ព្រះមហាក្សត្រ​ទទួល​ព្រះរាជ​គោរមងារ​ ​«​ព្រះរាជ​ពុទ្ធ​មា​មកា​ភិ​បាល​»​ ​នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​

ព្រះមហាក្សត្រ នរោត្តម សីមុនី ទទួលព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក (WFB) នៅថ្ងៃសៅរ៍ ទី ខែមិថុនា ឆ្នាំ ក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ

លោកព្រឹទ្ធបុរស Phallop Thaiarry ដែលជាប្រធានអង្គការពុទ្ធសាសនិកពិភពលោកបានដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ទ្រង់នៅក្នុងព្រះបរមរាជវាំងពីម្សិលមិញ ដើម្បីថ្វាយព្រះគោរមងារ ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោកចំពោះព្រះមហាក្សត្រ នរោត្តម សីមុនី ជាផ្លូវការ 

ពុទ្ធមាមកាភិបាល គឺជាគោរមងារដែលផ្តល់ជូនចំពោះថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រនិងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនាប្រកបដោយសទ្ធាជ្រះថ្លាខ្ពង់ខ្ពស់និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា 

ចំណែកព្រះរាជពុទ្ធមាមកាភិបាល ជាគោរមងារសម្រាប់ថ្វាយចំពោះព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្ស វាមានអត្ថន័យដូចគ្នានឹងគោរមងារពុទ្ធមាមកាភិបាលដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ

ព្រះមហាក្សត្រ នរោត្តម សីមុនី បានសព្វព្រះរាជហឫទ័យអរព្រះគុណនិងអរគុណដល់អង្គការពុទ្ធសាសនិកពិភពលោក ដែលបានប្រគល់ព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោកចំពោះទ្រង់

ព្រះមហាក្សត្របានមានព្រះរាជឱង្ការថា «ទូលព្រះបង្គំខ្ញុំព្រះករុណា ខ្ញុំសូមសម្ដែងអំណរព្រះគុណដោយស្មោះអស់ពីព្រះហឫទ័យចំពោះអង្គការពុទ្ធសាសនិកពិភពលោក ដែលមានព្រឹទ្ធបុរស Phallop Thaiarry ដែលជាប្រធានបានថ្វាយព្រះគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ទូលព្រះបង្គំ»

ជាមួយនឹងគ្នានេះ ព្រះមហាក្សត្របានសព្វព្រះហឫទ័យប្រោសព្រះរាជស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ព្រមទាំងបានប្រទានវត្ថុអនុសាវរីយ៍ផ្តិតប្រាក់ដ៏មានតម្លៃដល់ប្រធានអង្គការពុទ្ធសាសនិកពិភពលោក

លោកស្រី ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីបានថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលព្រះអង្គបានប្រោសព្រះរាជទានដល់គណៈប្រតិភូឱ្យចូលក្រាបបង្គំគាល់ព្រះអង្គ

លោកស្រីបានទទួលរាជានុញ្ញាតទូលថ្វាយថា ព្រះគោរមងារនេះ គឺជាសក្ខីភាពបង្ហាញពីការទទួលស្គាល់នូវគុណតម្លៃព្រះតួនាទីរបស់ព្រះមហាក្សត្រ ព្រះអង្គជានិមិត្តរូបនៃការឯកភាពជាតិនិងនិរន្តរភាពជាតិខ្មែរ ជាពិសេសបន្តបវេណីអភិរក្សនិងអភិវឌ្ឍព្រះពុទ្ធសាសនានៅកម្ពុជា ជានិច្ចជាកាលព្រះមហាក្សត្រទ្រង់ឈ្វេងយល់និងធ្វើព្រះរាជសកម្មភាពចំពោះជាតិមាតុភូមិនិងប្រជានុរាស្ត្រ

លោកស្រីបន្តថា «ព្រះរាជកិច្ចដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រចំពោះព្រះពុទ្ធសាសនា គឺជាវីរៈគំរូមួយសម្រាប់ពុទ្ធសាសនិកនៅប្រទេសកម្ពុជា ព្រះមហាក្សត្របានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមគន្លងព្រះពុទ្ធសាសនាដោយព្រះអង្គបានសាងព្រះផ្នួសគោរពបូជាចំពោះព្រះពុទ្ធសាសនា» 

 ឆ្នាំនេះជាខួបលើកទី នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាមមាត្រា នៃរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿសាសនាដទៃទៀតដល់សណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈ ហើយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ

លោកស្រីបានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព ជាមាគ៌ានៃជីវិតរស់នៅជាធាតុផ្សំដ៏សំខាន់នៃអត្តសញ្ញាណជាតិរបស់កម្ពុជា និងជាគ្រឹះដ៏សំខាន់នៃការកសាងជាតិ រក្សាសន្តិភាពនិងការបង្រួប បង្រួមជាតិប្រកបដោយសុខដុមរមនាក្នុងសង្គម ការអភិវឌ្ឍប្រទេសនិងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់និងពិភពលោកដោយរលើទស្សនវិជ្ជាសន្តិភាព ភាពស្មោះត្រង់ គោរពគុណតម្លៃ និងផលប្រយោជន៍គ្នាទៅវិញទៅមក

 អង្គការពុទ្ធសាសនិកពិភពលោកបានបង្កើតឡើងនៅក្នុងឆ្នាំ ដោយប្រទេសចំនួន ក្រោមគំនិតផ្តួចផ្ដើមរបស់បាលីវិទូជនជាតិស្រីលង្កាដ៏ល្បីឈ្មោះ ព្រះតេជគុណ Gunapala Piyasena Mala lasekera នៅក្រុងកូឡំបូ ប្រទេសស្រីលង្កា កម្ពុជា គឺជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេស ដែលបានបង្កើតអង្គការពុទ្ធសាសនិកពិភពលោកនៅឆ្នាំ

អង្គការធ្លាប់បានប្រគល់គោរមងារនេះថ្វាយនិងជូនចំពោះសម្ដេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាចំនួនអង្គរូបរួចមកហើយ ក្នុងនោះរួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាថេរមហានាយកនៃសាធារណរដ្ឋស្រីលង្កា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា នាយករដ្ឋន្រ្តីនៃព្រះរាជាណាចក្រថៃ ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

​ប្រធាន​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ថ្វាយព្រះរាជគោរពងារចំពោះព្រះមហាក្សត្រ។ រូបភាព៖ ព្រះបរមរាជវាំង

 

No comments:

Post a Comment