ចោរបន្លំខ្លួនធ្វើប៉ូលិស
ប៉ូលិសមានគំនិតជាចោរ
បើមិនជឿអាចទៅសួរហោរ
ប៉ូសិលនិងចោរជាអ្នកណា?
ចោរពាក់ឯកសណ្ឋានប៉ូលិស
រាស្ត្រគ្មានត្រិះរិះខ្វះពិចារ
ចោរគាបស៊ីទ្រព្យអាត្មា
ផ្ដាច់ផ្ដិលសង្ខាររាស្ត្រគ្រាំគ្រា។
រឿងខ្លាចផ្សារជាងនេះទៅទៀត
រឿងប៉ូលិសជាតិអ្នកការពារ
មានចេតនាគាបស៊ីប្រជា
ស្អុយដល់ឈ្មោះគ្នាប៉ូលិសល្អ។
នេះគឺរឿងពិតនៅភ្នំពេញ
ជីវិតទុក្ខម្នេញល្អក់កករ
គេបែរចោទរាស្ត្រជនមិនល្អ
ពីជនស្មោះសរក្លាយអ្នកទោស។
ដោយ តន វិបុល
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
ផ្លែឈើព្រៃ_លើទឹកដីស្រុកខ្ញុំ
ផលាឈើព្រៃ មានពាសពេញផ្ទៃ លើដីស្រុកខ្មែរ
ធម្មជាតិផ្ដល់មក ពន្លកហូរហែ តាមរដូវខែ
ផ្កាផ្លែសន្ធឹក។
មានកន្ទួតព្រៃ ផ្លែស្រស់ប្រពៃ ប្រុសស្រីរលឹក
ចិត្តចង់ពិសា ផលាព្រៃព្រឹក្ស រសជាតិពន្លឹក
ផ្អែមក្រោយជូរមុន។
មានទាំងផ្លែគុយ អ្នកផងលុកលុយ រពុយគយគន់
ដើររកពេញព្រៃ រង្សីអរុណ ស្វែងរកត្រុនៗ
ផ្លែទុំលឿងខ្ចី។
នៅមានក្រឡាញ់ ចាស់ទុំចត់ឆ្ងាញ់ មិនចាញ់ផ្ដៅព្រៃ
មានផ្លែរពាក់ ទាញទាក់ចិត្តស្រី មានក្រខុបព្រៃ
សូមលៃរាប់ផង។
មានផ្លែស្រម៉ ជាតិជូរចត់ល្អ គេឯងកួចប៉ង
នឹកដល់ក្របៅ ផ្លែផ្ដៅដំបង ចង់ភ្លក់សាកល្បង
ជាតិផ្លែផ្ញៀវព្រៃ។
ពិតមិនទាន់អស់ មានព្រីងស្ម័គ្រស្មោះ ព្រីងដោះក្របី
មានផ្លែទ្រមួច ផ្លែពួចផ្លែជ្រៃ ចង់ភ្លក់ផ្លែអ្វី
តាមស្រីស្រអែម។
នៅតាមព្រៃភ្នំ មានផ្លែស្រគំ ពេលទុំជាតិផ្អែម
ដូចចម្ប៉ាដាក់ ផ្លែម្កាក់ជូរអែម ក្មេងៗបញ្ញែម
គ្រហែមដាក់គេ។
មានផ្លែទ្រយឹង ផ្លែទ្រលឹងទឹង ជាតិជូរលើសទ្វេ
រីឯផ្លែត្រៀល រសៀលជ្រាលជ្រេ អ្នកផងគ្នាន់គ្នេរ
ទំនេរមូលមីរ។
អ្នកនៅនាយអាយ ហៅផ្លែដូនកាយ ថាក្លាយមកពី
ផ្លែជន្លូសព្រៃ ពេលខ្ចីមិនស៊ី ពេលទុំសំភី
បេះស៊ីកម្សាន្ត។
មានផ្លែពោនទៀត ផ្លែនេះមានជាតិ ដូចញាតិសន្ដាន
ថាជូរលាយផ្អែម រឹតផ្អែមប្រមាណ បើសិនតែបាន
ផឹកទឹកផ្អែមណាស់។
ផ្លែព្នៅផងដែរ អ្នកនៅស្រុកខ្មែរ សុទ្ធតែយល់ច្បាស់
ស្គាល់ពីជាតិព្នៅ មាននូវជ័រក្រាស់ បើហូបច្រើនណាស់
នាំឱ្យកើតខ្យល់។
ផ្លែសិរមាន់ព្រៃ អ្នកផងរំពៃ ឆ្នាំថ្មីមកដល់
សង្ឃឹមសិរមាន់ គ្រប់គ្រាន់នឹងផ្ដល់ លែងគិតខ្វាយខ្វល់
ពីរសជាតិវា។
ផ្លែតង្កៀបក្ដាម បានភ្លក់ហើយញ៉ាម សូមហាមទាមទារ
ដូចផ្លែពង្រ សាកល់ភ្លក់វា ជូរស្រដៀងគ្នា
នឹងផ្លែព្រហូត។
មានផ្លែដូងព្រះ រសចត់អស់ស្ទះ ក្រពះមិនលូត
និយាយការពិត គំនិតមិនភូត ក្រពះរះរូត
ឈឺចាប់ចុកឆ្ងល់។
នៅមានផងទៀត ផ្លែគូលែនជាតិ មានច្រើនសេលសល់
នៅតាមព្រៃភ្នំ ផ្លែទុំបានផ្ដល់ រសជាតិឆ្ងាញ់ដល់
ទន្ទេញមាត់ជាប់។
មានផ្លែបាយបែក ពេលទុំរហែក វាចែកស្រទាប់
មានផ្លែឈើព្រៃ ទីទៃល្អគាប់ ពាក្យចាស់បង្គាប់
ឱ្យក្មេងជ្រួតជ្រាប។
រាយរាប់មិនអស់ និយាយដោយស្មោះ សូមផ្អាករាប់រៀប
ពីផ្លែឈើព្រៃ លើដីសៀមរាប សូមក្មេងៗជ្រាប
តែត្រឹមនេះហោង៕

អាតូចបងធំ ទស្សនៈឡប់ៗ
អាតូច ៖ បងធំអ្ហើយ! ថ្ងៃនេះខ្ញុំចង់ផលិតអត្ថបទ ព័ត៌មានមួយនិយាយពីអឺរ៉ាក់ជិះកង់ អ៉ីរ៉ងជិះឡាន អាមេរិកមានបានដោយសារលក់គ្រាប់ប្រល័យជីវិតមនុស្សជាតិ... តើបងធំយល់យ៉ាងម៉េចដែរ?
បងធំ ៖ ទេ! អត់បានទេ! រឿងហ្នឹងអត់បានទេ!
អាតូច ៖ ហេតុអ្វីអត់បានបង? ខ្ញុំគិតថារឹតតែល្អ បើសរសេរមានយោងប្រភពច្បាស់ការ ដូចជាយោងតាមព័ត៌មានដែលបានរាយការណ៍ដោយស្ថាប័នព័ត៌មានបរទេសល្បីៗដែលគេទទួលស្គាល់។
អាធំ ៖ ប្រភពអស់ហ្នឹងមិនអាចយកជាការបានទេ ព្រោះប្រភពអស់ហ្នឹងសុទ្ធតែជាប្រភពបំពុលសង្គម។
អាតូច ៖ អុញនុះ! ធ្វើការក្រោមឱវាទគាត់រាប់សិបឆ្នាំហើយ មិនដែលចឹងសោះ ថ្ងៃនេះគាត់កើតអីបានចឹង.. ឬមួយខួរក្បាលគាត់មានបញ្ហាទេដឹង? ...អត់យល់មនុស្សឥឡូវ! មនុស្សឥឡូវខុសមនុស្សពីមុន មនុស្សឥឡូវមុខក្មេងៗ មនុស្សពីមុនមុខឡើងកញ្ចាស់ៗ។ ពិតជាពិបាកនឹងយល់មែន! បើបែបហ្នឹងចង់តែងាប់ទេហា៎!
កាប់ឆ្កែ
បើគេលេងសើចបែបចំអកឱ្យចៅថា សម្បុរសដូចគល់ទ្រយឹង សក់ទន់រលោងដូចឫសឫស្សី សម្ដីពីរោះដូចទេវទត្ត... មិនថ្វីទេ! អ្វីដែលសំខាន់ចៅត្រូវស្គាល់គេនោះជាអ្នកណាឱ្យប្រាកដ ហើយនៅពេលចៅលេងសើចទៅវិញគេប្រកាន់ចៅឬទេ។ ចៅត្រូវចងចាំទុកក្នុងចិត្តឱ្យច្បាស់ បន្ទាប់មកអហោសិកម្មឱ្យគេ។ អហោសិកម្ម គឺដំណើរអស់កម្មអស់ពៀរនឹងគ្នា។ ការធើបែបនេះដើម្បីសេចក្ដីសុខខ្លួនឯងផង និងដល់អ្នកដទៃផង។ បើមិនដូច្នោះទេ ចិត្តចៅនៅតែក្រោធមិនស្ងប់នឹងការលេងសើចបែបចំអករបស់គេឡើយ។ មានន័យថា ចៅកំពុងបំផ្លាញសេចក្ដីសុខខ្លួនឯងនិងអ្នកដទៃមែនហើយ។
“ឮសម្ដីតានិយាយបែបនេះ ចៅរឹតតែខឹងឆួលទៅទៀតលោកតា។” ចៅនិយាយហើយ ក៏ចោទសួរតារបស់ខ្លួនទៀតថា៖ “លោកតា! ទោះនោះជាការលេងសើចក៏ដោយ តែការលេងខ្លះប៉ះពាល់ផ្លូវចិត្ត ឬជាការបៀតបៀនផ្លូវអារម្មណ៍របស់គេ តើការលេងសើចបែបនេះលោកតាអាចស្ងប់អារម្មណ៍ទៅរួចទេ? ខ្ញុំគិតថា ការលេងបែបនេះមិនសមឡើយ ជាពិសេសអស់លោកអ្នកជាបញ្ញវ័ន្តដែលចូលចិត្តធើស៊ីផ្លូវអារម្មណ៍គេ។ ក្នុងនាមជាបញ្ញវ័ន្តមិនសមរម្យទេ ដែលលេងសើចគ្មានសីលធម៌បែបនេះនោះ។ តាដែលឮទេ! គេតែងនិយាយថា នៅលើលោកនេះមានតែពាក្យសម្ដីទេ ដែលជាឱសថដ៏ពិសេសបំផុតសម្រាប់ព្យាបាលរោគចិត្ត ហើយវាក៏ជាឱសថដ៏ពិសពុលបំផុតសម្រាប់បំផ្លាញជីវិតមនុស្សដោយគ្មានឈាមផងដែរ។ សម្ដីមួយម៉ាត់អាចសម្លាប់មនុស្សម្នាក់ដោយគ្មានឈាមប្រាកដណាស់លោកតា។”
“អឺ! តាយល់ពីចៅហើយ... ចៅនិយាយនេះមិនខុសទេ បើសម្រាប់តាវិញ តាយល់ថា អ្នកដែលលេងសើចបែបនេះមិនមែនជាបញ្ញវ័ន្តនោះទេ ទោះអ្នកមានចំណេះដឹងខ្ពស់ផុតមេឃក៏ដោយ ព្រោះបញ្ញវ័នគេមិនលេងសើចបែបនេះឡើយ។ ម្ល៉ោះហើយបានជាតាប្រាប់ចៅឱ្យអហោសិកម្មចំពោះការលេងសើចនេះនោះណា៎។ ចៅដែលឮទេ ខ្មែរយើងមានពាក្យមួយ "បើឆ្កែខាំកុំខាំឆ្កែវិញ" អ្នកដែលតបតនឹងឆ្កែបានសេចក្ដីថា គេនោះក៏មិនខុសពីឆ្កែឡើយ បើវានៅតែតាមខាំចៅមិនលែង ចៅអត់ទ្រាំតទៅទៀតលែងបានហើយ ចាំអីទៀតពូថៅកាប់វាឱ្យចំកណ្ដាលក្បាលតែម្ដងទៅ ហើយយកទៅការីដូងជាការស្រេចហើយ។”
បន្ទាប់ពីតានិយាយចប់ ចៅរបស់គាត់បកស្រាយប្រសាសន៍របស់គាត់បន្ថែម...
