ការបោះឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី​៧​


ដំណើរការបោះឆ្នោត

​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​ ​២​៣​.​៧​៨​៩​។​ ​អ្នកមានសិទ្ធិបោះឆ្នោត​មាន​ចំនួន​ ​៩​ ​៧​១​០​ ​៦​៥​៥​នាក់​ (​ស្រី​ ​៥​ ​១​៦​១​ ​៩​០​៩​នាក់​)​។​ ​ការបោះឆ្នោត​អាណត្តិ​ទី​៧​ ​មាន​គណបក្ស​នយោបាយ​ចំនួន​១​៨​ចូលរួម​ប្រកួតប្រជែង​។​ ​រដ្ឋសភា​មាន​អាសនៈ​ចំនួន​១​២​៥​សម្រាប់​គណបក្ស​នយោបាយ​ទាំង​១​៨​ ​ត្រូវ​ប្រកួតប្រជែង​គ្នា​។​

​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​បើក​ដំណើរការ​ព្រម​ៗ​គ្នា​នៅ​វេលា​ម៉ោង​៧​:​០​០​ព្រឹក​។​ ​គិត​ត្រឹម​ម៉ោង​៩​:​៥​៧​នាទី​ ​ប្រជាពលរដ្ឋ​ជាង​៣​.​២​លាន​នាក់​បាន​ទៅ​បោះ​ឆ្នោតជាតិ​លើក​ទី​៧​។​ ​មកដល់​១​១​:​០​០​ ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​កើន​ដល់​ជាង​៥​.​៧​លាន​នាក់​។​ ​មក​ដល់ម៉ោង​១​១​:​៤​៦​នាទី​ ​អ្នក​ទៅ​បោះឆ្នោត​កើន​ដល់​៦​.​២​លាន​នាក់​។​ ​មក​ដល់ម៉ោង​មួយ​រសៀល​ ​អ្នក​ដែល​បាន​បោះឆ្នោត​ហើយ​បាន​កើន​ឡើង​ដល់​ជាង​៧​.​១​លាន​នាក់​។​ ​មក​ដល់ម៉ោង​បី​រសៀល​ដែល​ជា​ពេល​បិទ​បញ្ចប់​ការបោះឆ្នោត​ ​គឺ​មាន​ពលរដ្ឋ​ប្រមាណ​ជាង​ ​៨​.​២​លាន​នាក់​ ​ឬ​ស្មើនឹង​៨​៤​.​៥​៨​ភាគរយ​ ​បាន​បោះឆ្នោត​ចំណោម​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ប្រមាណ​ជាង​៩​.​៧​លាន​នាក់​។​

​ដំណើរ​ការបោះឆ្នោត​បាន​ដំណើរការ​ទៅ​ដោយ​រលូន​ ​គ្មាន​បាតុភាព​ ​អសន្ដិសុខ​កើតឡើង​ឡើយ​ ​ប៉ុន្ដែ​ពេល​ការបោះឆ្នោត​កំពុង​ដំណើរការ​នេះ​ ​មាន​ក្រុម​លោក​ ​សម​ ​ស​ង្ស៊ី ​ដែល​នៅ​ក្រៅ​ប្រទេស​បាន​ញុះ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ដើម្បី​បង្រួបបង្រួម​ជាតិ​។​

​លោក​បាន​និយាយ​ថា​ ​អត្ថន័យ​ពិតប្រាកដ​នៃ​ការបោះឆ្នោត​លើក​នេះ​ ​គឺ​ឆ្លុះបញ្ចាំង​ការប្រកួតប្រជែង​ផ្តាច់ព្រ័ត្រ​រវាង​ ​ហ៊ុន​ ​សែន​ ​និង​ ​សម​ ​រ​ង្ស៊ី​។​ ​រវាង​ ​ហ៊ុន​ ​សែន​ ​និង​ ​សម​ ​រ​ង្ស៊ី ​តើ​ប្រជា​រា​ស្រ្ត​ខ្មែរ​ជ្រើសរើស​មួយ​ណា​?

