​មោទនភាព​ពេល​ឮគេនិយាយ​ពី​ជនជាតិ​ចិន​ម្នាក់​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ពី​ស្រុកចិន​មក​ស៊ី​នំបញ្ចុក​មួយ​ចាន​នៅ​ស្រុកខ្មែរ​។​

​ស្អី​គេ​! ​គ្រាន់តែ​នំបញ្ចុក​មួយ​ចាន​សោះ​ហ្នឹង​! ​គ្រប់គ្នា​សម្លឹង​មើល​មុខ​ខ្ញុំ​ ​ពេល​ឮ​ខ្ញុំ​និយាយ​រឿង​នេះ​ដោយ​ហួសចិត្ត​។​ ​យុវជន​ម្នាក់​ដែល​កំពុង​អង្គុយ​ញ៉ាំ​នំបញ្ចុក​ក្បែរ​នោះ​បន្លឺ​ឡើង​ថា​ ​វា​ជា​ការពិត​។​

​យុវជន​នោះ​បន្ត​ថា​ ​កាលពីប៉ុន្មានថ្ងៃមុន​មាន​រថយន្ត​ម៉ាក​មែរ​សឺ​ដេ​ស​អម​ដោយ​ស្រី​ស្អាត​ទៅ​ទទួល​ដល់​ជណ្ដើរយន្ដ​ហោះ​ទៀត​ផង​។​ ​អា​គាត់​ហ្នឹង​ឧ​ស្សាហ៍​ស្ពាយ​លុយ​មកលេង​នៅ​កា​ស៊ី​ណូ​ស្រុកខ្មែរ​ណាស់​។​

​គេ​គិតតែពី​និយាយ​។​ ​ខ្ញុំ​ចេះតែ​ស្ដាប់​និង​ងក់ក្បាល​ជា​សញ្ញាបញ្ជា​ពី​ការ​យល់ស្រប​។​ ​យុវជន​ម្នាក់​នោះ​និយាយ​បែប​ចោទ​ជា​ច​ម្ងល់​ថា​ ​ជីវិត​អ្នកមាន​នៅ​ស្រុក​គេ​ពិតជា​ឡូយ​ណាស់​ហ្ន៎? ​នៅ​ស្រុកខ្មែរ​យើង​មិន​ដឹង​អ្នកណា​មាន​សមត្ថភាព​ស្ពាយ​លុយ​ទៅលេង​កា​ស៊ី​ណូ​នៅ​ស្រុក​គេ​បែប​នេះ​ឬ​អត់ទេ​? ​ប្រហែលជា​គ្មាន​ទេ​មើលទៅ​ ​ដ្បិតអី​ខ្មែរយើង​ក្រ​យ៉ាងនេះ​។​

​ខ្ញុំ​អេះ​ក្បាល​បែប​មនុស្ស​ឆោត​ ​ហើយ​និយាយ​ថា​ ​ពីណា​ថា​ខ្មែរ​ក្រ​ ​កុំ​ច្រឡំ​ថា​ខ្មែរ​ក្រ​ ​ខ្មែរ​មិនមែន​ក្រ​ទេ​អា​ក្អូ​ន​។​ ​សព្វថ្ងៃ​អ្នក​ដែល​ក្រីក្រ​ ​គឺ​មានតែ​មនុស្ស​សណ្ឋាន​ពួកយើង​ទេ​ដែល​រក​បានព្រឹកខ្វះល្ងាច​រក​បាន​ល្ងាច​ខ្វះ​ព្រឹក​នោះ​។​ ​ខ្ញុំ​ឃើញ​ប្រពន្ធ​ឬ​ស្រី​លោកធំ​ខ្លះ​សូម្បីតែ​ផាត់​មុខ​ធ្វើសក់​ទៅ​ស៊ីការ​គេ​សោះ​ ​តែ​ជិះ​យន្ដហោះ​ទៅ​ធ្វើ​ដល់​ស្រុក​ថៃ​ឯណោះ​។​ ​ឯង​មាន​ដឹង​ទេ​រឿង​ហ្នឹង​។​ ​វា​គ្រវីក្បាល​បញ្ជាក់​ថា​អត់​ដឹង​។​

​ខ្ញុំ​ប្រាប់​វា​ទៀត​ថា​ ​រីឯ​កូន​អ្នកមាន​ខ្លះ​ជិះ​យន្ដហោះ​ទៅ​ស៊ីប​បរ​ស​នៅ​ឯ​សឹង្ហ​បូរី​ក៏មាន​ដែរ​។​ ​ឡូយ​បែប​នេះ​ ​ប្រសិនបើ​ខ្ញុំ​មាន​លុយ​ក៏​ធ្វើ​ដូច​គេ​ដែរ​។​ ​ខ្ញុំ​នឹង​ជិះ​យន្ដហោះ​ទៅ​ស៊ីសាច់​ឆ្កែ​ប​ង្វឹ​ល​និង​ផឹកស្រា​ស​នៅ​ស្វាយរៀង​ឱ្យ​ល្បី​ម្ដង​៕​

No comments:

Post a Comment