ថ្ងៃឆ្លងឆ្នាំសាកល

 


វេលាកៀកជិត មិត្តប្រុសស្រី
អធ្រាត្រ​រាត្រី មមៃចាំ
លុះម៉ោងដប់ពីរ ទីចំណាំ
ឆ្លងឆ្នាំសាកល ដល់វេលា។​​
 
យប់នេះមួយឆ្នាំ មានតែម្ដង
ទាំងប្អូនទាំងបង ប៉ងយូរយា
ពីដប់ដល់មួយ ជួយរាប់គ្នា
ក្រោមដួងចន្ទ្រា លាឆ្នាំចាស់។​
 
អ្នកផងសាទរ ពរឆ្នាំថ្មី
មានសុខសិរី ជ័យជាក់ច្បាស់
ចម្រើនវិសុទ្ធ ផុតកម្មក្រាស់
ឆ្នាំថ្មីមកផ្លាស់ ចាស់កន្លង៕
 
រាត្រីម៉ោង១២ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

No comments:

Post a Comment