-
​ជម្រើស​ទី​១​ ​បើ​គាំទ្រ​ ​ហ៊ុន​ ​សែន​ ​ហើយ​ចង់​រស់នៅ​ដូច​សព្វថ្ងៃ​ទៀត​ ​សូម​គូស​ឱ្យ​គណបក្ស​លេខ​១​៨​ ​នៅ​ចុង​កន្ទុយ​សន្លឹកឆ្នោត​។​

-
​ជម្រើស​ទី​២​ ​បើ​គាំទ្រ​ ​សម​ ​រ​ង្ស៊ី ​ហើយ​ចង់​មាន​ការផ្លាស់ប្តូរ​ ​សូម​គូស​សញ្ញា​ខ្វែង​ដ៏​ធំ​មួយ​លើ​សន្លឹកឆ្នោត​ទាំងមូល​។​

​សន្លឹកឆ្នោត​ដែល​មាន​សញ្ញា​ខ្វែង​មាន​ចំនួន​ច្រើនជាង​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​លេខ​១​៨​ ​ពេល​នោះ​ប្រជា​រា​ស្រ្ត​ខ្មែរ​ ​ព្រមទាំង​គណបក្សប្រជាជន​កម្ពុជា​ខ្លួនឯង​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដែល​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ទាំងមូល​នឹង​បង្ខំ​ឱ្យ ​ហ៊ុន​ ​សែន​ ​ចុះចេញ​ពី​តំណែង​ ​ដើម្បី​រៀបចំ​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។​

​នៅ​ក្នុង​ខណៈ​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​បោះឆ្នោត​ ​ការ​បង្ហោះ​ចែកចាយ​សន្លឹកឆ្នោត​គូស​ខ្វែង​នៅ​លើ​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​មាន​ជា​បណ្ដើរៗ​។​ ​នៅ​ម៉ោង​៩​:​៤​៨​នាទី​ព្រឹក​ក្នុង​ថ្ងៃ​ដដែល​ ​លោក​ ​គឹម​ ​សន្ដិភាព​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ​បាន​និយាយ​ថា​ ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ប្រមូល​ភស្ដុតាង​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ដូច​ខាងលើ​ ​ដើម្បី​យកមក​ចាត់ការ​តាមច្បាប់​ដោយ​គ្មាន​ការលើកលែង​។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​រក​ឃើញ​បុគ្គល​មួយ​ចំនួន​បាន​គូស​សន្លឹកឆ្នោត​ចោល​ ​គឺ​នៅ​ភ្នំពេញ​ ​ចំណែក​នៅ​ស្វាយរៀង​ជា​ករណី​ដួស​សន្លប់​ ​និង​នៅ​ព្រៃវែង​ជា​ករណី​មិនព្រម​ជ្រលក់​ទឹក​ថ្នាំ​។​ ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ភ្លៀង​ធ្លាក់​តាំងពី​យប់​ថ្ងៃសៅរ៍​ដែល​បង្ក​ជា​ការលំបាក​មួយ​ចំនួន​ដល់​ពលរដ្ឋ​ដែល​មក​បោះឆ្នោត​ ​ខណៈ​នៅ​តាម​មណ្ឌល​បោះឆ្នោត​ក្នុង​ខេត្ត​កំពង់ធំ​ ​សៀមរាប​ ​កំពង់ឆ្នាំង​ ​កំពត​ ​ព្រះ​សី​ហ​នុ ​កែប​ ​ដំណើរ​ការបោះឆ្នោត​ទាំង​មាន​ភ្លៀង​ធ្លាក់​ ​ប៉ុន្តែ​នៅតែ​មាន​ប្រជាពលរដ្ឋ​មក​បោះឆ្នោត​ជា​ធម្មតា​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ផ្ញើ​សារ​តាម​តេឡេក្រាម​ទាក់ទង​នឹង​ការបោះឆ្នោត​ពីម្សិលមិញ​ថា​ ​តួលេខ​អ្នក​បាន​បោះឆ្នោត​ថ្នាក់​ជាតិ​ក្នុង​អាណត្តិ​ថ្មី​នេះ​អាច​នឹង​មានការ​កើន​ឡើង​ថែម​បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២​០​២​២​ ​ដែល​មាន​ប្រជាជន​ប្រមាណ​៨​០​.​៣​២​ភាគរយ​ ​ទោះ​ពេល​នោះ​គណបក្ស​ភ្លើង​ទៀន​បាន​លើកទឹកចិត្ត​ប្រជាជន​ចូលរួម​បោះឆ្នោត​ក៏ដោយ​។​

​លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ ​នេះ​ជា​អត្រា​អ្នកបោះឆ្នោត​កើន​ឡើង​ដែល​ខុសគ្នា​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពីឆ្នាំមុន​ ​និង​ឆ្នាំនេះ​ដែល​មានការ​មេ​បង្កើត​គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​កុំ​ឱ្យ​ប្រជាជន​ទៅ​បោះឆ្នោត​និង​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​ក៏ដោយ​។​

​លោក​នាយករដ្ឋមន្ត្រី​សន្និដ្ឋាន​ថា​៖​ ​«​ចំណុច​ទាំងនេះ​បាន​បង្ហាញ​ថា​ប្រជាពលរដ្ឋ​បាន​ចូលរួម​ក្នុង​ចលនា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​ប្រជាពលរដ្ឋ​ពិតជា​ចង់បាន​សេចក្ដី​សុខ​ ​សេចក្ដី​ចម្រើន​ជាមួយ​ដំបូល​សន្តិភាព​ដែល​បាន​និង​កំពុង​មាន​ ​ហើយ​ចង់​ចេញ​ចាក​ឆ្ងាយ​ពី​ក្រុម​ជ្រុល​និយម​ដែល​ពួកគេ​តែងតែ​បាន​បំផ្លាញ​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ឥឡូវនេះ​ប្រៀបធៀប​នឹង​ប្រជាជន​ដែល​បាន​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើនលើស​លុប​ ​គឺ​ច្រើនជាង​កាល​បោះឆ្នោត​ដែល​មាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ទៀត​ផង​»​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​សង្ឃឹម​ថា​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​បែងចែក​ដាក់​ពី​គ្នា​រវាង​សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​គូស​ខ្វែង​ចោល​ ​និង​សន្លឹកឆ្នោត​ដែល​ខូច​ធម្មតា​។​

​លទ្ធផល​ក្រៅផ្លូវការ​បឋម​

​ការិយាល័យ​បោះឆ្នោត​ភាគច្រើន​នៅ​ទូទាំង​ប្រទេស​ត្រូវ​បិទ​នៅ​ម៉ោង​៣​រសៀល​ ​ហើយ​ការិយាល័យ​បោះឆ្នោត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​បិទ​ដើម្បី​ការ​រាប់​សន្លឹកឆ្នោត​។​

​លទ្ធផល​បោះឆ្នោត​បឋម​ត្រូវ​បាន​លោក​ ​ទេព​ ​នី​ថា​ ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ពីម្សិលមិញ​ថា​ ​លទ្ធផល​ដែល​បាន​ផ្សព្វផ្សាយ​ជា​បណ្ដោះអាសន្ន​ ​គឺ​គណបក្សប្រជាជន​កម្ពុជា​បាន​នាំមុខ​គណបក្ស​ដទៃទៀត​។​

​យោង​តាម​លទ្ធផល​បោះឆ្នោត​បឋម​បន្ទាប់ពី​ការ​រាប់​សន្លឹកឆ្នោត​ ​៣​១​.​៩​៧​ភាគរយ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ ​ឬ​ស្មើនឹង​ ​២​ ​៦​១​៤​ ​២​០​៤​សន្លឹកឆ្នោត​ ​គឺ​គណបក្សប្រជាជន​ទទួល​សំឡេង​គាំទ្រ​សរុប​ចំនួន​ ​២​ ​០​៧​៦​ ​១​១​៧​សំឡេង​ ​ឬ​ស្មើនឹង​៨​៣​.​២​២​ភាគរយ​ ​តាម​ពីក្រោយ​ដោយ​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​ចំនួន​ ​២​០​៩​ ​១​១​៦​សំឡេង​ ​ឬ​ស្មើនឹង​៨​.​៣​៨​ភាគរយ​។​

​លទ្ធផល​បឋម​នេះ​ ​បង្ហាញ​ថា​ ​គណបក្សប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​១​២​០​អាសនៈ​នៅ​ក្នុង​សភា​ ​ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួល​បាន​៥​អាសនៈ​នៅ​ក្នុង​សភា​។​

​លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​លាលែង​ពី​នាយករដ្ឋមន្ត្រី​

