លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ស្វាគមន៍​ការរិះគន់​ក្នុង​បំណង​ស្ថាបនា​ ​តែ​មិន​ចង់​ឃើញ​ការរិះគន់​ក្នុង​ន័យ​មួលបង្កាច់​

 ​លោក ហ៊ុន ម៉ាណែ អនាគតនាយករដ្ឋមន្ត្រីកម្ពុជាបានស្វាគមន៍ចំពោះពាក្យរិះគន់ដែលមានបំណងចង់ស្ថាបនាសង្គម និងប្រទេសជាតិ ប៉ុន្ដែលោកមិនចង់ឃើញការរិះគន់ក្នុងន័យមួលបង្កាច់ លាប័ណ៌ក្នុងចេតនាទុច្ចរិតនោះទេ

លោក ហ៊ុន ម៉ាណែ បានបញ្ចេញស្សនៈនេះនៅក្នុងបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី ខែកក្កដា បន្ទាប់ពីមានការរិះគន់និងវាយប្រហារជារឿយៗមកលើរូបលោក ជាពិសេសនៅក្រោយពេលរូបលោកត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឪពុកប្រកាសថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកក្នុងអាណត្តិទីនេះ

លោកបាននិយាយថា «ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច»

លោកបានបន្តថា «ចំពោះរាល់ការរិះគន់ក្នុងគោលបំណងស្ថាបនាដោយចេតនាសុចរិត យើងស្វាគមន៌និងផ្ដល់តម្លៃ ផ្ទុយទៅវិញចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឱ្យតម្លៃនោះទ្បើ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍»

កាលពីថ្ងៃព្រហស្បត្តិ៍ប្ដាហ៍មុន លោក សម ង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសនៅក្រៅប្រទេសបានវាយប្រហារថា លោក ហ៊ុន ម៉ាណែ មិនមានសមត្ថភាពទេ សូម្បីតែការចូលរៀនសាលាយោធានៅសហរដ្ឋអាមេរិក ដោយសារគេមានការយោគយល់ពីឪពុករបស់គាត់ ម្រិសិក្សានៅទីនោះតម្រូវឱ្យគាត់ទទួលបានត្រឹមតែ័ក្កិមួយប៉ុណ្ណោះ ប៉ុន្តែនៅកម្ពុជា គាត់បានឡើងពីសក្តិមួយដល់ផ្កាយបួនយ៉ាងឆាប់រហ័ស គឺដោយសារតែគាត់ឡើងតាមជើងខោឪពុករបស់គាត់

លោក សុខ សាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការវាយតម្លៃរបស់អ្នកប្រឆាំងពីក្រៅប្រទេសបែបនេះ លោកមិនអាចទទួលយកបានទេ ដោយសារតែពួកគេនៅឆ្ងាយ មើលមិនឃើញការពិត និងនិយាយមិនត្រឹមត្រូវការពិត

លោកបន្តថា អ្នករិះគន់ក្នុងន័យមួលបង្កាច់ទាំងនោះ គឺមិនមានសមត្ថភាពស្មើនឹងលោក ហ៊ុន ម៉ាណែ នោះទេ ពីព្រោះអ្នកនិយាយទាំងនោះគ្រាន់តែជាសកម្មជន ដែលគេប្រើប្រាស់ឱ្យវាយប្រហារមកលើគណបក្សកាន់អំណាចប៉ុណ្ណោះ

ម្យ៉ាងទៀតពួកគេបាននិយាយវាយប្រហារថា លោក ហ៊ុន ម៉ាណែ គ្មានសមត្ថភាពដឹកនាំរដ្ឋាភិបាល គឺរឹតតែមិនត្រឹមត្រូវទៅទៀត ព្រោះពេលនេះលោក ហ៊ុន ម៉ាណែ មិនទាន់បានដឹកនាំរដ្ឋាភិបាលនៅឡើយទេ ដូច្នេះពួកគេមិនអាចដឹងពីសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែ បានឡើយ

