លោក​ ​ហ៊ុន​ ​សែន​៖ ​ខ្ញុំ​នឹង​មិន​បន្ត​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ទៀតទេ​

​លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាសថា នឹង​លាលែង​ពី​តំណែង​នាយក​រដ្ឋ​ម​ន្រ្តី ​ហើយ​ជំនួស​ដោយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​

​លោក​ ​ហ៊ុន​ ​សែន​ ​ពីម្សិលមិញ​បាន​ប្រកាស​ថា​ ​លោក​នឹង​លាលែង​ពី​នាយក​រដ្ឋ​ម​ន្រ្តី​នា​អាណត្តិ​ទី​៧​នេះ​ ​ហើយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ក្លាយ​ជានា​យក​រដ្ឋ​ម​ន្រ្តី​ជំនួស​លោក​។​

​នៅ​ក្នុង​សន្និសីទកាសែត​ចេញពី​គេហដ្ឋាន​របស់​លោក​ពីម្សិលមិញ​ដោយ​លោក​និយាយ​ថា​៖​ ​«​ខ្ញុំព្រះករុណា​ខ្ញុំ​នឹង​មិន​បន្ត​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ​»​។​

​លោក​បន្ត​ថា​ ​ចំណែក​លោក​ ​ស​ ​ខេង​ ​លោក​ ​ទៀ​ ​បាញ់​ ​អ្នកស្រី​ ​ម៉ែន​ ​សំ​អន​ ​និង​ឧបនាយករដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ ​ក៏​នឹង​ចាកចេញ​ពី​តំណែង​របស់​ពួកគេ​ដែរ​។​

​លោក​បន្ថែម​ថា​ ​ការណ៍​ដែល​លោក​ប្រញាប់ប្រញាល់​លាឈប់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ​គឺជា​ការរៀបចំ​ទុកជាមុន​សម្រាប់​ការ​រក្សា​ស្ថេរ​ភាព​រយៈពេល​វែង​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​។​

​លោក​បន្ថែម​ថា​ ​ប្រសិនជា​លោក​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​មួយ​ឬ​ពីរ​ឆ្នាំ​ ​នោះ​សភាពការណ៍​នឹង​អស្ថេរភាព​ក្នុង​មួយ​រយៈកាល​។​ ​ដូច្នេះ​វា​មាន​ការចាំបាច់​ណាស់​ ​ដើម្បី​បង្កើត​គណ​រដ្ឋមន្ត្រី​ថ្មី​មួយ​ដែល​ភាគច្រើន​ជា​មនុស្ស​វ័យក្មេង​ទទួលខុសត្រូវ​សម្រាប់​អនាគត​ប្រទេសជាតិ​ ​ដោយមាន​មន្ត្រី​រដ្ឋាភិបាល​ចាស់​នឹង​នៅ​ជួយជ្រោមជ្រែង​ពី​ខាងក្រោយ​ ​ប៉ុន្តែ​មិន​ជ្រៀតជ្រែក​ការងារ​របស់​រដ្ឋាភិបាល​ថ្មី​ទេ​។​

​លោក​បាន​បញ្ជាក់​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ជា​កូនច្បង​របស់​លោក​នឹង​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ ​គឺ​មិនបាន​រំលង​នីតិវិធី​ទាំងឡាយ​នោះ​ឡើយ​។​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​រួចហើយ​ ​ទោះ​ពេលនេះ​អ្នកតំណាងរាស្ត្រ​ទាន់​ជួប​ប្រជុំ​ជាមួយ​ព្រះមហាក្សត្រ​និង​ស្បថ​ចូលកាន់​តំណែង​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ព្រះមហាក្សត្រ​បាន​ទទួលយក​នូវ​សំណើ​ពី​ប្រធាន​គណបក្ស​ដែល​មាន​អាសនៈ​ច្រើនជាង​គេ​នៅ​ក្នុង​រដ្ឋសភា​ ​ដើម្បី​បញ្ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ ​គឺ​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​ ​បន្តម​ក​ទៀត​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​រៀបចំ​គូ​ផ្គង់​រដ្ឋាភិបាល​ក្នុង​គណ​រដ្ឋមន្ត្រី​ ​ដើម្បី​ផ្ដល់​សេចក្ដី​ទុកចិត្ត​ពី​រដ្ឋសភា​។​

