រដ្ឋាភិបាល​សម្រេច​កែប្រែ​ទំហំផ្ទៃ​ដី​ឧទ្យាន​ជាតិ​ទូទាំង​ប្រទេស​ ​ដើម្បី​ធានា​និរន្តរភាព​គ្រប់គ្រង​ធនធានធម្មជាតិ​

 រដ្ឋាភិបាលនៅចុងអាណត្តិទីនេះ បានសម្រេចកែប្រែទំហំផ្ទៃដីឧទ្យានជាតិនៅទូទាំងប្រទេស ដោយបង្កើនផ្ទៃដីកាន់តែមានទំហំធំជាងមុន ដើម្បីធានាដល់ការគ្រប់គ្រង ការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ប្រព័ន្ធអេកូឡូស៊ី ការរក្សាលំនឹងបរិស្ថាន និងការចូលរួមចំណែកកាន់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ

ឧទ្យានជាតិដែលត្រូវបានកែប្រែទំហំផ្ទៃដីនោះ រួមមានទ្យាជាតិព្រះមុនីវង្សបូកគោ ទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម ទ្យាជាតិវើសៃ-សៀមប៉ាង ឧទ្យានជាតិកែប ទ្យាជាតិវីរៈជ័យ ទ្យាជាតិបទុមសាគរ ដែនជម្រកសត្វព្រៃភ្នំរ៉ាល់ និងដែនជម្រកសត្វព្រៃគូលេ-ព្រហ្មទេព

លោក នេត្រ ក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ខ្មែរថាស៍ពីម្សិលមិញថា ការកែប្រែឧទ្យានជាតិនិងដែនជម្រកសត្វព្រៃទាំងនេះ បន្ទាប់មានការសម្រួលព្រំប្រទល់ដីតំបន់ការពារធម្មជាតិ ការកែសម្រួលព្រំដីនេះ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់និងអាស្រ័យផលជាយូរឆ្នាំមកហើយ

លោកបន្តថា ការកែសម្រួលព្រំដីនេះ រលើមូលដ្ឋាននៃបច្ចេកទេសនិងទីតាំងនៃតំបន់ទាំងអស់នោះដោយក្រសួងបរិស្ថានបញ្ចូលនូវទំហំផ្ទៃដីដែលនៅសេសសល់មួយចំនួន ដើម្បីធានាការគ្រប់គ្រងតំបន់អភិរក្សធនធានធម្មជាតិ

លោកបន្ថែមថា «ការរៀបចំនូវតំបន់ទាំងអស់នេះ គឺដើម្បីងាយស្រួលការការពារនិងគ្រប់គ្រង មួយទៀតការកំណត់នូវផ្ទៃដីបង្កើននោះ ដើម្បីជាមូលដ្ឋានចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបោះបង្គោលព្រំដើម្បីកំណត់តំបន់ក្នុងបំណងទប់ស្កាត់និងការពារការទន្ទ្រានកាន់កាប់ដីព្រៃរបស់យើង»

អនុក្រឹត្យមួយក្នុងចំណោមអនុក្រឹត្យទាំងប្រាំបី ស្ដីពីការកែប្រែទ្យាជាតិនិងដែកជម្រកសត្វព្រៃ ចុះនៅថ្ងៃទី ខែកក្កដា ឆ្នាំ ដែលមានហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចថា ឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានបង្កើនផ្ទៃដីពីទំហំ ហិកតា មកផ្ទៃដីទំហំ ហិកតា វាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត កំពង់ស្ពឺ និងខេត្តព្រះសីនុ

អនុក្រឹត្យដដែលបញ្ជាក់ថា ផ្ទៃដីដែលត្រូវបង្កើនសម្រាប់ទ្យាជាតិព្រះមុនីវង្សបូកគោ គឺបានមកពីការបញ្ចូលគ្នារវាងផ្ទៃដីតំបន់ទ្យាជាតិព្រះមុនីវង្សបូកគោដែលមានទំហំ ហិកតា និងតំបន់ឧទ្យានជាតិព្រះសុរាម្រិ-កុមៈ ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដី ហិកតា

អនុក្រឹត្យកែប្រែទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម បានសម្រេចថា ទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តមត្រូវប្ដូរឈ្មោះទៅជាទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលេ» និងបង្កើនផ្ទៃដីពីទំហំ ហិកតា មកផ្ទៃដីទំហំ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប អនុក្រឹត្យនេះបញ្ជាក់ថា ផ្ទៃដីដែលត្រូវបង្កើនសម្រាប់ទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលេ» គឺបានមកពីការបញ្ចូលគ្នារវាងផ្ទៃដីតំបន់ទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលេ» ដែលមានទំហំ ហិកតា និងតំបន់ការពារធម្មជាតិ ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ ហិកតា