“តាមប្រសាសន៍លោកតាចង់មានន័យថា ការលេងសើចអ្វីៗត្រូវមានព្រំដែន និងត្រូវតាមកាលៈទេសៈ បើគេនិយាយលេងសើចជ្រុលហួសហេតុដោយមិនគោរពមិត្តភក្តិនិងមិនគោរពខ្លួនឯងជាបញ្ញវ័ន្តទេ យើងត្រូវអត់ធ្មត់ចំពោះសម្ដីគេ ហើយបន្ទាប់ពីប្រាប់គេនៅតែមិនស្ដាប់ទៀត យើងបណ្ដោយគេតាមតែទំនើងចិត្តរបស់គេទៅ... ខ្ញុំនិយាយនេះត្រូវទេលោកតា។”
“ល្អហើយដែលចៅយល់។ មនុស្សយើង ការអត់ធ្មត់មានកំណត់ ដូច្នេះបើគេនិយាយលេងសើចទំនងតែមិនស្រួលទេ ក្រោកចេញទៅ កុំលូកមាត់នាំតែក្អួតទេ។ ជួនកាលមនុស្សបែបនេះទាល់តែថាឱ្យខ្លះបានដឹងខ្លួនណា៎ចៅ។ ចៅយល់ទេ!”
បាទ.. យល់ហើយលោកតា... ចៅសុំអរគុណ!
រឿងខ្លីអត់ស្ដេចចប់តែត្រឹមនេះ!
ការសាកល្បងសរសេរ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើរថយន្តឈ្នួលទៅកំពង់ចាម
ដោយ តន វិបុល
រើសដាក់ខ្លួន
មានមិត្តសម្លាញ់ខ្ញុំម្នាក់ ឈ្មោះញ៉ុយ ចំណែកខ្ញុំឈ្មោះសុយ ពួកយើងទាំងពីរស្រឡាញ់គ្នាណាស់។ មិត្តខ្ញុំម្នាក់នេះ ទោះខ្ញុំនិយាយអី ក៏គាត់មិនជឿសម្ដីខ្ញុំដែរ តែបើខ្ញុំសរសេរកំប្លែងលេងជាទូទៅសោះ គាត់រើសដាក់ខ្លួនភ្លាមមួយរំពេច។ កាលពីប៉ុន្មានថ្ងៃមុន គ្រាន់តែខ្ញុំសរសេរលេងថា នៅស្រុកខ្ញុំបាទសម្បូរដោយកំពូលមនុស្សដែលពូកែខាងអួតអាង អេចអូច អុចអាល ចាក់រុក លើកជើង ទ្រពង អង្អែលពង និងកំពូលមនុស្សពូកែខាងរើសដាក់ខ្លួន។ ខ្ញុំសរសេរបន្តទៀតថា អ្នកស្រុកខ្ញុំបាទមួយថ្ងៃៗគ្មានគិតធ្វើការរកស៊ីអីទេ គឺគិតតែពីអួតអាង អេចអូច អុចអាល ទ្រពង អង្អែលពង ហើយមានមនុស្សមួយប្រភេទទៀត គឺកំពូលមនុស្សពូកែខាងម៉ៃ សូម្បីតែរឿងមិនបានការ ក៏រើសដាក់ខ្លួន... ស្រាប់តែគាត់រើសដាក់ខ្លួនភ្លែត ហើយប្រតិកម្មប្រកាន់ខឹងខ្ញុំជាខ្លាំង គាត់ថាខ្ញុំសរសេរដៀមដាមឱ្យគាត់។
តាំងពីថ្ងៃនោះមក គាត់ចាប់ផ្ដើមតាមដានរាល់សំណេររបស់ខ្ញុំ។ រាល់ការផ្សាយសំណេររបស់ខ្ញុំនៅពេលណា គាត់តាមសួរខ្ញុំពុំដែលខកខានឡើយ។ គាត់តាមសួរខ្ញុំថា សរសេរឱ្យពីណា។ ខ្ញុំប្រាប់គាត់ថា មិនបានសរសេរឱ្យអ្នកណាទេ គឺសរសេរជាទូទៅមិនចំពោះនរណាម្នាក់ឡើយ ប៉ុន្តែគាត់នៅតែមិនជឿ ហើយនៅតែគិតថា ខ្ញុំសរសេរដៀមដាមឱ្យគាត់។ គាត់នៅតែគិតថា ពាក្យពេចន៍ក្នុងសំណេរទាំងប៉ុន្មាន គឺជាពាក្យប្រមាថមើលងាយគាត់។
មានថ្ងៃមួយនោះ ខ្ញុំភ្លេចបាត់ទៅហើយមិនចាំថាថ្ងៃណាទេ នៅថ្ងៃនោះខ្ញុំចង់តែសើចឱ្យរយះមាត់ទេ តែមិនសើច ព្រោះខ្លាចគាត់ថា ខ្ញុំចំអកឱ្យគាត់។ នៅថ្ងៃនោះគ្រាន់តែខ្ញុំផោមសោះ ក៏គាត់តាមសួរខ្ញុំដែរ គាត់សួរថា ខ្ញុំនិយាយពីអ្វី គាត់ស្ដាប់មិនទាន់ ព្រោះខ្ញុំនិយាយលឿន និងឮសំឡេងតិចៗពេក។ ទោះខ្ញុំប្រាប់គាត់ថា ខ្ញុំមិនបាននិយាយអ្វីក៏ដោយ គាត់មិនត្រឹមតែមិនជឿខ្ញុំទេ ហើយថែមទាំងខឹងខ្ញុំច្រឡោតតោតតូងទៀត។ ខ្ញុំឃើញគាត់ខឹងនឹងខ្ញុំខ្លាំងដូច្នេះ ខ្ញុំក៏បន្តសម្ដីទៀតថា ខ្ញុំនិយាយមែន ខ្ញុំនិយាយមុខស្ងួត ខ្ញុំនិយាយហ្ស៊ីន ខ្ញុំនិយាយប្រាប់គាត់ដើម្បីគាត់ជឿខ្ញុំ... អម្បាញ់មិញ ខ្ញុំមិនបាននិយាយអ្វីទេ។ ខ្ញុំនិយាយប៉ុណ្ណឹងហើយ ហេតុអ្វីនៅតែមិនជឿខ្ញុំទៀត។
ដោយការចង់ដឹង និងទទូចចង់ឱ្យខ្ញុំនិយាយការពិត ខ្ញុំក៏ដាច់ចិត្តនិយាយប្រាប់គាត់ ប៉ុន្តែមុននឹងនិយាយ ខ្ញុំបានប្រាប់គាត់កុំឱ្យខឹង។ គាត់សន្យាថា មិនប្រកាន់ខឹងខ្ញុំទេ ឱ្យតែខ្ញុំនិយាយការពិត។ សន្យារួចហើយ ខ្ញុំក៏និយាយប្រាប់គាត់ថា ខ្ញុំមិនបាននិយាយអ្វីទេ អម្បាញ់មិញនេះ ខ្ញុំគ្រាន់តែផោមទេតើ។ បើនៅតែមិនជឿទៀតអាចស្ដាប់ឡើងវិញសាកមើល៍ ក្រែងថាខ្ញុំចេះតែនិយាយ...។
ម្ដងនេះគាត់រឹតតែខឹងខ្ញុំខ្លាំងជាងមុនទៅទៀត។ លើកនេះគាត់ខឹងខ្ញុំដាច់ក្បាលដាច់កន្ទុយ គាត់និយាយថា គាត់សួរមែនទែន ខ្ញុំបែរជានិយាយភ្លើដាក់គាត់ និងមានចរិតបញ្ចើចបញ្ចើគាត់ទៅវិញ។ ទោះខ្ញុំពន្យល់យ៉ាងណា ក៏គាត់ស្ដាប់លែងចូលត្រចៀកទៀតដែរ។
សូមបញ្ជាក់ថា រឿងនេះខ្ញុំបាទប្រឌិតឡើងតាមអារម្មណ៍ស្រមើស្រមៃនិងតាមសតិរវើរវាយរបស់ខ្ញុំតែប៉ុណ្ណោះ។ អរគុណ!
ដោយ តន វិបុល
កូនកំណាព្យតូចមួយ
នៅក្នុងរដូវប្រមូលផលកសិកម្មក្នុងឆ្នាំនេះ ចិត្រាបានបង្ហោះសារកំណាព្យដ៏ខ្លីមួយ ដែលមានចំណងជើងថា «អនិច្ចាស្រូវថោកសំណោកអ្នកស្រែ» នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៃគណនីផ្លូវការផ្ទាល់ខ្លួនរបស់គាត់។ នៅស្រុកខ្មែរក្នុងសម័យនេះ នរណាៗក៏ស្គាល់ហ្វេសប៊ុកដែរ វាមានប្រជាប្រិយភាពនិងពេញនិយមបំផុតក្នុងស្រទាប់ប្រជាជនខ្មែរស្ទើរតែខ្វះវាមិនបាន។ និយាយដូចកុហកបន្តិចទៅចុះ អ្នកខ្លះងប់ងល់សឹងតែដកខ្លួនពីវាមិនរួចទៅហើយ។ ចំណែកចិត្រាវិញមិនសូវចូលចិត្តលេងហ្វេសប៊ុកប៉ុន្មានទេ គាត់គ្រាន់តែបង្កើតវាឡើងដើម្បីតែការផ្សាយសំណេរនិងរូបភាពខ្លះៗរបស់គាត់ប៉ុណ្ណោះ។ តាមទម្លាប់ចិត្រាបន្ទាប់ពីបង្ហោះហើយមិនដែលខ្វល់ខ្វាយ ឬចាប់អារម្មណ៍តាមដាននូវអ្វីដែលខ្លួនបានបង្ហោះនោះឡើយ។ មួយថ្ងៃក្រោយពីការបង្ហោះកំណាព្យនោះ ចិត្រាបានជួបនឹងមិត្តគាត់ម្នាក់នៅហាងកាហ្វេ។ មិត្ដគាត់ម្នាក់នោះមានងារតូចមួយនៅក្នុងជួរមន្ត្រីរាជការ។ គ្រាន់តែឃើញចិត្រាភ្លាម មិត្តគាត់ម្នាក់នោះស្រែកឡើងខ្លាំងៗដាក់ចិត្រា៖
-យីអើអាភ្លើ! អាចម្កួត! អាអ្ហែងឆ្កួតទេអីបានជាហ៊ានសរសេរផ្ដេសផ្ដាសលើហ្វេសប៊ុកបែបនេះ។ អ្ហែងប្រហែលជាចង់ស្លាប់មុនអាយុហើយមើលទៅ!
