​បារាំង​កែប្រែ​វិ​ស័​យ​អប់រំ​កម្ពុជា​ពី​បែប​ប្រពៃណី​ដែល​រៀន​នៅ​តាម​វត្ត​មក​បែប​ទំនើប​?


 

សម័យ​អាណា​និ​គ​និយម​បារាំង​ ​ជា​របត់​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។​ ​គេ​អាច​និយាយ​បាន​ថា​ ​វា​ជា​ពេលវេលា​ដែល​កម្ពុជា​បាន​បើកទ្វារ​ទទួលយក​ផ្នត់គំនិត​បែប​បស្ចិមប្រទេស​ ​ដែល​ផ្ទុយពី​ផ្នត់គំនិត​តាម​បែប​ប្រពៃណី​របស់​ខ្លួន​ ​បន្ទាប់ពី​បារាំង​ឈានជើង​ជាន់​ដី​ខ្មែរ​នៅ​សតវត្ស​ទី​១​៨​។​ ​អ្នកជំនាញ​ប្រវត្តិសាស្ត្រ​មើលឃើញ​ថា​ ​រឿង​នេះ​ផ្ដើម​ចេញពី​កម្ពុជា​ទទួលរង​ការ​ឈ្លាន​ដោយ​ឥតឈប់ឈរ​ពីសំណាក់​ប្រទេសជិតខាង​ ​គឺ​អណ្ណាម​ ​និង​សៀម​។​

​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​និពន្ធ​ដោយ​ ​ត្រឹង​ ​ងារ​ ​នៅ​ឆ្នាំ​១​៩​៧​៣​ ​បាន​ឱ្យ​ដឹង​ថា​ ​ការឈ្លានពាន​ពីសំណាក់​អណ្ណាម​ ​និង​សៀម​ ​គឺ​បន្ត​រហូតមកដល់​ចុង​រា​ជ្ជ​ការ​របស់​ព្រះបាទ​អង្គ​ឌួ​ង​។​ ​ពេល​នោះ​ប្រទេស​ទាំងពីរ​នេះ​ ​បាន​លូកចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ក្នុង​លេប​ត្របាក់​ទឹកដី​ ​ឬ​កេងប្រវ័ញ្ច​ជញ្ជក់​ផលប្រយោជន៍​ពី​កម្ពុជា​។​ ​នៅពេលដែល​កម្ពុជា​គ្មានកម្លាំង​គ្រប់គ្រាន់​ដើម្បី​ក​ម្ចាត់​សត្រូវ​ទាំងពីរ​នេះ​ ​ព្រះអង្គ​បាន​សម្រេច​ទៅ​ពឹង​អំណាច​បារាំង​មកពី​អឺរ៉ុប​ជា​ខ្នង​បង្អែក​ ​ស្រប​ពេល​ដែល​និន្នាការ​អឺរ៉ុប​មក​ដាក់​អាណានិគម​នៅ​តំបន់​អាស៊ី​។​ ​ប៉ុន្តែ​មិនទាន់​សម្រេច​ផង​ ​ព្រះអង្គ​បាន​សោយទិវង្គត​។​ ​ទោះ​បែប​នេះ​ក្ដី​ ​ព្រះបាទនរោត្តម​ ​ដែល​ជា​បុត្រា​ច្បង​របស់​អង្គ​ឌួ​ង​ ​ជា​អ្នកទទួល​រាជកិច្ច​នេះ​បន្ត​។​ ​ជា​លទ្ធផល​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​សីហា​ ​ឆ្នាំ​១​៩​៦​៣​ ​ព្រះអង្គ​បាន​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​មួយ​ ​គឺ​បើក​ឱ្យ​បារាំង​មក​តាំង​អាណាព្យាបាល​លើ​កម្ពុជា​ ​ក្រោម​មាតា​ព្រមព្រៀង​ជាច្រើន​ ​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​។​

