ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
រឿង ខ្មាសម៉ែ
អ្នកណាទៅដឹង សម័យនេះទៅហើយ អ្នកស្រែរត់ចោលផ្ទះសំបែងស្ទើរតែស្ងាត់ស្រុកទៀតនោះ។ ក្នុងភូមិនីមួយៗនៅសល់តែចាស់ៗនិងកូនក្មេងតូចៗប៉ុណ្ណោះ។ មនុស្សពេញកម្លាំងធ្វើចំណាក់ស្រុកទៅរៀន ខ្លះទៅធ្វើការនៅឯភ្នំពេញជាកន្លែងបណ្ដុំសេដ្ឋកិច្ច។ ខ្លះទៀតចំណាក់ស្រុកទៅធ្វើការឱ្យគេនៅក្រៅប្រទេស មានថៃ កូរ៉េ ជប៉ុនជាដើម។ ក្នុងភូមិខ្ញុំរស់នៅវិញ អ្នកខ្សត់រត់ចោលស្រុកតាំងពីឆ្នាំ២០០៨ម្ល៉េះ ចំណែកឯអ្នកមានជីវភាពមធ្យមសឹងតែ៥០%ទៅហើយដែលរត់ចោលស្រុក។ អ្នកដែលនៅកំពុងតែរកច្រកទៅដែរ គ្រាន់តែមិនដឹងត្រូវទៅណា។
ក្នុងចំណោមនោះមានខ្ញុំម្នាក់ដែរ។ ខ្ញុំឈ្មោះសំណាង ខ្ញុំចេញពីស្រុកទៅភ្នំពេញ កាលពីជាង១០ឆ្នាំមុនក្នុងបុព្វហេតុស្វែងរកចំណេះដឹង។ យុវជនស្របាលៗខ្ញុំជាវ័យកំពុងត្រៀមខ្លួនបន្តវេនពីមនុស្សចាស់។ ពេលអត់ពីមនុស្សចាស់ទៅមានតែយុវជននេះហើយ ដែលជាអ្នកស្នងដំណែងជំនួសពួកគាត់។ ម្ល៉ោះហើយទើបយុវជនខំប្រឹងរៀនបង្កើនចំណេះ ជំនាញ និងបច្ចេកទេសបន្ថែមពីលើបទពិសោធដែលពួកគេបានរៀនពីមនុស្សចាស់ ដើម្បីភាពរីកចម្រើននៃសតវត្សរ៍ថ្មីទៅតាមការស្រមៃរបស់ពួកគេ។ មកដល់រាជធានីភ្នំពេញ ខ្ញុំនៅផ្ទះជួល ផ្ទះនោះមានតម្លៃ២៥ដុល្លារ ឬស្មើរ១០ម៉ឺនរៀលក្នុងមួយខែ។ ផ្ទះជួលតម្លៃប៉ុណ្ណឹងមិនធំទេ បើប្រៀបធៀបទៅធំជាងរន្ធកណ្ដុរតែបន្ដិចប៉ុណ្ណោះ។ ម៉ែខ្ញុំជាស្ត្រីមេម៉ាយរស់នៅប្រកបរបរធ្វើស្រែចម្ការ ដូច្នេះខ្ញុំមិនមានលុយច្រើនដើម្បីជួសផ្ទះល្អជាងនេះឡើយ។ ពិតមែនតែម៉ែជាកសិករធ្វើស្រែចម្ការ ប៉ុន្តែបរិញ្ញាបត្រ៤ឆ្នាំនៅភ្នំពេញ រាប់ទាំងការបង់សាលា ការហូបចុក សម្ភារៈសិក្សា ព្រមទាំងការចំណាយផ្សេងៗមួយចំនួនទៀត គឺគាត់មិនឱ្យខ្ញុំខ្វល់ខ្វាយឬពិបាកចិត្តឡើយ។ យុវជននៅម្ដុំតំបន់ផ្ទះជួលដែលខ្ញុំស្នាក់នៅកំលុកពេលសិក្សានោះ ភាគច្រើននៃពួកគេមកពីខេត្តផ្សេងៗគ្នា។ ពួកគេម្នាក់ៗមិនបានមករៀនសូត្រដូចខ្ញុំទេ គោលបំណងពួកគេ គឺធ្វើការងារជាកម្មកររោងចក្រ ឬជាកម្មករសំណង់ដើម្បីទំនុកបម្រុងគ្រួសារ។ ខ្ញុំសួរពួកគេថា ហេតុអ្វីមិនរៀនបន្តក្រែងអាចរកការងារ និងបានប្រាក់ខែសមប្រកបជាងនេះ? ចម្លើយពួកគេបានរុញអារម្មណ៍ខ្ញុំចូលទៅក្នុងស្ថានភាពមួយ គឺមិនមែនពួកគេមិនចង់រៀន ហើយក៏មិនមែនពួកគេខ្ជិលរៀននោះដែរ គឺមកពីស្ថានភាពសង្គមបង្ខំពួកគេឱ្យធ្វើបែបនេះ។ ពួកគេសុទ្ធតែមានអម្រែនៅលើស្មារៀងៗខ្លួនពិបាកនឹងទម្លាក់ចុះចោល។ អ្នកខ្លះត្រូវចិញ្ចឹមឪពុកម្ដាយចាស់ជរាជកំពុងមានជំងឺ អ្នកខ្លះទៀតមានសភាពយ៉ាប់យឺនពិបាកនឹងពិពណ៌នា។ ខ្ញុំពិតជាសរសើរស្មារតីពួកគេណាស់ដែលខំប្រឹងតស៊ូដើម្បីជីវិតគ្រួសារបែបនេះ។ និយាយនេះ មិនមែនក្នុងចំណោមពួកគេសុទ្ធតែដូចគ្នានោះទេ។ មានមួយចំនួនទៀតមកធ្វើការនឹងគេដែរ តែមិនបានខ្វល់ខ្វាយពីគ្រួសារទេ ពេលបើកប្រាក់ខែមិនដែលផ្ញើទៅអ្នកផ្ទះ ហើយគិតតែស៊ីចាយ ចូលបា ខារាអូខេ ហ៊ឹកហ៊ាក់ វង្វេងក្នុងពិភពកាមគុណ។ ស្ថានភាពទាំងពីរនេះបានពញ្ញាក់ស្មារតីខ្ញុំឱ្យខិតខំរៀនទ្វេឡើង ហើយចៀសឱ្យផុតពីអំពើអបាយមុខទាំងពួង។
ភាគច្រើននៃកូនអ្នកស្រែមកបន្តសិក្សានៅភ្នំពេញ មានតិចតួចណាស់ដែលពឹងផ្អែកលើការចំណាយរបស់ម្ដាយឪពុកទាំងស្រុង។ ពួកគេឆ្លៀតយកពេលទំនេរពីការសិក្សាទៅធ្វើការ ដោយខ្លះធ្វើជាគ្រូបង្រៀនតាមផ្ទះ ខ្លះទៀតធ្វើជាអ្នករត់តុនៅតាមភោជនីយដ្ឋាននាពេលយប់ ដើម្បីបានប្រាក់កម្រៃខ្លះជួយសម្រួលដល់ការចំណាយរបស់ម្ដាយឪពុកពួកគេ។ ខ្ញុំឃើញពួកគេតស៊ូរៀនផង ធ្វើការផង យ៉ាងលំបាក ចំណែកខ្ញុំវិញ ទោះកូនខ្ញុំអ្នកស្រុកមកស្រែ តែមិនបានទៅរកការងារធ្វើដូចពួកគេឡើយ ហើយរឹតតែមិនមែនជាមនុស្សបំផ្លាញ ឬធ្វើឱ្យម៉ែពុកទឹកភ្នែកទៅទៀត។ អ្វីដែលខ្ញុំត្រូវធ្វើនាពេលនេះ គឺខំប្រឹងរៀនតែមួយមុខគត់។ នៅភ្នំពេញអ្នកដែលស្គាល់ខ្ញុំចង់រកខ្ញុំមិនពិបាកទេ ទៅរកនៅតែសាកលវិទ្យាល័យឃើញហើយ។ មួយថ្ងៃៗ ក្រៅពីអង្គុយរៀនទ្រឹស្ដីពីសាស្ត្រាចារ្យនៅក្នុងថ្នាក់ គឺទៅសំងំនៅក្នុងបណ្ណាល័យ ដូចកណ្ដុរនៅក្នុងផ្ទះ ឬនិយាយឱ្យស្រួលស្ដាប់ជាងនេះបន្តិច គឺដូចសំពត់ក្នុងផ្នត់ទៅវិញទេ។ សួរថា ម៉េចបានដូច្នេះ? មកពីខ្ញុំមិនដែលស្គាល់អ្វីក្រៅពីផ្ទះជួល និងសាកលវិទ្យាល័យ... គិតទៅគួរអស់សំណើចដែរ! សូម្បីអង្ករត្រីសាច់ដែលម៉ែផ្ញើពីស្រុកមកតាមរថយន្ដឈ្មួល គេហៅទៅយកនៅម្ដុំផ្សារដើមគរកល់រកមិនឃើញផង ខ្ញុំជិះកង់រកផ្សារដើមគរវង្វេងពេញក្រុង។ នេះបានចំជាអ្នកស្រែមែន គ្រប់គ្នាចំអែចំអន់ខ្ញុំ “ស្រែង៉ោង!” សូម្បីតែផ្សារដើមគរក៏មិនស្គាល់។
ហាក់ចម្លែកចិត្តដែរ ម្នាក់ៗថាខ្ញុំស្រែ តែក្នុងរង្វង់មិត្តរួមថ្នាក់ស្ទើរបាត់មុខអ្នកស្រែម្នាក់នេះមិនបាន។ ខ្ញុំមិនដឹងពីមូលហេតុទេ ដឹងត្រឹមពួកគេចូលចិត្តខ្ញុំ។ ពួកគេតែងទិញនំឱ្យខ្ញុំហូប ពេលពួកគេហៅទៅហូបនំម្ដងៗ ខ្ញុំមិនងាយចេញទៅហូបជាមួយពួកគេទេ ទោះពួកគេចេញលុយឱ្យយ៉ាងណា ក៏មិនងាយចេញពីថ្នាក់រៀនទៅជាមួយពួកគេដែរ។ នរណាហ៊ានទៅហូបរបស់គេរាល់ពេលនោះ មិនចេះខ្មាសគេទេឬ សម្រាប់ខ្ញុំទោះមិនខ្មាសគេ ក៏មានតូចចិត្តរអៀសខ្លួនឯងខ្លះដែរ។ ខ្ញុំតែងតែបដិសេធរាល់ពេលពួកគេហៅទៅហូបនំចំណីម្ដងៗ។ មិនមែនខ្ញុំគ្មានលុទេ គ្រាន់តែលុយខ្ញុំមានកំណត់មិនអាចចំណាយផ្ដេសផ្ដាស់តាមទំនើងចិត្តដូចកូនអ្នកមានឡើយ។ ការស៊ីចាយខ្ជះខ្ជាយអាចឱ្យខ្ញុំរហេមរហាម ដូច្នេះនៅពេលខ្ញុំចង់ចំណាយលើរបស់អ្វីមួយ ខ្ញុំតែងគិតដល់ការលំបាករបស់ម៉ែឯស្រុក បើរបស់ណាមិនតម្រូវការចាំបាច់ទេ ខ្ញុំមិនទិញឡើយ។ គេអាចនិយាយថា ខ្ញុំជាមនុស្សគម្រិះក៏បាន មិន គម្រិះក៏បាន អ្វីដែលខ្ញុំចង់ប្រាប់នោះ គឺអ្នកស្រែមករៀននៅភ្នំពេញ បើហ៊ានតែចំណាយមិនត្បិតត្បៀតទេ ច្បាស់ជាដាច់បាយក្រៀមក្រពះជាមិនខាន។ នេះជាមូលហេតុដែលខ្ញុំមិនមានលុយមួយកាក់មួយសេននៅក្នុងហោប៉ៅ។ មុនទៅរៀនខ្ញុំមានបាយកកមួយដុំ ត្រីងៀតមួយកន្ទុយ និងទឹកទុយយ៉ូមួយកូនដប ហើយខ្ញុំជិះកង់ទៅរៀន។ ថ្ងៃខ្លះ បើមិនបានត្រឡប់មកផ្ទះវិញទេ ខ្ញុំត្រូវវេចបាយទៅហូបនៅសាលា។ ចំណែកលុយដែលម៉ែផ្ញើមកពីស្រុក មួយផ្នែកសម្រាប់បង់ថ្លៃផ្ទះជួល មួយផ្នែកទៀតទុកចំណាយលើសម្ភារៈសិក្សា និងរបស់ប្រើប្រាស់ផ្សេងៗសឹងមិនគ្រប់ផង។ លុយដែលម៉ែផ្ញើមកថួនល្មមតែការចំណាយលើរបស់របរទាំងនេះប៉ុណ្ណោះ មិនអាចចំណាយលើសពីនេះបានឡើយ។ ដើម្បីគេចពីមិត្តភក្តិដែលចេះតែហៅខ្ញុំទៅហូបនំចំណីជាមួយពួកគេនោះ ហាក់កំពុងរត់គេចចេញពីមិត្តភាពដែលចេះតែមករកខ្ញុំ។ ខ្ញុំដឹងថា ពួកគេជាមនុស្សមានសន្ដានចិត្តល្អ ចង់រាប់អានខ្ញុំដោយស្មោះ តែខ្ញុំរឹតតែខ្លាចពួកគេទៅទៀតនៅពេលពួកគេចេះតែតាមខ្ញុំ។ ខ្ញុំចេះតែរត់គេចពីពួកគេទៅសំងំនៅក្នុងបណ្ណាល័យអានសៀវភៅតែម្នាក់ឯង។ ដោយសារតែការរត់គេចពីមិត្តភាពនេះហើយបាននាំខ្ញុំទៅកាន់ពិភពថ្មីមួយ គឺពិភពចំណេះដឹង។ ដោយសារតែការរត់គេចពីមិត្តភាពបានធ្វើឱ្យខ្ញុំកាន់តែរីកចម្រើនឥតថមថយសោះ ហើយមិត្តភក្ដិរឹតតែចូលចិត្តខ្ញុំខ្លាំងជាងមុនទៅទៀត។ ពីមួយពេលទៅមួយពេល ការរត់គេចពីមិត្តភាពធ្វើឱ្យខ្ញុំក្លាយជានិស្សិតឆ្នើមនៅក្នុងថ្នាក់។
ធ្មេចបើក ធ្មេចបើក ៤ឆ្នាំបានកន្លងផុតទៅយ៉ាងរហ័ស មួយប៉ប្រិចភ្នែកថ្ងៃពិសេសមួយសម្រាប់ជីវិតខ្ញុំបានមកដល់ដូចការរំពឹងមែន។ ថ្ងៃទទួលសញ្ញាបត្រពីនាយកមន្ត្រីនៅឯកោះពេជ្រ ខ្ញុំសង្ឃឹមថា ម៉ែនឹងមកចូលរួមពិធីនេះ។ ខ្ញុំរីករាយស្ទើរហោះពេលឮម៉ែសរសើរខ្ញុំថា ខ្ញុំរៀនពូកែ ហើយទទួលសញ្ញាបត្រពីនាយករដ្ឋមន្ត្រីផ្ទាល់ដៃដូច្នេះ គាត់ត្រេកអរឥតឧបមា។ បន្តិចក្រោយមក សម្ដីបន្ទាប់របស់គាត់បែរជានិយាយថា មិនបានចូលរួមទៅវិញ។ ភាពរីករាយ និងក្ដីសង្ឃឹមខ្ញុំទាំងប៉ុន្មានបានរលាយសូន្យទៅតាមខ្យល់មួយរំពេច។ ខ្ញុំសួរគាត់ ហេតុអ្វីបានអត់មក? គាត់ថា អត់ស្គាល់ភ្នំពេញទេ គាត់ឮគេថានៅទីក្រុងគេស្លៀកពាក់ស្អាតបែបស៊ីវីល័យ ឯគាត់មកពីស្រុកជាប់ក្លិនស្រែ ខ្លាចបាក់មុខ បាត់កិត្តិយសខ្ញុំ ឬត្រូវគេម៉ាក់ងាយខ្ញុំដោយសារគាត់ខោមិនខោអាវមិនអាវ។ ខ្ញុំមិនពេញចិត្តនឹងសម្ដីគាត់លើកឡើងមកនេះ តែខ្ញុំក៏មិនហ៊ានបង្ខំគាត់ដែរ បើគាត់មិនចង់មកទៅហើយនោះមានតែបណ្ដោយតាមចិត្តរបស់គាត់ប៉ុណ្ណោះ។