ឮមិត្តភក្ដិនិយាយដូច្នេះ ចិត្រាធ្វើក្បាលងីងើហាក់ឆ្ងល់នឹងសម្ដីនេះជាខ្លាំងដោយនិយាយថា៖
-ខ្ញុំមិនដឹងលោកឯកឧត្តមមិត្តចង់មានប្រសាសន៍ពីអ្វីទេ។ បើលេងសុទ្ធតែអាភ្លើអ៊ីចឹងអី... ខ្ញុំដូចចម្លែកចិត្តដែរ!
-អានេះបានចំជាភ្លើមែន! អញនិយាយមែនទែន វានិយាយឆ្កួតទៅវិញ... ឌឺណាស់អានេះ!
-អើហ្ន៎! បើមិនដឹងលោកឯកឧត្តមមិត្តចង់និយាយពីអ្វីមែន! មានរឿងអីនិយាយត្រង់ៗមក កុំទៅវាងវង់វែងអន្លាយពេក!
-អ្ហែងធ្វើពើ ឬនិយាយមែន!
ចិត្រានិយាយដោយគ្រវីក្បាលជាសញ្ញាអត់ដឹង... គាត់គិតដល់ខ្លួនគាត់ថា ប្រហែលជាគាត់ធ្វើអ្វីខុស ឬប៉ះពាល់ដល់គេមែនហើយ។ ទោះបីជាគាត់ប្រឹងរកនឹកយ៉ាងណា ក៏នៅតែរកនឹកមិនឃើញពីកំហុសឆ្គងនោះ។ ដោយឃើញដូច្នេះទើបលោកឯកឧត្តមមិត្តបំពងសំឡេងបន្តសម្ដីឡើងទៀតថា៖
-អាចម្កួត! ពិតជាចម្កួតមែន! អញចង់និយាយពីរឿងកំណាព្យដែលអ្ហែងបង្ហោះលើហ្វេសប៊ុក កាលពីយប់ម្សិល... ប៉ុណ្ណឹងច្បាស់នៅអា៎!
-អូ៎! កំណាព្យ! កំណាព្យណាមួយ...
រំពេចនោះ ឯកឧត្តមមិត្តបានទាញទូរសព្ទចេញពីហោប៉ៅខោ ហើយបើកហ្វេសប៊ុកបង្ហាញដោយប្រាប់ចិត្រាឱ្យបើកភ្នែកធំៗមើលទៅអេក្រង់ទូរសព្ទដ៏ទំនើបរបស់គាត់ម៉ាកអាយហ្វូន (IPhone) សេរីថ្មីដែលទើបតែនឹងចេញចុងក្រោយគេបង្អស់ក្នុងឆ្នាំនេះ៖
-បើកភ្នែកឱ្យធំៗ ហើយមើលមកនេះ! នេះ.. គឺកំណាព្យនេះហើយ... អ្ហែងសរសេរថា៖
សូមរីករាយកំណាព្យ «អនិច្ចាស្រូវថោក_សំណោកអ្នកស្រែ» បទព្យាង្គប្រាំពីរ
ស្រូវអង្ករខ្មែរថោកហួសថ្លែង អ្នកស្រែចំបែងរែងខ្វាយខ្វល់
ខ្ចីប្រាក់គេបង្កើតភោគផល សង្ឃឹមស្រូវផ្ដល់ដោះសងគេ។
ពេលប្រមូលផលកល់ទឹកភ្នែក អ្នកខ្លះទួញស្រែកមិនសមទេ
ហេតុម្ដេចក៏ស្រូវថោករឹតទ្វេ ឈ្មួញយើងឈ្មួញគេបន្ថោកទិញ។
ឈ្មួញយកទៅលក់នៅអឺរ៉ុប គេអរខិបខុបបានថ្លៃពេញ
អឺរ៉ុបសរសើរឥតទោម្នេញ អ្នកស្រែយើងវិញដេកកើតទុក្ខ។
គ្មានប្រាក់បង់សងធនាគារ គ្រោះស្រូវកម្មពៀរហៀរជង្រុក
បើមិនព្រមលក់ឃាំងឃាទុក ច្បាស់ណាស់គេលុករឹបអូសកេរ។
ដូចនេះទោះថោកមិនបានថ្លៃ លក់យកកម្រៃទៅសងគេ
ទោះមួយតៅមិនស្មើកាហ្វេ ប្រេនៗ (brand) នោះគេមួយកែវផង។
អនិច្ចាវាសនាអ្នកស្រែ អ្នករស់មួយគែបានត្រឹមផ្សង
សូមព្រះឥន្ទ្រជួយស្រាយចំណង ផុតគ្រោះសៅហ្មងពីស្រូវថោក៕
ដោយ ចិត្រា ០២ – ធ្នូ – ២០១៩
ពេលអានចប់ភ្លាម ចិត្រាបានសួរទៅឯកឧត្តមមិត្តវិញថា៖
-តើកំណាព្យនេះមានអីខុស... មានអីទាក់ទងនឹងលោកឯកឧត្តមមិត្តទៅ? សូមប្រាប់ផង!
-យីអានេះ! មិនទាក់ទងយ៉ាងម៉េច! បើក្នុងកំណាព្យសរសេរបញ្ជាក់ពីការមើលស្រាលក្រសួងនិងមន្ត្រីដូចជាពួកយើងគ្មានសមត្ថភាពស័ក្ដិសមនឹងធ្វើកិច្ចការនេះ។ តើអ្ហែងមានមុខមាត់អី មានចំណេះដឹងអីមកតាំងខ្លួនជាបញ្ញវន្តវិនិច្ឆ័យពួកយើងដូច្នេះនោះ?
-ឯកឧត្តមមិត្តមានប្រសាសន៍ខុសហើយ! ខ្ញុំមិនមែនជាបុគ្គលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយរឹតតែមិនមែនជាអ្នកមានសក្ដិយសទៅទៀត។ ខ្ញុំគ្រាន់តែជាបំណែកដ៏តូចនៃសរសៃសក់អ្នកសង្កេតពីបញ្ហាសង្គម និងលើកយកបញ្ហាទាំងនោះមកសរសេរប្រាប់សង្គមវិញតែប៉ុណ្ណោះ។ ខ្ញុំគ្មានចេតនាអីលើសពីនេះនោះឡើយ សុំឯកឧត្តមមិត្តជ្រាបផង! ក្នុងកំណាព្យខ្ញុំបានបញ្ជាក់ហើយ ការណ៍ដែលប្រជាកសិករទៅបុលប្រាក់ពីមីក្រូហិរញ្ញវត្ថុ ឬធនាគារជាដើមទុនប្រកបរបរធ្វើស្រែចម្ការវាជាការពិត ហើយកសិផលធ្លាក់តម្លៃថោក ក៏ជារឿងពិតដែរ។
-កុំគេចវេះទៀត! ទោះនោះជាការពិតក៏ដោយ ក៏អ្ហែងមិនត្រូវនិយាយត្រង់ៗពេកដែរ។ ក្រែងអាចម្កួតអ្ហែងដឹងហើយតើហី! តាមទម្លាប់ខ្មែរយើងមិនចូលចិត្តស្ដាប់ពាក្យបែបនេះនោះទេ។ បើឯងដឹងហើយហេតុអីនៅតែធ្វើទៀត អ្ហែងមិនខ្លាចក្បាលស៊ីគ្រាប់សំណដូចបណ្ឌិតកែមឡីទេឬ?
-ខ្ញុំចេះតែឆ្ងល់! ឆ្ងល់ហើយឆ្ងល់ទៀត! ឆ្ងល់ថា ខ្មែរយើងសព្វថ្ងៃចេះតែមានអ្នកអំនួត ឯអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ក៏កាន់តែច្រើន ប៉ុន្តែមិនដឹងហេតុអ្វីក្នុងនាមជាមន្ត្រីមានចំណេះដឹងជ្រៅជ្រះដូចលោកឯកឧត្តមមិត្តសុទ្ធតែជាមនុស្សពិការភ្នែកមើលមិនឃើញ ឬធ្វើមើលមិនឃើញពីទុក្ខលំបាករបស់រាស្ត្រ។ បើដូច្នេះមែននោះមានន័យថា អ្នកទាំងនោះ គឺមន្ត្រីរៀនសូត្របានជ្រៅជ្រះ ប៉ុន្តែឧត្ដមគតិ ឆន្ទៈ រួមទាំងគោលដៅពិតប្រាកដរបស់ពួកគេមិនមែនបម្រើប្រជារាស្ត្រទេ គឺបុណ្យសក្តិ។ ដូចដែលខ្ញុំបញ្ជាក់ប្រាប់ឯកឧត្តមមិត្តរួចហើយ ខ្ញុំមិនមែនជាមនុស្សបញ្ចើចបញ្ចើ ហើយក៏មិនមែនជាមនុស្សទ្រពងដែរ។ អ្វីដែលខ្ញុំសរសេរគ្រាន់តែជាការបង្ហាញពីទុក្ខលំបាករបស់ប្រជាកសិករប៉ុណ្ណោះ គ្មានចេតនាអ្វីក្រៅពីនេះទេ សូមទានជ្រាបផង!
លោកឯកឧត្តមមិត្តបន្ទាប់ពីបានឮសម្ដីដ៏អន្លាយនេះហើយហាក់ក្រោធជាខ្លាំង ហើយបានដំឡើងសំឡេងតបសម្ដីទៅវិញដោយឥតបង្អង់៖
-អ្ហែងកាន់តែឆ្កួតហើយ! ថ្លើមអ្ហែងកាន់តែធំហើយ! កាន់តែដុះមមីសហើយ! អ្ហែងប្រហែលជាធុញទ្រាន់នឹងជីវិតខ្លាំងមែនហើយមើលទៅ... បានគិតតែពីរិះគន់ពួកមន្ត្រីយ៉ាងនេះ។ អូ៎! ឬមួយមកពីអ្ហែងច្រណែនដោយសារតែប្រឡងមិនជាប់មន្ត្រីដូចជាពួកយើង។ ប្រាប់អ្ហែងទៅចុះ! កុំតែជាមិត្តនឹងគ្នាទេ ទើបចេះតែមកឈឺឆ្អាលដាស់តឿន បើមិនមែនជាមិត្តភក្ដិទេ កុំថាឡើយនិយាយជាមួយនោះ សូម្បីមុខមិនមើលផង...
