នាយក​រដ្ឋ​ម​ន្រ្តី​ថ្មី​នឹង​ចុះ​ជួប​កម្មករ​រោងចក្រ​ក្រោយ​ស្បថ​ចូលកាន់​តំណែង​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ពន្យារពេល​ជួប​ជាមួយ​កម្មករ​ដោយ​លើកឡើង​ថា​ ​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​អាច​ជំនួស​តួនាទី​របស់​លោក​ ​បន្ទាប់ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ពីម្សិលមិញ​បាន​ផ្ញើ​សារ​ជា​សំឡេង​តាម​តេឡេក្រាម​ដោយ​សូមអភ័យទោស​ចំពោះ​កម្មករ​ទាំងអស់​ដែល​លោក​ត្រូវ​ខក​ខានមិនបាន​ចុះ​សួរសុខទុក្ខ​តាម​ការ​សន្យា​នៅ​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​កន្លងទៅ​នេះ​។​

​ក្នុង​សារ​សំឡេង​ប្រមាណ​ជិត​បួន​នាទី​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​បន្ទាប់ពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ហើយ​ ​លោក​បាន​សន្យា​ថា​នឹង​ចុះ​ជួប​សួរសុខទុក្ខ​កម្មករ​ចំនួន​១​០​គោលដៅ​ជា​បន្ត​ទៀត​នៅ​ក្រុងភ្នំពេញ​និង​បណ្ដា​ខេត្ត​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​កក្កដា​។​ ​ប៉ុន្តែ​គម្រោង​ដែល​បាន​សន្យា​នេះ​ ​ត្រូវ​បាន​ផ្អាក​ទៅវិញ​ដោយសារ​មិនទាន់​មាន​ពេលវេលា​គ្រប់គ្រាន់​ ​និង​កត្តា​ទាក់ទង​នឹង​ទិដ្ឋភាព​នៃ​ការរៀបចំ​រដ្ឋាភិបាល​ថ្មី​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ផែនការ​ចុះ​ជួប​ជាមួយ​កម្មករ​ត្រូវ​បាន​ខក​ខានមិនបាន​ចុះ​សួរ​សុខ​ទុក​តាមសន្យា​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​កិច្ចការ​នេះ​ត្រូវ​បាន​លើក​ទៅ​ពេលក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ​ព្រោះ​ឥឡូវនេះ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​រដ្ឋ​ភិ​បាល​ចាំផ្ទះ​ (​រដ្ឋាភិបាល​ចាស់​)​»​។​

​លោក​បាន​បញ្ជាក់​ថា​ ​លោក​នឹង​ចុះ​សួរសុខទុក្ខ​កម្មករ​នៅ​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ​ហើយ​លទ្ធភាព​ខ្ពស់​បំផុត​ដែល​មាន​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ចុះ​សួរសុខទុក្ខ​ចំពោះ​កម្មករ​ជំនួស​នាយករដ្ឋមន្ត្រី​ចាស់​។​

​វា​ជា​កា​ព្វ​កិច្ច​ដែល​នឹង​កើតឡើង​នៃ​រដ្ឋាភិបាល​ថ្មី​ត្រូវ​ដឹង​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​និង​កម្មករ​រោងចក្រ​។​ ​លោក​នឹង​បកស្រាយ​ដែល​ត្រូវ​បាន​ផ្អាក​ការ​ចុះ​ជួប​កម្មករ​ឱ្យ​ច្បាស់លាស់​នៅ​ថ្ងៃ​ទី​៣​ ​ខែ​សីហា​ខាងមុខ​ ​នៅ​ក្នុង​អំឡុង​ពេល​សម្ពោធ​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុងភ្នំពេញ​។​

​ទោះ​ក្នុង​សារ​សំឡេង​លោក​ ​ហ៊ុន​ ​សែន​ ​មិនបាន​បញ្ចេញ​ឈ្មោះ​នាយក​រដ្ឋ​ម​ន្រ្តី​ថ្មី​ ​ប៉ុន្តែ​លោក​បាន​ព្រលយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​នៃ​ទូរទស្សន៍​ ​p​hoe​n​i​x ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​អាច​ទទួល​តំណែង​ជានា​យក​រដ្ឋ​ម​ន្រ្តី​ថ្មី​នៅ​ក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ​៕​




​

No comments:

Post a Comment