ខោអាវស្អាងស្អិតបិទបាំងកាយ
ល្អក់គន់ឆើតឆាយតាមបន្លាស់
គ្រប់គ្នាត្រូវការមិនអាចខ្វះ
ស្លៀកពាក់ប្ដូរផ្លាស់តាមចិន្តា។
កាលនៅថ្មីស្អាតមានតម្លៃ
កាត់ទិញតថ្លៃពីទីផ្សារ
ដ្បិតគេចាំបាច់ត្រូវប្រើការ
សង្គមមនុស្សាខ្វះពុំបាន។
គេស្លៀក គេពាក់ គេបោកអ៊ុត
ខោអាវទក់ពត់ខ្ទេចខ្ទីប្រាណ
ទោះឆ្នាំងអ៊ុតក្តៅហួសប្រមាណ
ក៏ស៊ូទ្រាំបានឲ្យប្រើប្រាស់។
មិនយូរខោអាវខកបំណង
ក្រោយចាស់ប្អូនបងប៉ងប្តូរផ្លាស់
គេចមុខចេញពីខោអាវចាស់
សល់តែបំណះម្ចាស់លាចិត្ត។
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...