​លោក​បន្ត​ថា​៖​ ​«​នៅ​ថ្ងៃចន្ទ​ ​ទី​៧​ ​ខែ​សីហា​ ​សម្រាប់​ការតែងតាំង​នាយករដ្ឋមន្ត្រី​ ​ដើម្បី​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​មានឱកាស​គ្រប់គ្រាន់​រៀបចំ​ស​មា​ភាព​រដ្ឋាភិបាល​»​។​

​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ថា​ ​ក្រោយ​លោក​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ ​លោក​នឹង​កាន់​តួនាទី​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ ​ជា​សមាជិករដ្ឋសភា​ ​និង​ជា​ប្រធាន​ឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ ​ព្រមទាំង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក​ ​សាយ​ ​ឈុំ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​នៅតែ​មានលទ្ធភាព​ ​ដើម្បី​បន្ត​បម្រើ​ប្រជាពលរដ្ឋ​និង​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​ក៏ដូចជា​ចូល​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ជា​បន្ត​ទៀត​»​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ការលាលែង​ពី​នាយករដ្ឋមន្ត្រី​ ​ជា​ការ​លះបង់​មួយ​ដ៏​ធំ​ ​ប៉ុន្តែ​ការ​លះបង់​នេះ​មាន​តម្លៃ​ ​ដើម្បី​ធានា​សេចក្ដី​សុខសាន្ត​របស់​ប្រជាជន​។​ ​លោក​បាន​យក​ករណី​ដែល​លោក​លាលែង​ពី​នាយករដ្ឋមន្ត្រី​ទៅ​ប្រៀបធៀប​នឹង​អតីត​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​នុ ​ដែល​បាន​ដាក់រាជ្យ​ឱ្យ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​។​

​លោក​ ​សិង្ហ​ ​គី​រី​ ​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​យល់ឃើញ​ថា​ ​មិន​ជា​បញ្ហា​នេះ​ទេ​ ​ប្រសិនបើ​មានការ​ឯកភាព​គ្នា​របស់​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​។​

​លោក​មិនទាន់​ហ៊ាន​អះអាង​ថា​ ​នាយករដ្ឋមន្ត្រី​ថ្មី​បើក​លំហ​នយោបាយ​ក្នុង​ក​ម្រិ​ត​ណា​នៅឡើយ​ទេ​ ​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ថ្មី​មិន​ជា​បញ្ហា​នេះ​ ​ព្រោះ​មាន​នាយករដ្ឋមន្ត្រី​ចាស់​នៅចាំ​ជួយជ្រោមជ្រែង​ពី​ខាងក្រោយ​។​

​លោក​យល់ឃើញ​ថា​៖​ ​«​ប្រហែលជា​មិន​មាន​ប្រែប្រួល​អ្វី​ថ្មី​ទេ​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​គោលបំណង​ដែល​ប្រជារាស្ត្រ​យើង​ចង់បាន​ ​គឺ​ការ​ទប់​ស្កាត់​ជនជាតិ​បរទេស​ ​ជាពិសេស​ជនជាតិ​វៀតណាម​ហូរ​ចូល​មក​កម្ពុជា​។​ ​ដូច្នេះ​យើង​ត្រូវ​រឹ​បន្តឹង​តាម​ព្រំដែន​ ​ហើយ​ប្រសិនបើ​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​ត្រូវ​តាមច្បាប់​»​។​

​លោក​ប្រាប់​ឱ្យ​រងចាំ​មើល​ការ​​​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ទាំងអស់គ្នា​ ​តើ​ដូច​នាយករដ្ឋមន្ត្រី​ចាស់​ ​ឬក៏​មានការ​ប្រែប្រួល​អ្វីខ្លះ​?

​ចំណែក​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​គឹម​សួរ​ ​ភា​រិទ្ធ​ ​បាន​លើកឡើង​ថា​ ​ការណ៍​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ប្រកាស​លាលែង​ពី​នាយករដ្ឋមន្ត្រី​ ​គឺជា​សិទ្ធិ​គណបក្ស​នយោបាយ​របស់​គេ​។​

​លោក​សង្ឃឹម​ថា​ ​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​កើត​ចេញពី​ការបោះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​នេះ​ ​នឹង​មានការ​ប្រែប្រួល​ក្នុង​ការ​​​ដឹកនាំ​ប្រទេស​កាន់តែ​ល្អ​ប្រសើរ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ​ការទូត​ ​ក៏ដូចជា​ផ្នែក​នយោបាយ​ ​និង​លើកស្ទួយ​ប្រជាធិបតេយ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

​លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​រដ្ឋាភិបាល​ថ្មី​នឹង​បើក​លំហ​រ​សេរីភាព​នយោបាយ​ចំពោះ​គណបក្សប្រឆាំង​ ​ទោះ​លំហ​រ​នយោបាយ​បើក​ធំ​ ​ឬ​តូច​ចង្អៀត​យ៉ាងណា​ ​គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​ ​ពីព្រោះ​អី​កម្ពុជា​រស់នៅ​ក្នុង​ពិភពលោក​។​

​លោក​បាន​និយាយ​ថា​៖​ ​«​យើង​នឹង​ព្យាយាម​ធ្វើ​កិច្ចការ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ថ្មី​ ​ដើម្បី​ដោះស្រាយបញ្ហា​ឱ្យ​ឆ្លើយតបនឹង​បរិ​បទ​នយោបាយ​ប្រជាធិបតេយ្យ​ស្រុក​យើង​»​។​

​លោក​ ​យង់​ ​ពៅ​ ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ចាប់ពី​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​គឺ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជា​នាយករដ្ឋមន្ត្រី​។​ ​នេះ​ជា​អ្វី​ដែល​គណបក្សប្រជាជន​កម្ពុជា​បាន​រៀបចំ​ទុកជាមុន​នូវ​ការ​បន្តវេន​នយោបាយ​ប្រកបដោយ​និរន្តរភាព​ ​ដែល​កន្លងមក​ការ​បន្តវេន​បែប​នេះ​មិនដែល​មាន​។​

​លោក​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ជា​នាយករដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្សប្រជាជន​កម្ពុជា​។​ ​ក្រៅពី​ការ​ជ្រើសតាំង​ក្នុង​បក្ស​ ​លោក​បាន​ឆ្លងកាត់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដែល​មាន​ប្រជាជន​គាំទ្រ​រហូតដល់​ជាង​៨​២​ភាគរយ​។​ ​ជាមួយនឹង​គ្នា​នេះ​ ​ព្រះមហាក្សត្រ​គាំទ្រ​ចំពោះ​ការ​រៀន​ចំ​របស់​គណបក្សប្រជាជន​កម្ពុជា​ក្រោយពេល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ចូល​គល់​ព្រះមហាក្សត្រ​។​

​លោក​បន្ត​ថា​ ​នៅសល់​តែ​ការបោះឆ្នោត​ពី​រដ្ឋសភា​ក្រោយពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជា​ផ្លូវការ​នៃ​លទ្ធផល​ការបោះឆ្នោត​ ​ហើយ​នៅ​ថ្ងៃ​ទី​៧​ ​ខែ​សីហា​ ​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នាយករដ្ឋមន្ត្រី​ ​ដើម្បី​រៀបចំ​គណ​រដ្ឋមន្ត្រី​យកទៅ​ឆ្លង​សភា​។​ ​ដូច្នេះ​នៅតែ​ចំណុច​នេះ​មួយទៀត​ប៉ុណ្ណោះ​ ​ដែល​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចូលខ្លួន​មក​ដឹកនាំ​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​បាន​លើកឡើង​ថា​ ​ចំណុច​ចម្បង​មួយ​ ​គឺ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ធ្វើ​នាយករដ្ឋមន្ត្រី​ប្រមា​ជាង​៣​៨​ឆ្នាំ​ ​ពោល​គឺ​ចាប់តាំង​ពី​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​រហូតមកដល់​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​សម​ទ្ធិ​ផល​ធំ​ៗ​ជាច្រើន​ ​ដើម្បី​ឱ្យ​ប្រជាជាតិ​កម្ពុជា​ចងចាំ​ ​គឺ​លោក​ ​ហ៊ុន​ ​សែន​ ​ជា​ឥស្សរជន​នយោបាយ​ដែល​មិន​រត់ចោល​សមរភូមិ​និង​មិន​រត់ចោល​កម្ពុជា​។​

​លោក​បន្ត​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ដឹកនាំ​នាវា​កម្ពុជា​ចាប់តាំង​ពី​ការ​ដួល​រំលំ​របប​កម្ពុជាប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម​ ​និង​ការ​កសាង​ប្រទេស​ក្នុង​ស្ថានភាព​ដ៏​លំបាក​ស្រប​ពេល​ដែល​ពិភពលោក​ស្ថិត​ក្នុង​សមរភូមិ​សង្គ្រាមត្រជាក់​ ​ខណៈ​កម្ពុជា​បាន​រង​ការ​ខ្ទេចខ្ទាំ​អស់​នូវ​រចនា​ស​ម្ព័ន្ធ​។​