ក្រោយបញ្ចប់បរិញ្ញា ខ្ញុំមានអារម្មណ៍ស្រស់ថ្លា ខួរក្បាលល្ហែល្ហើយបានមួយកម្រិត ខ្ញុំមិនត្រឡប់ទៅស្រុកវិញទេ ព្រោះខ្ញុំមានការងារធ្វើហើយ។ ខ្ញុំជាបុគ្គលិកទូទៅនៅផ្នែកធនធានមនុស្សក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ឯកជនមួយ។ ការងារខ្ញុំមិនសូវពិបាកទេ បើធៀបជាមួយការងារកម្មកររោងចក្រ ឬកម្មករសំណង់នោះ ប៉ុន្តែប្រាក់ខែខ្ញុំប្រហាក់ប្រហែល ឬតិចជាងផង បើពួកគេខំប្រឹងធ្វើការដោយថែមម៉ោង។ ធ្វើការបានកន្លះឆ្នាំ ខ្ញុំមានស្នេហាលង់ស្រឡាញ់នារីម្នាក់ នាងឈ្មោះចាន់ឌី។ នៅកន្លែងធ្វើការ ខ្ញុំតែងតែលួចមើលនាងដោយកន្ទុយភ្នែក ពេលនាងក្រឡេកចំម្ដងៗ ខ្ញុំអៀននាងឡើងខ្វេរ ខ្ញុំតាមញែរហូតនាងលង់ស្រឡាញ់ខ្ញុំ។ តាំងពីមានស្នេហាខ្ញុំលែងបានផ្ញើប្រាក់ខែជូនម៉ែដូចមុនទៀតហើយ គឺផ្ញើតែពាក់កណ្ដាលនៃប្រាក់ខែខ្ញុំប៉ុណ្ណោះ។ ប្រាក់ខែពាក់កណ្ដាលទៀត គឺខ្ញុំយកទៅប៉ាវសង្សារសំណព្វដើម្បីយកចិត្តនាង។ បន្ទប់ពីពួកយើងកាន់តែយល់ចិត្តយល់ថ្លើមគ្នា មិនយូរប៉ុន្មាននាងទារសុំខ្ញុំរៀបការឆាប់ៗ ទោះខ្ញុំគ្មានលុយ ក៏ខ្ញុំមិនហ៊ានប្រាប់ត្រង់ទៅនាងថា គ្មានលុយដែរ។ ដោយខ្លាចគេចូលចែចូវឆកនាងយកទៅបាត់ ខ្ញុំទៅខ្វះខ្វៀនម៉ែឱ្យរកលុយការ។ ម៉ែបំពេញបំណងខ្ញុំដោយគ្មានការបដិសេធ សំណើរបស់ខ្ញុំ ទីបំផុតខ្ញុំបានរៀបការជាមួយអូនចាន់ឌីតាមក្ដីប្រាថ្នា។ យើងស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ។ បន្ទាប់ពីរៀបការហើយ ពួកយើងបានសម្រេចចិត្តរស់នៅភ្នំពេញបន្តទៀត។ រស់នៅភ្នំពេញយើងមិនមានផ្ទះខ្លួនឯងទេ ដូច្នេះយើងទៅជួលផ្ទះថ្មីដែលអាចរស់នៅសមរម្យជាងផ្ទះចាស់។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ការរស់នៅរបស់យើងមិនល្អប្រសើរទាល់តែសោះ បែរជាដុនដាបទៅៗ។ ការចំណាយត្រូវបែងចែកគ្រប់ច្រកល្ហក ប្រាក់ខែមួយចំណែកត្រូវបង់ថ្លៃផ្ទះ ត្រូវផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមួយចំណែកទៀតត្រូវចំណាយទៅលើកូន ឯប្រភពចំណូលរកតែម្នាក់គត់។ ដោយពិបាកទប់ទល់នឹងជីវភាពប្រចាំថ្ងៃពេក ខ្ញុំក៏សម្រេចទៅពិគ្រោះជាមួយប្រពន្ធ ដោយយកកូនទៅផ្ញើម៉ែឯស្រុកមួយរយៈសិន ដើម្បីប្រពន្ធខ្ញុំមានពេលទៅធ្វើការឡើងវិញ។ ពួកយើងមានគម្រោងថា បើពួកយើងធ្វើការទាំងពីរនាក់អាចសន្សំលុយទៅរកស៊ីនៅស្រុកនិងអាចរស់នៅជុំកូនវិញហើយ។ កូនប្រុសខ្ញុំមានអាយុមិនទាន់មួយខួបផង ត្រូវឃ្លាតឆ្ងាយពីម្ដាយឪពុកទាំងក្មេងខ្ចី។ ចំណែកម៉ែខ្ញុំវិញ គាត់សប្បាយចិត្តណាស់ ពេលបានមើលថែចៅប្រុសដោយផ្ទាល់ដៃ។ បានម៉ែជួយមើលថែកូនជំនួសយ៉ាងដូចនេះ ខ្ញុំអស់បារម្ភ ហើយងាកទៅពួតដៃនឹងប្រពន្ធដើម្បីប្រឹងប្រែងធ្វើការសន្សំលុយសឹងមិនហ៊ានសម្រាក។ ខ្ញុំតែងផ្ញើប្រាក់ខែខ្លះជូនម៉ែដើម្បីទិញទឹកដោះសម្រាប់កូនរៀងរាល់ខែ។ យូរៗទៅ ដោយសារតែវក់វីនឹងការងារផង ធ្វើការគ្មានពេលសម្រាកផង ពួកយើងស្ទើរតែភ្លេចកូននៅជាមួយម៉ែបាត់ទៅហើយ។ កូនធំល្មមលែងត្រូវការទឹកដោះគោ ស្របពេលដែលយើងមមាញឹកនឹងការងារភ្លេចផ្ញើលុយជូនម៉ែសម្រាប់ទំនុកបម្រុងកូន ចំណែកម៉ែក៏ស្ងាត់មិនឃើញទំនាក់ទំនងមកទៀត។ ;; ;; ចាប់តាំងពីយកកូនប្រុសទៅផ្ញើម៉ែ ពួកយើងមិនសូវបានទៅលេងទេ។ ក្នុងមួយឆ្នាំទៅលេងបានតែម្ដង ឬពីរដងប៉ុណ្ណោះ គឺនៅរដូវឆ្នាំថ្មីប្រពៃណីជាតិ និងរដូវភ្ជុំបិណ្ឌ។ ក្នុងឆ្នាំនេះដោយសាររោងចក្រមានបញ្ហាបុគ្គលិកធ្វើបាតុកម្មដំឡើងប្រាក់ខែ ស្របពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិថ្មីកៀកមកដល់ផងនោះ ពេលនោះមេសហជីពហាក់មានអំណាចខ្លាំងក្នុងការសម្របសម្រួលអំពីរឿងនេះ។ ម្ចាស់រោងចក្រសុំខ្ញុំឱ្យជួយដោះស្រាយបញ្ហានេះ ដោយបន្ថែមប្រាក់ខែ និងប្រាក់លើកទឹកចិត្តមួយចំនួនដល់ពួកយើង។ ខ្ញុំហាក់ត្រេកអរនឹងប្រាក់បន្ថែមនេះ ខណៈកម្មកររោងចក្រមួយចំនួនកំពុងស្រែកទាមទារដំឡើងប្រាក់ខែដែរ។ ដោយសារតែស្ថានការណ៍ប្រែប្រួល ខ្ញុំមិនបានទៅលេងកូនឡើយ ហើយក៏មិនបានរវីរវល់ដល់ការផ្ញើលុយទៅកូនទៀត។ ទម្រាំដោះស្រាយបញ្ហានេះហើយតែមួយប៉ប្រិចភ្នែកសោះមួយឆ្នាំកន្លងផុតទៅបាត់។ ប្រពន្ធខ្ញុំរំលឹកថា ខានទៅលេងកូនយូរហើយ ឯការផ្ញើប្រាក់ជូនម៉ែដើម្បីចិញ្ចឹមកូនក៏មិនបានផ្ញើទៅដែរ។ សម្ដីប្រពន្ធខ្ញុំហាក់បានដាស់តឿនឱ្យភ្ញាក់រលឹកឡើងវិញ។ មែនហើយ ខ្ញុំហាក់ភ្លេចឈឹងមែនហើយ កុំតែប្រពន្ធនិយាយប្រាប់កុំអីភ្លេចមែនហើយ។ ខ្ញុំប្រាប់ប្រពន្ធខ្ញុំថា ចាំរដូវភ្ជុំបិណ្ឌក្នុងឆ្នាំនេះសឹមទៅលេងម៉ែ ព្រមទាំងកូនប្រុសយើង ព្រោះខានទៅលេងជិតពីរឆ្នាំហើយ។ និយាយហើយ ពួកយើងបានត្រៀមលុយកាស រួមទាំងរបស់ប្រើប្រាស់មួយចំនួនផង ដើម្បីយកទៅជូនម៉ែ។ ខ្ញុំនិយាយជាមួយគាត់ថា មុនភ្ជុំធំបីថ្ងៃ ខ្ញុំទៅស្រុកជួបម៉ែហើយ មានទាំងរបស់របរប្រើប្រាស់មួយចំនួនទៅជាមួយសម្រាប់ជូនម៉ែផង។ ពេលថ្ងៃឈប់សម្រាកមកដល់ប្រពន្ធខ្ញុំបែរជាមានជំងឺជាទម្ងន់ ខ្ញុំមិនអាចទៅលេងស្រុកតាមពាក្យសន្យាបានឡើយ ហើយក៏មិនអាចផ្ញើប្រាក់ជូនពួកគាត់ដែរ។ ខ្ញុំប្រាប់គាត់ថា ភ្ជុំនេះមិនបានទៅលេងទេ ហើយក៏មិនបានផ្ញើប្រាក់ទៅដែរ ព្រោះប្រពន្ធឈឺត្រូវការប្រាក់មើលជំងឺគាត់ជាចាំបាច់ ម្យ៉ាងមិនដឹងថា ត្រូវចំណាយលើការព្យាបាលជំងឺគាត់អស់ប៉ុន្មាននៅឡើយទេ។ ពេលនោះម៉ែនិយាយថា មិនអីទេកូន! នៅមើលថែប្រពន្ធឱ្យជាសះស្បើយសិនទៅ ចាំចូលឆ្នាំថ្មីសឹមមកលេងក៏បានដែរ ចំណែកកូនប្រុសរបស់ឯងនៅជាមួយម៉ែកុំបាច់បារម្ភអី ឥឡូវវាធំហើយ វាឆ្លាតណាស់ ម៉ែអាចមើលថែវាបាន។
ឮសម្ដីម៉ែនិយាយបែបនេះ ខ្ញុំហាក់ធូរស្រាលចិត្តជាពន់ពេក។ ក្រោយជាសះស្បើយពីជំងឺ ពួកយើងបានចាប់ផ្ដើមសន្សំលុយជាថ្មី ហើយរង់ចាំពេលវេលាចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់នឹងអាលទៅជួបមុខកូនជាទីស្រឡាញ់ដែលខានឃើញមុខគ្នាជាងពីរឆ្នាំមកនេះ។ កាន់តែកៀកថ្ងៃឈប់សម្រាក ខ្ញុំកាន់តែនឹកដល់កូនប្រុសបណ្ដូលចិត្ត កាន់តែនឹកម៉ែ..។ ពេលកំពុងនៅលើរថយន្តក្រុង ខ្ញុំរឹតតែអន្ទះអន្ទែងចង់ជួបពួកគាត់ភ្លាមៗស្ទើរទ្រាំមិនបានទៅហើយ។ ខ្ញុំចេះតែក្រឡេកមើលនេះមើលនោះ ដើម្បីបន្លប់ភាពអន្ទះអន្ទែង តែភាពស្រងេះស្រងោចកាន់តែចូលមកសណ្ឋិតក្នុងអារម្មណ៍ខ្ញុំទ្វេឡើង។ អារម្មណ៍ខ្ញុំហាក់មើលឃើញពួកគាត់កំពុងតែអង្គុយទន្ទឹងចាំខ្ញុំមុខផ្ទះយ៉ាងអន្ទះសារដូចខ្ញុំកំពុងចង់ជួបពួកគាត់យ៉ាងដូច្នោះដែរ។ ពេលខ្ញុំទៅដល់ផ្ទះភ្លាម ខ្ញុំមិនឃើញពួកគាត់អង្គុយរង់ចាំខ្ញុំដូចអារម្មណ៍ខ្ញុំស្រមើស្រមៃនោះទេ ផ្ទះមានសភាពស្ងាត់ជ្រងំ មិនដឹងពួកគាត់ទៅណា។ ខ្ញុំទៅរកនៅចម្ការក្រោយផ្ទះ ក៏មិនឃើញពួកគាត់។ អ្វីដែលខ្ញុំឃើញនោះ គឺដីចម្ការត្រូវគេធ្វើរបងព័ទ្ធជិតឈឹង។ ពេលសួរអ្នកជិតខាងទើបដឹងថា ម៉ែទៅវត្ត។ ដោយអំណាចនឹកកូនពេក ខ្ញុំមិនបានសួរនាំអ្វីច្រើនទេ ភ្លាមនោះខ្ញុំទៅរកគាត់នៅវត្ត ហើយឃើញគាត់កំពុងរុញរទេះលក់លៀសហាល។
ពុទ្ធោម៉ែ! ម៉ែកំពុងរុញរទេះលក់លៀសហាលក្រោមកម្ដៅថ្ងៃហួតហែង។ ឯកូនប្រុសខ្ញុំលើធ្នើរក្រោមរទេះបិទភ្នែកក្នុងសភាពយ៉ាងស្ងប់ស្ងាត់។ ពេលនោះខ្ញុំសន្ទុះទៅរកគាត់ ហើយលត់ជង្គង់គោរពសំពះម៉ែទាំងទឹកភ្នែកដោយមិនខ្វល់ពីអ្នកនៅជុំវិញខ្លួនចោមមើល ខ្ញុំនិយាយ៖
-ម៉ែ... ហេតុអ្វីធ្លាក់ខ្លួនយ៉ាងដូច្នេះ? ខ្ញុំសង្វេកចិត្តណាស់... ម៉ែមកវិញដោយមានការភ្ញាក់ផ្អើលក្នុងចិត្តជាខ្លាំង។
-មានរឿងអីកូន ក្រោកឡើងមកសឹមនិយាយគ្នា
-បាទម៉ែ!
