អំណោយ​ជូន​ពុក​ម៉ែ​

ខែបុណ្យទាន មានឱកាស ក្រាស់ពេកក្រៃ
ប្រៀបបានថ្ងៃ ថ្លៃពិសិដ្ឋ ដ្បិតជួបញាតិ
ជុំម៉ែពុក ទុក្ខរសាយ កាយនៅបៀត
គិតខ្មីឃ្មាត ឆ្លៀតធ្វើទាន មានផល្លា

នេះហៅគុណ មុនពន្លក មកលេងស្រុក
ទាមាន់ស្ញុក ស្ដុកពេញដី លៃស្ងោរឆា
ហៅភុំភឿន តឿនមូលមីរ ស៊ីផឹកស្រា
កាប់ប្រហា ឆាមាន់ថែម ក្លែមផុតបុណ្យ

ក្រោយបុណ្យចប់ តប់ប្រមល់ ខ្វល់ពេញប្រាណ
កូនកល្យាណ បានទៅបាត់ ស្ងាត់ស្លោស្លន់
រីម៉ែពុក ទុក្ខផ្ទួនៗ ខ្លួនស្ទើរស្កន្ទ
ច្រើនបំណន់ កុនលក់ស្រូវ ត្រូវសងស្រា

No comments:

Post a Comment