​លោក​បន្ថែម​ថា​៖​ ​«​ចំណុច​ដ៏​សំខាន់​មួយទៀត​បាន​កសាង​សន្តិភាព​ដំណើរ​ឆ្ពោះទៅ​រក​សន្តិភាព​សម្រាប់​កម្ពុជា​ ​គឺ​ ​ការចរចា​ស្វែង​សន្តិភាព​ក្នុង​ឆ្នាំ​១​៩​៨​៧​ ​រហូត​សម្រេច​បាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​នៅ​ឆ្នាំ​១​៩​៩​១​ ​ហើយ​បាន​បោះឆ្នោត​ដំបូង​ក្នុង​ឆ្នាំ​១​៩​៩​៣​ ​ដែល​រៀបចំ​ដោយ​អ៊ុន​តាក់​»​។​

​លោក​បន្ថែម​ទៀត​ថា​៖​ ​«​នៅ​ពេល​បាន​សន្ដិភាព​ហើយ​ ​គឺ​ការ​ការពារ​សន្តិភាព​រហូត​ទទួល​បាន​សន្តិភាព​ពេញលេញ​ចាប់ពី​ដួល​រំលំ​ទាំងស្រុង​នៃ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ​១​៩​៩​៨​។​ ​នេះ​ជា​ការ​ឯកភាព​ទឹកដី​ពេញលេញ​របស់​កម្ពុជា​ ​ហើយនិង​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។​

​ជាមួយនឹង​គ្នា​កម្ពុជា​បាន​បើកទូលាយ​ដល់​អង្គការ​ក្នុង​តំ​បត់​និង​ពិភពលោក​ ​ដែល​កន្លងមក​កម្ពុជា​ធ្លាប់តែ​ជា​ប្រទេស​ទទួល​ជំនួយ​ពី​បរទេស​ក្លាយ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ដទៃ​វិញ​។​

​លោក​បាន​និយាយ​ថា​ ​ទោះ​ក្នុង​អាណត្តិ​ទី​៧​នេះ​ ​មាន​របៀប​ធ្វើការ​ថ្មី​ក៏ដោយ​ ​ក៏​បន្ទាត់​នយោបាយ​នៅតែ​ជា​របស់​គណបក្សប្រជាជន​កម្ពុជា​ដដែល​។​ ​មានន័យ​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដឹកនាំ​ក្នុង​សម័យកាល​ដែល​ប្រទេស​មាន​សុខ​សន្តិភាព​ ​និង​មានការ​អភិវឌ្ឍ​រួច​ទៅ​ហើយ​។​ ​អាច​និយាយ​បាន​ថា​ ​លោក​ទទួល​មរ​ត​នយោបាយ​រឹង​មាំ​ពី​អ្នក​ជំនាន់​មុន​។​ ​ដូច្នេះ​មិន​ពិបាក​ដូច​អ្នក​ជំនាន់​មុន​ដែល​ចាប់ផ្ដើម​ពី​អ្វីៗ​សុទ្ធតែ​ទន់​ជ្រាយ​។​ ​ប៉ុន្តែ​ភាព​រឹង​មាន​អ្នក​ជំនាន់​ថ្មី​មិន​ប្រាកដ​ថា​ការ​​​ដឹកនាំ​កាន់តែ​អភិវឌ្ឍ​ទេ​ ​ប្រសិនបើ​ការ​​​ដឹកនាំ​នោះ​មិន​ល្អ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​គណ​រដ្ឋមន្ត្រី​ថ្មី​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​គឺជា​ថាមពល​ថ្មី​នៃ​គណ​រដ្ឋមន្ត្រី​ដែល​នៅ​លើ​ពិភពលោក​ក​ម្រ​នឹង​ឃើញ​ការផ្លាស់ប្ដូរ​គណ​រដ្ឋមន្ត្រី​។​ ​នេះ​បើ​តាម​ការ​គូ​ផ្គង់​គណ​រដ្ឋមន្ត្រី​ដែល​ជា​មនុស្ស​ជំនាន់​ថ្មី​ទាំងអស់​ ​ប៉ុន្តែ​ពួកគេ​ត្រូវការ​បន្ទាត់​នយោបាយ​ច្បាស់លាស់​»​៕​




No comments:

Post a Comment