អនុក្រឹត្យកែប្រែឧទ្យានជាតិវើសៃ-សៀមប៉ាង បានសម្រេចថា ឧទ្យានជាតិវើសៃ-សៀមប៉ាង ត្រូវបានបង្កើនផ្ទៃដីពីទំហំ ហិកតា មកផ្ទៃដីទំហំ ហិកតា វាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីនិងស្ទឹងត្រែង អនុក្រឹត្យនេះបន្តថា ផ្ទៃដីដែលត្រូវបង្កើនសម្រាប់ទ្យាជាតិវើសៃ-សៀមប៉ាង គឺបានមកពីការបញ្ចូលគ្នារវាងផ្ទៃដីតំបន់ទ្យាជាតិវើសៃ-សៀមប៉ាង ដែលមានទំហំ ហិកតា និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីទំហំ ហិកតា

អនុក្រឹត្យកែប្រែទ្យាជាតិកែប បានសម្រេចថា ឧទ្យានជាតិកែបត្រូវបានបង្កើនផ្ទៃដីពីទំហំ ហិកតា មកផ្ទៃដីទំហំ ហិកតា ដែលជាការពង្រីកក្នុងភូមិសាស្ត្រខេត្តកែបតែម្ដង

អនុក្រឹត្យកែប្រែឧទ្យានជាតិវីរៈជ័យ បានសម្រេចថា ឧទ្យានជាតិវីរៈជ័យត្រូវបានបង្កើនផ្ទៃដីពីទំហំ ហិកតា មកផ្ទៃដីទំហំ ហិកតា ឧទ្យានជាតិស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីនិងស្ទឹងត្រែង ការបង្កើនផ្ទៃដីឧទ្យានជាតិវីរៈជ័យ គឺមានមកពីបូកបញ្ចូលគ្នារវាងផ្ទៃដីតំបន់ទ្យាជាតិដែលមានទំហំ ហិកតា និងតំបន់ការពារធម្មជាតិ ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះសាន្ត ដែលមានផ្ទៃដីទំហំ ហិកតា

អនុក្រឹត្យកែប្រែដែនជម្រកសត្វព្រៃភ្នំរ៉ាល់ បានសម្រេចថា ដែនជម្រកសត្វព្រៃភ្នំរ៉ាល់ត្រូវបានត្រូវបានបង្កើនផ្ទៃដីទំហំ ហិកតា មកផ្ទៃដីទំហំ ហិកតា ដែនជម្រកសត្វព្រៃនេះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ការបង្កើនទំហំផ្ទៃដីដែនជម្រកសត្វព្រៃភ្នំរ៉ាល់ គឺបានពីការបញ្ចូលគ្នារវាងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ហិកតា និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវ៉ា ដែលមានផ្ទៃដីទំហំ ហិកតា

អនុក្រឹត្យកែប្រែដែនជម្រកសត្វព្រៃគូលេ-ព្រហ្មទេព បានសម្រេចថា ដែនជម្រកសត្វព្រៃគូលេ-ព្រហ្មទេព ត្រូវបានបង្កើនផ្ទៃដីពី ហិកតា មកផ្ទៃដីទំហំ ហិកតា ដែនជម្រកសត្វព្រៃនេះស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្ដរមានជ័យ ការបង្កើនទំហំផ្ទៃដីដែនជម្រកសត្វព្រៃគូលេ-ព្រហ្មទេព គឺបានមកពីការបញ្ចូលគ្នារវាងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ហិកតា និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្ដរ ដែលមានផ្ទៃដីទំហំ ហិកតា

ដោយឡែកសម្រាប់ខ្លឹមសារនៅក្នុងអនុក្រឹត្យកែប្រែឧទ្យានជាតិបទុមសាគរវិញ បានសម្រេចថា ឧទ្យានជាតិនេះត្រូវបានកែប្រែផ្ទៃដីពីទំហំ ហិកតាមកផ្ទៃដីទំហំ ហិកតា ប៉ុន្តែនៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា ផ្ទៃដីទំហំ ហិកតាដែលបានកាត់ចេញនោះត្រូវធ្វើអ្វីនោះទេ ឧទ្យានជាតិនេះស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង

នៅក្នុងអនុក្រឹត្យទាំងប្រាំបីនោះ បានលើកឡើងថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំការកែប្រែនិងគ្រប់គ្រងតំបន់ឧទ្យានជាតិទាំងនេះ ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាពស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

ខ្លឹមសារអនុក្រឹត្យទាំងនោះបានបញ្ជាក់ថា «លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន វាត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ»

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការបង្កើនទំហំផ្ទៃដីទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលេ» ជាការច្របាច់បញ្ចូលគ្នារវាងទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលេ» និងតំបន់ការពារធម្មជាតិ ព្រមទាំងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរក្នុងខេត្តសៀមរាប

លោកនិយាយថា ការបញ្ចូនគ្នានេះ គឺមិនផលប៉ះពាល់ដល់ផ្ទៃដីរបស់ប្រជាសហគមន៍ទេ ព្រោះផ្ទៃដីទាំងអស់ដែលដាក់បញ្ចូលគ្នាក្នុងទ្យាជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលេ» បានចែងក្នុងច្បាប់ជាតំបន់ការពារធម្មជាតិឆ្នាំ និងតំបន់អភិរក្សជីវៈចម្រុះឆ្នាំ

លោកបន្ថែមថា «ការកែប្រែនេះ ដើម្បីធានាការគ្រប់គ្រងវា»

លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា និងបណ្ដាញសហគមន៍ព្រៃឡង់ បានសាទរចំពោះការពង្រីកទំហំផ្ទៃដីសម្រាប់ទ្យាជាតិទាំងអស់នេះ ហើយថែមទាំងជំរុញឱ្យមានការពារបន្ថែមទៀត ជាពិសេសយន្តការពង្រីងចំនួនទ្យានុរក្សនៅក្នុងតំបន់ការពារធម្មជាតិ បន្ថែមពីនេះ គឺស្នើឱ្យមានការចូលរួមពីប្រជាសហគមន៍ និងមិនត្រូវបង្កស្មុគស្មាញដល់ពួកគេ

យ៉ាងណាលោកកត់សម្គាល់ឃើញថា ក្នុងចំណោមឧទ្យានជាតិទាំងនេះ គឺឧទ្យានជាតិបទុមសាគរដើរតួយ៉ាងសំខាន់ពីការផ្សារភ្ជាប់ផ្នែកម្ខាងនៃភ្នំក្រវ៉ា ដែលទីនោះពោរពេញដោយគម្របព្រៃឈើ វាជាព្រៃដ៏មានឥទ្ធិពលសម្រាប់ជីវៈចម្រុះ ប៉ុន្តែផ្ទៃដីក្នុងតំបន់នោះត្រូវបានកាត់ចេញជាបន្តបន្ទាប់ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍក្នុងទម្រង់រូបភាពផ្សេងៗគ្នា

លោកបាននិយាយថា «ចំនួនដ៏ច្រើននៃផ្ទៃដីឧទ្យានជាតិបទុមសាគរដែលបានផ្ដល់ទៅឱ្យក្រុមហ៊ុនឯកជន ជាពិសេសការកាត់ផ្ទៃដីតំបន់ឧទ្យានជាតិបទុមសាគរទៅឱ្យសាច់ញាតិរបស់ឧកញ៉ា លី យ៉ុផាត់ ជាការផ្ដល់ឱ្យដោយគ្មានតម្លាភាព ពីព្រោះមុនការផ្ដល់ឱ្យដោយគ្មានការពិគ្រោះជាមួយប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្នុងវិកិច្ចការពារធនធានធម្មជាតិ»

លោកព្រួយបារម្ភពេលឃើញម្មភាពនេះមកលើតំបន់ឧទ្យានជាតិបទុមសាគរដែលជាផ្នែកមួយយ៉ាងសំខាន់របស់ជីវៈចម្រុះ ជាពិសេសជាដែនម្ររបស់សត្វព្រៃ ដូច្នេះប្រសិនបើនៅតែកាត់ផ្ទៃដីផ្ដល់ឱ្យក្រុមហ៊ុនដើម្បីអភិវឌ្ឍដោយគ្មានការពិគ្រោះយោបាលជាមួយភាគីពាក់ព័ន្ធទេ វាធ្វើឱ្យខាត់បង់ច្រើនដល់ធនធានធម្មជាតិ






No comments:

Post a Comment