កាលដើមឡើយ មានបុរសម្នាក់ជាទាហានជើងចាស់ ដែលនៅតែក្នុងបន្ទាយ។ ថ្ងៃមួយមេបញ្ជាការបានបញ្ជូនគាត់ និងទាហានឯទៀត ទៅកាន់សមរភូមិជាយដែន ដែលមានជម្លោះ ដើម្បីការពារទឹកដី។
ក្រោយពេលទៅដល់ជាងមួយសប្តាហ៍ គាត់បានជាន់មីន ដែលសត្រូវបង្កប់តាមបន្ទាត់ព្រំដែន បណ្តាលឱ្យរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ នៅទីបំផុតគាត់បានបាត់បង់ជើងទាំងសងខាង។ ក្រោយពីដឹងខ្លួន ពីការចាក់ថ្នាំសណ្តំ គាត់បាននិយាយតិចៗទាំងអស់សង្ឃឹមក្នុងជីវិតថា «ការបាត់បង់អវយៈដ៏សំខាន់នេះ គឺជាការបាត់បង់សេរីភាពមួយដ៏ធំ ហើយអ្វីដែលរឹតតែសំខាន់ជាងនេះនោះ គឺបានបន្ថែមទុក្ខលំបាកមួយកម្រិតទៀតដល់គ្រួសារ»។
អ្នកជំងឺម្នាក់ដេកសម្រាកព្យាបាលលើគ្រែក្បែរបង្អួច ពេលឮសម្ដីទាហានដូចនេះគាត់បាន ពិពណ៌នាពីទិដ្ឋភាពនៅក្រៅបង្គួចដោយពោលឡើងថា «នៅក្រៅបង្អួចមានដើររុក្ខជាតិខៀវស្រងាត់ ទាបខ្ពស់ តូចធំដ៏ស្រស់ផូរផង់។ បក្សាបក្សីទាំងឡាយហើរទាំងហ្វូងៗ មកពីឆ្ងាយ មកជ្រកតាមដើមឈើទាំងនោះ។ ស្រមោល ភ្នំពេលថ្ងៃរៀបលិច បង្ហាញពីរស្មីទិនករពណ៌សុវណ្ណ។ គិតទៅអ្វីទាំងអស់នេះពិតជាជួយបានលម្អភពផែនដីយ៉ាងស្រស់ស្អាត»។
ការពិពណ៌នានេះបានធ្វើឱ្យបុរសទាហានជើងចាស់ ស្លុងអារម្មណ៍ ដោយការចង់ឃើញពីទិដ្ឋភាពនោះជាខ្លាំង។ គាត់ចង់ដឹងថា ទិដ្ឋភាពនោះ មានភាពស្រស់ស្អាតប៉ុនណា? ប៉ុន្តែស្អែកឡើង ពេលភ្ញាក់ពីដំណេក បុរស ទាហានបានទទួលដំណឹងថា បុរសចំណាស់ដែលពិពណ៌នាសម្រស់ធម្មជាតិ កាលពីល្ងាចនោះ បានទទួលមរណភាពទៅហើយ។ ភ្លាមនោះ គាត់ក៏បានស្នើឱ្យពេទ្យប្តូរកន្លែងសម្រាករបស់គាត់ ដោយគាត់ ទៅសម្រាកលើគ្រែអ្នកជំងឺបានស្លាប់នោះ ដើម្បីគយគន់ពីទិដ្ឋភាពនៅក្រៅបង្អួច។ ពេលគ្រូពេទ្យដូរឱ្យតាមសំណើ បុរស ជាទាហាន មើលពុំបានឃើញអ្វីៗដូចអ្នកស្លាប់បានពិពណ៌នាសោះ។ អ្វីដែលគាត់មើលឃើញនោះ គឺវាលស្មៅដ៏ក្រៀមក្រោះ ខ្សោះទឹកទៅវិញ។ ដោយមិនអស់ចិត្ត គាត់ក៏សួរអ្នកគ្រូពេទ្យពីរឿងនេះអ្នកគ្រូពេទ្យបានប្រាប់គាត់ថា តាមពិតបុរសនោះ គឺជាមនុស្សពិការភ្នែកទាំងសងខាងមើលអ្វីមិនឃើញទេ ហើយទោះបីដឹងថា ខ្លួនគាត់ត្រូវបាត់បង់ជីវិតនៅថ្ងៃនេះ ឬថ្ងៃណាមួយក៏ដោយ ក៏គាត់តែងតែលើកទឹកចិត្តខ្លួនឯង ដោយបង្កើតភាពរីករាយក្នុងជីវិតជានិច្ច។ ទោះគាត់ចាកចេញទៅ ក៏ទៅទាំងសុភមង្គលដែរ។ ហេតុអ្វីមនុស្សខ្លះឆាប់បាក់ទឹកចិត្ត និងសង្ឃឹមទាំងខ្លួន នៅមានជីវិតខ្លួនម្ល៉េះ?
ការបរិយាយរបស់គ្រូពេទ្យ ធ្វើឱ្យទាហានរូបនេះ គិតក្នុងចិត្តថា ខ្វះអាវយវៈ ឬពិការផ្នែកណាមួយ នៅខាងក្រៅ វាគ្រាន់តែបង្កភាពលំបាក ឬជាការរំខានដល់ការរស់នៅប៉ុណ្ណោះ តែបើពិការចិត្តគំនិត នោះទើបជាបញ្ហា និងមានឈ្មោះថា ពិការពិតប្រាកដ...
២១
មិថុនា ២០១៩
No comments:
Post a Comment