លោកបាននិយាយថា «ទោះដល់ពេលលោក ហ៊ុន ម៉ាណែ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនីតិកាលទីហើយក៏ដោយ ក៏មិនទាន់អាចសន្និដ្ឋានបានថាអាចនឹងមានគុណវិបត្តិនិងគុណសម្បត្តិយ៉ាងណាបាននៅឡើយដែរ ទុកគេធ្វើមួយរយៈសិនទើបយើងអាចបូកសរុបលទ្ធផល និងវាយតម្លៃបាន»

លោក សុខ សាន្ត បានលើកឡើងថា ចំពោះការរិះគន់ក្នុងន័យស្ថាបនាសង្គមនិងប្រទេសជាតិដោយចេតនាសុចរិត បង្ហាញពីទង្វើជំរុញភាពរីកចម្រើន និងអំពើល្អដែលមិនប៉ះពាល់ចំពោះប្រជាពលរដ្ឋ គឺជាអ្វីដែលរដ្ឋាភិបាលចង់បាន

លោកយល់ឃើញថា «ពេលលោក ហ៊ុន ម៉ាណែ ឡើងជានាយករដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទីនេះ ក៏លោកមានឆន្ទៈមោះមុតដោយចង់ឱ្យសង្គមកម្ពុជាយើងមានលក្ខណៈល្អប្រសើរ ដំណើរការដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគ្រប់ជាន់ថ្នាក់»

លោកបន្ថែមថា «ខ្ញុំយល់ថា ការសំណូមពរនិងតិះទៀនបែបនេះជាការល្អត្រឹមត្រូវ ហើយវាស្របទៅតាមគោលបំណងនិងឧត្តមគតិរបស់មេដឹកនាំប្រទេសជាតិរបស់យើង»

លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា នៅកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ដែលត្រូវការពហុគំនិត ដើម្បីស្ថាបនាជាតិ ដូច្នេះការរិះគន់ក្នុងន័យស្ថាបនា គឺជាធាតុចូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

លោកបានលើកឡើងថា ការរិះគន់បែបញុះញង់នាំដល់ការបង្កចលាចលក្នុងសង្គម ការរិះគន់បែបនេះបង្កផលវិបត្តិដល់សង្គមទៅវិញទេ ដូច្នេះអ្នករិះគន់ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយត្រូវគិតថាការរិះគន់របស់ខ្លួនត្រូវតែជាធាតុចូលនិងជាប្រយោជន៍ដល់សង្គម ទាំងការអភិវឌ្ឍសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍផ្សេងៗទៀត

លោកបន្តថា «ប្រសិនបើយើងរិះគន់ក្នុងបំណងបន្ទច់បង្អាក់ដើម្បីធ្វើឱ្យចលាចលសង្គម ដែលវាធ្វើឱ្យប៉ះពាល់ដល់ច្បាប់ ស្ថេរភាពសង្គម នាំឱ្យសង្គមជួបវិបត្តិ នេះជាបញ្ហាមួយដែលយើងមិនអាចដូរដោះជាមួយនឹងសេរីភាពបញ្ចេញមតិបានទេ»

លោកបន្ថែមថា «ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិត្រូវផ្អែកលើទិដ្ឋភាពច្បាប់និងសង្គម ទិដ្ឋភាពច្បាប់នៅកម្ពុជា យើងមិនអាចយកសេរីភាពនិងទិដ្ឋភាពសង្គមរបស់សហរដ្ឋអាមេរិកនិងសង្គមនៅបណ្ដាប្រទេសផ្សេងៗធ្វើមូលដ្ឋានសម្រាប់វាស់វែងឡើយ ដូច្នេះយើងត្រូវវាស់វែងជាមួយសង្គមនិងច្បាប់នៅកម្ពុជា ផ្អែកតាមទិដ្ឋភាពសង្គមនិងច្បាប់នៅកម្ពុជា គឺការប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាអាចទទួលយកបាន ប្រជាជនមានមតិពហុគំនិតនៅក្នុងសង្គមបាន»



No comments:

Post a Comment