ពួកគេទាំងពីរនាក់បានជជែកគ្នាយ៉ាងយូរ តែមិនទទួលបានលទ្ធផលអ្វីទាំងអស់ ផ្ទុយទៅវិញពួកគេរឹតតែបំពងសំឡេងដាក់គ្នាខ្លាំងឡើងៗដូចឈ្លោះគ្នា។ ពួកគេនិយាយគ្នាដូចចាក់ទឹកលើក្បាលទា ដោយសារតែពួកគេប្រកាន់ទស្សនៈរៀងៗខ្លួន។ ទីបំផុតពួកគេបានលាគ្នាទៅបំពេញភារកិច្ចទាំងមិនអស់ចិត្ត។ មុននឹងបែកគ្នា ចិត្រាបាននិយាយរំលឹករឿងរ៉ាវដែលឪពុកគេលក់ដីស្រែចម្ការ ដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុប្រាប់លោកឯកឧត្តមមិត្ត។ ចំណែកឯកឧត្តមមិត្តអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់លែងមាត់កអ្វីទាំងអស់។
ឯកឧត្តមមិត្តប្រហែលជាបានជ្រាបហើយ! ជារឿយៗប្រជាកសិករនៅភូមិស្រុកខ្ញុំតែងជំពាក់បំណុលគេស្ទើរតែគ្រប់គ្នាទៅហើយ ឬអាចនិយាយថា ពួកគាត់ជាអតិថិជនដ៏សំខាន់បំផុតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ។ ការបុលប្រាក់ពីគេយកទៅធ្វើដើមទុនប្រកបរបរកសិកម្មនោះដោយរំពឹងថា នឹងសងគេវិញបន្ទាប់ពីប្រមូលផលហើយ។ ទីបំផុតការរំពឹងនោះបានរលាយសាបសូន្យមួយរំពេច។ ការរំពឹងបានប្រែក្លាយទៅជាវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងការដោះបំណុលនោះទៅវិញ នោះក៏ដោយសារតែតម្លៃផលិតផលកសិកម្មទាប ខណៈដំណាំក៏ទទួលបានផលតិចតួច។ ដូច្នេះដើម្បីដោះបំណុលនេះបានមានមធ្យោបាយតែមួយគត់ គឺត្រូវលក់ដីស្រែចម្ការសងគេទាំងបង្ខំចិត្ត។ ដូចឯកឧត្តមមិត្តដឹងស្រាប់ហើយ ឆ្នាំនេះទាំងឈ្មួញក្នុងស្រុកខ្មែរ រួមទាំងឈ្មួញមកពីវៀតណាមផង បានទិញកសិផលស្រូវក្នុងតម្លៃទាបបំផុត ចំណែកគ្រួសារខ្ញុំក៏ជួបវិបត្តិនេះយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរ។ នេះហើយជាដើមហេតុដែលនាំចិត្តខ្ញុំឱ្យសរសេរកំណាព្យនេះឡើង តែមិនដឹងថា ឯកឧត្តមមិត្តប្រកាន់ដល់ម្ល៉ឹងនោះទេ...
ដោយលោកឯកឧត្តមមិត្តនៅស្ងៀមមិនបញ្ចេញវាចាតសម្ដីទៀត ពួកគេក៏បញ្ចប់ការជជែកគ្នាដោយការសូមទោសគ្នាទៅវិញទៅមក បន្ទាប់មកក៏លាគ្នាចេញទៅទាំងអារម្មណ៍មិនស្ងប់រៀងៗខ្លួន។ ចំណែកចិត្រាបានទៅមើលកំណាព្យដែលខ្លួនបង្ហោះពីយប់នោះឡើងវិញ គាត់មិននឹកស្មានទេថា កំណាព្យនោះមានឥទ្ធពលដល់មហាជនខ្លាំងម្ល៉ឹង។ ចិត្រាមើលកំណាព្យនោះសាចុះសាឡើងម្ដងហើយម្ដងទៀតហាក់មិនជិនឆ្អន់។ ក្នុងកំណាព្យនោះ ចិត្រាឃើញមានមនុស្សរាប់សិបពាន់នាក់ឱ្យមេដៃបញ្ជាក់ពីការចូលចិត្ត ឱ្យរូបបេះដូងបញ្ជាក់ពីការស្រឡាញ់ ឱ្យរូបមនុស្សសើចបញ្ជាក់ពីការចម្អក ឱ្យរូបមនុស្សចំហមាត់បញ្ជាក់ពីការភ្ញាក់ផ្អើល ឱ្យរូបមនុស្សស្រក់ទឹកភ្នែកបញ្ជាក់ពីទុក្ខសោក ព្រមទាំងឱ្យរូបញ្ជាក់ពីការខឹងសម្បាផង។ ជាងនេះទៅទៀត គឺមានគេចែករំលែក ព្រមទាំងធ្វើមូលវិចារណ៍ក្នុងប្រអប់បញ្ចេញមតិយោបល់ជាច្រើនជុំវិញកំណាព្យនេះ។ អ្នកខ្លះគ្រាន់តែបង្ហាញពីរូបភាពរីកចម្រើន នៃបច្ចេកទេសធ្វើកសិកម្មនៅស្រុកគេ។ អ្នកខ្លះទៀតសរសេរអក្សរបញ្ចេញមតិយោបល់ឆ្លងឆ្លើយគ្នានៅក្នុងប្រអប់មូលវិចារណ៍នោះថា៖
-គិតមើលទៅមួយហិកតាបានតែ៤០០គីឡូ មិនដឹងគ្រប់ថ្លៃម៉ាស៊ីនច្រូតគេអត់ទេ បើគេទារ៣០ម៉ឺនរៀលក្នុងមួយហិកតា។ ឆ្នាំនេះតម្លៃស្រូវបានតែ៧៨០រៀលប៉ុណ្ណោះក្នុងមួយគីឡូ ខណៈកាលឆ្នាំទៅបាន៩៥០រៀលក្នុងមួយគីឡូ។
-មែនហើយ! ទម្រាំបានជាស្រូវមិនងាយទេ ពេលបានជាស្រូវហើយថោកជាងព្រលិតនៅក្នុងបឹងទៅទៀត។ ស្រូវប្រណីតដូចជាម្លិះរំដួលក្នុងមួយគីឡូបានតែ៩០០ ទៅ១,០០០រៀលប៉ុណ្ណោះ។
-ខ្ញុំវិញពេលច្រូតហើយហាលស្ងួតទៀត លក់ឱ្យគេមួយគីឡូតែ៨០០រៀល គ្មានអ្នកទិញ ហើយក៏គ្មានអ្នករកដំណោះស្រាយឱ្យដែរ... ស្ងាត់ឈឹង... នេះហើយជាកម្មរបស់អ្នកស្រែ...
-វាសនារាស្ត្រខ្មែរនារដូវបោះឆ្នោតម្តងៗ គ្រាន់តែឃើញគេចែកអំណោយបន្តិចបន្ដួចគិតថាគេនោះល្អ ហើយក៏បោះឆ្នោតឱ្យគេទៅ បន្ទាប់ពីឈ្នះឆ្នោតហើយ គឺគេធ្វើដូច្នេះឯង។ នេះហើយគឺជាលទ្ធផលចង់បានអំណោយខ្លាំងពេក ដូច្នេះកុំបន្ទោសគេ គ្មាននណាជួយរួចទេ បើយើងមិនជួយខ្លួនឯងផងនោះ។
-ទាំងអស់សុទ្ធតែមកពីអ្នកដឹកនាំ ដូចគេថាអ្នកដឹកនាំ គឺជាក្បាលម៉ាស៊ីន ដូច្នេះប្រជាពលរដ្ឋចង់សើចឬយំ គឺអាស្រ័យលើគេហើយ។
-រាល់ថ្ងៃកម្ពុជាយើងគ្មានទីផ្សារសម្រាប់កសិករទេ គេនាំទៅតែស្រុកយួនប៉ុណ្ណោះ មិនថាស្រូវ ដំឡូងមី ជ័រកៅស៊ូ ព្រមទាំងផលដំណាំផ្សេងៗមួយចំនួនទៀត តម្លៃស្រេចតែលើមាត់ថា... គេថាប៉ុន្មាន គឺប៉ុណ្ណឹងហើយ។
-ប្រទេសយើងពឹងផ្អែកលើកសិកម្ម ហេតុអីអត្រានិស្សិតរៀនកសិកម្មទាបម្ល៉េះ? អត់មានពាក្យនិយាយទេ គ្រាន់តែឆ្ងល់....
-.........
-.........
