អំណោយក្នុងក្រៅ ចៅជីវា
យកជូនយាយតា ថ្លាចិត្តល្វឹង
ពេលយល់ដល់ទាន គ្មានព្រលឹង
បែរនៅស្ងៀមទ្រឹង ធ្មឹងវិញ្ញាណ។
ចៅជូនអំណោយ ដោយវាចារ
សូមជូនយាយតា ក្ដារជាទាន
ដែកគោលផ្ជិតឈើ លើជើងពាន
រួមទាំងធូបទៀន មានតម្កល់។
ចៅៗស្មោះស្ម័គ្រ ស្រាក់ដៃគ្នា
ចិត្តមានសទ្ធា កៀរមគ្គផល
ជូនទានយាយតា ក្ដារកុសល
សូមចៅបានដល់ ផលនិព្វាន។
No comments:
Post a Comment