បុនមាបនកម្មប្រៀបធៀបភាសា មន-ខ្មែរ

បុនមាបនកម្មប្រៀបធៀបភាសា មន-ខ្មែរ

សេចក្ដី​ផ្ដើម​         

            ​នៅ​ទីនេះ​ ​គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ​ក្នុង​ភាសា​វិទ្យា​ប្រវត្តិ​និង​ភាសា​វិទ្យា​ប្រៀបធៀប​ ​ដើម្បី​ស្វែងរក​សូរ​ភាសា​មេ​នៅ​ក្នុង​ពាក្យ​នីមួយៗ​ដែល​ស្រដៀងគ្នា​នឹង​សូរ​មេ​នៃ​ភាសា​មេ​។​ ​ជាពិសេស​ស្វែងរក​ប្រព័ន្ធ​សទ្ទតា​របស់​ប្រព័ន្ធ​ភាសា​មេ​ដែល​មាន​លក្ខណៈ​ដូច​។​ ​ម្ល៉ោះ​ហើយ​វិធីសាស្ត្រ​ប្រៀបធៀប​ ​គឺជា​នីតិវិធី​មួយ​ក្នុង​ការរៀបចំ​រាវរក​ដាន​ភាសា​ ​ឬ​ធ្វើ​បុ​ន​មាបនកម្ម​ភាសា​ទម្រង់​មេ​ដោយ​ឈ​រលើ​មូលដ្ឋាន​ប្រៀបធៀប​ទម្រង់​ភាសា​ដែល​ជាប់​ទាក់ទងគ្នា​។​ ​ទោះ​យ៉ាងណា​ណា​ក៏ដោយ​ ​វិធី​សា​ស្រ្ត​ប្រៀបធៀប​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រើ​មធ្យោបាយ​មួយ​ដែល​យើង​ហៅថា​ បុ​ន​មា​ប​កម្ម​ប្រៀប​ធៀ​ន​ (​Comparative​ ​reconstruction​)​។​ ​ការសិក្សា​នេះ​ ​យកលំនាំតាម​ជំហាន​ទាំង​៧​ ​នៃ​បុ​ន​មាបនកម្ម​ដូចតទៅ​៖​ 

ជំហាន​ទី​១​ ​ប្រមូលផ្ដុំ​ព​ន្ទុ​សព្ទ​

            ​ជាបឋម​យើង​ចាប់ផ្ដើម​ពិនិត្យមើល​លើ​ភាសា​ដែល​មានការ​ជាប់​ទាក់ទងគ្នា​ ​ពោល​គឺ​ភាសា​ដែល​មាន​ដើមកំណើត​មកពី​ភាសា​មេ​ដូចគ្នា​។​ ​ដូច្នេះ​ទិន្នន័យ​មូលដ្ឋាន​ដែល​យើង​លើ​យកមក​ពិភាក្សា​នៅ​ពេលនេះ​ ​ជា​ព​ន្ទុ​សព្ទ​នៃ​ភាសា​បងប្អូន​ក្នុង​អម្បូរភាសា​មន​-​ខ្មែរ​ ​ដោយ​ក្នុង​នោះ​ភាសា​មន​ (​មន​បុរាណ​និង​មន​ទំនើប​) ​ភាសាខ្មែរ​ទំនើប​ ​ភាសា​កួយ​ ​ភាសា​ស្ទៀង​ ​ភាសា​សំរែ​ ​ភាសា​បា​ណា​ ​ភាសា​ច្រូ ​និង​ភាសា​កា​ស៊ី​។​ ​ទិន្នន័យ​មូលដ្ឋាន​ដែល​យើង​លើកយក​មក​សិក្សា​ ​ជា​វាក្យសព្ទ​សម្រាប់​ហៅ​ឬ​ស​ម្គាស់​ឈ្មោះ​សត្វ​ ​រុក្ខជាតិ​ ​និង​សរីរាង្គ​កាយ​មនុស្ស​ចំនួន​១​១​ពាក្យ​ ​គឺ​បាន​ពី​វចនានុក្រម​ប្រៀបធៀប​មន​-​ខ្មែរ​ (​A​ ​M​on-​Khmer​ ​comparative​ ​dictionary​) ​បោះពុម្ពផ្សាយ​ឆ្នាំ​២​០​០​៦​ ​ដោយ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​។

