មនុស្សរស់នៅក្នុងសង្គម.
ខ្វះការអប់រំអវិជ្ជា
មិនខ្នះខ្នែងស្វះស្វែងការងារ.
ជីវិតខ្ជីខ្ជាចង់ធូរស្រាល។
បងប្អូនរួមផ្ទៃម៉ែតែមួយ.
ក្នុងគ្រាទុក្ខព្រួយមិនឈឺឆ្អាល
ប្រកាន់ខ្ជាប់ទម្លាប់ខុសកាល.
សក់អ្នកណាក្បាលអ្នកនោះស្រាយ។
អ្នកខ្លះត្រូវដោះបំណល់គេ.
មិនមានទេកេរទាំងឡាយ
មានតែបំណល់លស់ជាប់កាយ.
បន្តពីកម្ដាយឬឪពុក។
ខ្លះមិនខ្វល់ខ្វាយពីជីវិត.
ស៊ីចាយមិនគិតរកដាក់ទុក
បានស៊ី បានចាយ គ្មានទំនុក.
តទៅថ្ងៃមុខជាយ៉ាងណា។
ខ្លះមានជំងឺឈឺជាប់កាយ.
ទុក្ខឥតរសាយស្ទើរមរណា
រំខានកូនចៅថែរក្សា.
រកទៅធ្វើការណាមិនបាន។
ខ្លះរស់ក្នុងសង្គមអាប់អួ.
ជីវិតហ្មងមួជ្រួលពេញប្រាណ
គិតល្បែងផឹកស៊ីលេងកម្សាន្ត.
សង្គមឥតស្រាន្តល្បែស្រីស្រា។
ទាំងនេះគ្រាន់តែជាសម្ដី.
ផ្ញើជូនប្រុសស្រីគិតពិចារ
នូវហេតុនាំឱ្យក្រកាយា.
ម៉េងលីឧកញ៉ាថាដូច្នេះ៕
ដោយ តន វិបុល ៣១ តុលា ២០១៩
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...