បន្ទាប់ពីអានមូលវិចារណ៍ដែលគេសរសេរនៅក្នុងប្រអប់បញ្ចេញមតិយោបល់ហើយ ចិត្រាហាក់យល់ពីខ្លួនឯងនូវអ្វីដែលខ្លួនឯងបានធ្វើមក គឺត្រឹមត្រូវមិនខុសទេ។ ចាប់ពីនោះមក ចិត្រានៅតែបន្តរក្សាជំហរ ស្មារតី និងឆន្ទៈនៃការសរសេរតែពីការពិតជានិច្ច៕
ដោយ តន វិបុល
ខ្មាសម៉ែ
អ្នកណាទៅដឹង សម័យនេះទៅហើយ អ្នកស្រែនៅតែរត់ចោលផ្ទះសំបែងស្ទើរតែស្ងាត់ស្រុកទៀតនោះ។ ក្នុងភូមិនីមួយៗនៅសល់តែចាស់ៗ និងកូនក្មេងតូចៗប៉ុណ្ណោះ។ មនុស្សពេញកម្លាំងចេញពីស្រុកទៅរៀន ខ្លះទៅធ្វើការឯភ្នំពេញដែលជាកន្លែងបណ្ដុំសេដ្ឋកិច្ច។ ខ្លះទៀតចំណាកស្រុកទៅធ្វើការឱ្យគេ នៅក្រៅប្រទេស មានថៃ កូរ៉េ ជប៉ុនជាដើម។ នៅក្នុងភូមិខ្ញុំវិញ អ្នកខ្សត់រត់ចោលស្រុកតាំងពីឆ្នាំ២០០៨ម្ល៉េះ ចំណែកឯអ្នកមានជីវភាពមធ្យមសឹងតែ៥០%ទៅហើយ ដែលរត់ចោលស្រុក។ អ្នកដែលនៅកំពុងតែរកច្រកទៅដែរ គ្រាន់តែមិនដឹងត្រូវទៅណា។
ក្នុងចំណោមនោះមានខ្ញុំម្នាក់ដែរ។ ខ្ញុំឈ្មោះសំណាង ខ្ញុំចេញពីស្រុកទៅភ្នំពេញ កាលពីជាង១០ឆ្នាំមុនក្នុងបុព្វហេតុស្វែងរកចំណេះវិជ្ជា។ យុវជនស្របាលៗខ្ញុំ គឺជាវ័យកំពុងត្រៀមខ្លួនបន្តវេនពីមនុស្សចាស់។ ពេលអត់ពីមនុស្សចាស់ទៅមានតែយុវជននេះហើយ ជាអ្នកស្នងតំណែងជំនួសពីពួកគាត់។ ម្ល៉ោះហើយទើបយុវជនខំប្រឹងរៀនបង្កើនចំណេះ ជំនាញ និងបច្ចេកទេសបន្ថែមពីលើបទពិសោធ ដែលពួកគេបានរៀនពីមនុស្សចាស់ ដើម្បីភាពរីកចម្រើននៃសតវត្សរ៍ថ្មីទៅតាមការស្រមៃរបស់ពួកគេ។ មកដល់រាជធានីភ្នំពេញ ខ្ញុំនៅផ្ទះជួល ផ្ទះនោះមានតម្លៃ២៥ដុល្លារ ឬស្មើ១០ម៉ឺនរៀលក្នុងមួយខែ។ ផ្ទះជួលតម្លៃប៉ុណ្ណឹងមិនធំទេ បើ ប្រៀបធៀបទៅធំជាងរន្ធកណ្ដុរតែបន្ដិចប៉ុណ្ណោះ។ ម៉ែខ្ញុំជាស្ត្រីមេម៉ាយរស់នៅប្រកបរបរធ្វើស្រែចម្ការ ដូច្នេះខ្ញុំមិនមានលុយច្រើនដើម្បីជួសផ្ទះល្អជាងនេះឡើយ។ ពិតមែនតែម៉ែជាកសិករធ្វើស្រែចម្ការ ប៉ុន្តែបរិញ្ញាបត្រ៤ឆ្នាំ នៅភ្នំពេញ រាប់ទាំងការបង់ថ្លៃសាលា ការហូបចុក សម្ភារៈសិក្សា ព្រមទាំងការចំណាយផ្សេងៗមួយចំនួនទៀត គឺគាត់មិនឱ្យខ្ញុំខ្វល់ខ្វាយឬពិបាកចិត្តឡើយ។ យុវជននៅម្ដុំតំបន់ផ្ទះជួលដែលខ្ញុំស្នាក់នៅកំលុងពេលសិក្សានោះ ភាគច្រើននៃពួកគេមកពីខេត្តផ្សេងៗគ្នា។ ពួកគេម្នាក់ៗមិនមែនមករៀនសូត្រដូចខ្ញុំទេ គោលបំណងពួកគេ គឺធ្វើការងារជាកម្មកររោងចក្រ ឬជាកម្មករសំណង់ដើម្បីទំនុកបម្រុងគ្រួសារ។ ខ្ញុំសួរពួកគេថា ហេតុអ្វីមិនរៀនបន្តក្រែងអាចរកការងារ និងបានប្រាក់ខែសមប្រកបជាងនេះ? ចម្លើយពួកគេបានរុញអារម្មណ៍ខ្ញុំចូលទៅក្នុងស្ថានភាពមួយ គឺមិនមែនពួកគេមិនចង់រៀន ហើយក៏មិនមែនមកពីពួកគេខ្ជិលរៀននោះដែរ គឺមកពីស្ថានភាពសង្គមបង្ខំពួកគេឱ្យធ្វើបែបនេះ។ ពួកគេសុទ្ធតែមានអម្រែកនៅលើស្មារៀងៗខ្លួនពិបាកនឹងទម្លាក់ចុះចោល។ អ្នកខ្លះត្រូវចិញ្ចឹមឪពុកម្ដាយចាស់ជរាកំពុងមានជំងឺ អ្នកខ្លះទៀតមានសភាពយ៉ាប់យឺនពិបាកនឹងពិពណ៌នា។ ខ្ញុំពិតជាសរសើរស្មារតីពួកគេណាស់ដែលខំប្រឹងតស៊ូដើម្បីជីវិតគ្រួសារបែបនេះ។ និយាយនេះ មិនមែនក្នុងចំណោមពួកគេសុទ្ធតែដូចគ្នានោះទេ។ មានខ្លះទៀតមកធ្វើការនឹងគេដែរ តែមិនខ្វល់ខ្វាយពីគ្រួសារនោះទេ ពេលបើកប្រាក់ខែមិនដែលផ្ញើទៅអ្នកផ្ទះ ហើយគិតតែពីស៊ីចាយ ចូលបា ខារាអូខេ ហ៊ឹកហ៊ាក់ វង្វេងក្នុងពិភពកាមគុណ។ ស្ថានភាពទាំងពីរនេះបានពញ្ញាក់ស្មារតីខ្ញុំឱ្យខិតខំរៀនទ្វេឡើង ហើយចៀសឱ្យផុតពីអំពើអបាយមុខទាំងពួង។
ភាគច្រើននៃកូនអ្នកស្រែមកបន្តសិក្សានៅភ្នំពេញ មានតិចតួចណាស់ដែលពឹងផ្អែកលើការចំណាយរបស់ម្ដាយឪពុកទាំងស្រុង។ ពួកគេឆ្លៀតយកពេលទំនេរពីការសិក្សាទៅធ្វើការ ដោយខ្លះធ្វើជាគ្រូបង្រៀនតាមផ្ទះ ខ្លះទៀតធ្វើជាអ្នករត់តុនៅតាមភោជនីយដ្ឋាននាពេលយប់ ដើម្បីបានប្រាក់កម្រៃខ្លះជួយសម្រួលដល់ការចំណាយរបស់ម្ដាយឪពុកពួកគេ។ ខ្ញុំឃើញពួកគេតស៊ូរៀនផង ធ្វើការផង ដោយលំបាក ចំណែកខ្ញុំវិញ ទោះខ្ញុំ ជាកូនអ្នកស្រុកមកស្រែ តែមិនបានទៅរកការងារធ្វើដូចពួកគេឡើយ ហើយរឹតតែមិនមែនជាមនុស្សបំផ្លិចបំផ្លាញ ឬធ្វើឱ្យម៉ែឪទឹកភ្នែកទៅទៀត។ អ្វីដែលខ្ញុំត្រូវធ្វើនាពេលនេះ គឺខំប្រឹងរៀនតែមួយមុខគត់។ នៅភ្នំពេញអ្នកដែលស្គាល់ខ្ញុំចង់រកខ្ញុំមិនពិបាកទេ ទៅរកនៅតែសាកលវិទ្យាល័យឃើញហើយ។ មួយថ្ងៃៗ ក្រៅពីអង្គុយរៀនទ្រឹស្ដីពីសាស្ត្រាចារ្យនៅក្នុងថ្នាក់ គឺទៅសំងំនៅក្នុងបណ្ណាល័យ ដូចកង្កែបក្នុងរន្ធ ឬនិយាយឱ្យស្រួលស្ដាប់ជាងនេះបន្តិចទៅ គឺដូចសំពត់ក្នុងផ្នត់ទៅវិញទេ។ សួរថា ម៉េចបានដូច្នេះ? មកពីខ្ញុំមិនដែលស្គាល់អ្វីក្រៅពីផ្ទះជួល និងសាកលវិទ្យាល័យ… គិតទៅគួរអស់សំណើចដែរ! សូម្បីអង្ករត្រីសាច់ដែលម៉ែផ្ញើមកពីស្រុក តាមរថយន្ដឈ្មួល គេហៅទៅយកនៅម្ដុំផ្សារដើមគកលរកមិនឃើញផង ខ្ញុំជិះកង់រកផ្សារដើមគវង្វេងពេញក្រុង។ នេះបានចំជាអ្នកស្រែមែន គ្រប់គ្នាចំអែចំអន់ខ្ញុំ “ស្រែង៉ោង!” សូម្បីតែផ្សារដើមគក៏មិនស្គាល់ដែរ។