ខ្ញុំក្រោកឈរជូតទឹកភ្នែកកំពុងរលីងរលោងយ៉ាងខ្លោចចិត្ត អាណិតអ្នកម៉ែ និងកូនតូចរបស់ខ្ញុំកំពុងលង់លក់លើធ្នើក្រោមរទេះលៀសហាល។ ខ្ញុំនិយាយទាំងអួលដើមកនូវសំណួរដដែល ដោយកាយវិការអោនលើអាតូចកូនខ្ញុំពីក្រោមរទេះមកដាក់លើស្មាទាំងវាមមិងមមាំង វាខ្លាចហើយយំ។ ម៉ែមិនឆ្លើយនឹងសំណួរខ្ញុំទេ គាត់យកអាតូចពីខ្ញុំ ហើយឱ្យខ្ញុំរុញរទះលៀសហាលទៅផ្ទះជាមួយគាត់។ ពួកយើងដើរបណ្ដើរនិយាយគ្នាបណ្ដើរ៖
-កូនឃើញទេ ខានមកលេងកូនយូរពេក ឥឡូវសូម្បីតែមុខកូនឯងមិនចាំផង។
-មែនហើយម៉ែ ខ្ញុំមិនដឹងថាម៉ែធ្លាក់ខ្លួនដល់ម្ល៉ឹងទេ
-មិនអីទេកូនគ្រាន់តែប៉ុណ្ណឹង! ម៉ែអាចធ្វើបាន ម៉ែធ្វើដោយរីករាយ...
ខ្ញុំជជីកសួរគាត់ គាត់បែរជានិយាយពីនេះពីនោះបន្លប់ទៅវិញ។ ទោះគាត់ខំនិយាយល្អយ៉ាងណា ប៉ុន្ដែខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ ហេតុអ្វីបានជាគាត់ធ្លាក់ខ្លួនដល់ដំណាក់កាលនេះដោយមិនប្រាប់ខ្ញុំមួយម៉ាត់។ កាលពីខ្ញុំនៅកុមារភាព ថ្វីបើគ្រួសារយើងក្រមិនរហេមរហាមរកអង្ករច្រកឆ្នាំមិនបានដល់ម្ល៉ឹងទេ។ យើងមានដីស្រែមានដីចម្ការគួរសមដែលអាចចញ្ចឹមខ្លួនរស់ដោយមិនលំបាក។ កាលពីតូចខ្ញុំឃើញម៉ែពុកធ្វើតែស្រែចម្ការនឹងគោក្របី។ ជីដាក់ស្រែប្រើតែអាចម៍គោអាចម៍ក្របី ស្រូវផ្លែបាក់កងាប់ចោល។ ពួកយើងរស់នៅមានអីស៊ីហ្នឹង មិនខ្វល់ខ្វាយថ្ងៃស្អែក។ នៅកៀនផ្ទះមានស្លឹកគ្រៃ នៅក្រោយផ្ទះមានត្រឡាច រនោង ត្រប់ នៅក្នុងអណ្តូងមានត្រីមានកង្កែបចង់ស៊ីថ្មើរណាបានថ្មើរនោះ នៅមុខផ្ទះមានស្លឹកងប់ ឆ្ងាយពីផ្ទះប្រហែលពីរគីឡូមានបឹងអាចដាក់មងចងសន្ទូចចាប់ត្រី។ បើនិយាយពីឧសដុតវិញរឹតតែមិនភ័យទៅទៀត គ្រាន់តែដើរពីចម្ការ ឬពីស្រែទៅដល់ផ្ទះរើសមែកឈើងាប់ៗដាក់លើរទេះទុកដុតមិនខ្វះ។ ដល់រដូវធ្វើស្រែ យើងស្ទើរតែមិនស្គាល់ថា អ្វីទៅជាថ្លៃឈ្នូលថ្លៃជួលដៃស្ទូងផង។ យើងម្នាក់ៗប្រវះដៃគ្នា ម្តងគេ ម្តងយើង មិនបាច់អស់លុយទេ។ អ្នកស្រែធ្វើស្រែមួយឆ្នាំតែបីទៅបួនខែ ហើយសម្រាកប្រាំពីរទៅប្រាំបីខែ តែអាចចិញ្ចឹមកូនទាំងផ្លូនរស់បានដោយមិនឃើញមានអ្នកណាម្នាក់អត់ឃ្លាននោះទេ។
និយាយមកដល់ចំណុចនេះ ស្រាប់តែម៉ែសួរខ្ញុំថា របៀបរបបរស់នៅទីក្រុងយ៉ាងម៉េចដែរ? ខ្ញុំបានប្រាប់គាត់ថា អ្នកក្រុងឃើញអ្នកស្រែរស់នៅទំនេរប្រាំពីរទៅប្រាំបីខែក្នុងមួយឆ្នាំដូច្នេះ គេគិតថា អ្នកស្រែល្ងង់ហើយខ្ជិលទៀត។ ចំណែកអ្នករស់នៅក្រុងវិញ ទាំងគេ ទាំងខ្ញុំ មួយថ្ងៃៗរវល់ខំប្រឹងធ្វើការរកតែពេលទៅជុះអាចម៍គ្មាន។ អ្នកក្រុងមើលឃើញខ្លួនឯងគ្រាន់បើជាងអ្នកស្រែជានិច្ច ពួកគេហាក់ភ្លេចគិតថា អង្ករបន្លែត្រីសាច់ដែលពួកគេស៊ី គឺបានមកពីអ្នកស្រែ។ ទេ! មិនមែនទេ គឺបានមកពីយួន...
-មិនមែនតែអ្នកក្រុងទេ សូម្បីម៉ែនិងអ្នកភូមិនេះក៏ស៊ីរបស់យួនដែរ។ ខ្ញុំសួរ៖
-យើងមានដីស្រែមានដីចម្ការ ហេតុអ្វីទៅស៊ីរបស់យួន?
-មិនមែនខ្មែរចង់ស៊ីរបស់យួនទេ ដោយសារសង្គមប្រែប្រួល អង្ករបន្លែត្រីសាច់ប្រែក្លាយជាថ្នាំពុល គឺចាប់ពីអ្នកស្រុកលក់ដីរត់ចោលស្រែអស់ម្ល៉េះ។ ដីស្រែដីចម្ការរបស់យើង ម៉ែលក់ឱ្យគេអស់ហើយ...
-ម៉ែលក់... ម៉េចបានលក់?
ម៉ែអេះអុញមិនចង់និយាយ ដោយសារខ្ញុំចេះតែជជីកសួរខ្លាំងពេក គាត់ក៏សម្រេចលាតត្រដាងអាថ៌កំបាំងដែលគាត់លាក់ទុកជាច្រើនឆ្នាំប្រាប់ខ្ញុំទាំងទើសទាល់។ ម៉ែប្រាប់ថា ម៉ែមិនចង់លក់ទេ គឺដោយសារតែកាលៈទេសៈបង្ខំ។ អ្នកភូមិផងរបងតែមួយគេលក់អស់ហើយ បើអ្នកដែលមានដីស្រែនៅម្ដុំយើង គេលក់អស់ហើយ ដូច្នេះម៉ែត្រូវតែលក់ ដើម្បីចៀសវាងមានបញ្ហាទៅថ្ងៃមុខ។ ម្យ៉ាងទៀត បើម៉ែមិនលក់ម៉ែមានលុយពីណាឱ្យឯងរៀន។ ការសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ ម៉ែលក់គោឈ្មោលមួយនឹម មេគោមីត្នោតមួយ និងស្រែមួយកន្លែង។ ក្រោយកូនរៀនចប់ ម៉ែចង់ទៅចូលរួមពិធីទទួលសញ្ញាបត្ររបស់កូនណាស់ តែពេលនោះម៉ែដាច់លុយស្ទើរតែរកអង្ករច្រកឆ្នាំងមិនបានទៅហើយ។ ម្ល៉ោះហើយម៉ែចេះតែរកលេសនិយាយគេចវេសពីការចូលរួមពិធីទទួលសញ្ញាបត្ររបស់កូនទៅ។ ដីស្រែពីរកន្លែងទៀត ម៉ែលក់យកលុយការកូនឯង ចំណែកដីចម្ការក្រោយផ្ទះ ម៉ែលក់បង្ហើយនៅពេលកូនប្រុសរបស់កូនឯងឈឺ។ វាឈឺបន្ទាប់ពីមកនៅជាមួយម៉ែបានប្រហែលជាងមួយខែ។ ដោយមិនចង់រំខានឯង ព្រោះម៉ែដឹងថា ឯងមិនទាន់មានលុយ ទើបមិនបានប្រាប់ឱ្យដឹងខ្លាចប៉ះពាល់ដល់ការងារ។ នេះជាដើមចមដែលធ្វើឱ្យម៉ែដើររុញរទេះដើរលក់លៀសហាល។ ការលះបង់របស់ម៉ែចំពោះកូន ម៉ែមិនស្ដាយក្រោយទេ។
ឮសម្ដីម៉ែរៀបរាប់ទាំងប៉ុន្មានធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ចុះពោរពេញដោយភាពឈឺចាប់ និងភាពអៀនខ្មាស។ ខ្ញុំមិនអាចកែប្រែស្ថានការណ៍ឱ្យប្រសើរក្រៅពីខ្ទប់មុខខ្មាសម៉ែ។ ខ្មាសត្រង់ម៉ែចិញ្ចឹមបីបាច់ថែរក្សាខ្ញុំធំពេញរូបពេញរាងហើយ ការប្រពន្ធឱ្យហើយ ដើរលក់លៀសហាលចិញ្ចឹមកូនឱ្យទៀត។
ឃើញសភាពខ្ញុំបែបនេះ ម៉ែយកដៃអង្អែខ្នងខ្ញុំ ហើយប្រាប់កុំឱ្យខ្ញុំឈឺចាប់ពេក នរណាក៏ដូចនរណា ស្រុកគេក៏ដូចស្រុកយើង នៅសល់តែមនុស្សចាស់ និងកូនក្មេងតូចៗប៉ុណ្ណោះ ដែលនៅចាំស្រុក ចំណែកមនុស្សពេញកម្លាំងគេចេញពីស្រុកទៅធ្វើការនៅឆ្ងាយៗដូចគ្នា។ ចាស់ៗជំនាន់មុន ធ្វើតែស្រនឹងគោក្របីអាចចិញ្ចឹមកូនទាំងផ្លូនបាន ចំណែកសម័យឥឡូវនាំរត់ចោលស្រុករបៀបប៉ាត់រប៉ាយ ទៅធ្វើការឆ្ងាយផ្ទះ មានកូនតែមួយសោះមិនអាចចិញ្ចឹមដោយខ្លួនឯងបាន...
ថ្ងៃទី២៨ ធ្នូ ២០១៩
ពេលយើងក្រខ្សត់
ពេលយើងក្រខ្សត់គ្មានឋានៈ
ប្រៀបដូចអាខ្វាក់និងអាខ្វិន
គេជិះជាន់ត្រឡប់ត្រឡិន
ជីវិតតឿក្រិនកប់ភក់ជ្រាំ។
ពេលយើងក្រខ្សត់គេមើលងាយ
ជួនគេពេបជ្រាយខុសលំនាំ
ត្រូវគេតិះដៀលដោយពាំនាំ
សម្ដីឆ្គងឆ្គាំបញ្ឈឺចិត្ត។
ពេលយើងក្រខ្សត់គេបោកប្រាស់
ទោះក្មេងឬចាស់មិនអាណិត
ជញ្ជក់ញើសឈាមដល់ក្រៀមស្វិត
ខ្លួនឯងល្ហៃល្ហិតបង់ទទេ។
ពេលយើងក្រខ្សត់គេឈប់រាប់
សម្ដីលែងគាប់អភ័ព្វទ្វេ
ឬត្រូវទៅពឹងពាក់លើគេ
បើឥតមានកេរកុំរំពឹង។
ទំនុកខ្លីហាស្ដីការពិត
ពីរឿងជីវិតបាត់លំនឹង
ឧកញ៉ាម៉េងលីគិតជញ្ជឹង
បើរឹងទទឹងមិនព្រមរៀន។
ជីវិតយើងច្បាស់ជាលំបាក
បន្តតោកយ៉ាកក្រអត់ឃ្លាន
ក្រចំណេះត្រូវគេបំពាន
វិជ្ជាជាស្ពានឈានផុតក្រ៕
ដោយ តន វិបុល ៧ វិច្ឆិកា ២០១៩
ក្បត់មិនបាន
ផ្អាកឈប់ឆ្លងឆ្លើយ. ក្រោយងូតទឹកហើយ.
ត្រូវទៅហូបបាយ. ដើម្បីជីវិត.
គំនិតស្រស់ស្រាយ. ខួរក្បាលរសាយ
សប្បាយកាយចិត្ត។
ម្ដេចខកបំណង. ជីវិតវេញក្រង.
ចងគ្មានអាណិត.ប្រឹងប្រែងលើសទ្វេ.
ត្រូវគេរឹតត្បិត. បង្ខំឱ្យផិត
ពីចិត្តស្នេហា។
ឱ្យក្បត់ម្ដេចបាន. ទោះបីក្ស័យប្រាណ.
ចាកឋានលោកា. ក៏មិនបោះបង់.
ស្មោះត្រង់អាត្មា. ជឿជាក់ចិន្ដា
ស្គាល់ច្បាស់ខ្លួនឯង។
១១ ០៩ ២០១៩
ពាក្យអប់រំកូនតាក្របីយាយគី
ទី១ ការមិនគោរពខ្លួនឯង
ទី២ ការមិនគោរពអ្នកដទៃ
ទី៣ ការមិនគោរពម៉ោងពេល
ជនណាម្នាក់មានទម្លាប់អនុវត្តនូវគោលការណ៍ទាំងបីនេះ គេនឹងអស់ជំនឿ លែងរាប់អាន លែងទុកចិត្តចំពោះអ្នកនោះទៀតហើយ។ គោលការណ៍នេះសំខាន់ណាស់នៅក្នុងមុខរបររកទទួលប្រចាំថ្ងៃ។
ទី២ ការមិនគោរពអ្នកដទៃ
ទី៣ ការមិនគោរពម៉ោងពេល
ជនណាម្នាក់មានទម្លាប់អនុវត្តនូវគោលការណ៍ទាំងបីនេះ គេនឹងអស់ជំនឿ លែងរាប់អាន លែងទុកចិត្តចំពោះអ្នកនោះទៀតហើយ។ គោលការណ៍នេះសំខាន់ណាស់នៅក្នុងមុខរបររកទទួលប្រចាំថ្ងៃ។
ពាក្យអប់រំកូនតាក្របីយាយគី
ឱ្យតែកូនតស៊ូគង់តែរស់ទេ ទោះបីការរស់នោះលំបាកបន្ដិចក្ដី តែការរស់ដោយកម្លាំងខ្លួនឯង មានរឿងអ្វីត្រូវខ្មាសគេ មានរឿងអីខ្លាចគេមើលងាយ មានរឿងអីត្រូវពិបាកចិត្ត។ បើកូនមិនចង់បានជីវិតពិបាកវេទនាដូចពូជជិនវង្សទេ ទាល់តែកូនឆ្លាតពាក្យពេចន៍ ឆ្លាតរាងកាយ ឆ្លាតរូបភាព ឆ្លាតអន្តរបុគ្គល និងឆ្លាតឯក្កត្តបុគ្គលបូករួមផងទើបបានទៅរួច។
រឿងកំប្លែងអីដូចជាមិនកំប្លែងផង
ថ្ងៃមួយ ខ្ញុំបានជួបនឹងមិត្តខ្ញុំម្នាក់ វាមានងារជាស្ថាបត្យករជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុនឯកជនមួយ ។ ការងាររបស់វារកលុយបានសម្បើមណាស់ ហើយសព្វថ្ងៃវាកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញស្ថាបត្យកម្ម។ គ្រាន់តែឃើញខ្ញុំភ្លាម ហើយមិនទាន់បានពោលពាក្យស្វាគមន៍ផង ស្រាប់តែវានិយាយបែបចំអកឱ្យថា ជំនាញយ៉ាងគរគោកមិនទៅរៀន មករៀនអីភាសាវិទ្យា អាជំនាញហ្នឹងគេសឹងតែលែងត្រូវការហើយហ្នឹង ហើយភាសាខ្មែរឥឡូវ ក៏មិនឃើញមានអ្វីជាបញ្ហាចោទដែរ។ អាជំនាញហ្នឹងបានតែគរុសិស្ស ឬគ្រូទេបានសម មុខដូចអ្ហែងមិនដឹងជាទៅរៀនធ្វើអីទេ នាំតែខាតប្រាក់ ខាតវេលាទៅទទេៗ។ 😳😳😳
ដោយសារតែខ្មាសនឹងសម្ដីវាពេក ខ្ញុំមិនបានតប់ទៅវិញភ្លាមៗទេ បើខ្ញុំនិយាយថា ការរៀននេះដោយសារតែស្រឡាញ់ពេញចិត្តនាំតែវាចំអកឱ្យថាគ្រាន់តែជាលេសលើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះ ព្រោះអីអ្វីដែលវានិយាយនេះមិនខុសពីស្ថានភាពក្នុងសង្គមបច្ចុប្បន្នឡើយ។
បន្ទាប់ពីដំអក់បន្តិច ខ្ញុំបាននិយាយថា អ្ហែងកុំនិយាយចឹងមើលអ្ហាស៎! អញដូចជាខ្លាចដល់ហើយ ព្រោះអីកាលពីយប់មិញ អញយល់សប្តឃើញខ្លួនអញរកការងារធ្វើមិនបានហើយត្រូវយមបាលនាំមកយកទៅឋាននរកទៀត គឺយកអញឱ្យទៅបង្រៀនអ្ហែងដែលអត់ចេះអត់យល់អំពីភាសានិងអក្សរសាស្ត្រជាតិខ្លួនឯង🎃😀😆😅។
ពេលទៅដល់ឋានរក យមបាលប្រាប់អញថា បើភាសានិងអក្សរខ្មែរគ្មានតម្លៃទេ តើចាំបាច់អីរាជរដ្ឋាភិបាលបង្កើតឱ្យមានក្រុមប្រឹក្សាជាតិភាសាខ្មែរធ្វើអី?
