ប្រយ័ត្ន! អូមីក្រុងឆ្លងចូលសហគមន៍ហើយ

 


កូវីដសែចាស់ ប្រាសកើតថ្មី
ឌែលតាពេញដី ភ័យពេញស្រុក
លេចអូមីក្រុង ស្លុងលែងស្មុគ
ខ្លះហាក់មិនស្ដុក ចុកចិត្តឡើយ។
 
បទពិសោធឆ្លង ចងទ្រនំ
ក្នុងសហគមន៍ យំគ្មានល្ហើយ
ច្រកល្ហកបិទខ្ទប់ យប់ថ្ងៃហើយ
ហ៊ានតែកន្ដើយ ឆ្លើយឆ្លងយូរ។
 
បើមិនប្រយែង ក្រែងក្រៅក្នុង
ឆ្លងអូមីក្រុង ផុងខ្លួនព្រូ
បិទខ្ទប់ជាថ្មី ភ័យមុខជូរ
ចៀសវាងរអ៊ូ ស៊ូបង្ការ។ 
 
កុំភ្លេច៣កុំ ៣ការពារ
បងប្អូនគ្រប់គ្នា កុំឆ្លេឆ្លា
ប្រយ័ត្នប្រយែង ក្រែងខូចការ
ខាតបង់អាត្មា គ្រួសារយើង។
 
ទោះអូមីក្រុង ឆ្លងភូមិឃុំ
នៅក្នុងសហគមន៍ ព្រំត្បូងជើង
ខំប្រឹងទប់ស្កាត់ ស្ងាត់ទំនើង
ដូចទឹកស្រោចភ្លើង យើងឈ្នះហើយ៕

No comments:

Post a Comment