​នៅ​ក្នុង​សន្ធិសញ្ញា​នោះ​ ​គឺ​បារាំង​នឹង​ផ្ដល់​ការ​ការពារ​ដល់​ព្រះរាជា​ខ្មែរ​ ​ដោយ​បារាំង​នឹង​តែងតាំង​រេ​ស៊ី​ដ​ង់​ជន​ជាតិបារាំង​ម្នាក់​ដែល​មានឋានៈជា​មន្ត្រី​ជាន់ខ្ពស់​នៅអម​ព្រះមហាក្សត្រ​ខ្មែរ​។​ ​លើស​ពី​នេះ​ ​រាជរដ្ឋាភិបាល​ខ្មែរ​ត្រូវ​សន្យា​ការពារ​អ្នក​ផ្សព្វផ្សាយ​សាសនា​កា​តុ​លិ​ក​ ​អ្នក​ប្រាជ្ញា​ ​និង​ជន​ជាតិបារាំង​ ​ព្រមទាំង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​កប៉ាល់​បារាំង​ក្នុង​ការ​ធ្វើជំនួញ​លើ​ដែនដី​ខ្មែរ​ ​ដោយ​មិនបាច់​បង់ពន្ធ​គយ​ ​លើកលែងតែ​ពន្ធ​លើ​ការនាំចេញ​អាភៀន​។​ ​ជាមួយនឹង​គ្នា​នេះ​ ​បារាំង​បាន​សន្យា​ថា​នឹង​រៀបចំ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​សន្តិភាព​ ​និង​ការលុកលុយ​ទាំងឡាយ​ពី​ប្រទេសជិតខាង​។​ ​នៅ​មាន​មាត្រា​មួយ​ចំនួន​ទៀត​មិន​ត្រូវ​បាន​លើកយក​មក​បង្ហាញ​។​

​ការ​នាំ​បារាំង​មក​តាំង​អាណាព្យាបាល​លើ​កម្ពុជា​ ​ទោះ​តិច​ឬ​ច្រើន​ ​គឺ​បាន​ផ្ដល់​ផល​អវិជ្ជមាន​ ​និង​វិជ្ជមាន​ដល់​ប្រជាជាតិ​ដោយ​ចៀសមិនរួច​។​ ​ប៉ុន្តែ​នៅ​ទីនេះ​ ​យើង​សូម​លើកយក​វិ​ស័​យ​អប់រំ​ ​ដែល​ជា​ចំណុច​តូច​មួយ​មក​បង្ហាញ​ជាទូទៅ​។​ ​ដូច​យើង​ដឹង​ស្រាប់ហើយ​ ​តាមរយៈ​ប្រវត្តិសាស្ត្រ​ ​ក៏ដូចជា​ឯកសារ​អក្សរ​សិល្ប៍​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ​នៅមុន​បារាំង​ដាក់​អាណា​គម​មក​លើ​កម្ពុជា​ វិ​ស័​យ​អប់រំ​ ​គឺ​ធ្វើតាម​លក្ខណៈ​ប្រពៃណី​នៅឡើយ​ ​ដោយ​កូនប្រុស​ត្រូវ​ទៅ​បួស​រៀន​នៅ​វត្តអារាម​ ​រីឯ​កូនស្រី​រៀន​បាន​តិចតួច​តាមរយៈ​ពិធី​ចូលម្លប់​។​ ​ប៉ុន្តែ​នៅ​ក្នុង​សម័យ​បារាំង​គេ​ចាប់ផ្ដើម​បង្កើត​សាលារៀន​បែប​ទំនើប​នៅ​តាម​តំបន់​ទីប្រជុំជន​ ​ដោយ​បញ្ចូល​ប្រព័ន្ធ​អប់រំ​បស្ចិមប្រទេស​ទៅ​ក្នុង​កម្មវិធីសិក្សា​ ​ព្រមទាំង​បន្ថែម​ភាសាបារាំង​ជា​ភាសាបរទេស​។​

​គេ​ដឹង​ទៀត​ថា​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មេសា​ ​ឆ្នាំ​១​៩​១​២​ ​មាន​ព្រះរាជ​ប​ញ្ញតិ​មួយ​បាន​កំណត់​ឱ្យ​ឪពុក​ម្ដាយ​ត្រូវតែ​បញ្ជូន​កូនប្រុស​ស្រី​ទៅ​សាលារៀន​ ​បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​ទទួលរង​ទារ​ណ្ឌ​កម្ម​ធ្ងន់ធ្ងរ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​លោក​ ​ត្រឹង​ ​ងារ​។​

​ជាមួយនឹង​គ្នា​នេះ​ ​បើ​តាម​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​របស់​បណ្ឌិត​ ឃឹ​ន​ ​សុខ​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​០​៨​មក​ ​គេ​បាន​កែប្រែ​សាលាវត្ត​ឱ្យ​បង្រៀន​តាម​បែប​ទំនើប​ ​ឬ​សាលាវត្ត​បែបថ្មី​ ​ដែល​អនុវត្ត​កម្មវិធីសិក្សា​ផ្លូវការ​របស់​រដ្ឋ​ ​និង​បង្រៀន​ដោយ​គ្រូ​ភាគច្រើន​ ​ជា​ព្រះសង្ឃ​។​ ​យ៉ាងណា​ ​បើ​តាម​លោក​ ​វ៉ាន់​ ​វី​ ​អ្នក​សិក្សា​ភាសា​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​យល់ឃើញ​ថា​ ​ការសិក្សា​អប់រំ​នៅ​សម័យ​ដែល​បារាំង​គ្រប់គ្រង​មិនសូវ​មានការ​រីក​ចម្រើន​ប៉ុន្មាន​ទេ​ ​ប៉ុន្ដែ​នៅ​ពេល​នោះ​ ​គេ​ឃើញ​ថា​ ​បារាំង​បាន​យក​ប្រព័ន្ធ​អប់រំ​ថ្មី​មក​បំពាក់​បន្ថែម​លើ​ការសិក្សា​អប់រំ​បែប​ប្រពៃណី​របស់​ខ្មែរ​។​