ដោយសារតែខ្មាសនឹងសម្ដីវាពេក ខ្ញុំមិនបានតប់ទៅវិញភ្លាមៗទេ បើខ្ញុំនិយាយថា ការរៀននេះដោយសារតែស្រឡាញ់ពេញចិត្តនាំតែវាចំអកឱ្យថាគ្រាន់តែជាលេសលើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះ ព្រោះអីអ្វីដែលវានិយាយនេះមិនខុសពីស្ថានភាពក្នុងសង្គមបច្ចុប្បន្នឡើយ។
បន្ទាប់ពីដំអក់បន្តិច ខ្ញុំបាននិយាយថា អ្ហែងកុំនិយាយចឹងមើលអ្ហាស៎! អញដូចជាខ្លាចដល់ហើយ ព្រោះអីកាលពីយប់មិញ អញយល់សប្តឃើញខ្លួនអញរកការងារធ្វើមិនបានហើយត្រូវយមបាលនាំមកយកទៅឋាននរកទៀត គឺយកអញឱ្យទៅបង្រៀនអ្ហែងដែលអត់ចេះអត់យល់អំពីភាសានិងអក្សរសាស្ត្រជាតិខ្លួនឯង🎃😀😆😅។
ពេលទៅដល់ឋានរក យមបាលប្រាប់អញថា បើភាសានិងអក្សរខ្មែរគ្មានតម្លៃទេ តើចាំបាច់អីរាជរដ្ឋាភិបាលបង្កើតឱ្យមានក្រុមប្រឹក្សាជាតិភាសាខ្មែរធ្វើអី?
សំណូមពរមួយ
មនុស្សក្នុងលោកនេះ នរណាក៏ស្រឡាញ់ទឹកដី ស្រឡាញ់ប្រទេសជាតិរបស់ខ្លួនដែរ ហើយការស្រឡាញ់នោះមានហេតុផលផ្សេងៗគ្នា ខ្លះស្រឡាញ់ដោយចង់ឱ្យប្រទេសជាតិរីកចម្រើនពិតៗ ខ្លះទៀតស្រឡាញ់ដោយប្រយោជន៍។
កាលប៉ុន្មានថ្ងៃមុន ខ្ញុំមិនចាំថានៅថ្ងៃណាទេ។ ខ្ញុំឮគេនិយាយថា នរណាធ្វើអ្វីក៏ដោយ គឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឯងតែទាំងអស់ គឺមិនមែនដើម្បីប្រយោជន៍រួមទេ។ តើមនុស្សយើងសុទ្ធតែសារជាតិដូច្នេះតែទាំងអស់មែនឬ?
ផ្អែកតាមសង្គមវិទ្យា អ្នកដែលនិយាយ ឬលើកឡើងមកបែបនេះ គឺជាមនុស្សនោះរស់នៅក្នុងសង្គមដែលមើលឃើញតែរូបភាពបុគ្គលនិយមឬបុគ្គលបឺតឈាមក្រុម សង្គម រហូតឈានដល់ការបឺតឈាមជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ជាងនេះទៅទៀត ការបឺតឈាមនេះ ដំបូងកើតចេញពីបុគ្គលក្នុងក្រុម បន្ទាប់មកក្រុមក្នុងក្រុម ហើយបន្ទាប់មកទៀត គឺបុគ្គលក្នុងសង្គម និងក្រុមក្នុងសង្គម។ ក្រុមចុងក្រោយនេះ ពួកគេមានបទដ្ឋានរួមគ្នា ហើយពួកគេខិតខំការពារឧត្តមគតិ ផលប្រយោជន៍ និងតម្លៃរបស់ក្រុមពួកគេ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើប្រយោជន៍ក្រុមត្រូវបាត់បង់ មានន័យថា ប្រយោជន៍ផ្ទាល់ខ្លួនក៏បាត់បងដែរ។ ប៉ុន្តែបុគ្គលប្រភេទនេះ ពេលខ្លះសុខចិត្តធ្វើខ្លួនជាដង្កូវនៅក្នុងសាច់ ដើម្បីបានភាគលាភពីក្រុមដទៃ។
បើយើងពិតជាស្រឡាញ់ជាតិសាសន៍យើងមែន ចូរឈប់ធ្វើខ្លួនជាឈ្លើងពួនសម្ងំបឺតជញ្ជក់ឈាមជាតិទៀតទៅ ជាពិសេសឈប់ធ្វើខ្លួនជាមាន់ជល់ដែលជល់តែជាតិសាសន៍ឯងទៀតទៅ តើបានទេ?
កាលប៉ុន្មានថ្ងៃមុន ខ្ញុំមិនចាំថានៅថ្ងៃណាទេ។ ខ្ញុំឮគេនិយាយថា នរណាធ្វើអ្វីក៏ដោយ គឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឯងតែទាំងអស់ គឺមិនមែនដើម្បីប្រយោជន៍រួមទេ។ តើមនុស្សយើងសុទ្ធតែសារជាតិដូច្នេះតែទាំងអស់មែនឬ?
ផ្អែកតាមសង្គមវិទ្យា អ្នកដែលនិយាយ ឬលើកឡើងមកបែបនេះ គឺជាមនុស្សនោះរស់នៅក្នុងសង្គមដែលមើលឃើញតែរូបភាពបុគ្គលនិយមឬបុគ្គលបឺតឈាមក្រុម សង្គម រហូតឈានដល់ការបឺតឈាមជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ជាងនេះទៅទៀត ការបឺតឈាមនេះ ដំបូងកើតចេញពីបុគ្គលក្នុងក្រុម បន្ទាប់មកក្រុមក្នុងក្រុម ហើយបន្ទាប់មកទៀត គឺបុគ្គលក្នុងសង្គម និងក្រុមក្នុងសង្គម។ ក្រុមចុងក្រោយនេះ ពួកគេមានបទដ្ឋានរួមគ្នា ហើយពួកគេខិតខំការពារឧត្តមគតិ ផលប្រយោជន៍ និងតម្លៃរបស់ក្រុមពួកគេ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើប្រយោជន៍ក្រុមត្រូវបាត់បង់ មានន័យថា ប្រយោជន៍ផ្ទាល់ខ្លួនក៏បាត់បងដែរ។ ប៉ុន្តែបុគ្គលប្រភេទនេះ ពេលខ្លះសុខចិត្តធ្វើខ្លួនជាដង្កូវនៅក្នុងសាច់ ដើម្បីបានភាគលាភពីក្រុមដទៃ។
បើយើងពិតជាស្រឡាញ់ជាតិសាសន៍យើងមែន ចូរឈប់ធ្វើខ្លួនជាឈ្លើងពួនសម្ងំបឺតជញ្ជក់ឈាមជាតិទៀតទៅ ជាពិសេសឈប់ធ្វើខ្លួនជាមាន់ជល់ដែលជល់តែជាតិសាសន៍ឯងទៀតទៅ តើបានទេ?
ព្រះរាជបណ្ដាំរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះបាទ_នរោត្តម_សីហនុ
អតីតព្រះមហាក្សត្រ សម្ដេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលទិវង្គតអស់រយៈពេល៧ឆ្នាំហើយ។
កាលព្រះអង្គគង់នៅមានព្រះជន្ម ព្រះអង្គមានព្រះរាជបណ្ដាំមួយចំនួន ក្នុងនោះគឺសុំឱ្យខ្មែរទាំងអស់ចេះសាមគ្គីគ្នា រួបរួមកសាងជាតិជាធ្លុងមួយ ជៀសឱ្យផុតពីការបែកបាក់គ្នា។ ប៉ុន្តែព្រះរាជបណ្ដាំនេះត្រូវបានសាធារណជនមើលឃើញថា ហាក់មិនមានអ្នកនយោបាយមានឆន្ទៈពិតប្រាកដ ឬយកចិត្តទុកដាក់អនុវត្តតាមនោះទេ។
ខ្មែរយើងខ្លាំង ខ្មែរយើងរឹងមាំ គឺនៅពេលខ្មែរយើងសាមគ្គី និងមានសីលធម៌ក្នុងខ្លួនច្បាស់លាស់។ ដូចចម្រៀងប្រជាប្រិយខ្មែរយើងបានច្រៀងថា ពេលមួយសត្រូវប្រទូស្ដរ៉ាយ ខ្មែរគ្រប់កាយក្រោកស្វាគមន៍សាមគ្គី សឹកសង្គ្រាមឈាមដាបធរណី ដើម្បីជីវីនិងប្រទេសជាតិយើង។
សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ គឺជាអត្ថន័យពិតរបស់ខ្មែរ តែឥឡូវភាពរឹងមាំ ភាពខ្លាំង ភាពសាមគ្គីរបស់ខ្មែរយើងទៅណាបាត់ហើយ។
កាលព្រះអង្គគង់នៅមានព្រះជន្ម ព្រះអង្គមានព្រះរាជបណ្ដាំមួយចំនួន ក្នុងនោះគឺសុំឱ្យខ្មែរទាំងអស់ចេះសាមគ្គីគ្នា រួបរួមកសាងជាតិជាធ្លុងមួយ ជៀសឱ្យផុតពីការបែកបាក់គ្នា។ ប៉ុន្តែព្រះរាជបណ្ដាំនេះត្រូវបានសាធារណជនមើលឃើញថា ហាក់មិនមានអ្នកនយោបាយមានឆន្ទៈពិតប្រាកដ ឬយកចិត្តទុកដាក់អនុវត្តតាមនោះទេ។
ខ្មែរយើងខ្លាំង ខ្មែរយើងរឹងមាំ គឺនៅពេលខ្មែរយើងសាមគ្គី និងមានសីលធម៌ក្នុងខ្លួនច្បាស់លាស់។ ដូចចម្រៀងប្រជាប្រិយខ្មែរយើងបានច្រៀងថា ពេលមួយសត្រូវប្រទូស្ដរ៉ាយ ខ្មែរគ្រប់កាយក្រោកស្វាគមន៍សាមគ្គី សឹកសង្គ្រាមឈាមដាបធរណី ដើម្បីជីវីនិងប្រទេសជាតិយើង។
សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ គឺជាអត្ថន័យពិតរបស់ខ្មែរ តែឥឡូវភាពរឹងមាំ ភាពខ្លាំង ភាពសាមគ្គីរបស់ខ្មែរយើងទៅណាបាត់ហើយ។
រៀន រៀន រៀន..!!!
រៀនឈររៀនដើររៀនរត់រៀនញ៉ាំ
រៀនរិះរៀនថាំរៀនសោករៀនស្ដាយ
រៀនលីរៀនសែងរៀនដោះរៀនស្រាយ
រៀនត្រួសរៀនត្រាយរៀនប្រឹងរៀនប្រែង។
រៀនលើករៀនដាក់រៀនកោតរៀនក្រែង
រៀនចាត់រៀនចែងរៀនស្នាលរៀនស្និទ្ធ
រៀនរាប់រៀនអានរៀននែបរៀននិត្យ
រៀនប្រៀងរៀនប្រិតរៀនតរៀនស៊ូ។
រៀនអៀនរៀនខ្មាសរៀនគិតរៀនគូរ
រៀនកិច្ចរៀនព្យូហ៍រៀនស្មោះរៀនស័គ្រ
រៀនផ្ចិតរៀនផ្ចង់រៀនទុករៀនដាក់
រៀនឆ្លៀតរៀនឆ្លាក់រៀនកែរៀនច្នៃ។
ដោយ ឌីខាំ ញ៉ាញ់ ១៦ តុលា ២០១៨
ស្រះស្រង់ទីរលឹក
ស្រះស្រង់ដែលធ្លាប់ជាប់ជំពាក់
ប្រៀបដូចជាធ្នាក់ទាក់ចិត្តនឹក
គ្រាមុនហួតហែងសែនរលឹក
ព្រួយភ័យពន្លឹកដួងព្រលឹង។
បារម្ភស្រះខ្លាចគេបោះបង់
ទុកឱ្យក្រញង់ឱ្យស្ងាត់ឈឹង
គ្រានេះបែរប្រែមានទីពឹង
ស្រះស្រង់រំពឹងទឹកជាថ្មី។
២០១៩.១០.២៧
កត្តាដែលនាំឱ្យក្រ គេមើលងាយ ជិះជាន់ ជាដរាប
មនុស្សរស់នៅក្នុងសង្គម.
ខ្វះការអប់រំអវិជ្ជា
មិនខ្នះខ្នែងស្វះស្វែងការងារ.
ជីវិតខ្ជីខ្ជាចង់ធូរស្រាល។
បងប្អូនរួមផ្ទៃម៉ែតែមួយ.
ក្នុងគ្រាទុក្ខព្រួយមិនឈឺឆ្អាល
ប្រកាន់ខ្ជាប់ទម្លាប់ខុសកាល.
សក់អ្នកណាក្បាលអ្នកនោះស្រាយ។
អ្នកខ្លះត្រូវដោះបំណល់គេ.
មិនមានទេកេរទាំងឡាយ
មានតែបំណល់លស់ជាប់កាយ.
បន្តពីកម្ដាយឬឪពុក។
ខ្លះមិនខ្វល់ខ្វាយពីជីវិត.
ស៊ីចាយមិនគិតរកដាក់ទុក
បានស៊ី បានចាយ គ្មានទំនុក.
តទៅថ្ងៃមុខជាយ៉ាងណា។
ខ្លះមានជំងឺឈឺជាប់កាយ.
ទុក្ខឥតរសាយស្ទើរមរណា
រំខានកូនចៅថែរក្សា.