 
 
ល.រ Old Mon  Mon  Khmer Kuy Stieng Sre Bahnar Chrau  Khasi 
1) - - k- - - - k- g- k-
2) - - k- - k- r- k- g- -
៣) - k- k- - k- - - - s-
៤) k- a- kh- k- k- k- a- k- -
៥) - - k- kh- k- k- k- k- n-
៦) k- - kh- - k- - k- - kh-
៧) - k- kh- k- - k- k- kh- kh-
៨) - k- k- k- - k- k- k- kh-
៩) k- - k- k- k- k- k- k- -
១០) - - k- - k- - k- k- -
 

 ជំហាន​ទី​៣​ បុ​ន​មាបនកម្ម​សទ្ទតា​មេ​ (​សូរ​មេ​) 

            ឥឡូវ​យើង​ចាប់ផ្ដើម​សាកល្បង​សទ្ទ​នៃ​ពាក្យ​វាក្យ​ទាំង​១​០​ពាក្យ​ក្នុង​ភាសា​នីមួយៗ​។​ ​ក្នុង​បញ្ជី​វាក្យសព្ទ​លេខ​៩​ដល់​១​០​ ​មាន​ភាព​ឆ្លើយ​គ្នា​រវាង​សូរ​មេ​និង​សូរ​កូន​ (​Sound​ ​Correspondence​1)​។​ ​ហេតុនេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ ​វា​ជា​សូរ​មេ​តាង​ដោយ​សញ្ញា​ផ្ដា​យ​ *k- (​តាម​គោលការណ៍​ ​Majority​ ​Win​) ​។​ ​បានសេចក្ដីថា​ ​យើង​រក​ឃើញ​សំឡេង​មេ​ *k- ​ជា​បុ​ន​មាបនកម្ម​នៃ​ភាសា​មេ​ដែល​រក​ឃើញ​នៅ​ក្នុង​ភាសា​កូន​។​
​        ជាង​នេះ​ទៅទៀត​ ​ដើម្បី​បុ​ន​មាបនកម្ម​សូរ​មេ​ *k- ​មាន​សុក្រឹតភាព​ ​យើង​ត្រូវ​ពិនិត្យមើល​ភាព​ត្រឹមត្រូវ​ជំហាន​ទី​២​ម្ដងទៀត​។​ ​តាម​ការ​ប្រៀបធៀប​មាន​ភាព​ឆ្លើយ​គ្នា​រវាង​សូរ​ក្នុង​បញ្ជី​វាក្យសព្ទ​លេខ​១​ដល់​៨​ ​យើង​ឃើញ​សទ្ទ​ *k ​ប្ដូរ​ទៅជា​សទ្ទ​ *k > ​g​ ​ក្នុង​ភាសា​ច្រូ *k > r ​ក្នុង​ភាសា​សំរែ​ *k > s ​ក្នុង​ភាសា​កា​ស៊ី​ *k > ​a​ ​ក្នុង​ភាសា​មន​ *k > n ​ក្នុង​ភាសា​កា​ស៊ី​ *k > k​h​ ​ក្នុង​ភាសាខ្មែរ​ ​កួយ​ ច្រូ ​និង​កា​ស៊ី​។​ ​ក្នុងករណីនេះ​ ​វា​អាចម​ក​ពី​ការ​សម្រប​សូរ​ឬ​ប​ម្រែ​ប​ម្រួ​ល​សំឡេង​ភាសា​ឯករាជ​ ​ជា​ធម្មតា​មាន​ទិសដៅ​តែមួយ​កើតឡើង​ដោយ​ធម្មជាតិ​ (​តាម​គោលការណ៍​ ​Direction​a​l​it​y​)​។​ 