​ក្រោយ​លទ្ធផល​ឆ្នោត​ក្រៅផ្លូវការ​បណ្ដោះអាសន្ន​ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត​ជាតិ​និង​អន្តរជាតិ​ ​ស្រាប់តែ​នៅ​ម៉ោង​ពីរ​រសៀល​ថ្ងៃ​ទី​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ថា​ ​លោក​មិន​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៧​នេះ​ទេ​ ​ហើយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ជា​កូនប្រុស​ច្បង​របស់​លោក​នឹង​ក្លាយ​ជានា​យក​រដ្ឋ​ម​ន្រ្តី​ជំនួស​លោក​។​

​លោក​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​ចេញពី​គេហដ្ឋាន​របស់​លោក​ថា​៖​ ​«​ខ្ញុំ​នឹង​មិន​បន្ត​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ​»​។​

​លោក​បន្ត​ថា​ ​ចំណែក​លោក​ ​ស​ ​ខេង​ ​លោក​ ​ទៀ​ ​បាញ់​ ​អ្នកស្រី​ ​ម៉ែន​ ​សំ​អន​ ​និង​ឧបនាយករដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ ​ក៏​នឹង​ចាកចេញ​ពី​តំណែង​របស់​ពួកគេ​ដែរ​។​ ​ក្រោយ​ពី​ការលាលែង​តំណែង​ពី​នាយករដ្ឋមន្ត្រី​ ​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​កាន់​តួនាទី​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ ​ជា​សមាជិករដ្ឋសភា​ ​និង​ជា​ប្រធាន​ឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ ​ព្រមទាំង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក​ ​សាយ​ ​ឈុំ​។​ ​ចំណែក​លោក​ ​ស​ ​ខេង​ ​លោក​ ​ទៀ​ ​បាញ់​ ​និង​អ្នកស្រី​ ​ម៉ែន​ ​សំ​អន​ ​នឹង​ក្លាយ​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​។​ ​ដូច្នេះ​ពួកគេ​នៅតែ​មានលទ្ធភាព​ ​ដើម្បី​បន្ត​បម្រើ​ប្រជាពលរដ្ឋ​និង​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​ក៏ដូចជា​ចូល​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ជា​បន្ត​ទៀត​។​

​លោក​បន្ថែម​ថា​ ​ការលាលែង​ពី​នាយករដ្ឋមន្ត្រី​របស់​លោក​ ​ជា​ការ​លះបង់​មួយ​ដ៏​ធំ​ ​និង​ជា​ការ​លះបង់​មាន​តម្លៃ​ ​ដើម្បី​ធានា​សេចក្ដី​សុខសាន្ត​របស់​ប្រជាជន​។​ ​លោក​បាន​យក​ករណី​ដែល​លោក​លាលែង​ពី​នាយករដ្ឋមន្ត្រី​ទៅ​ប្រៀបធៀប​នឹង​អតីត​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​នុ ​ដែល​បាន​ដាក់រាជ្យ​ឱ្យ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​។​

​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ថា​ ​ការ​ប្រញាប់ប្រញាល់​លាឈប់​តំណែង​ពី​នាយករដ្ឋមន្ត្រី​ ​គឺជា​ការរៀបចំ​ទុកជាមុន​សម្រាប់​ការ​រក្សា​ស្ថេរ​ភាព​រយៈពេល​វែង​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​។​ ​តាម​ផែនការ​ដំបូង​ ​គឺ​លោក​ ​ហ៊ុន​ ​សែន​ ​ចង់​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល​ពីរ​ទៅ​បីឆ្នាំទៀត​ទើប​ផ្ទេរ​ទៅ​កូនប្រុស​ច្បង​របស់​លោក​ដែល​បេក្ខជន​បន្តវេន​ជា​នាយករដ្ឋមន្ត្រី​របស់​បក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ត្រូវ​សមាជិក​បក្ស​ប្រជាជន​បោះឆ្នោត​អនុម័ត​កាលពី​កំលុង​ឆ្នាំ​២​០​២​២​។​ ​ប៉ុន្តែ​ដោយ​យល់ថា​ ​ផែនការ​ផ្ទេរតំណែង​ទៅ​មិន​រួច​ដោយសារ​ខុស​នីតិវិធី​ច្បាប់​ (​មិន​ត្រឹមត្រូវតាម​ច្បាប់​) ​ហើយ​ប្រសិនបើ​កែតម្រូវ​ច្បាប់​ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ ​ខណៈ​លទ្ធផល​ការបោះឆ្នោត​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​៥​ ​ខែ​សីហា​ ​ហើយ​ដំណើរ​រៀបចំ​រដ្ឋាភិបាល​ថ្មី​នឹង​ចាប់ផ្ដើម​តាម​នីតិវិធី​ច្បាប់​ជាបន្ដបន្ទាប់​។​