រកទៅធ្វើការណាមិនបាន។
ខ្លះរស់ក្នុងសង្គមអាប់អួ.
ជីវិតហ្មងមួជ្រួលពេញប្រាណ
គិតល្បែងផឹកស៊ីលេងកម្សាន្ត.
សង្គមឥតស្រាន្តល្បែស្រីស្រា។
ទាំងនេះគ្រាន់តែជាសម្ដី.
ផ្ញើជូនប្រុសស្រីគិតពិចារ
នូវហេតុនាំឱ្យក្រកាយា.
ម៉េងលីឧកញ៉ាថាដូច្នេះ៕
ដោយ តន វិបុល ៣១ តុលា ២០១៩
ទុក្ខទារុណបញ្ញើក្អែក
នរណាខ្លះច្បាស់ពីតម្លៃ
រុក្ខក្រាស់ក្រៃដុះធម្មតា
ខុសប្លែកតែខ្ញុំគេមុសា
តិះដៀលរុក្ខាឥតល្ហែល្ហើយ។
ខ្ញុំជារុក្ខាបញ្ញើក្អែក
មិនហ៊ានប្រកែកគៃជាតិឡើយ
កំណើតមានទោសរួចទៅហើយ
ទុក្ខនេះគ្មានស្បើយរឹតរួមកាយ។
មានរួចហើយសារជាតិអប្រិយ
ហេតុម្ដេចប្រុសស្រីញាតិទាំងឡាយ
លាបពណ៌ទុក្ខសោកក្ដៅក្រហាយ
ពីលើរូបកាយខ្ញុំថែមទៀត។
តន វិបុល ៨ វិច្ឆិកា ២០១៩
ពាក្យអប់រំកូនតាក្របីយាយគី
កុំទាន់ជឿត្រចៀកដែលគ្រាន់តែបានស្ដាប់ឮ
កុំជឿភ្នែកដែលគ្រាន់តែបានមើលឃើញ
សូមជឿលើការពិចារណាដែលមានហេតុផលត្រឹមត្រូវ
កុំជឿភ្នែកដែលគ្រាន់តែបានមើលឃើញ
សូមជឿលើការពិចារណាដែលមានហេតុផលត្រឹមត្រូវ
បរិយាយអតីតមិត្តវិទ្យាល័យ
អាឡោះអាល័យ. មិត្តវិទ្យាល័យ
ថ្ងៃដែលបែកគ្នា. ឃ្លាតឃ្លារូបកាយ
ព្រាត់ឆ្ងាយវេលា. ចិន្ដានឹកនា
អស់គ្រាចងចាំ។
ប្រាយប្រាប់វេលា. ថ្ងៃដែលបែកគ្នា
អស់ជាច្រើនឆ្នាំ. ខ្លះចេញរកស៊ី
អាជីវកម្ម. ខ្លះទៀតធ្វើឆ្មាំ
ធ្វើគ្រូធ្វើស្មៀន។
ខ្លះធ្វើពលករ. ខ្លះកសិករ
កម្មករទាហាន. ខ្លះធ្វើទេព្យរោគ
រក្សាគិលាន. ខ្លះទៀតដល់ហ៊ាន
ធ្វើការស្រុកគេ។
នេះគឺរឿងពិត. រឿងបណ្ដាមិត្ត
កើតកើនលើសទ្វេ. ព្រោះតែជីវិត
ចិត្តគិតរិះរេ. ឆ្លៀតពេលទំនេរ
ជុំជួបកល្យាណ។
១៣ វិច្ឆិកា ២០១៩
ត្រឹមតួល្ខោនអាយ៉ងដូចបង
មេឃខ្មៅងងឹត. ប្រៀបដូចជីវិត
ធ្មេចចោលលោកា. បងរលត់ទៅ
អូននៅសង្ខា. ឃុំគ្រងបុត្រា
ជំនួសបងផង។
មានរូបមានទុក្ខ. កាលរស់ជាប់គុក.
គេរុកចាប់ចង. ចោទបងថាខ្មាំង.
ប្រឆាំងក្រោយខ្នង. ដូចតួអាយ៉ង
បងអ្នកសម្ដែង។
តួអង្គឡប់ឡែ. ហួងហែងហួរហែ.
ហែកតែជាតិឯង. ម្តងបងតួយក្ស.
អារក្សកោតក្រែង. ម្ដងត្រូវកំប្លែង
ល្បែងគេញាក់លេង។
សម្រែកពីក្នុង. ស្រមោលប្លុងៗ.
ស្របតាមសំឡេង. តួយក្សមូរមី.
វក់វីតាមភ្លេង. បោករាស្រ្តចាស់ក្មេង
វង្វេងកណ្ដោច។
តួល្ខោនដូចបង. ស្រស់ស្រីនួនល្អង.
បងស្លាប់ជាខ្មោច. មិនទាន់អស់ចិត្ត.
ដាមដិតប្រយោជន៍. ស្លាប់ឈ្មោះអាសោច
ឆបោករាស្ត្រខ្លួន។
ធ្វើបច្ចុប្បន្នភាព កំណាព្យ «ខោអាវចាស់»
ខោអាវស្អាងស្អិតបិទបាំងកាយ
ល្អក់គន់ឆើតឆាយតាមបន្លាស់
គ្រប់គ្នាត្រូវការមិនអាចខ្វះ
ស្លៀកពាក់ប្ដូរផ្លាស់តាមចិន្តា។
កាលនៅថ្មីស្អាតមានតម្លៃ
កាត់ទិញតថ្លៃពីទីផ្សារ
ដ្បិតគេចាំបាច់ត្រូវប្រើការ
សង្គមមនុស្សាខ្វះពុំបាន។
គេស្លៀក គេពាក់ គេបោកអ៊ុត
ខោអាវទក់ពត់ខ្ទេចខ្ទីប្រាណ
ទោះឆ្នាំងអ៊ុតក្តៅហួសប្រមាណ
ក៏ស៊ូទ្រាំបានឲ្យប្រើប្រាស់។
មិនយូរខោអាវខកបំណង
ក្រោយចាស់ប្អូនបងប៉ងប្តូរផ្លាស់
គេចមុខចេញពីខោអាវចាស់
សល់តែបំណះម្ចាស់លាចិត្ត។
មិនដឹងកំហុស
បណ្ដាអ្នកជោគជ័យក្នុងជីវិតប្រាប់ឱ្យគ្រប់គ្នារៀនពីកំហុស ហើយមិនត្រូវបណ្ដោយឱ្យមានកំហុសសាជាថ្មី ឬត្រូវកែប្រែកំហុសនោះឱ្យទៅជាប្រយោជន៍ ប៉ុន្ដែអ្វីដែលសំខាន់ គឺមិនដឹងខ្លួនមានកំហុស ឬមើលមិនឃើញពីកំហុសខ្លួនឯង...
កុំទុកចិត្ត_ឬត្រូវទុកចិត្តមនុស្ស
ពិភពលោកចេះតែក្រឡាប់ចាក់ឥតឈប់ឈរ គឺមកពីមនុស្សមិនទុកចិត្តមនុស្ស។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ ដោយសារតែមនុស្សមិនទុកចិត្តមនុស្សហ្នឹងហើយ ដែលជាហេតុធ្វើឱ្យមានការកាប់សម្លាប់យ៉ាងព្រៃផ្សៃ សូម្បីទារកមិនដឹងអីក៏ត្រូវគេសម្លាប់ដែរ។
មួយទៀត គេសង្កេតឃើញអ្នកខ្លះបានទុកចិត្តគ្នាយ៉ាងសម្បើម សមណាតែផ្ដល់សេចក្ដីសុខ និងភាពរីកចម្រើន តែសេចក្ដីទុកចិត្តនោះបែរដាក់ទុក្ខទោសលើអ្នកនោះទៅវិញ។ នេះក៏ដោយសារដៃគូនៃភាគីម្ខាងទៀតយល់ថា ម្នាក់នោះមិនបានទុកចិត្តខ្លួនពិតប្រាកដ។
ខ្លះទៀតទុកចិត្តគ្នាទៅវិញទៅមកតែចំពោះមុខប៉ុណ្ណោះ តែនៅក្រោយខ្នងមានលាក់កាំបិតពូថៅរៀងៗខ្លួន ហើយប្រើល្បិចនោះដើម្បីផ្ដួលរលំដៃគូដែលទុកចិត្តតែនឹងមាត់នោះ។
កាលពីយប់មិញ មិនដឹងជាអារក្សអ្នកតាមកពីណាទេ បានមកពន្យល់សប្តថា ពេលខ្លះមនុស្ស ទោះស្មោះត្រង់យ៉ាណាក៏មិនត្រូវទុកចិត្តគេខ្លាំងពេកដែរ ព្រោះតាមទ្រឹស្ដីចិត្តវិទ្យា បានអះអាងថា ធម្មជាតិនៃចិត្តមនុស្ស គឺបត់បែនរាល់ថ្ងៃ ហើយមានចិត្តពីរបីប្រែក្លាយមិនទៀង។
ជារួមមក, ទោះចង់មិនចង់ មនុស្សនៅតែមិនអាចទុកចិត្តគ្នា។ មិនទុកចិត្ត ព្រោះតែផលប្រយោជន៍ ដោយមិនដឹងថា ប្រយោជន៍នោះគ្រាន់ជាសុបិនឬជានុយដើម្បីឱ្យមនុស្សដណ្ដើមគ្នាប៉ុណ្ណេះ តែការពិតជីវិតមនុស្ស សង្គមជាតិ រួមទាំងប្រយោជន៍នៃសុបិននោះត្រូវរលាយសាបសូន្យទៅជាមួយគ្នា។
មួយទៀត គេសង្កេតឃើញអ្នកខ្លះបានទុកចិត្តគ្នាយ៉ាងសម្បើម សមណាតែផ្ដល់សេចក្ដីសុខ និងភាពរីកចម្រើន តែសេចក្ដីទុកចិត្តនោះបែរដាក់ទុក្ខទោសលើអ្នកនោះទៅវិញ។ នេះក៏ដោយសារដៃគូនៃភាគីម្ខាងទៀតយល់ថា ម្នាក់នោះមិនបានទុកចិត្តខ្លួនពិតប្រាកដ។
ខ្លះទៀតទុកចិត្តគ្នាទៅវិញទៅមកតែចំពោះមុខប៉ុណ្ណោះ តែនៅក្រោយខ្នងមានលាក់កាំបិតពូថៅរៀងៗខ្លួន ហើយប្រើល្បិចនោះដើម្បីផ្ដួលរលំដៃគូដែលទុកចិត្តតែនឹងមាត់នោះ។
កាលពីយប់មិញ មិនដឹងជាអារក្សអ្នកតាមកពីណាទេ បានមកពន្យល់សប្តថា ពេលខ្លះមនុស្ស ទោះស្មោះត្រង់យ៉ាណាក៏មិនត្រូវទុកចិត្តគេខ្លាំងពេកដែរ ព្រោះតាមទ្រឹស្ដីចិត្តវិទ្យា បានអះអាងថា ធម្មជាតិនៃចិត្តមនុស្ស គឺបត់បែនរាល់ថ្ងៃ ហើយមានចិត្តពីរបីប្រែក្លាយមិនទៀង។
ជារួមមក, ទោះចង់មិនចង់ មនុស្សនៅតែមិនអាចទុកចិត្តគ្នា។ មិនទុកចិត្ត ព្រោះតែផលប្រយោជន៍ ដោយមិនដឹងថា ប្រយោជន៍នោះគ្រាន់ជាសុបិនឬជានុយដើម្បីឱ្យមនុស្សដណ្ដើមគ្នាប៉ុណ្ណេះ តែការពិតជីវិតមនុស្ស សង្គមជាតិ រួមទាំងប្រយោជន៍នៃសុបិននោះត្រូវរលាយសាបសូន្យទៅជាមួយគ្នា។
កាតព្វកិច្ចជីវិត
ភ្នំពេញទីក្រុង. អ្នកជាយអ្នកក្នុង
ព្រលឹមថ្ងៃរះ. ខ្នះខ្នែងម្នីម្នាស្ទុះស្ទារួតរះ. ស្រូតចេញពីផ្ទះ
ប្រកបកិច្ចការ។
ព្រលប់ថ្ងៃលិច. រស្មីហៀបធ្មេច
លាចាកលោកា. អ្នកជាយអ្នកក្នុង
ប្រៀបប្រុងចិន្ដា. រៀបចំកាយា
ទៅផ្ទះព្រលប់។
រាល់ថ្ងៃប៉ផ្អៀច. ពីព្រឹកដល់ល្ងាច
ប្រឹងមិនហ៊ានឈប់. ស្វះស្វែងមូលមីរ
ខ្លាចស៊ីមិនគ្រប់. ខ្លាចគេបញ្ឈប់
ឬប្រឹងព្រោះអ្វី?