​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​លោក​ ​បាន​បង្ហាញ​ថា​ ​ចាប់ពី​ឆ្នាំ​១​៨​៨​៤​មក​ ​រាជការ​បារាំង​មិន​ត្រឹមតែ​បាន​កែ​ទម្រង់​លើ​រចនា​ស​ម្ព័ន្ធ​គ្រប់គ្រង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ​សូម្បីតែ​វិ​ស័​យ​សិក្សា​អប់រំ​ក៏​ចាប់ផ្តើម​មានការ​ប្រែប្រួល​បន្តិចម្តងៗ​ដែរ​។​ ​ជាពិសេស​គឺ​ចាប់ពី​ទស​វត្ស​ឆ្នាំ​១​៩​០​០​ ​ការ​កែ​ទម្រង់​នេះ​បាន​លេចចេញ​ជា​រូបរាង​ច្បាស់លាស់​ជាង​មុន​។​ ​ការសិក្សា​ចំណេះ​ដឹង​ទូទៅ​បាន​ទទួល​អាទិភាព​ជាពិសេស​។​

​បើ​តាម​លោក​ ​វ៉ាន់​ ​វី​ ​ការសិក្សា​ទំនើប​ចាប់កើត​ឡើង​ ​នៅពេលដែល​គេ​បង្កើត​សាលាបឋមសិក្សា​បារាំង​នៅ​តាម​ឃុំ​និង​កែប្រែ​សាលាវត្ត​ឱ្យ​មាន​បង្រៀន​តាម​បែប​ទំនើប​។​ ​ក្នុងពេលនោះ​ ​អាណានិគម​បារាំង​ក៏បាន​ជួយ​ផ្ជុ​ង​ផ្តើម​ផ្តល់​ថវិកា​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការស្ថាបនា​សាលារៀន​សម្រាប់​កុលបុត្រ​កុលធីតា​ខ្មែរ​សិក្សា​។​ ​សាលារៀន​ដែលគេ​ស្ថាបនា​នោះ​មាន​២​ផ្នែក​ ​គឺ​មួយ​ជា​សាលារៀន​ក្រៅ​វត្ត​ហៅថា​ ​«​សាលា​រាជការ​»​ ​ហើយ​សាលា​នេះ​សម្រាប់​តែ​កូន​នាម៉ឺន​ ​និង​កូន​អ្នកមាន​នៅ​តាម​ទីក្រុង​ទើប​អា​ចូលរៀន​បាន​។​ ​ឯ​កូន​អ្នកក្រ​វិញ​អាច​ចូលរៀន​បាន​នៅ​សាលាវត្ត​។​ ​ទោះ​បែប​នេះ​ក្ដី​ ​ការសិក្សា​បួស​រៀន​តាម​ផ្នែក​ផ្លូវធម៌​នៅតែ​បន្ត​ដដែល​ ​តែ​បារាំង​ឆ្លៀតយក​វត្តអារាម​សម្រាប់​បណ្តុះបណ្តាល​តាម​បែប​ទំនើប​។​

​របៀប​រៀន​របស់​ខ្មែរ​នៅ​សម័យ​បារាំង​ត្រូវ​បាន​គេ​រក​ឃើញ​មានការ​វិវត្ត​ពី​បែប​ប្រពៃណី​ទៅជា​សាលាវត្ត​បែបថ្មី​ ​និង​ក្រោយមក​វិវត្ត​ពី​សាលាវត្ត​បែបថ្មី​ទៅជា​សាលា​ទំនើប​ ​មាន​ដូចជា​សាលាបឋមសិក្សា​បារាំង​ខ្មែរ​ ​សាលាមធ្យមសិក្សា​ ​និង​ក​ម្រិ​ត​ឧត្តម​សិក្សា​។​ ​ការអប់រំ​បែបថ្មី​នេះ​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្មេងស្រី​បាន​ចូលរៀន​ពេញលេញ​ដូច​ក្មេងប្រុស​ដែរ​ ​ពោល​គឺ​ខុស​ពីមុន​ៗ​ ​ដែល​ក្មេងស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ ​ក្រៅពី​ការរៀនសូត្រ​តាមរយៈ​ពិធី​ចូលម្លប់​តាម​ប្រពៃណី​ខ្មែរ​៕


No comments:

Post a Comment