ហាក់ចម្លែកចិត្តដែរ ម្នាក់ៗថាខ្ញុំស្រែ តែក្នុងរង្វង់មិត្តរួមថ្នាក់ស្ទើរបាត់មុខអ្នកស្រែម្នាក់នេះមិនបាន។ ខ្ញុំមិនដឹងពីមូលហេតុទេ ដឹងត្រឹមពួកគេចូលចិត្តខ្ញុំ។ ពួកគេតែងប៉ាវឱ្យខ្ញុំហូបនំចំណី ហើយពេលពួកគេហៅទៅហូបនំចំណីម្ដងៗ ខ្ញុំមិនងាយចេញទៅហូបជាមួយពួកគេទេ ទោះពួកគេចេញលុយឱ្យយ៉ាងណា ក៏មិនងាយចេញពីថ្នាក់រៀនទៅជាមួយពួកគេដែរ។ នរណាហ៊ានទៅហូបរបស់គេរាល់ពេលនោះ មិនចេះខ្មាសគេទេឬ សម្រាប់ខ្ញុំទោះមិនខ្មាសគេ ក៏មានតូចចិត្តរអៀសខ្លួនខ្លះដែរ។ ខ្ញុំតែងតែបដិសេធរាល់ពេលពួកគេហៅទៅហូបនំចំណីម្ដងៗ។ មិនមែនខ្ញុំគ្មានលុយនោះទេ គ្រាន់តែលុយខ្ញុំមានកំណត់មិនអាចចំណាយផ្ដេសផ្ដាសតាមទំនើងចិត្តដូចកូនអ្នកមានបាន។ ការស៊ីចាយខ្ជះខ្ជាយអាចឱ្យខ្ញុំរហេមរហាមបានយ៉ាងប្រាកដ ដូច្នេះនៅពេលខ្ញុំចង់ចំណាយលើរបស់អ្វីមួយ ខ្ញុំតែងគិតដល់ការលំបាករបស់ម៉ែនៅឯស្រុក បើរបស់ណាមិនតម្រូវការចាំបាច់ខ្ញុំមិនទិញទេ។ អាចនិយាយថា ខ្ញុំជាមនុស្សគម្រិះក៏បាន មិនគម្រិះក៏បាន អ្វីដែលខ្ញុំចង់ប្រាប់នោះ គឺអ្នកស្រែមានជីវភាពខ្សត់មករៀននៅភ្នំពេញ បើហ៊ានតែចំណាយមិនរឹតត្បិតច្បាស់ជាដាច់បាយក្រៀមក្រពះជាមិន ខាន។ នេះជាមូលហេតុដែលខ្ញុំមិនមានលុយមួយកាក់មួយសេននៅក្នុងហោប៉ៅ។ មុនទៅរៀន ខ្ញុំមានបាយកកមួយដុំ ត្រីងៀតមួយកន្ទុយ ទឹកទុយយ៉ូមួយកូនដប បរិភោគហើយខ្ញុំជិះកង់ទៅរៀន។ ថ្ងៃខ្លះ បើមិនបានត្រឡប់មកផ្ទះវិញទេ ខ្ញុំត្រូវវេចបាយទៅហូបនៅសាលា។ ចំណែកលុយដែលម៉ែផ្ញើមកពីស្រុក មួយផ្នែកសម្រាប់តែបង់ថ្លៃផ្ទះជួល មួយផ្នែកទៀតទុកចំណាយលើសម្ភារៈសិក្សា និងរបស់ប្រើប្រាស់ផ្សេងៗសឹងមិនគ្រប់ផង។ លុយដែលម៉ែផ្ញើមកថួនល្មមតែការចំណាយលើរបស់របរទាំងនេះប៉ុណ្ណោះ មិនអាចចំណាយលើរបស់អ្វីផ្សេងលើសពីនេះឡើយ។ ដូច្នេះដើម្បីគេចពីមិត្តភក្តិដែលចេះតែហៅទៅហូបនំចំណីជាមួយពួកគេ ខ្ញុំហាក់កំពុងរុញខ្លួនឯងឱ្យរត់គេចចេញពីមិត្តភាពដែលចេះតែមករកខ្ញុំយ៉ាងដូច្នេះដែរ។ ខ្ញុំដឹងថា ពួកគេជាមនុស្សសន្ដានចិត្តល្អ ចង់រាប់អានដោយស្មោះ តែខ្ញុំហាក់ទទួលសម្ពាធពីអារម្មណ៍ខ្លួនឯង ហើយរឹតតែខ្លាចស្រមោលមិត្តភាពដែលចេះតែតាមមកបន្លាចខ្ញុំ។ ខ្ញុំចេះតែរត់គេចពីពួកគេទៅសំងំនៅក្នុងបណ្ណាល័យអានសៀវភៅតែម្នាក់ឯង។ ខ្ញុំបានហ៊ុមព័ទ្ធខ្លួនឯងដោយមនោសញ្ចេតនានៃភាពឯកោបំផុត។ ដោយសារការរត់គេចនេះហើយ បាននាំខ្ញុំទៅកាន់ពិភពថ្មីមួយ គឺពិភពចំណេះដឹង។ ដោយសារតែការរត់គេចពីមិត្តភាពបានធ្វើឱ្យខ្ញុំកាន់តែរីកចម្រើនឥតថមថយ ហើយមិត្តភក្ដិរឹតតែចូលចិត្តខ្ញុំខ្លាំងជាងមុនទៅទៀត។ ពីមួយពេលទៅមួយពេល ការរត់គេចពីមិត្តភាពធ្វើឱ្យខ្ញុំក្លាយជានិស្សិតឆ្នើមនៅក្នុងថ្នាក់។
ធ្មេចបើក ធ្មេចបើក ៤ឆ្នាំបានកន្លងទៅយ៉ាងរហ័ស មួយប៉ប្រិចភ្នែកថ្ងៃពិសេសសម្រាប់ជីវិតខ្ញុំបានមកដល់ដូចការរំពឹងទុក។ ថ្ងៃទទួលសញ្ញាបត្រនៅឯកោះពេជ្រ នៅសប្ដាហ៍ក្រោយ ខ្ញុំទទួលសញ្ញាបត្រពីនាយករដ្ឋមន្ត្រីដោយផ្ទាល់ ខ្ញុំសង្ឃឹមថា ម៉ែនឹងមកចូលរួមពិធីនេះនៅថ្ងៃនោះ។ ខ្ញុំរីករាយស្ទើរហោះពេលឮម៉ែសរសើរថា ខ្ញុំរៀនពូកែ ហើយទទួលសញ្ញាបត្រពីនាយករដ្ឋមន្ត្រីផ្ទាល់ដៃដូច្នេះ ចំណែកម៉ែគាត់ត្រេកអរឥតឧបមា។ បន្តិចក្រោយមក សម្ដីបន្ទាប់របស់គាត់បែរជាបដិសេធមិនចូលរួមទៅវិញ។ ភាពរីករាយ និងក្ដីសង្ឃឹមរបស់ខ្ញុំទាំងប៉ុន្មានបានរលាយសូន្យទៅតាមខ្យល់មួយរំពេច។ ខ្ញុំសួរគាត់ ហេតុអ្វីបានអត់មក? គាត់ថាអត់ស្គាល់ភ្នំពេញ គាត់ឮថានៅទីក្រុងគេស្លៀកពាក់ស្អាតស៊ីវីល័យ ឯគាត់មកពីស្រុកជាប់ក្លិនស្រែ ខ្លាចបាក់មុខ បាត់កិត្តិយស ឬត្រូវគេមាក់ងាយខ្ញុំដោយសារតែគាត់ខោមិនខោអាវមិនអាវ។ ខ្ញុំមិនពេញចិត្តនឹងសម្ដីគាត់លើកឡើងមកនេះទេ តែខ្ញុំក៏មិនហ៊ានបង្ខំគាត់ដែរ បើគាត់មិនចង់មកទៅហើយ មានតែបណ្ដោយតាមចិត្តរបស់គាត់ប៉ុណ្ណោះ។
ក្រោយបញ្ចប់បរិញ្ញា ខ្ញុំមានអារម្មណ៍ស្រស់ថ្លា ខួរក្បាលល្ហែល្ហើយមួយកម្រិត ខ្ញុំមិនត្រឡប់ទៅស្រុកវិញទេ ព្រោះខ្ញុំមានការងារធ្វើហើយ។ ខ្ញុំជាបុគ្គលិកទូទៅនៅផ្នែកធនធានមនុស្សក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ឯកជនមួយ។ ការងារខ្ញុំមិនសូវពិបាកទេ បើធៀបជាមួយការងារកម្មកររោងចក្រ ឬកម្មករសំណង់ទីនោះ ប៉ុន្តែប្រាក់ខែខ្ញុំប្រហាក់ប្រហែល ឬតិចជាងពួកគាត់ផង បើពួកគាត់ខំប្រឹងធ្វើការដោយថែមម៉ោង។ ខ្ញុំធ្វើការបានកន្លះឆ្នាំ ខ្ញុំមានស្នេហាដោយលង់ស្រឡាញ់នារីម្នាក់ នាងឈ្មោះចាន់ឌី។ នៅកន្លែងធ្វើការ ខ្ញុំតែងតែចោលកន្ទុយភ្នែកលួចមើលនាង ពេលនាងក្រឡេកចំម្ដងៗ ខ្ញុំអៀននាងឡើងខ្វេរ ខ្ញុំតាមញ៉ែរហូតនាងលង់ស្រឡាញ់ខ្ញុំ។ តាំងពីមានស្នេហាខ្ញុំលែងបានផ្ញើប្រាក់ខែជូនម៉ែដូចមុនទៀតហើយ គឺផ្ញើតែពាក់កណ្ដាលនៃប្រាក់ខែខ្ញុំប៉ុណ្ណោះ។ ប្រាក់ខែដែលនៅសេសសល់ខ្ញុំយកទៅប៉ាវសង្សារសំណព្វដើម្បីយកចិត្តនាង។ បន្ទប់ពីពួកយើងកាន់តែយល់ចិត្តយល់ថ្លើមគ្នាហើយនោះ មិនយូរប៉ុន្មាននាងទារសុំខ្ញុំរៀបការឆាប់ៗ ទោះខ្ញុំគ្មានលុយ ក៏ខ្ញុំមិនហ៊ានប្រាប់ត្រង់ទៅនាងថា គ្មានលុយដែរ។ ដោយខ្លាចគេចូលចែចូវឆក់យកនាងទៅបាត់ ខ្ញុំទៅខ្វះខ្វៀនម៉ែឱ្យរកលុយការ។ ម៉ែបំពេញបំណងខ្ញុំដោយគ្មានបដិសេធសំណើរបស់ខ្ញុំ ទីបំផុតខ្ញុំបានរៀបការជាមួយអូនចាន់ឌីតាមក្ដីប្រាថ្នា។ យើងស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ។ បន្ទាប់ពីរៀបការហើយ ពួកយើងបានសម្រេចចិត្តរស់នៅភ្នំពេញបន្តទៀត។ រស់នៅភ្នំពេញយើងមិនមានផ្ទះខ្លួនឯង ដូច្នេះយើងទៅជួលផ្ទះថ្មីដែលអាចរស់នៅសមរម្យជាងផ្ទះចាស់។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ការរស់នៅរបស់យើងមិនល្អប្រសើរទាល់តែសោះបែរជាដុនដាបទៅៗ។ ការចំណាយត្រូវបែងចែកគ្រប់ច្រកល្ហក ប្រាក់ខែមួយចំណែកត្រូវបង់ថ្លៃផ្ទះ មួយចំណែកត្រូវផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមួយចំណែកទៀតត្រូវចំណាយលើកូនទើបនឹងកើត ឯប្រភពចំណូលរកតែម្នាក់។ ដោយពិបាកទប់ទល់នឹងជីវភាពប្រចាំថ្ងៃពេក ខ្ញុំក៏សម្រេចទៅពិគ្រោះជាមួយប្រពន្ធ ដោយយកកូនទៅផ្ញើម៉ែឯស្រុកមួយរយៈ ដើម្បីប្រពន្ធមានពេលទៅធ្វើការឡើងវិញ។ ពួកយើងមានគម្រោងថា បើពួកយើងធ្វើការទាំងពីរនាក់អាចសល់លុយកាសច្រើន ហើយបន្ទាប់ពីរឹងជើងរឹងដៃហើយ យើងអាចទៅបង្កើតមុខរបររកស៊ីនៅឯស្រុក និងអាចរស់នៅជុំកូនវិញបានហើយ។ កូនប្រុសខ្ញុំមានអាយុមិនទាន់មួយខួបផង