ប្រឹងស្ទើរអស់ខ្យល់. ភ្លេចគិតខ្វាយខ្វល់
សុខភាពនោះអី. កាន់តែប្រែប្រួល
ស្ទើរដួលដេកដី. លុះដល់ថ្ងៃថ្មី
៥ ធ្នូ ២០១៩លៃប្រាក់ឱ្យពេទ្យ។
ហេតុ_៣_យ៉ាង_នាំឱ្យវិនាសទាន់ហន់បំផុត
ជនខ្លះខ្វះពិចារ ងប់នឹងស្រាអាយុខ្លី
ស្លាប់ទៅឈ្មោះអប្រិយ៍ លើលោកិយស្អុយហួសថ្លែង។
ជនខ្លះងប់នឹងស្រី អាប់រាសីអស់តំណែង
រងគ្រោះគ្រប់កន្លែង ព្រោះមិនក្រែងនឹងទ្វារមាស។
ជនខ្លះងប់នឹងល្បែង ផ្ទះសំបែងត្រូវវិនាស
លក់កេរមិនរអៀស នាំវិនាសដល់ញាតិមិត្ត។
ជនខ្លះងប់ទាំងបី ល្បែស្រាស្រីប្រឹងប្រព្រឹត្តិ
ហេតុខុសនៃជីវិត ទាន់ហន់ពិតក្នុងជាតិហ្នឹង។ដោយ ឌីខាំញ៉ាញ់ ២៥ កញ្ញា ២០១៩
រឿងឈើឆ្លាក់រូបព្រះពុទ្ធ
កាលគ្រាមួយ មានតាចាស់ម្នាក់ គាត់ជាគ្រូឱសថបុរាណដ៏មានចិត្តសប្បុរស និងជាជាងចម្លាក់ដ៏ល្បីល្បាញម្នាក់ នៅលើដែនដីសុវណ្ណភូមិយើង។ អ្នកស្រុកតែងតែស្ងើចសរសើរពីភាពប៉ិនប្រសប់នៃចម្លាក់របស់គាត់គ្រប់ៗគ្នា។ ថ្ងៃមួយ ខណៈរយាលដៃពីការងារបន្តិច តាចាស់បានធ្វើដំណើរឡើងភ្នំ ដើម្បីស្វែងរករុក្ខាផ្សេងៗមកផ្សំថ្នាំទុកសម្រាប់ព្យាបាលជំងឺឱ្យអ្នកស្រុក។ ពេលបានមកដល់ផ្លូវកោងក៏ប្រទះឃើញឈើដ៏ធំមួយ។ ឈើដើមនោះ មានអាយុកាលរាប់រយឆ្នាំហើយ វាមានទំហំធំជិតប៉ុនកង់រទេះ និងមានកម្ពស់ទាបមិនសមប្រកបដូចឈើដទៃសោះ។
ដំបូងឡើយតាចាស់មិនចាប់អារម្មណ៍ចំពោះដើមឈើនេះនោះទេ ពេលមកជិតដើមឈើនោះ គាត់ហាក់លើកជើងដើរទៅមុខពុំរួច។ តាឈរទ្រឹងសម្លឹងមើលចុះឡើងៗដោយពិចារណាថា «យី ! ឈើនេះ បើឆ្លាក់ចេញជារូបព្រះពុទ្ធប្រកនាគច្បាស់ណាស់... ប្រាកដជាគាប់ប្រសើរ។»
និយាយហើយ តាចាស់សាកល្បងកាប់ចាំងឆ្លាក់ឈើនោះ ដោយភ្លេចពីការទៅបោចថ្នាំ។ គាត់ព្យាយាមចាំងផង ដាប់ផង អស់វេលាជាច្រើនពេល នៅទីបំផុតឈើនោះក៏ឆ្លាក់ចេញជារូបព្រះប្រក់នាគមួយអង្គយ៉ាងធំ។
កន្លងផុតជាច្រើនថ្ងៃក្រោយមក អ្នកដំណើរបានចូលគោរពសំពះបួងសួងសុំសេចក្ដីសុខពីព្រះពុទ្ធប្រកនាគ នៅទីនោះ។ បន្មានថ្ងៃក្រោយមកទៀត មានមាណពម្នាក់បានឆ្លងកាត់តាមផ្លូវនោះដែរ ពេលគាត់បានឃើញព្រះពុទ្ធដ៏ធំបែបនេះ មាណពលាន់មាត់កោតសរសើរដល់ជាងចម្លាក់ដែលមានគំនិតឆ្លាក់ដើមឈើចេញជារូបព្រះ សម្រាប់ឱ្យមនុស្សទូទៅចូលបួងសួងសុំសេចក្ដីសុខ។
បន្ទាប់ពីពោលសរសើរហើយ មាណពយល់ថា «ពិតមែនឈើមួយដើមនេះឆ្លាក់ចេញជារូបព្រះពុទ្ធ តែមិនទាន់ពេញចិត្តយើងនៅឡើយ។ ប្រសិនបើខាត់លាបថ្នាំឱ្យរលោងនោះ រូបនេះប្រាកដជាអាចរក្សាគង់យូរអង្វែង។»
គិតហើយ មាណពក៏ចាប់ផ្ដើមសកម្មភាពរកម្រាក់ និងជ័រឈើមកលាបលនលើព្រះបដិមា។ ពីរបីថ្ងៃក្រោយមក ការងាររបស់មាណពបានបញ្ចប់ដោយជោគជ័យ។ រួចរាល់ មាណពក៏ចាកចេញពីទីនោះទៅ។ មិនយូរប៉ុន្មានមានអ្នកគង្វាលម្នាក់ បានទៅឃ្វាលគោនៅតាមផ្លូវនោះ ឃើញរូបព្រះពុទ្ធឆ្លាក់ចេញពីដើមឈើត្រូវកម្ដៅថ្ងៃផង ត្រូវភ្លៀងផង ដោយខ្លាចរូបចម្លាក់នោះឆាប់ពុកខូច ក៏មានគំនិតធ្វើរោងបាំងខ្យល់ បាំងភ្លៀង បាំងថ្ងៃឱ្យ។
ខណៈកំពុងតែធ្វើរោងស្រាប់តែមានក្សត្រមួយព្រះអង្គយាងមកក្រសាលព្រៃនេះដែរ។មកដល់ចំណុចនេះ ព្រះអង្គទតឃើញអ្នកគង្វាលធ្វើរោងញ៉ាប់ដៃញ៉ាប់ជើងដូច្នេះ ទ្រង់មានឈ្វេងគិតតែអង្គឯងថា ដើមឈើដ៏ធំដែលទ្រង់ប្រទះឃើញកាលពីប៉ុន្មានឆ្នាំមុន ឥឡូវត្រូវគេឆ្លាក់ជារូបព្រះពុទ្ធហើយ។ ព្រះអង្គមានបន្ទូលទៅកាន់អ្នកធ្វើរោងថា «ឯងពិតជាមានគំនិតមានកំណើតមែន...។» ពេលស្ដេចបន្ទូលចប់មួយរំពេចស្រាប់តែសេដ្ឋីម្នាក់ឈរក្បែរនោះបានទូលថ្វាយទ្រង់ភ្លាមដែរថា ទាំងនេះ គឺទូលព្រះបង្គំជាអ្នកផ្ដួចផ្ដើមគំនិតទាំងអស់។ ស្ដេចងាកព្រះភ័ក្ត្រទៅសេដ្ឋី ហើយបានកោតសរសើរសេដ្ឋីនៅចំពោះមុខមន្រ្តីជាច្រើនថា មានចក្ខុវិស័យវែងឆ្ងាយ... ហើយបានប្រទានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់សេដ្ឋី។ ចំណែកតាចាស់ មាណព និងបុរសគង្វាលដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើពិតប្រាកដពុំទទួលបានអ្វីពីព្រះមហាក្សត្រឡើយ៕
ដោយ តន វិបុល ថ្ងៃទី២៥ មិថុនា ២០១៩
អនិច្ចាស្រូវថោក_សំណោកអ្នកស្រែ
ស្រូវអង្ករខ្មែរថោកហួសថ្លែង
អ្នកស្រែចំបែងរែងខ្វាយខ្វល់
ខ្ចីប្រាក់គេបង្កើតភោគផល
សង្ឃឹមស្រូវផ្ដល់ដោះសង់គេ។
ពេលប្រមូលផលកល់ទឹកភ្នែក
អ្នកខ្លះទួញស្រែកមិនសមទេ
ហេតុម្ដេចក៏ស្រូវថោករឹតទ្វេ
ឈ្មួញយើងឈ្មួញគេបន្ថោកទិញ។
ឈ្មួញយកទៅលក់នៅអឺរ៉ុប
គេអរខិបខុបបានថ្លៃពេញ
អឺរ៉ុបសរសើរឥតទោរម្នេញ
អ្នកស្រែយើងវិញដេកកើតទុក្ខ។
គ្មានប្រាក់បង់សងធនាគារ
គ្រោះស្រូវកម្មពារហៀរជង្រុក
បើមិនព្រមលក់ឃាំងឃាទុក
ច្បាស់ណាស់គេលុករឹបអូសកេរ។
ដូចនេះទោះថោកមិនបានថ្លៃ
លក់យកកម្រៃទៅសង់គេ
ស្រូវមួយតៅមិនស្មើកាហ្វេ
ប្រេន (brand) របស់គេមួយកែវផង។
អនិច្ចាវាសនាអ្នកស្រែ
អ្នករស់មួយគែបានត្រឹមផ្សង
ឱ្យព្រះឥន្ទ្រជួយស្រាយចំណង
ផុតគ្រោះសៅហ្មងពីស្រូវថោក៕
ដោយ ឌីខាំញ៉ញ់ ១២ – ធ្នូ – ២០១៩
#សង្គម_នាង_នាង
ស្រីអើយស្រីប៉ោង ច្រមុះតក្តោង បង្កើនសម្រស់
ក្តោងនាងកំពៀច ឥតសម្រស់សោះ ឥឡូវឥតខ្ចោះ
ព្រោះបានក្តោងត។
ខុសពីស្រីម៉ៅ ស្បែកលាបប្រេងម្សៅ មិនដែលឃើញស
ថ្ងៃក្ដៅខ្មៅស្បែក ខ្មៅឡើងក្រមរ ប៉ះម្សៅកម្រ
សបានមួយក្ដាប់។
រឿងនាងទាំងពីរ ខិតខំសំភី សបញ្ជាក់ប្រាប់
ពីការស្រឡាញ់ តណ្ហាចំណាប់ ទៅតាមតម្រាប់
ឌីខាំញ៉ាញ់ ២២ តុលា ២០១៩សង្គមនាងនាង។
ត្នោតជូរ_កាហ្វេ
នឹកគ្រាកន្លង. ជួបជុំគ្នាម្ដង
ប្អូនបងមីងពូ. ស្វះស្វែងរកតៀម
មានត្រៀមត្នោតជូរ. ផឹកព្រោកយូរៗ
រអ៊ូរឹតទ្វេ។
ក្នុងគ្រាឥឡូវ ផ្លាស់ប្ដូររដូវ.
មិនដូចមុនទេ. ត្នោតជូរលែងស្និទ្ធ
ដ្បិតមានកាហ្វេ. ឱ្យតែទំនេរ
កាហ្វេជុំគ្នា។
ប្អូនបងមីងពូ. ស្វះស្វែងរកតៀម
មានត្រៀមត្នោតជូរ. ផឹកព្រោកយូរៗ
រអ៊ូរឹតទ្វេ។
ក្នុងគ្រាឥឡូវ ផ្លាស់ប្ដូររដូវ.
មិនដូចមុនទេ. ត្នោតជូរលែងស្និទ្ធ
ដ្បិតមានកាហ្វេ. ឱ្យតែទំនេរ
កាហ្វេជុំគ្នា។
ល្បិចចាស់មនុស្សថ្មី
ម្នាក់បង្ខំគេ. ម្នាក់ប្រឹងរិះរេ. ឱ្យគេស្ម័គ្រចិត្ត
ធ្វើការជួសខ្លួន. ប្រើក្បួនស្នេហ៍ស្និទ្ធ. រួចដកកាំបិត.
ចាក់ពីក្រោយខ្នង។
ល្បិចចាស់ជនថ្មី. ទោះថាក្មេងខ្ចី. លាក់ន័យប៉ន់ប៉ង.
ធ្វើល្អនឹងមុខ. ម៉ែពុកប្អូនបង. សន្ដានញាតិផង.
ចាក់ឥតដកដៃ។
ធ្វើការជួសខ្លួន. ប្រើក្បួនស្នេហ៍ស្និទ្ធ. រួចដកកាំបិត.
ចាក់ពីក្រោយខ្នង។
ល្បិចចាស់ជនថ្មី. ទោះថាក្មេងខ្ចី. លាក់ន័យប៉ន់ប៉ង.
ធ្វើល្អនឹងមុខ. ម៉ែពុកប្អូនបង. សន្ដានញាតិផង.
ចាក់ឥតដកដៃ។
ស្នេហ៍ដែលក្បត់
១. ផ្ទៃមេឃអួលអាប់ស្អុះស្អាប់ដួងចិត្ត
បេះដូងក្រៀមស្វិតដ្បិតព្រួញដុល្លារ
បាញ់បោះទម្លុះធ្លាយធ្លុះឱរា
ឆាបឆក់ស្នេហាខាបខារចិត្តម៉ុម។
២. រឿងភ្នំសន្ទុកកើតទុក្ខណាស់ខ្ញុំ
ពេលដែលរូបម៉ុមសុំផ្ដាច់បេះដូង
បងអ្នកចម្ការវាសនាប្រឹងឈោង
ផ្ដើមស្នេហ៍ដំបូងខាងត្បូងផ្ទះស្រី។
R. ឱពន្លកស្នេហ៍រៀមថែបមបី
រាល់ស្បៃរាត្រីប្ដីច្រៀងបំពេរ
សោះណារូបពៅវែកផ្លូវយកគេ
បេះដូងមាសមេភ្លេចអស់សន្យា។
៣. បំភ្លេចស្នេហ៍កម្មធ្លាប់ផ្ដាំវាសនា
អំណាចដុល្លារប្រហារចិត្តបង
រឿងយើងទាំងពីរវក់វីកន្លង
អូនភ្លេចចំណងគួចចងនិស្ស័យ។
បេះដូងក្រៀមស្វិតដ្បិតព្រួញដុល្លារ
បាញ់បោះទម្លុះធ្លាយធ្លុះឱរា
ឆាបឆក់ស្នេហាខាបខារចិត្តម៉ុម។
២. រឿងភ្នំសន្ទុកកើតទុក្ខណាស់ខ្ញុំ
ពេលដែលរូបម៉ុមសុំផ្ដាច់បេះដូង
បងអ្នកចម្ការវាសនាប្រឹងឈោង
ផ្ដើមស្នេហ៍ដំបូងខាងត្បូងផ្ទះស្រី។
R. ឱពន្លកស្នេហ៍រៀមថែបមបី
រាល់ស្បៃរាត្រីប្ដីច្រៀងបំពេរ
សោះណារូបពៅវែកផ្លូវយកគេ
បេះដូងមាសមេភ្លេចអស់សន្យា។
៣. បំភ្លេចស្នេហ៍កម្មធ្លាប់ផ្ដាំវាសនា
អំណាចដុល្លារប្រហារចិត្តបង
រឿងយើងទាំងពីរវក់វីកន្លង
អូនភ្លេចចំណងគួចចងនិស្ស័យ។
មិត្ត
មិត្តយើងមិត្តគេ. មិត្តខ្លះប៉ិនជេរ. កកេរហែកហួរ
គ្នាលើហ្វេសប៊ុក. ឱ្យស្រុកអាប់អួ. រឿងគួរមិនគួរ
គាស់កាយមកអស់។
ទោះពិតមិនពិត. ខ្លះចប់បណ្ឌិត. គំនិតសូន្យសោះ
ដូចក្មេងជើងកាង. ក្អេងក្អាងបាញ់បោះ. លេចកេរ្ដិ៍មកអស់.
សូន្យសោះអស់យស។
២០១៩០៨០១
គ្នាលើហ្វេសប៊ុក. ឱ្យស្រុកអាប់អួ. រឿងគួរមិនគួរ
គាស់កាយមកអស់។
ទោះពិតមិនពិត. ខ្លះចប់បណ្ឌិត. គំនិតសូន្យសោះ
ដូចក្មេងជើងកាង. ក្អេងក្អាងបាញ់បោះ. លេចកេរ្ដិ៍មកអស់.
