ព្រះមហាវិមលធម្ម​ ​ពិន​ ​សែម​ ​ពន្យល់​បកស្រាយ​ពី​អត្ថន័យ​ខ្លឹមសារ​ ​«​បញ្ញវន្ត​»​

ព្រះមហាវិមលធម្ម ពិន សែម សិរីសុណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប បានមានសង្ឃដីកាថា ពាក្យ «បញ្ញវន្ត» ជាពាក្យនៃភាសាបាលីមិនមែនជាភាសាខ្មែរនោះទេ ប៉ុន្តែត្រូវបានប្រើលាយចម្រុះនឹងភាសាជាតិ សូម្បីពាក្យ «បណ្ឌិត» ក៏ជាភាសាបាលីផងដែរ ហើយអត្ថន័យខ្លឹមសារក្នុងពាក្យទាំងនេះក៏ខុសគ្នាផងដែរ

ព្រះអង្គពន្យល់ថា បញ្ញវន្ត មានន័យខ្លឹមសារ ជាអ្នកមានបញ្ញាចំណេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានជំនាញ និងការចេះដឹងទូលំទូលាយ អាចជាបណ្ឌិត ហៅបានថា អ្នកប្រាជ្ញ ក៏ជាបណ្ឌិតផងដែរ

ទោះយ៉ាងណាក៏ដោយ ព្រះអង្គបញ្ជាក់ថា វិជ្ជាទាំងអស់ ដែលបញ្ញវន្ត បណ្ឌិត អ្នកប្រាជ្ញ មានការយល់ដឹងនោះត្រូវចេះដឹងចេញពីអប់រំ ចេញពីក្នុងសាលារៀនច្បាស់លាស់ មិនមែនជាការចេះដោយគ្មានហេតុផល តាមការនឹកឃើញដោយខ្លួនឯងនោះទេ

ព្រះមហាវិមលធម្ម ពិន សែម បានមានសង្ឃដីកាថា «បុព្វហេតុនេះហើយទើបរដ្ឋាភិបាលគ្រប់ប្រទេសបង្កើតឱ្យមានសាលារៀនចាប់តាំងពីម្រិទាបរហូតដល់ម្រិខ្ពស់បំផុត មជ្ឈមណ្ឌលសិក្សាទាំងនោះហើយ ជាទីកន្លែងដែលពួកគេបញ្ញវន្ត បណ្ឌិត អ្នកប្រាជ្ញទៅទទួលយកការសិក្សាវិជ្ជានានា ដោយអ្នកប្រាជ្ញដាស់តឿនអ្នកដែលបានចូលទៅរៀននៅក្នុងសាលាទាំងនោះ»

ក្នុងនោះព្រះមហាវិមលធម្ម ពិន សែម បានក្រើនរំលឹកពាក្យទូន្មានថា «អ្នករៀនទាំងឡាយ សល់វល់ ត្រូវខាំមាត់រៀនចំណេះប្រាណវិជ្ជា វិជ្ជាជាទ្រព្យ ប្រើបានសព្វគ្រប់ លើសទ្រព្យនានា អ្នកមានមានទ្រព្យស្រាប់អាប់ឥតវិជ្ជា មិត្តភក្តិផងគ្នា គេច្រើនមើលងាយ»

សម្រាប់ព្រះរាជាគណៈថ្នាក់ទោអង្គដដែលនេះ ចំណេះវិជ្ជាបញ្ញវន្ត បណ្ឌិត អ្នកប្រាជ្ញត្រូវតែទទួលពីសាលារៀន សាលារៀនជាកន្លែងបង្រៀនបង្ហាត់បង្ហាញវិជ្ជាដែលច្បាស់ត្រឹមត្រូវទៅតាមក្បួនខ្នាតនូវសេចក្ដីពិត មានហេតុមានផលនៃវត្ថុទាំងឡាយដែលមានរូបលើលោក

បើតាមព្រះមហាវិមលធម្ម ពិន សែម បណ្ឌិត បញ្ញវន្ត និងអ្នកប្រាជ្ញក្នុងលោកកិនាពេលបច្ចុប្បន្ន គឺត្រូវបានកំណត់បណ្ឌិត បញ្ញវន្តទូទៅ និងក្នុងព្រះពុទ្ធសាសនា បណ្ឌិតក្នុងសាសនាត្រូវសិក្សារៀនសូត្រត្រៃសិក្ខាបី មានសីលសមាធិបញ្ញា ទើបបានហៅថា ជាបណ្ឌិតដ៏ត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា

ព្រះអង្គបានបកស្រាយថា ពាក្យ បណ្ឌិត គឺជាអ្នកដែលបានសិក្សាអប់រំកាយ វាចា ចិត្ត និងបញ្ញាស់ខ្លួនដោយសីលសមាធិបញ្ញា នេះជាហៅថា ឈ្មោះជាបណ្ឌិត ប៉ុន្តែសព្វថ្ងៃនេះ គេសិក្សាបានត្រឹមតែបញ្ញាបុណ្ណោះ តែបញ្ញានោះ គឺជាបញ្ញាផ្លូវលោកទៅទៀត មិនមែនជាបញ្ញាផ្លូវធម៌នោះទេ

សូមជម្រាបជូនថា ការពន្យល់បកស្រាយអត្ថន័យខ្លឹមសារ «បញ្ញវន្ត» ព្រះមហាវិមលធម្ម ពិន សែម ត្រូវបានធ្វើឡើងនៅក្នុងសិក្សាសាលាស្ដីពី «ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី» ដែលរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍង្ក(YVSD) នៅថ្ងៃទី ខែសីហា ឆ្នាំ កន្លងទៅថ្មីៗនេះ

No comments:

Post a Comment