ត្រូវឃ្លាតឆ្ងាយពីម្ដាយឪពុកទាំងក្មេងខ្ចី។ ចំណែកម៉ែវិញ គាត់សប្បាយចិត្តខ្លាំងណាស់ ដែលបានចៅប្រុសយកទៅមើលថែផ្ទាល់ដៃ។ បានម៉ែជួយមើលថែកូនជំនួសដូចនេះ ខ្ញុំអស់បារម្ភ ហើយងាកទៅពួតដៃជាមួយប្រពន្ធដើម្បីប្រឹងប្រែងធ្វើការសន្សំលុយសឹងមិនហ៊ានសម្រាក។ ខ្ញុំតែងតែផ្ញើប្រាក់ខែខ្លះជូនម៉ែដើម្បីទិញទឹកដោះសម្រាប់កូនរៀងរាល់ខែ។ យូរៗទៅ ដោយសារតែវក់វីនឹងការងារផង គ្មានពេលសម្រាកផង ពួកយើងស្ទើរតែភ្លេចកូនដែលនៅជាមួយម៉ែទៅហើយ។ កូនធំល្មមលែងត្រូវការទឹកដោះគោស្របពេលដែលយើងមមាញឹកនឹងការងារភ្លេចផ្ញើលុយជូនម៉ែសម្រាប់ទំនុកបម្រុងកូន ចំណែកម៉ែក៏ស្ងាត់មិនឃើញទំនាក់ទំនងមកទៀត។ ចាប់តាំងពីយកកូនប្រុសទៅផ្ញើម៉ែ ពួកយើងមិនសូវបានទៅលេងទេ។ ក្នុងមួយឆ្នាំទៅលេងបានតែម្ដង ឬពីរដងប៉ុណ្ណោះ គឺនៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិ និងនៅរដូវភ្ជុំបិណ្ឌ។ ក្នុងឆ្នាំនេះ ដោយសារតែរោងចក្រមានបញ្ហាបុគ្គលិកធ្វើបាតុកម្មដំឡើងប្រាក់ខែ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិថ្មីកៀកមកដល់ផងនោះ ពេលនេះមេសហជីពហាក់មានអំណាចខ្លាំងក្នុងការសម្របសម្រួលអំពីរឿងរ៉ាវដែលកើតឡើងនេះ។ ម្ចាស់រោងចក្រសុំខ្ញុំឱ្យជួយដោះស្រាយបញ្ហានេះ ដោយបន្ថែមប្រាក់ខែ និងប្រាក់លើកទឹកចិត្តមួយចំនួនដល់ពួកយើងផង។ ខ្ញុំហាក់ត្រេកអរនឹងប្រាក់បន្ថែម ប៉ុន្តែជាមួយគ្នានេះ កម្មកររោងចក្រក៏កំពុងតែស្រែកទាមទារដំឡើងប្រាក់ខែដែរ។ ដោយសារតែស្ថានការណ៍ប្រែប្រួល ខ្ញុំមិនបានទៅលេងកូន ហើយក៏មិនបានរវីរវល់ដល់ការផ្ញើលុយទៅម៉ែទៀត។ ទម្រាំដោះស្រាយបញ្ហានេះហើយ តែមួយភ្លែតសោះមួយឆ្នាំបានកន្លងផុតទៅហើយ។ ប្រពន្ធខ្ញុំរំលឹកខ្ញុំថា ;;ពួកយើងខានទៅលេងកូនយូរហើយ ឯលុយកាសក៏មិនបានផ្ញើទៅដែរ។ សម្ដីប្រពន្ធខ្ញុំហាក់បានដាស់តឿនខ្ញុំឱ្យភ្ញាក់រលឹកឡើងវិញ។ មែនហើយ ខ្ញុំស្ទើរតែភ្លេចឈឹងទៅហើយ កុំតែបានប្រពន្ធនិយាយប្រាប់កុំអីភ្លេចមែនហើយ។ ខ្ញុំប្រាប់ប្រពន្ធខ្ញុំថា ចាំដល់ភ្ជុំឆ្នាំនេះសឹមទៅលេង ព្រោះខានទៅលេងជិតពីរឆ្នាំហើយ។ និយាយហើយ ពួកយើងបានត្រៀមលុយកាស រួមទាំងរបស់ប្រើប្រាស់មួយចំនួនផង ដើម្បីយកទៅជូនម៉ែ។ ខ្ញុំនិយាយជាមួយម៉ែថា មុនភ្ជុំធំបីថ្ងៃ ខ្ញុំនឹងទៅស្រុកលេងម៉ែ ហើយមានទាំងរបស់របរប្រើប្រាស់មួយចំនួនទៅជាមួយផងសម្រាប់ជូនម៉ែ។ ថ្ងៃសម្រាកបានមកដល់ ប្រពន្ធខ្ញុំបែរជាមានជំងឺជាទម្ងន់ ខ្ញុំមិនអាចទៅលេងស្រុកតាមពាក្យសន្យាបានឡើយ ហើយក៏មិនអាចផ្ញើប្រាក់ទៅពួកគាត់ដែរ។ ខ្ញុំប្រាប់គាត់ថា ភ្ជុំនេះមិនបានទៅលេងទេ ហើយក៏មិនបានផ្ញើប្រាក់ទៅដែរ ព្រោះប្រពន្ធឈឺត្រូវការប្រាក់ជាចាំបាច់ ម្យ៉ាងទៀតមិនដឹងថា ត្រូវចំណាយលើការព្យាបាលអស់ប៉ុន្មាននៅឡើយទេ។ ពេលនោះម៉ែនិយាយថា មិនអីទេ! ចាំប្រពន្ធជាសះស្បើយសឹមទៅលេង ឬចាំទៅលេងនាពេលចូលឆ្នាំថ្មីឆ្នាំក្រោយក៏បាន ចំណែកកូនប្រុសខ្ញុំនៅជាមួយគាត់ គាត់ប្រាប់កុំឱ្យបារម្ភ ឥឡូវវាធំហើយ វាឆ្លាតណាស់ គាត់អាចមើលថែវាបាន។
ឮម៉ែនិយាយបែបនេះ ខ្ញុំហាក់ធូរស្រាលចិត្តបន្តិច។ ក្រោយពីជាសះស្បើយពីជំងឺហើយ ពួកយើងបានចាប់ផ្ដើមសន្សំលុយជាថ្មី ហើយរង់ចាំវេលាចូលឆ្នាំប្រពៃណីជាតិមកដល់ជាថ្មី នឹងអាលបានទៅជួបមុខកូនជាទីស្រឡាញ់ដែលខានឃើញមុខគ្នាជាងពីរឆ្នាំមកនេះ។ កាន់តែកៀកថ្ងៃឈប់សម្រាក ខ្ញុំកាន់តែនឹកកូនប្រុសបណ្ដូលចិត្ត កាន់តែនឹកម៉ែ..។ ពេលកំពុងនៅលើរថយន្តក្រុងឆ្ពោះទៅស្រុក ខ្ញុំរឹតតែអន្ទះអន្ទែងចង់ជួបពួកគាត់ភ្លាមៗស្ទើរទ្រាំមិនបានទៅហើយ។ ខ្ញុំចេះតែក្រឡេកមើលនេះមើលនោះ ឬនិយាយជាមួយប្រពន្ធដើម្បីបន្លប់ភាពអន្ទះអន្ទែង តែភាពស្រងេះស្រងោចកាន់តែចូលមកសណ្ឋិតក្នុងអារម្មណ៍ខ្ញុំទ្វេឡើង។ អារម្មណ៍ខ្ញុំហាក់មើលឃើញពួកគាត់កំពុងតែអង្គុយទន្ទឹងចាំខ្ញុំនៅមុខផ្ទះយ៉ាងអន្ទះសា ដូចខ្ញុំកំពុងចង់ជួបពួកគាត់យ៉ាងដូច្នោះដែរ។ ពេលទៅដល់ផ្ទះភ្លាម ខ្ញុំមិនឃើញពួកគាត់អង្គុយរង់ចាំខ្ញុំដូចអារម្មណ៍ខ្ញុំស្រមើស្រមៃនោះទេ ផ្ទះមានសភាពស្ងាត់ជ្រងំ មិនដឹងជាពួកគាត់ទៅណាឡើយ។ ខ្ញុំទៅរកនៅឯចម្ការក្រោយផ្ទះ ក៏មិនឃើញពួកគាត់ អ្វីដែលខ្ញុំឃើញនោះ គឺឃើញចម្ការត្រូវគេធ្វើរបងព័ទ្ធជិតឈឹង។ ពេលសួរអ្នកជិតខាងទើបដឹងថា ម៉ែទៅវត្ត។ ដោយអំណាចនឹកកូនពេក ខ្ញុំមិនបានសួរនាំអ្វីច្រើនទេ ខ្ញុំរួសរាន់ទៅរកគាត់នៅឯវត្ត ហើយឃើញគាត់កំពុងរុញរទេះលក់លៀសហាល។
ពុទ្ធោម៉ែ! ម៉ែកំពុងដើររុញរទេះលក់លៀសហាលក្រោមកម្ដៅថ្ងៃយ៉ាងហួតហែងក្នុងសភាពស្បែកជ្រីវជ្រួញ។ ឯកូនប្រុសខ្ញុំនៅលើធ្នើរក្រោមរទេះបិទភ្នែកក្នុងសភាពយ៉ាងស្ងប់ស្ងាត់។ ភ្លាមនោះ ខ្ញុំន្ទុះទៅរកម៉ែដោយទន់ជង្គង់គ្រឹបនៅចំពោះមុខគាត់ទាំងទឹកភ្នែក និងមិនខ្វល់ពីអ្នកនៅជុំវិញកំពុងចោមមើល។ ខ្ញុំនិយាយ៖
-ម៉ែ.. ហេតុអ្វីធ្លាក់ខ្លួនយ៉ាងនេះ? ខ្ញុំសង្វេកចិត្តណាស់.. ម៉ែបតវិញដោយការភ្ញាក់ផ្អើលចិត្តជាខ្លាំង។
-មានរឿងអីកូន… ក្រោកឡើងមកសឹមនិយាយគ្នា
-បាទម៉ែ!
ខ្ញុំក្រោកឈរជូតទឹកភ្នែកដែលកំពុងរលីងរលោងយ៉ាងខ្លោចចិត្ត អាណិតអ្នកម៉ែ និងកូនប្រុសតូចរបស់ខ្ញុំដែលកំពុងលង់លក់លើធ្នើរក្រោមរទេះលៀសហាល។ ខ្ញុំនិយាយទាំងអួលដើមកនូវសំណួរដដែល ដោយកាយវិការអោនលើកអាតូចកូនខ្ញុំពីក្រោមរទេះមកដាក់លើស្មាទាំងវាមមិងមមាំង វាខ្លាចខ្ញុំ វាយំ…។ ម៉ែមិនឆ្លើយនឹងសំណួរខ្ញុំទេ គាត់យកអាតូចពីខ្ញុំ ហើយឱ្យខ្ញុំរុញរទះលៀសហាលទៅផ្ទះជាមួយគាត់។ ពួកយើងដើរបណ្ដើរនិយាយគ្នាបណ្ដើរ៖
-មានឃើញទេ ខានមកលេងយូរពេក សូម្បីកូន ក៏មិនចាំមុខកូនដែរ
-មែនហើយម៉ែ.. ខ្ញុំមិនដឹងថា ម៉ែធ្លាក់ខ្លួនយ៉ាងនេះទេ កូនចង់ដឹងរឿងហេតុយ៉ាងណាខ្លះ?
