សួនមេអំបៅអង្គរ
អត្ថបទ៖
តន វិបុល
សៀមរាប
មានសួនមេអំបៅដ៏ស្រស់ស្អាតមួយ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលមួយស្ថិតនៅក្នុងភូមិសណ្តាយ
ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ប្រមាណ១៥ គ.ម ពីក្រុងសៀមរាប តាមបណ្តាយជាតិផ្លូវឆ្ពោះទៅកាន់ប្រាសាទបន្ទាយស្រី។
នៅទីនោះមានលក្ខណៈខុសប្លែកពីកន្លែងទេសចរណ៍ដទៃទៀត
ត្រង់ថាទីនោះមានសត្វមេអំបៅច្រើនពាន់ប្រភេទហើរខ្វាត់ខ្វែងបង្អួតសម្រស់រួមជាមួយនឹងផ្កា
គឺដើម្បីទាក់ទាញអារម្មណ៍អ្នកទេសចរជាតិ និងអន្តរជាតិឲ្យសប្បាយរីករាយជាមួយនឹងវាផងដែរ។
ក្រៅពីគយគន់មេអំបៅក្នុងទិដ្ឋភាពដ៏សែនមនោរម្យនោះហើយ អ្នកទេសចរទាំងឡាយដែលចូលមកទស្សនាក្នុងសួនមេអំបៅអង្គរនេះ
ក៏អាចឈ្វេងយល់ពីរបៀបភ្ញាស់ និងចិញ្ចឹមអំបៅជាមួយនឹងអ្នកជំនាញនៅទីនោះបានយ៉ាងជិតស្និតទៀតផង។
ក៏សូមជម្រាបជូនផងដែរថា
ចំពោះអ្នកចូលទៅទស្សនាសួនមេអំបៅអង្គរនោះគឺត្រូវចំណាយថវិកា២ដុល្លារ សម្រាប់កូនក្មេង និងចំណាយ៤ដុល្លារសម្រាប់មនុស្សធំ។
រាល់ថវិកាដែលទទួលបានពីការទស្សនាទាំងអស់ គឺដើម្បីមួយចំនួនផ្តល់ក្រុមការងារដែលបម្រើការនៅទីនោះជាការលើកទឹកចិត្ត
និងមួយចំនួនទៀត គឺដើម្បីទ្រទ្រង់ដល់សហគមន៍ជនបទ៕
ប្រភព៖
www.angkorbutterfly.com

No comments:
Post a Comment