​លោក​បាន​និយាយ​ថា​ ​ប្រសិនជា​លោក​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​មួយ​ឬ​ពីរ​ឆ្នាំ​ ​នោះ​សភាពការណ៍​នឹង​អស្ថេរភាព​ក្នុង​មួយ​រយៈកាល​។​ ​ដូច្នេះ​វា​មាន​ការចាំបាច់​ណាស់​ ​ដើម្បី​បង្កើត​គណ​រដ្ឋមន្ត្រី​ថ្មី​មួយ​ដែល​ភាគច្រើន​ជា​មនុស្ស​វ័យក្មេង​ទទួលខុសត្រូវ​សម្រាប់​អនាគត​ប្រទេសជាតិ​ ​ហើយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ត្រូវ​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ ​ដោយមាន​មន្ត្រី​រដ្ឋាភិបាល​ចាស់​នឹង​នៅ​ជួយជ្រោមជ្រែង​ពី​ខាងក្រោយ​ ​ប៉ុន្តែ​មិន​ជ្រៀតជ្រែក​ការងារ​របស់​រដ្ឋាភិបាល​ថ្មី​ទេ​។​

​លោក​បាន​និយាយ​ការពារ​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​នឹង​ត្រូវ​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ ​គឺ​មិនបាន​រំលង​នីតិវិធី​ទាំងឡាយ​នោះ​ឡើយ​ ​ព្រោះ​លោក​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​រួចហើយ​ ​ទោះ​ពេលនេះ​អ្នកតំណាងរាស្ត្រ​ទាន់​ជួប​ប្រជុំ​ជាមួយ​ព្រះមហាក្សត្រ​និង​ស្បថ​ចូលកាន់​តំណែង​ក៏ដោយ​។​ ​ប៉ុន្តែ​ព្រះមហាក្សត្រ​បាន​ទទួលយក​នូវ​សំណើ​ពី​ប្រធាន​គណបក្ស​ដែល​មាន​អាសនៈ​ច្រើនជាង​គេ​នៅ​ក្នុង​រដ្ឋសភា​ ​ហើយ​រង់ចាំ​បញ្ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃចន្ទ​ ​ទី​៧​ ​ខែ​សីហា​ ​ហើយ​ចាប់ពី​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​គឺ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជា​នាយករដ្ឋមន្ត្រី​។​ ​នេះ​ជា​អ្វី​ដែល​គណបក្សប្រជាជន​កម្ពុជា​បាន​រៀបចំ​ទុកជាមុន​នូវ​ការ​បន្តវេន​នយោបាយ​ប្រកបដោយ​និរន្តរភាព​ ​ដែល​កន្លងមក​ការ​បន្តវេន​បែប​នេះ​មិនដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ឡើយ​។​

