មេខ្ញុំមេផ្ទះ ច្រាសឆ្នាំងចាន
សម្អាតទីឋាន ចំណានគ្រង
រក្សាកូនចៅ ដៅគន្លង
នរណាមានឆ្គង សំពងឆ្អើរ។
មេខ្ញុំមេតូច ដូចកូនឆ្មា
តែខ្លាំងអស្ចារ្យ ខ្លាមិនស្មើ
សម្ដីវ៉ូសវ៉ាស ឆ្នាសមិនសើ
តាមដោយដំណើរ ជាតិសាមី។
មេខ្ញុំមេក្ដៀប ទាបមិនខ្ពស់
ខ្ញុំសូមដាក់ឈ្មោះ ពីរោះថ្មី
ស័ក្ដិសមនឹងខ្លួន ស្ងួនពិសី
សូមហៅនាមស្រី ថាមេខ្លា។
មេខ្ញុំមេពិត គិតចំណាប់
រៀបចំតម្រាប់ ច្បាប់គ្រួសារ
មាត្រាមួយតែង ចែងចងថា
នាមជាមេខ្លា មិនចេះខុស។
មាត្រាពីរក៏ បន្តចារ
ប្រសិនកាយា មេខ្លាខុស
ចូរមើលមាត្រា មួយវិញចុះ
ដ្បិតអីកំហុស មេគ្មានទេ។
No comments:
Post a Comment