 ជំហាន​ទី​៤​ ​កំណត់​ភាព​ប្រហាក់ប្រហែល​គ្នា​នៃ​សំណុំ​ទំនាក់ទំនង​សូរ

            ​តាមរយៈ​ការពិភាក្សា​ខាងលើ​ ​យើង​អាច​អះអាង​បាន​ថា​ ​សូរ​ *k ​ក្នុង​ភាសា​មេ​ដោយ​ស​ម្អា​ង​លើ​លក្ខណៈ​ប្រព័ន្ធ​សូរ​ភាសា​កូនចៅ​ដែល​បែកខ្ញែក​ចេញពី​ភាសា​បងប្អូន​ក្នុង​សំណុំ​ទំនាក់ទំនង​សូរ​។​ ​យើង​ពិនិត្យ​ឃើញ​ទៀត​ថា​ ​សូរ​ក្នុង​ភាសា​មេ​ត្រូវ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​សំណុំ​ទំនាក់ទំនង​សូរ​ច្រើនជាង​មួយ​។​ ​ប្រការ​នេះ​នាំ​ឱ្យ​យើង​សម្រេច​ថា​ ​វិធី​បុ​ន​មាបនកម្ម​ប្រៀបធៀប​នេះ​ត្រឹមត្រូវ​។​ ​ដូច្នេះ​ទំនាក់ទំនង​សូរ​ក្នុង​បញ្ជី​លេខរៀង​ទី​៩​ ​ភាសា​មន​បុរាណ​ k- ​ខ្មែរ​ k- ​កួយ​ k- ​ស្ទៀង​ k- ​សំរែ​ k- ​បា​ណា​ k- ច្រូ k- ​ដូច្នេះ​ភាសា​ទាំងអស់​គ្មាន​សញ្ញា​តាង​ដោយ​ផ្ដា​យ​ *k ​។​ 

ជំហាន​ទី​៥​ ​ពិនិត្យមើល​ភាព​ដែល​អាច​ទុកចិត្ត​បាន​ចំពោះ​សំឡេង​បង្កើត​ឡើងវិញ​ពី​ទស្សនវិស័យ​ ​សារពើ​ភណ្ឌ​ផ្នែក​សូរ​រួម​នៃ​ភាសា​មេ​ 

            ​នៅក្នុងចំណោម​ភាសា​ទាំង​៨​ ​ដែល​យើង​លើកយក​មក​សិក្សា​មាន​ដូចជា​មន​បុរាណ​ ​មន​ ​ខ្មែរ​ ​កួយ​ ​ស្ទៀង​ ​សំរែ​ ​បា​ណា​ ច្រូ ​និង​កា​ស៊ី​សុទ្ធតែ​មានសម្បត្តិ​សារពើ​ភ័ណ្ឌ​ផ្នែក​សូរ​ក្នុង​ភាសា​របស់​ខ្លួន​ជានិច្ច​។​ ​ភាសា​បងប្អូន​ដែល​បង្ហាញ​នៅ​ក្នុង​បញ្ជី​ពាក្យ​ជាប់​ទាក់ទង​នឹង​ព​ន្ធុ​សព្ទ​មាន​ប្រព័ន្ធ​សូរ​ត្រូវគ្នា​។​ ​ទោះ​ការពិនិត្យ​មើល​លើ​ភាសា​ពី​​​រ​ក៏ដោយ​ ​ក៏​យើង​អាច​សន្មត​បាន​ថា​ ​សូរ​មួយ​ទំនង​លេចឡើង​ដោយ​ផ្អែកលើ​រូប​សព្ទ​ក្នុង​ភាសា​ផ្សេងទៀត​ដូចជា​ទំនាក់ទំនង​សូរ​ក្នុង​ភាសា​មន​និង​ភាសាខ្មែរ​ ​ដែល​អាច​ឱ្យ​យើង​ធ្វើ​បុ​ន​មាបនកម្ម​សូរ​មេ​ *k ​ឡើងវិញ​។​ ​ជាក់ស្ដែង​យើង​ពិនិត្យ​ឃើញ​ថា​ ​នៅ​ក្នុង​បញ្ជី​សំណុំ​ទំនាក់ទំនង​សូរ​លេខរៀង​ទី​៧​ *k > k​h​ ​នៅ​ក្នុង​ភាសាខ្មែរ​ ​ព្រោះ​នៅពេលដែល​សូរ​មេ​ដែល​ភាសា​កូន​ទទួលយក​បាន​ឆ្លងកាត់​ការផ្លាស់ប្ដូរ​ *k > k​h​ ​។​ ​ក្នុង​ជំហាន​នេះ​ ​ការ​ធ្វើ​បុ​ន​មាបនកម្ម​សូរ​ឡើងវិញ​ ​គឺ​ពឹងផ្អែក​លើ​ភាព​ឆ្លើយ​គ្នា​រវាង​សូរ​ផ្សេងទៀត​។​ 