​ការរៀបចំ​យុទ្ធសាស្ត្រ​បែប​នេះ​របស់​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ទទួលការ​គាំទ្រ​ពី​មហាជន​ដែល​មាន​ទំនោរ​នយោបាយ​ទៅកាន់​បក្ស​ប្រជាជន​កម្ពុជា​ ​ហើយក៏​ទទួល​ការរិះគន់​ពី​មហាជន​ដែល​មិន​ទំនោរ​ប្រឆាំង​ ​ព្រមទាំង​ទទួលការ​ដាក់​គំនាប​ជា​បណ្ដើរៗ​ពី​បណ្ដា​ប្រទេស​ដែល​អះអាង​ខ្លួន​ជា​ប្រជាធិបតេយ្យ​។​ ​ចំណែក​គណបក្ស​ភ្លើង​ទៀន​ដែល​មិនបាន​ចូលរួម​បោះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​នេះ​ ​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ក្រៅពី​រង់ចាំ​មើល​ការ​​​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​បើក​លំហ​នយោបាយ​ក​ម្រិ​ត​ណា​ ​ប៉ុន្តែ​ពួកគេ​យល់ថា​ការ​​​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​ថ្មី​ទំនងជា​គ្មាន​បញ្ហា​ទេ​ ​ព្រោះ​មាន​អតីត​នាយករដ្ឋមន្ត្រី​នៅចាំ​ជួយជ្រោមជ្រែង​ពី​ខាងក្រោយ​។​ ​យ៉ាងណា​ពួកគេ​មាន​សង្ឃឹម​ថា​ ​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​កើត​ចេញពី​ការបោះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​នេះ​ ​នឹង​មានការ​ប្រែប្រួល​ក្នុង​ការ​​​ដឹកនាំ​ប្រទេស​កាន់តែ​ល្អ​ប្រសើរ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ​ការទូត​ ​ក៏ដូចជា​ផ្នែក​នយោបាយ​ ​និង​លើកស្ទួយ​ប្រជាធិបតេយ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​

​លោក​ ​យង់​ ​ពៅ​ ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ជា​នាយករដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្សប្រជាជន​កម្ពុជា​។​ ​ក្រៅពី​ការ​ជ្រើសតាំង​ក្នុង​បក្ស​ ​លោក​បាន​ឆ្លងកាត់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដែល​មាន​ប្រជាជន​គាំទ្រ​រហូតដល់​ជាង​៨​២​ភាគរយ​។​ ​ទន្ទឹម​នឹង​ព្រះមហាក្សត្រ​គាំទ្រ​ចំពោះ​ការ​រៀន​ចំ​របស់​គណបក្សប្រជាជន​កម្ពុជា​ក្រោយពេល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ចូល​គល់​ព្រះមហាក្សត្រ​។​

​លោក​បន្ត​ថា​ ​នៅសល់​តែ​ការបោះឆ្នោត​ពី​រដ្ឋសភា​ក្រោយពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជា​ផ្លូវការ​នៃ​លទ្ធផល​ការបោះឆ្នោត​ ​ហើយ​នៅ​ថ្ងៃ​ទី​៧​ ​ខែ​សីហា​ ​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នាយករដ្ឋមន្ត្រី​ ​ដើម្បី​រៀបចំ​គណ​រដ្ឋមន្ត្រី​យកទៅ​ឆ្លង​សភា​។​ ​ដូច្នេះ​នៅតែ​ចំណុច​នេះ​មួយទៀត​ប៉ុណ្ណោះ​ ​ដែល​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចូលខ្លួន​មក​ដឹកនាំ​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​បាន​លើកឡើង​ថា​ ​ចំណុច​ចម្បង​មួយ​ ​គឺ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ធ្វើ​នាយករដ្ឋមន្ត្រី​ប្រមា​ជាង​៣​៨​ឆ្នាំ​ ​ពោល​គឺ​ចាប់តាំង​ពី​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​រហូតមកដល់​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​សម​ទ្ធិ​ផល​ធំ​ៗ​ជាច្រើន​ ​ដើម្បី​ឱ្យ​ប្រជាជាតិ​កម្ពុជា​ចងចាំ​ ​គឺ​លោក​ ​ហ៊ុន​ ​សែន​ ​ជា​ឥស្សរជន​នយោបាយ​ដែល​មិន​រត់ចោល​សមរភូមិ​និង​មិន​រត់ចោល​កម្ពុជា​។​

​លោក​បន្ត​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ដឹកនាំ​នាវា​កម្ពុជា​ចាប់តាំង​ពី​ការ​ដួល​រំលំ​របប​កម្ពុជាប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម​ ​និង​ការ​កសាង​ប្រទេស​ក្នុង​ស្ថានភាព​ដ៏​លំបាក​ស្រប​ពេល​ដែល​ពិភពលោក​ស្ថិត​ក្នុង​សមរភូមិ​សង្គ្រាមត្រជាក់​ ​ខណៈ​កម្ពុជា​បាន​រង​ការ​ខ្ទេចខ្ទាំ​អស់​នូវ​រចនា​ស​ម្ព័ន្ធ​។​