សូន្យសោះអស់យស។
២០១៩០៨០១
ពូជមាន់ភូមិលិច
ចប់ហើយ! ចប់ហើយ! នៅមានទៀត
មើលទៅមារយាទមិនឃ្លាតឆ្ងាយ
មីនាងជើងល្អកាត់រកម្ដាយ
អាឈ្មោលមានខ្នាយកាត់រកឪ។
មីនាងអតប្រាកដរកឈ្មោល
អាប្រុសកញ្ជ្រោលកាងពេញផ្លូវ
ត្រុកៗចង់មេយ៉ាងត្រឹមត្រូវ
រងាវពេកកូវឫទ្ធិក្លៀវក្លា។
អាឈ្មោលពិតមានកម្លាំងខ្លាំង
គ្មានអ្នកតតាំងផងទេណា
បើមានពិតនៅលើលោកា
ស៊ូមរណាការពារមេ។
ហ្នឹងហើយពូជមាន់នៅភូមិលិច
គ្រាន់តែលេចប៉ិចមកខ្លាំងទ្វេ
ប្រយុទ្ធញាតិឯងឥតងាករេ
សូម្បីតែមេមិនលើកលែង។
មើលទៅមារយាទមិនឃ្លាតឆ្ងាយ
មីនាងជើងល្អកាត់រកម្ដាយ
អាឈ្មោលមានខ្នាយកាត់រកឪ។
មីនាងអតប្រាកដរកឈ្មោល
អាប្រុសកញ្ជ្រោលកាងពេញផ្លូវ
ត្រុកៗចង់មេយ៉ាងត្រឹមត្រូវ
រងាវពេកកូវឫទ្ធិក្លៀវក្លា។
អាឈ្មោលពិតមានកម្លាំងខ្លាំង
គ្មានអ្នកតតាំងផងទេណា
បើមានពិតនៅលើលោកា
ស៊ូមរណាការពារមេ។
ហ្នឹងហើយពូជមាន់នៅភូមិលិច
គ្រាន់តែលេចប៉ិចមកខ្លាំងទ្វេ
ប្រយុទ្ធញាតិឯងឥតងាករេ
សូម្បីតែមេមិនលើកលែង។
កំណាព្យ_ឧកញ៉ា_ចិត្តធម៌
ពិតជាមានភ័ព្វ. ជួបអ្នកមានទ្រព្យ. ល្អគាប់ចិន្ដា
ប្រាស្រ័យស្នាលស្និទ្ធ. ទឹកចិត្តជ្រះថ្លា. ម៉េងលី ឧកញ៉ា
គួរជាទីពឹង។
លោកសង់សាលា. ជូនកង់កុមារ. សង់ស្ពានឆ្លងស្ទឹង
កសាងផ្លូវថ្នល់. បានដល់ពំនឹង. អ្នកខ្សត់ពាក់ពឹង
អាស្រ័យយប់ថ្ងៃ។
ពីនេះក៏មាន. លោកធ្វើបុណ្យទាន. វាល់លានកម្រៃ
ជួយជនទីទ័ល. បានស្គាល់ផ្ទាល់ដៃ. ដោយឥតឆ្មើងឆ្មៃ
ជីវភាពធូរស្បើយ។
ឧកញ៉ាថ្លាថ្លែង. មិនមែនខ្លួនឯង. មានហូរហៀរឡើយ
ដោយសាររូបលោក. ធ្លាប់ឆ្លងកាត់ហើយ. ស្រេកឃ្លានគ្មានល្ហើយ
អាហារជីវិត។
មិនតែប៉ុណ្ណោះ. លោកតែងបណ្តុះ. ស្ម័គ្រស្មោះគំនិត
ឱ្យបានដឹងចេះ. តម្រិះគូរគិត. នេះជារឿងពិត
ឧកញ៉ា ចិត្តធម៌។
ប្រាស្រ័យស្នាលស្និទ្ធ. ទឹកចិត្តជ្រះថ្លា. ម៉េងលី ឧកញ៉ា
គួរជាទីពឹង។
លោកសង់សាលា. ជូនកង់កុមារ. សង់ស្ពានឆ្លងស្ទឹង
កសាងផ្លូវថ្នល់. បានដល់ពំនឹង. អ្នកខ្សត់ពាក់ពឹង
អាស្រ័យយប់ថ្ងៃ។
ពីនេះក៏មាន. លោកធ្វើបុណ្យទាន. វាល់លានកម្រៃ
ជួយជនទីទ័ល. បានស្គាល់ផ្ទាល់ដៃ. ដោយឥតឆ្មើងឆ្មៃ
ជីវភាពធូរស្បើយ។
ឧកញ៉ាថ្លាថ្លែង. មិនមែនខ្លួនឯង. មានហូរហៀរឡើយ
ដោយសាររូបលោក. ធ្លាប់ឆ្លងកាត់ហើយ. ស្រេកឃ្លានគ្មានល្ហើយ
អាហារជីវិត។
មិនតែប៉ុណ្ណោះ. លោកតែងបណ្តុះ. ស្ម័គ្រស្មោះគំនិត
ឱ្យបានដឹងចេះ. តម្រិះគូរគិត. នេះជារឿងពិត
ឧកញ៉ា ចិត្តធម៌។
សមមុខ
ម្ដេចបងបំភ្លេចក្រឡះចោល
សល់តែស្រមោលដែលអៀនខ្មាស
ហ៊ានក្បត់សន្យាលើក្រដាស
ពាក្យល្អល្អះច្បាស់អស់មានន័យ។
ឥឡូវនេះសមមុខមិនស្ទើរ
បងធំទំយើប្រឹងបំភ្លៃ
ត្រូវញាតិដៀលជេរគ្មានប្រណី
ព្រោះបងបំភ័យបំភ័ន្ដចិត្ត។
សល់តែស្រមោលដែលអៀនខ្មាស
ហ៊ានក្បត់សន្យាលើក្រដាស
ពាក្យល្អល្អះច្បាស់អស់មានន័យ។
ឥឡូវនេះសមមុខមិនស្ទើរ
បងធំទំយើប្រឹងបំភ្លៃ
ត្រូវញាតិដៀលជេរគ្មានប្រណី
ព្រោះបងបំភ័យបំភ័ន្ដចិត្ត។
អំណាចចិត្ត
លែងស្លន់ស្លោ លែងទាំងតក់ស្លុត
លែងចាញ់សម្លុតគេប្រមាថ
យកចិត្តអំណត់ ជាអំណាច
ឈប់លែងទាំងខ្លាចគេមើលងាយ។
បើចិត្តមិនមាំមិនក្លាហាន
ម្ល៉េះសមគេច្រានប្រាណទន់ជ្រាយ
ធ្លាក់ខ្លួនដូចខ្មោច ឬដូចព្រាយ
រស់នៅឡំលាយនឹងសត្វលោក។
១២០៨២០១៩ ម៉ោង៩និង៥៩យប់ ត្រៀមឡើងឡានក្រុងពីភ្នំពេញទៅសៀមរាប
លែងចាញ់សម្លុតគេប្រមាថ
យកចិត្តអំណត់ ជាអំណាច
ឈប់លែងទាំងខ្លាចគេមើលងាយ។
បើចិត្តមិនមាំមិនក្លាហាន
ម្ល៉េះសមគេច្រានប្រាណទន់ជ្រាយ
ធ្លាក់ខ្លួនដូចខ្មោច ឬដូចព្រាយ
រស់នៅឡំលាយនឹងសត្វលោក។
១២០៨២០១៩ ម៉ោង៩និង៥៩យប់ ត្រៀមឡើងឡានក្រុងពីភ្នំពេញទៅសៀមរាប
ខ្វះតម្រិះពុលសង្គម
តឹងក្ដឹះយោបល់ខ្វល់គំនិត
ធ្លាក់ខ្លួនងងឹតទាំងភ្នែកភ្លឺ
រឿងត្រឹមត្រូវម្ដេចធ្វើមិនឮ
ឥឡូវបែរឈឺខ្វះតម្រិះ។
គ្មានចំណេះពុលខួរក្បាល
កើតចិត្តហេលហាលក្បាលស្ទើរប្រេះ
អំពល់គេ ជួនគេបញ្ឆេះ
នាំរឿងឆាបឆេះពេញសង្គម។
ធ្លាក់ខ្លួនងងឹតទាំងភ្នែកភ្លឺ
រឿងត្រឹមត្រូវម្ដេចធ្វើមិនឮ
ឥឡូវបែរឈឺខ្វះតម្រិះ។
គ្មានចំណេះពុលខួរក្បាល
កើតចិត្តហេលហាលក្បាលស្ទើរប្រេះ
អំពល់គេ ជួនគេបញ្ឆេះ
នាំរឿងឆាបឆេះពេញសង្គម។
ស្រះស្រង់ ធ្លាប់ តែ ស្រស់ ស្អាត ប្រែ ជា គោក សោះ កក្រោះ ទាំង នៅ ក្នុង រដូវ ភ្លៀង
មិនធ្លាប់ មាន ទេ តាំងពី មុន មក ទើបតែ រយៈពេល បី បួន ឆ្នាំ ជាប់គ្នា នេះ ប៉ុណ្ណោះ ជាពិសេស មានតែ ឆ្នាំនេះ (២០១៩) ដែល ស្រះស្រង់លើ ទឹក ដី ខេត្ត សៀម រាប បាន គោក បែក ក្រហែង រីង ខះ គ្មាន ទឹក មួយ តំណក់ ទាំងនៅ ក្នុង រដូវវស្សា មើលទៅ គួរ ឱ្យ ស្រណោះ ។
ភ្ញៀវ ទេសចរ ដែល បាន មក ទស្សនា ស្រះស្រង់ បាន សម្តែង ការ ភ្ញាក់ផ្អើល នៅពេល ពួកគេ បានឃើញ ស្រះ ដែល ធ្លាប់តែ ហូរហៀរ ដោយ ទឹក និង មាន ទេសភាព ស្រស់ ស្អាត ឥឡូវ ស្រាប់តែ ប្រែជា គោក ហួតហែង ទាំង នៅក្នុង រដូវភ្លៀង។ ពួកគេ បាន សួរ ថា តើ ការ គោក នេះ បណ្តាល មក ពី ហេតុអ្វី ដោយសារ គ្រោះ រាំងស្ងួត ឬ ដោយ សារ អាជ្ញាធរ បង្ហូរទឹក ចេញ ?
តាម ប្រជាពលរដ្ឋ និង អ្នកលក់ ដូរ នៅ ទីនេះ និង អ្នក ដែល ចុះ នេសាទ នៅក្នុង ស្រះស្រង់ បាន រៀបរាប់ ឱ្យ ដឹង ថា បី បួន ឆ្នាំ មក ហើយ ដែល ស្រះស្រង់ ប្រែជា គោក ហួត ហែង ហើយ នៅក្នុង ឆ្នាំនេះ គោក ហួតហែង ជាង ឆ្នាំ ណាៗ ទាំងអស់ ។
អ្នកលក់ ដូរ នៅ តំបន់ នេះ ត្អូញត្អែរ ពី ចំណូល ប្រចាំថ្ងៃ របស់ ពួកគាត់ បន្ទាប់ពី ស្រះ បុរាណ មួយ នេះ ប្រែជា គោក គ្មាន ទឹក អស់ រយៈ ជាច្រើន ខែ មក ដោយសារ គ្មាន ភ្លៀង និង គ្មាន ប្រភព ទឹក ។
យោង តាម ឯកសារ ប្រវត្តិសាស្ត្រ ស្រះស្រង់ ពុំ មាន តួនាទី ជា អាងស្តុកទឹក សម្រាប់ ការងារ កសិកម្ម ទេ តែ ជា ស្រះ កម្សាន្ត របស់ ព្រះរាជា សម័យ បុរាណ និង មានកូន ប្រាសាទ តូច មួយ នៅ ចំ កណ្តាល ដែលគេ អាច ឃើញ កូន ប្រាសាទ នេះ តែ ក្នុង រដូវប្រាំង ដែល មាន ទឹករាក់ ខ្លាំង ប៉ុណ្ណោះ ។
តាម សៀវភៅ តំបន់ ទេសចរណ៍ នៃ ព្រះរាជាណាចក្រ កម្ពុជា បាន បញ្ជាក់ ថា ស្រះស្រង់ មាន បណ្តោយ៧៨០ម៉ែត្រ និង ទទឹង ៣៨០ ម៉ែត្រ ត្រូវ បាន ព្រះមហាក្សត្រ ខ្មែរ នា សម័យ អង្គរ ស្ថាបនា ឡើង នា ចុង សតវត្ស ទី១២ ដើម សតវត្ស ទី១៣ ។ ស្រះស្រង់ មាន ទឹកជា ប្រចាំ ទាំង រដូវប្រាំង និង រដូវវស្សា ដោយ ទទួល ទឹក ពី ទឹកភ្លៀង និង ទឹក ក្រោម ដី ដែល ជ្រាបចូល ពី បារាយណ៍ ខាងកើត ៕
ភ្ញៀវ ទេសចរ ដែល បាន មក ទស្សនា ស្រះស្រង់ បាន សម្តែង ការ ភ្ញាក់ផ្អើល នៅពេល ពួកគេ បានឃើញ ស្រះ ដែល ធ្លាប់តែ ហូរហៀរ ដោយ ទឹក និង មាន ទេសភាព ស្រស់ ស្អាត ឥឡូវ ស្រាប់តែ ប្រែជា គោក ហួតហែង ទាំង នៅក្នុង រដូវភ្លៀង។ ពួកគេ បាន សួរ ថា តើ ការ គោក នេះ បណ្តាល មក ពី ហេតុអ្វី ដោយសារ គ្រោះ រាំងស្ងួត ឬ ដោយ សារ អាជ្ញាធរ បង្ហូរទឹក ចេញ ?
តាម ប្រជាពលរដ្ឋ និង អ្នកលក់ ដូរ នៅ ទីនេះ និង អ្នក ដែល ចុះ នេសាទ នៅក្នុង ស្រះស្រង់ បាន រៀបរាប់ ឱ្យ ដឹង ថា បី បួន ឆ្នាំ មក ហើយ ដែល ស្រះស្រង់ ប្រែជា គោក ហួត ហែង ហើយ នៅក្នុង ឆ្នាំនេះ គោក ហួតហែង ជាង ឆ្នាំ ណាៗ ទាំងអស់ ។
អ្នកលក់ ដូរ នៅ តំបន់ នេះ ត្អូញត្អែរ ពី ចំណូល ប្រចាំថ្ងៃ របស់ ពួកគាត់ បន្ទាប់ពី ស្រះ បុរាណ មួយ នេះ ប្រែជា គោក គ្មាន ទឹក អស់ រយៈ ជាច្រើន ខែ មក ដោយសារ គ្មាន ភ្លៀង និង គ្មាន ប្រភព ទឹក ។
យោង តាម ឯកសារ ប្រវត្តិសាស្ត្រ ស្រះស្រង់ ពុំ មាន តួនាទី ជា អាងស្តុកទឹក សម្រាប់ ការងារ កសិកម្ម ទេ តែ ជា ស្រះ កម្សាន្ត របស់ ព្រះរាជា សម័យ បុរាណ និង មានកូន ប្រាសាទ តូច មួយ នៅ ចំ កណ្តាល ដែលគេ អាច ឃើញ កូន ប្រាសាទ នេះ តែ ក្នុង រដូវប្រាំង ដែល មាន ទឹករាក់ ខ្លាំង ប៉ុណ្ណោះ ។
តាម សៀវភៅ តំបន់ ទេសចរណ៍ នៃ ព្រះរាជាណាចក្រ កម្ពុជា បាន បញ្ជាក់ ថា ស្រះស្រង់ មាន បណ្តោយ៧៨០ម៉ែត្រ និង ទទឹង ៣៨០ ម៉ែត្រ ត្រូវ បាន ព្រះមហាក្សត្រ ខ្មែរ នា សម័យ អង្គរ ស្ថាបនា ឡើង នា ចុង សតវត្ស ទី១២ ដើម សតវត្ស ទី១៣ ។ ស្រះស្រង់ មាន ទឹកជា ប្រចាំ ទាំង រដូវប្រាំង និង រដូវវស្សា ដោយ ទទួល ទឹក ពី ទឹកភ្លៀង និង ទឹក ក្រោម ដី ដែល ជ្រាបចូល ពី បារាយណ៍ ខាងកើត ៕
មើលឃើញគ្រាប់ពេជ្រជាដុំថ្ម
គ្រាប់ពូជល្អៗ ប្រៀបដូចដុំថ្ម ត្រូវអ្នកបង់បោះ
ខ្ទាតចូលដីគេ គេរើសបណ្ដុះ ឥឡូវវាដុះ
កើតកើនភោគផល។
ពេលគ្រាប់ពូជក្លាយ ជាពេជ្រឆើតឆាយ ផ្ដើមជ្រួលច្របល់
ខ្លះតោងស៊ីពែ ខ្លះអួតសល់វ៉ល់ ភ្លេចគិតនឹកដល់
ពូជឯងនៅគេ។
សមមុខមិនស្ទើរ ធ្វើក្បាលងីងើ ភ្លើឥតរិះរេ
ពេលនេះវាក្លាយ ជារបស់គេ ទោះចំតិតជេរ
បានត្រឹមគេស្អប់៕
នៅតៀម ៣០ សីហា ២០១៩
ខ្ទាតចូលដីគេ គេរើសបណ្ដុះ ឥឡូវវាដុះ
កើតកើនភោគផល។
ពេលគ្រាប់ពូជក្លាយ ជាពេជ្រឆើតឆាយ ផ្ដើមជ្រួលច្របល់
ខ្លះតោងស៊ីពែ ខ្លះអួតសល់វ៉ល់ ភ្លេចគិតនឹកដល់
ពូជឯងនៅគេ។
សមមុខមិនស្ទើរ ធ្វើក្បាលងីងើ ភ្លើឥតរិះរេ
ពេលនេះវាក្លាយ ជារបស់គេ ទោះចំតិតជេរ
បានត្រឹមគេស្អប់៕
នៅតៀម ៣០ សីហា ២០១៩
នរណា ជាជនអវិជ្ជា?
