បន្លំខ្លួន

ចោរបន្លំខ្លួនធ្វើប៉ូលិស
ប៉ូលិសមានគំនិតជាចោរ
បើមិនជឿអាចទៅសួរហោរ
ប៉ូសិលនិងចោរជាអ្នកណា?​

ចោរពាក់ឯកសណ្ឋានប៉ូលិស
រាស្ត្រគ្មានត្រិះរិះខ្វះពិចារ
ចោរគាបស៊ីទ្រព្យអាត្មា
ផ្ដាច់ផ្ដិលសង្ខាររាស្ត្រគ្រាំគ្រា។​

រឿងខ្លាចផ្សារជាងនេះទៅទៀត
រឿងប៉ូលិសជាតិអ្នកការពារ
មានចេតនាគាបស៊ីប្រជា
ស្អុយដល់ឈ្មោះគ្នាប៉ូលិសល្អ។​

នេះគឺរឿងពិតនៅភ្នំពេញ
ជីវិតទុក្ខម្នេញល្អក់កករ
គេបែរចោទរាស្ត្រជនមិនល្អ
ពីជនស្មោះសរក្លាយអ្នកទោស។

ដោយ តន វិបុល