​លោក​បន្ថែម​ថា​៖​ ​«​ចំណុច​ដ៏​សំខាន់​មួយទៀត​បាន​កសាង​សន្តិភាព​ដំណើរ​ឆ្ពោះទៅ​រក​សន្តិភាព​សម្រាប់​កម្ពុជា​ ​គឺ​ ​ការចរចា​ស្វែង​សន្តិភាព​ក្នុង​ឆ្នាំ​១​៩​៨​៧​ ​រហូត​សម្រេច​បាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​នៅ​ឆ្នាំ​១​៩​៩​១​ ​ហើយ​បាន​បោះឆ្នោត​ដំបូង​ក្នុង​ឆ្នាំ​១​៩​៩​៣​ ​ដែល​រៀបចំ​ដោយ​អ៊ុន​តាក់​»​។​

​លោក​បន្ថែម​ទៀត​ថា​៖​ ​«​នៅ​ពេល​បាន​សន្ដិភាព​ហើយ​ ​គឺ​ការ​ការពារ​សន្តិភាព​រហូត​ទទួល​បាន​សន្តិភាព​ពេញលេញ​ចាប់ពី​ដួល​រំលំ​ទាំងស្រុង​នៃ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ​១​៩​៩​៨​។​ ​នេះ​ជា​ការ​ឯកភាព​ទឹកដី​ពេញលេញ​របស់​កម្ពុជា​ ​ហើយនិង​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។​

​ជាមួយនឹង​គ្នា​កម្ពុជា​បាន​បើកទូលាយ​ដល់​អង្គការ​ក្នុង​តំ​បត់​និង​ពិភពលោក​ ​ដែល​កន្លងមក​កម្ពុជា​ធ្លាប់តែ​ជា​ប្រទេស​ទទួល​ជំនួយ​ពី​បរទេស​ក្លាយ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ដទៃ​វិញ​។​

​លោក​បាន​និយាយ​ថា​ ​ទោះ​ក្នុង​អាណត្តិ​ទី​៧​នេះ​ ​មាន​របៀប​ធ្វើការ​ថ្មី​ក៏ដោយ​ ​ក៏​បន្ទាត់​នយោបាយ​នៅតែ​ជា​របស់​គណបក្សប្រជាជន​កម្ពុជា​ដដែល​។​ ​មានន័យ​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដឹកនាំ​ក្នុង​សម័យកាល​ដែល​ប្រទេស​មាន​សុខ​សន្តិភាព​ ​និង​មានការ​អភិវឌ្ឍ​រួច​ទៅ​ហើយ​។​ ​អាច​និយាយ​បាន​ថា​ ​លោក​ទទួល​មរ​ត​នយោបាយ​រឹង​មាំ​ពី​អ្នក​ជំនាន់​មុន​។​ ​ដូច្នេះ​មិន​ពិបាក​ដូច​អ្នក​ជំនាន់​មុន​ដែល​ចាប់ផ្ដើម​ពី​អ្វីៗ​សុទ្ធតែ​ទន់​ជ្រាយ​។​ ​ប៉ុន្តែ​ភាព​រឹង​មាន​អ្នក​ជំនាន់​ថ្មី​មិន​ប្រាកដ​ថា​ការ​​​ដឹកនាំ​កាន់តែ​អភិវឌ្ឍ​ទេ​ ​ប្រសិនបើ​ការ​​​ដឹកនាំ​នោះ​មិន​ល្អ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​គណ​រដ្ឋមន្ត្រី​ថ្មី​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​គឺជា​ថាមពល​ថ្មី​នៃ​គណ​រដ្ឋមន្ត្រី​ដែល​នៅ​លើ​ពិភពលោក​ក​ម្រ​នឹង​ឃើញ​ការផ្លាស់ប្ដូរ​គណ​រដ្ឋមន្ត្រី​។​ ​នេះ​បើ​តាម​ការ​គូ​ផ្គង់​គណ​រដ្ឋមន្ត្រី​ដែល​ជា​មនុស្ស​ជំនាន់​ថ្មី​ទាំងអស់​ ​ប៉ុន្តែ​ពួកគេ​ត្រូវការ​បន្ទាត់​នយោបាយ​ច្បាស់លាស់​»​៕​



​

No comments:

Post a Comment