បង្រៀនដោយសាស្ត្រារ្យ វង់ សុធារ៉ា
១. ចូរហាត់អានលេខក្រោម១០០ តើឯកតារាប់លេខនៅខ្ទង់ដប់មានបុន្មានគោលសំខាន់? អ្វីខ្លះ?
ឯកតារាប់លេខសំខាន់ៗនៅខ្ទង់ដប់មានពីរគោល។
ក. គោលដប់ : ជាគោលដែលគេប្រើក្នុងចំនួនលេខសេស។
១០ = តប៑, ៣០ = ភយ៑ម្វយ៑តប៑, ៥០ = ភៃវ្យរ៑តប៑, ៧០ = ភៃបិយ៑តប៑, ៩០ = ភៃប្វន៑តប៑។
ខ. គោលម្ភៃ : ជាគោលដែកគេប្រើក្នុងចំនួនលេខគូ។
២០ = ភយ៑/ភៃ, ៤០ = វ្យរ៑ភៃ, ៦០ = បិយ៑ភៃ, ៦០ = បិយ៑ភៃ, ៨០ = ប្វន៑ភៃ
ចំណែកឯកតាចំនួនរយ គេប្រើឝតៈ យើងអាចហៅ ប្រំភៃ ក៏បាន ប៉ុន្តែមិនសូវឃើញគេប្រើទេ។
២. ចូរហាត់អានលេខខ្ទង់រយ និងខ្ទង់ពាន់ តើឯកតារាប់លេខខ្ទង់រយនិងខ្ទង់ពាន់មានប៉ុន្មានគោលសំខាន់ៗ? អ្វីខ្លះ?
ក. ឯកតារបស់លេខខ្ទង់រយនិងពាន់មានបួនគោលសំខាន់ៗ
• ឝតៈ : ជាគោលរយដូចជា៖
១០០ = ឝតៈ
២០០ = វ្យរ៑ឝតៈ/ទ្វេឝតៈ
៣០០ = បិយ៑ឝតៈ/ត្រីឝតៈ
៤០០ = ប្វន៑ឝតៈ
៥០០ = ប្រាំឝតៈ
ប៉ុន្តែចាប់ពី៤០០ឡើង គេច្រើនប្រើគោលស្លិក៑ជាង។
• ស្លិក៑ : ជាគោលរយដែលមានចំនួន ៤០០ ឬបួនឝតៈ ដូចជា៖
៤០០ = ស្លិក៑ម្វយ៑
៥០០ = ស្លិក៑ម្វយ៑ឝតៈម្វយ៑
៨០០ = ស្លិក៑វ្យរ៑
• សហស្រម្វយ៑/ឯកសហស្រ : ជាគោលពាន់ដែលគេប្រើសម្រាប់រាប់តែលេខចំនួនគត់ប៉ុណ្ណោះ។ ប្រសិនជាមានចំនួនលើសពី ១ ០០០ គេប្រើគោលស្លិក៑និងឝតៈដូចជា៖
១ ០០០ = សហស្រម្វយ៑/ឯកសហស្រ
១ ២០០ = ស្លិក៑ម្វយ៑
១ ៣០០ = ស្លិក៑បិយ៑ឝតៈម្វយ
• ខ្នញ៑ : ជាគោលពាន់ដែលមានចំនួន ៤ ០០០ ឬស្លិក៑តប៑ ហើយគេប្រើដើម្បីរាប់លេខដែលមានចំនួនច្រើនដូចជា៖
៤ ០០០ = ខ្នញ៑ម្វាយ៑
៤ ៥០០ = ខ្នញ៑ម្វាយ៑ស្លិក៑ម្វយឝតៈម្វយ៑
៣. ចូរហាត់អានលេខចាប់ពីខ្ទង់ម៉ឺនឡើង តើឯកតារាមលេខចាប់ពីខ្ទង់ម៉ឺនឡើងមានគោលសំខាន់អ្វីខ្លះ?
ឯកតារាប់លេខចាប់ពីខ្ទង់ម៉ឺនឡើងមានគោលសំខាន់ៗចាប់ពី ខ្នញ៑ម្វយ៑ បន្ទាប់មក ស្លិក៑ បន្ទាប់មកទៀត ឝតៈ រហូតដល់ម្វយ ដូចជា៖
៥ ៧៣០ ២១៤ = បិយ៑ស្លិក៑ឝតៈវ្យរ៑ភៃម្វយ៑តប៑វ្យរ៑ខ្នញ៑ប្រាំស្លិក៑ឝតៈវ្យរ៑បត៑ប្វោន៑។
No comments:
Post a Comment