*k

*l

 

*k

*kh

*g

*r

*s

*n

*a

 

*k

ជំហាន​ទី​៦​ ​ពិនិត្យមើល​ភាព​ដែល​អាច​ទុកចិត្ត​បាន​ចំពោះ​សំឡេង​បង្កើត​ឡើងវិញ​ពី​ទស្សន​ វិ​ស័យ​ ​នៃ​សាកល​ភាសា​និង​ការ​រំពឹង​ទុក​នៃ​ប្រ​ភេទវិទ្យា

            យោង​តាម​តារាង​ខាង​លលើ​ ​យើង​រក​ឃើញ​វត្តមាន​សូរ​ពិសេស​ក្នុង​ភាសា​ដែល​ស្ថិតនៅ​ក្នុង​អម្បូរ​មន​-​ខ្មែរ​ ​ដែល​បាន​លើកយក​មក​បង្ហាញ​ទាំង​៨​។​ ​ភាសា​ទាំងនោះ​សុទ្ធតែ​មាន​សូរ​ស្រៈ​ ​និង​សូរ​ព​ញ្ជនៈ​ក្នុង​បញ្ជី​សូរ​រៀងៗខ្លួន​។​ ​ដូច្នេះ​សំណើ​រ​ឱ្យ​ធ្វើ​បុ​ន​មាបនកម្ម​រក​សូរ​មេ​ក្នុងចំណោម​ភាសា​ទាំងនេះ​ ​គឺ​ធ្វើ​ទៅ​បាន​។​ 

 ​ជំហាន​ទី​៧​ បុ​ន​មាបនកម្ម​រូប​សព្ទ​នីមួយៗ​ 

            បុ​ន​មាបនកម្ម​ពាក្យ​ទាំងមូល​ដោយ​សូរ​ប្រៀបធៀប​ ​ពោល​គឺ​សូរ​បន្ត​ពី​ភាសា​កូន​ដែល​បាន​ពិភាក្សា​ទាំងអស់​ ​នោះ​យើង​អាច​ព្យាយាម​ពង្រីក​ការស្រាវជ្រាវ​របស់យើង​លើ​ពាក្យ​និង​វេយ្យាករណ៍​នៃ​ភាសា​ដែល​យើង​ប្រៀបធៀប​។​ ​យើង​យក​វាក្យសព្ទ​នៅ​ក្នុង​បញ្ជី​ពាក្យ​ត្រង់​លេខរៀង​ទី​៥​ ​មក​ធ្វើ​បុ​ន​មាបនកម្ម​ ​យើង​បាន​ *k (k k​h​ k k k n) ​ក្នុង​ភាព​ឆ្លើយ​គ្នា​រវាង​សូរ​ទាំងនេះ​ *k ​ជា​សូរ​មេ​។​

​        សូម​ជម្រាប​ថា​ ​នេះ​គ្រា​តែ​ជា​អត្ថបទ​សាកល្បង​សិក្សា​អំពី​បុ​ន​មាបនកម្ម​ប្រៀបធៀប​ភាសាខ្មែរ​-​មន​នៅ​ក្នុង​មេរៀន​ភាសា​វិទ្យា​ប្រៀបធៀប​ប៉ុណ្ណោះ​។​
 

No comments:

Post a Comment