ឧបករណ៍តូចតាចមួយចំនួនត្រូវមានជាចាំបាច់ក្នុងរថយន្ត
អត្ថបទ៖ តន វិបុល
ដ្បិតថា រថយន្តសម័យបច្ចេកវិទ្យាទំនើបយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកបញ្ជារយានយន្តទូទៅ ក៏មិនត្រូវមើលរំលង ឧបករណ៍ប្រើប្រាស់តូចតាចនោះដែរ ព្រោះថារបស់ទាំងនោះប្រហែលអាចជួយអ្នកបានក្នុងគ្រាចាំបាច់ណាមួយ។ ពិសេសនោះសម្រាប់អ្នកមានដំណើរផ្លូវឆ្ងាយ យ៉ាងហោចណាស់ក៏ត្រូវមានពិល បំពង់ពន្លត់អគ្គិភ័យ ខ្សែសណ្តោង ខ្សែគូវអាគុយ កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ អាហារសម្រន់ និងឧបករណ៍ប្រើប្រាស់សំខាន់ៗដទៃទៀត ដែលអ្នកគិតថាចាំបាច់មិនអាចខ្វះបាន៕

No comments:
Post a Comment