កាលណាភ្លើងឆេះព្រៃហើយ ហើយវារឹងរឹតតែឆេះឆាបរីករាលដាលនូវដើមឈើរុក្ខជាតិដែលនៅចំពោះមុខវាជាដរាប ប្រសិន បើគ្មាននរណាម្នាក់ឈឺឆ្អាលទៅពន្លត់វាទេនោះ វានឹងឆេះរហូតដល់វារលត់ទៅវិញដោយខ្លួនឯង។
ខុសពីភ្លើងឆេះព្រៃ ភ្លើងច្រណែន ភ្លើងប្រចណ្ឌ ភ្លើងកំហឹង ភ្លើងគំនុំ ភ្លើងខឹងស្អប់ ភ្លើងពេបជ្រាយគេ និងភ្លើងផ្សេងៗទៀត បើឆេះនៅក្នុងចិត្តបុគ្គលណាម្នាក់ហើយ វាមិនងាយរលត់ទៅវិញដោយឯកឯងទេ ហើយវាកាន់តែឆេះសន្ធោសន្ធៅថែមទៀត នៅពេលដែលបុគ្គលនោះមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបានប្រសើរ។
ភ្លើងប្រភេទហ្នឹង ព្រះពុទ្ធត្រាស់សម្ដែងថា បណ្ដាលមកពីអវិជ្ជា។ ដូច្នេះមិនថាជានាយករដ្ឋមន្ត្រី ប្រធានាធិបតី បណ្ឌិត សេដ្ឋី ឧកញ៉ា ឬជាអ្វីក៏ដោយ ឱ្យតែមានភ្លើងទាំងហ្នឹងនៅក្នុងចិត្ត គឺជាប្រភេទជនអវិជ្ជាហើយ។
មារយាទឆ្កែ
ឈ្លើងក្នុងយល់សប្ដ
ចិត្តរន្ធត់ទ្រមទ្រុឌដំណេក. សុបិនឃើញមេឃខ្មៅឯជើង
ធ្លាក់ភ្លៀងលង់លិចតែស្រុកយើង. ទឹកជន់នាំឈ្លើងមកវាយលុក។
ទាំងតូចទាំងធំផ្ដុំរវាម. បឺតជញ្ជក់ឈាមទាមសព្វមុខ
គោក្របី វាឆីមិនទុក. ពោះប៉ោងទ្រលុកដូចដំរី។
វាជញ្ជក់ឈាមដូចបីសាច. ជនណាមិនខ្លាចមិនភិតភ័យ
បើវាបឺតឈាមគ្មានប្រណី. ខ្សោះឈាមប្រុសស្រីស្លាប់មិនខាន។
ក្នុងចិត្តភិតភ័យខ្លាំងពន់ពេក. ស្ទុះពីដំណេកញាប់ញ័រប្រាណ
មិនគួរខ្លបខ្លាចសត្វតិរច្ឆាន. រឿងរ៉ាវហួសស្មានឆ្អែតដំណេក។
ក្មេងស្ទាវ
ក្រុមស្ទាវវ័យក្មេង. បានត្រឹមតែលេង. វង្វេងចិត្តស្កក.
ជួនប្រឹងគ្រហឹម. ញញឹមឡាយឡក. ដូចឆៃយ៉ាំឡក.
ស្ទើរពុលខួរក្បាល។
សង្ឃឹមខ្លាំងពេក. រំពឹងថាមេឃ. ចិត្តមិនស្រើបស្រាល.
បានត្រឹមជ្រើមជ្រួល. ចិត្តអួលហេលហាល. តឹងក្ដឹះខួរក្បាល.
ផឹកស្រាចំបែង។
នេះហើយក្រុមស្ទាវ. គេមិនទាន់គ្រាវ. ភ្លក់ឱ្យគ្រប់ល្បែង.
ស្រីញីអូនបង. ភ្លេចផ្ទះសំបែង. ប្រៀបបាននឹងផ្សែង.
នៅលើវេហា។
#នាងអត់ដឹងអី
#រមាស់ដៃ
រដូវប្រឡង
រដូវប្រឡង សិស្សខ្លះបុណ្យផ្សង ប៉ងតែមួយជាប់
សិស្សខ្លះខំប្រឹង រៀនសឹងតែងាប់ ពាក្យចេះគឺជាប់
ទើសគាប់ចិន្តា។
បើសិនមានភ័ព្វ បានប្រឡងជាប់ សូកប៉ាន់ធ្វើការ
ចង់ធ្វើមន្ត្រី បម្រើរាជការ ស្វែងរកដុល្លារ
កន្លែងណាខ្លាញ់។
នេះជាទម្លាប់ កូនខ្មែររៀបរាប់ លេងសើចក្នក់ក្នាញ់
បើបានរាជការ ធ្វើការចម្រាញ់ ទម្លាប់នឹងចាញ់
សំណាញ់ផ្លូវច្បាប់។
ឌីខាំញ៉ាញ់ ៨ កក្កដា ២០១៩
រឿង ល្បែងផឹកស៊ី
កាលពីព្រេងនាយ មានបុរសម្នាក់ ជាសាស្រ្តាចារ្យបង្រៀន ផ្នែកទស្សនវិជ្ជា តែគាត់មានលុយច្រើនដូចសេដ្ឋីដែរ។ សម័យថ្ងៃមួយ លោកសាស្រ្តាចារ្យម្នាក់នេះ ព្រមទាំងសិស្សកំហូចប៉ុន្មាននាក់ បានផឹកស្រាលេងយ៉ាងសប្បាយ ហាក់ភ្លេចថា មានឋានៈជាគ្រូ និងសិស្ស។
ព្រឹទ្ធាចារ្យម្នាក់ ដែលរស់នៅក្បែរនេះ កាលបើបានឃើញគេផឹកស្រា និយាយដោយប្រើសម្តី និងអាកប្បកិរិយា គ្រូស្មើនឹងសិស្សបែបនេះ អត់ទ្រាំនឹងកំហុសឆ្គងរវាងសិស្សកំហូច និងគ្រូទាំងនោះមិនបាន ក៏មានប្រសាសន៍ថា ពួកឯងត្រូវដឹង ការផឹកស៊ីមានបីថ្នាក់ ទី១ ផឹកនាំឱ្យឆ្ងាញ់ ទី២ ផឹកនាំឱ្យស្រវឹង ទី៣ ផឹកនាំឱ្យកាច និយាយលែងដឹងខុសត្រូវ លែងស្គាល់តូច ស្គាល់ធំ។
ទោះព្រឹទ្ធាចារ្យមានប្រសាសន៍យ៉ាងណា ក៏គ្រូ និងសិស្សទាំងនោះ មិនអើពើនឹងសម្ដីទូន្មាននេះដែរ ផ្ទុយទៅវិញ ពួកគេគិតតែនាំគ្នាផឹក។ ចំណែកឯសាស្រ្តាចារ្យទស្សនវិជ្ជាផឹកទាល់តែស្រវឹងវង្វេងស្មារតី ហើយបានអួតប្រាប់សិស្សខ្លួនថា ស្អែកនេះ គាត់ប្រាកដជាផឹកទឹកសមុទ្រទាំងអស់បាន។ ពួកសិស្សខិលខូចពេលបានឮដូច្នេះ ក៏ផ្ទុះសំណើចបែបចម្អកព្រមគ្នាឡើង។ សាស្រ្ដាចារ្យនិយាយទៀតថា ទេពួកឯងកុំសើច! អញនិយាយមែន អញហ៊ានផ្ទាល់ដាក់ផ្ទះរបស់អញ។ នៅថ្ងៃស្អែក អញប្រាកដជាផឹកទឹកសមុទ្រទាំងអស់បាន។ ដើម្បីឱ្យសិស្សជឿចិត្ត សាស្ដ្រាចារ្យបានដោះចិញ្ជៀន ព្រមទាំងធ្វើកិច្ចសន្យាផ្ដិតមេដៃឱ្យសិស្សរបស់ខ្លួន។
លុះព្រឹកឡើង ស្វាងពីស្រវឹង ស្រាប់តែភ្ញាក់ក្រញាង ព្រោះបាត់ចិញ្ជៀន ជាទីស្រឡាញ់របស់ខ្លួនពីម្រាមដៃ។ ភ្លាមនោះ លោកសាស្ដ្រាចារ្យបានម្នីម្នាទៅរកមើលកន្លែងផឹកស៊ី ក្រែងឃើញវិញ។ ពេលទៅដល់ ក៏ឃើញមែន គឺឃើញព្រឹទ្ធាចារ្យទូន្មានកាលពីយប់មិញ។ ពេលនោះ ព្រឹទ្ធាចារ្យបានពោលទៅសាស្រ្តាចារ្យដ៏មានទ្រព្យថា មិនបាច់ខំរកវាទេ ចិញ្ជៀនហ្នឹង ព្រមទាំងផ្ទះរបស់ឯងអន្តរាយហើយ ព្រោះឯងបានភ្នាល់នឹងគេ កាលពីយប់មិញថា នឹងផឹកទឹកសមុទ្រឱ្យអស់ ឱ្យរីងបាន។ បើថ្ងៃនេះ ឯងផឹកទឹកសមុទ្រទាំងអស់មិនបានទេ ផ្ទះនិងចិញ្ជៀនរបស់ឯងលែងជាកម្មសិទ្ធរបស់ឯងទៀតហើយ។ និយាយហើយ ព្រឹទ្ធាចារ្យ ក៏ធ្វើដំណើរចេញពីទីនោះទៅ។ ចំណែកលោកសាស្រ្ដាចារ្យពុំបានដឹងថា ពីយប់មិញ ខ្លួនគាត់បានធ្វើអ្វីខ្លះទេ ហើយគាត់បានអង្គុយគ្រវីក្បាល ហួសចិត្តនឹងទង្វើរបស់ខ្លួនតែម្នាក់ឯង...
២០
មិថុនា ២០១៩
«ជនពិការ» រឿងខ្លីបែបអប់រំ
កាលដើមឡើយ មានបុរសម្នាក់ជាទាហានជើងចាស់ ដែលនៅតែក្នុងបន្ទាយ។ ថ្ងៃមួយមេបញ្ជាការបានបញ្ជូនគាត់ និងទាហានឯទៀត ទៅកាន់សមរភូមិជាយដែន ដែលមានជម្លោះ ដើម្បីការពារទឹកដី។
ក្រោយពេលទៅដល់ជាងមួយសប្តាហ៍ គាត់បានជាន់មីន ដែលសត្រូវបង្កប់តាមបន្ទាត់ព្រំដែន បណ្តាលឱ្យរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ នៅទីបំផុតគាត់បានបាត់បង់ជើងទាំងសងខាង។ ក្រោយពីដឹងខ្លួន ពីការចាក់ថ្នាំសណ្តំ គាត់បាននិយាយតិចៗទាំងអស់សង្ឃឹមក្នុងជីវិតថា «ការបាត់បង់អវយៈដ៏សំខាន់នេះ គឺជាការបាត់បង់សេរីភាពមួយដ៏ធំ ហើយអ្វីដែលរឹតតែសំខាន់ជាងនេះនោះ គឺបានបន្ថែមទុក្ខលំបាកមួយកម្រិតទៀតដល់គ្រួសារ»។
អ្នកជំងឺម្នាក់ដេកសម្រាកព្យាបាលលើគ្រែក្បែរបង្អួច ពេលឮសម្ដីទាហានដូចនេះគាត់បាន ពិពណ៌នាពីទិដ្ឋភាពនៅក្រៅបង្គួចដោយពោលឡើងថា «នៅក្រៅបង្អួចមានដើររុក្ខជាតិខៀវស្រងាត់ ទាបខ្ពស់ តូចធំដ៏ស្រស់ផូរផង់។ បក្សាបក្សីទាំងឡាយហើរទាំងហ្វូងៗ មកពីឆ្ងាយ មកជ្រកតាមដើមឈើទាំងនោះ។ ស្រមោល ភ្នំពេលថ្ងៃរៀបលិច បង្ហាញពីរស្មីទិនករពណ៌សុវណ្ណ។ គិតទៅអ្វីទាំងអស់នេះពិតជាជួយបានលម្អភពផែនដីយ៉ាងស្រស់ស្អាត»។
ការពិពណ៌នានេះបានធ្វើឱ្យបុរសទាហានជើងចាស់ ស្លុងអារម្មណ៍ ដោយការចង់ឃើញពីទិដ្ឋភាពនោះជាខ្លាំង។ គាត់ចង់ដឹងថា ទិដ្ឋភាពនោះ មានភាពស្រស់ស្អាតប៉ុនណា? ប៉ុន្តែស្អែកឡើង ពេលភ្ញាក់ពីដំណេក បុរស ទាហានបានទទួលដំណឹងថា បុរសចំណាស់ដែលពិពណ៌នាសម្រស់ធម្មជាតិ កាលពីល្ងាចនោះ បានទទួលមរណភាពទៅហើយ។ ភ្លាមនោះ គាត់ក៏បានស្នើឱ្យពេទ្យប្តូរកន្លែងសម្រាករបស់គាត់ ដោយគាត់ ទៅសម្រាកលើគ្រែអ្នកជំងឺបានស្លាប់នោះ ដើម្បីគយគន់ពីទិដ្ឋភាពនៅក្រៅបង្អួច។ ពេលគ្រូពេទ្យដូរឱ្យតាមសំណើ បុរស ជាទាហាន មើលពុំបានឃើញអ្វីៗដូចអ្នកស្លាប់បានពិពណ៌នាសោះ។ អ្វីដែលគាត់មើលឃើញនោះ គឺវាលស្មៅដ៏ក្រៀមក្រោះ ខ្សោះទឹកទៅវិញ។ ដោយមិនអស់ចិត្ត គាត់ក៏សួរអ្នកគ្រូពេទ្យពីរឿងនេះអ្នកគ្រូពេទ្យបានប្រាប់គាត់ថា តាមពិតបុរសនោះ គឺជាមនុស្សពិការភ្នែកទាំងសងខាងមើលអ្វីមិនឃើញទេ ហើយទោះបីដឹងថា ខ្លួនគាត់ត្រូវបាត់បង់ជីវិតនៅថ្ងៃនេះ ឬថ្ងៃណាមួយក៏ដោយ ក៏គាត់តែងតែលើកទឹកចិត្តខ្លួនឯង ដោយបង្កើតភាពរីករាយក្នុងជីវិតជានិច្ច។ ទោះគាត់ចាកចេញទៅ ក៏ទៅទាំងសុភមង្គលដែរ។ ហេតុអ្វីមនុស្សខ្លះឆាប់បាក់ទឹកចិត្ត និងសង្ឃឹមទាំងខ្លួន នៅមានជីវិតខ្លួនម្ល៉េះ?
ការបរិយាយរបស់គ្រូពេទ្យ ធ្វើឱ្យទាហានរូបនេះ គិតក្នុងចិត្តថា ខ្វះអាវយវៈ ឬពិការផ្នែកណាមួយ នៅខាងក្រៅ វាគ្រាន់តែបង្កភាពលំបាក ឬជាការរំខានដល់ការរស់នៅប៉ុណ្ណោះ តែបើពិការចិត្តគំនិត នោះទើបជាបញ្ហា និងមានឈ្មោះថា ពិការពិតប្រាកដ...
២១
មិថុនា ២០១៩
Subscribe to:
Comments (Atom)