-មិនអីទេកូន គ្រាន់តែប៉ុណ្ណឹង! ម៉ែអាចធ្វើបាន ម៉ែរីករាយធ្វើវាចេញពីចិត្ត…
ខ្ញុំជជីកសួរគាត់ គាត់បែរជានិយាយបន្លប់ពីនេះពីនោះទៅវិញ។ ទោះគាត់ខំនិយាយយ៉ាងណា ក៏ខ្ញុំនៅតែចង់ដឹងថា ហេតុអ្វីបានជាគាត់ធ្លាក់ខ្លួនដល់ដំណាក់កាលនេះ ដោយមិនប្រាប់ខ្ញុំមួយម៉ាត់? កាលពីកុមារភាព ថ្វីបើគ្រួសារយើងក្រ ក៏មិនរហេមរហាមរកអង្ករច្រកឆ្នាំងមិនបានដល់ម្ល៉ឹងដែរ។ យើងមានដីស្រែ មានដីចម្ការ គួរសមអាចចញ្ចឹមខ្លួនរស់ដោយមិនលំបាក។ កាលពីតូចខ្ញុំឃើញម៉ែពុកធ្វើតែស្រែចម្ការនឹងគោក្របី ជីដាក់ស្រែប្រើតែអាចម៍គោអាចម៍ក្របី ស្រូវផ្លែបាក់កងាប់ចោល។ ពួកយើងរស់នៅសប្បាយហាក់មិនខ្វល់ពីអ្វីទាំងអស់។ នៅកៀនផ្ទះមានស្លឹកគ្រៃ នៅក្រោយផ្ទះមានត្រឡាច មានននោង មានត្រប់ មានផ្ទី ក្នុងអណ្ដូងមានត្រីមានកង្កែបចង់ស៊ីថ្មើរម៉ានបានថ្មើរនោះ នៅមុខផ្ទះមានស្លឹកងប់ មានស្លឹកបាស ឆ្ងាយពីផ្ទះប្រហែលពីរគីឡូដីមានបឹងមួយអាចដាក់មង ចងសន្ទូច ចាប់ត្រី។ បើនិយាយពីឧសដុតវិញរឹតតែមិនភ័យទៅទៀត គ្រាន់តែដើរពីស្រែទៅដល់ផ្ទះរើសមែកឈើងាប់ៗដាក់លើរទេះទុកដុតមិនខ្វះ។ ដល់រដូវធ្វើស្រែ យើងស្ទើរតែមិនស្គាល់ថា អ្វីជាថ្លៃឈ្នួលថ្លៃជួលដៃដកស្ទូងផង។ ម្នាក់ៗប្រវាស់ដៃគ្នា ម្តងគេ ម្តងយើង មិនបាច់អស់លុយទេ។ អ្នកស្រុកធ្វើស្រែមួយឆ្នាំតែបីទៅបួនខែ ហើយសម្រាកប្រាំពីរទៅប្រាំបីខែ តែអាចចិញ្ចឹមកូនទាំងផ្លូនរស់បានដោយមិនឃើញមានអ្នកណាម្នាក់អត់ឃ្លាននោះទេ។
និយាយដល់ចំណុចនេះ ស្រាប់តែម៉ែសួរពីរបៀបរបបអ្នករស់នៅទីក្រុង។ ខ្ញុំរាយរាប់ប្រាប់គាត់ដោយមិនបង្អង់ ខ្ញុំប្រាប់គាត់ថា អ្នកក្រុងឃើញអ្នកស្រែរស់នៅទំនេរប្រាំពីរទៅប្រាំបីខែក្នុងមួយឆ្នាំដូច្នេះ ពួកគេគិតថា អ្នកស្រែល្ងង់ហើយខ្ជិលទៀត។ ចំណែកអ្នករស់នៅក្រុងវិញ ទាំងគេទាំងខ្ញុំ មួយថ្ងៃៗរវល់ខំប្រឹងធ្វើការរកតែពេលទៅជុះអាចម៍គ្មាន។ អ្នកក្រុងមើលឃើញខ្លួនឯងគ្រាន់បើជាងអ្នកស្រែជានិច្ច ពួកគេហាក់ភ្លេចគិតថា អង្ករបន្លែត្រីសាច់ដែលពួកគេស៊ីនោះ គឺបានមកពីអ្នកស្រែ។ ទេ! មិនមែនទេ ឥឡូវគឺបានមកពីយួន…
-មិនមែនតែអ្នកក្រុងណា៎ សូម្បីម៉ែនិងអ្នកភូមិយើង ក៏ស៊ីតែរបស់យួនដែរ។
-ហេតុអ្វីត្រូវស៊ីរបស់យួន បើយើងមានដីស្រែមានដីចម្ការដែរនោះ? (ខ្ញុំសួរ)
-មិនមែនពួកយើងចង់ស៊ីរបស់យួនប៉ុន្មានទេ តែដោយសារទល់ច្រកមកពីបម្រែបម្រួលសង្គម ហើយអង្ករបន្លែត្រីសាច់ប្រែក្លាយជាថ្នាំពុល តាំងពីអ្នកស្រុកលក់ស្រែចម្ការរត់ចោលផ្ទះសំបែងអស់ម្ល៉េះ។ ចំណែកម៉ែក៏លក់ដែរ…
-ម៉ែលក់… ម៉េចបានលក់? កុំតែម៉ែធ្លោយមាត់ កុំអីប្រហែលខ្ញុំនៅតែមិនដឹងជារៀងរហូតហើយ។
ម៉ែអេះអុញមិនចង់និយាយបន្ត តែដោយសារខ្ញុំចេះតែជជីកសួរខ្លាំងពេក គាត់ក៏សម្រេចលាតត្រដាងអាថ៌កំបាំងដែលគាត់លាក់បាំងខ្ញុំជាច្រើនឆ្នាំប្រាប់ខ្ញុំទាំងទើសទាល់ចិត្ត។ ម៉ែប្រាប់យ៉ាងដូច្នេះថា តាមពិតម៉ែមិនចង់លក់ទេ គឺដោយសារតែកាលៈទេសៈបង្ខំ ទើបបានម៉ែលក់។ អ្នកភូមិផងរបងតែមួយគេលក់អស់ហើយ បើអ្នកមានដីស្រែនៅម្ដុំយើង គេលក់អស់ហើយ ដូច្នេះម៉ែត្រូវតែលក់ចៀសវាងមានបញ្ហាទៅថ្ងៃមុខ។ ម្យ៉ាងទៀត បើម៉ែមិនលក់ សួរថាមានលុយពីណាឱ្យកូនរៀន។ កូនដឹងទេ! ការសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ ម៉ែត្រូវលក់គោឈ្មោលអស់មួយនឹម មេគោមីត្នោតអស់មួយក្បាល និងស្រែអស់មួយកន្លែង។ ក្រោយកូនរៀនចប់ ម៉ែអរណាស់! ម៉ែពិតជាចង់ទៅចូលរួមពិធីទទួលសញ្ញាបត្ររបស់កូនណាស់ តែពេលនោះម៉ែដាច់លុយខ្លាំងពេកស្ទើរតែរកអង្ករច្រកឆ្នាំងមិនបានផង។ ម្ល៉ោះហើយម៉ែចេះតែរកលេសនិយាយគេចវេះពីការចូលរួមពិធីទទួលសញ្ញាបត្ររបស់កូន។ ដីស្រែពីរកន្លែងទៀត ម៉ែលក់យកលុយការកូន ចំណែកដីចម្ការក្រោយផ្ទះយើងវិញ ម៉ែលក់បង្ហើយនៅពេលកូនប្រុសកូនឈឺ។ វាឈឺបន្ទាប់ពីវាមកនៅជាមួយម៉ែបានប្រហែលជាងមួយខែម្ល៉េះ។ ម៉ែដឹងថា ពួកកូនមិនទាន់មានលុយគ្រប់គ្រាន់ទើបមិនប្រាប់ឱ្យដឹងខ្លាចប៉ះពាល់ដល់ការងាររបស់ពួកកូន។ ដោយឡែកដីចម្ការនៅមុខវត្តម៉ែមិនទាន់លក់ទេ ព្រោះផ្នូរពុកកូននៅទីនោះ ដូច្នេះម៉ែជួលឱ្យទៅគេដាំអំពៅ។ តាមពិតម៉ែចង់ដាំដោយខ្លួនឯងដែរ តែពេលនេះម៉ែខ្សោយកម្លាំងទៅហើយមានតែជួលទៅឱ្យគេធ្វើចៀសវាងទុកដីទំនេរចោល។ នេះហើយគឺដើមចមដែលម៉ែដើររុញរទេះលក់លៀសហាល ដើម្បីបានកម្រៃផ្សែផ្សំគ្រាន់ចិញ្ចឹមជីវិត។
ការរៀបរាប់របស់ម៉ែធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ចុះដោយមិនដឹងខ្លួន ទឹកភ្នែកពោរពេញដោយភាពឈឺចាប់និងភាពខ្មាសអៀន។ ខ្ញុំមិនអាចកែប្រែស្ថានភាពឱ្យប្រសើរជាងការខ្ទប់មុខខ្មាសម៉ែ គឺខ្មាសត្រង់ម៉ែចិញ្ចឹមបីបាច់ថែរក្សាខ្ញុំឱ្យពេញរូបពេញរាង ឱ្យរៀនមានចំណេះខ្ពង់ខ្ពស់ រៀបការប្រពន្ធឱ្យ ហើយដើរលក់លៀសហាលចិញ្ចឹមកូនឱ្យទៀត។ អ្វីៗទាំងអស់ គឺមកពីខ្ញុំទើបម៉ែខ្ញុំធ្លាក់ខ្លួនយ៉ាងនេះ។
ឃើញសភាពខ្ញុំបែបនេះ ម៉ែយកដៃមកអង្អែលខ្នង ហើយប្រាប់កុំឱ្យខ្ញុំឈឺចាប់ពេក កុំរំជួលចិត្តអី ស្រុកគេក៏ដូចស្រុកយើង គឺនៅសល់តែមនុស្សចាស់និងកូនក្មេងតូចៗប៉ុណ្ណោះ ដែលនៅចាំផ្ទះសំបែង។ ចំណែកមនុស្សពេញកម្លាំងត្រូវចេញទៅធ្វើការឆ្ងាយៗពីផ្ទះ ចោលកូន ចោលម៉ែឪ ស្ងាត់ស្រុក ស្ងាត់ស្រែអស់។ តាមពិតទៅគ្មាននរណាម្នាក់ចង់បែកពីគ្រួសារនោះទេ អ្វីគ្រប់យ៉ាងដោយសារតែស្ថានភាពសង្គមចាប់បង្ខំឱ្យពួកយើងធ្វើបែបនេះ។ ម៉ែប្រាប់ខ្ញុំកុំបន្ទោសខ្លួនអី បើចង់បន្ទោសត្រូវបន្ទោសសង្គមដែលកំហិតវាសនាយើងបែបនេះ។
យ៉ាងណាខ្ញុំនៅតែយល់ថា ចាស់ៗជំនាន់មុនធ្វើតែស្រែនឹងគោក្របីសោះអាចចិញ្ចឹមកូនទាំងផ្លូនរស់បាន តែមនុស្សសម័យនេះបែរជានាំគ្នារត់ចោលស្រុករបៀបប៉ាត់រប៉ាយទៅធ្វើការឆ្ងាយផ្ទះសំបែង ចំណែកខ្ញុំមានកូនតែមួយសោះមិនអាចចិញ្ចឹមដោយខ្លួនឯងបាន ខ្ញុំពិតជាខ្មាសមនុស្សជំនាន់មុន ហើយរឹតតែខ្មាសម៉ែទៅទៀត។ ចាស់ពីមុនចិញ្ចឹមកូនមួយកន្ទេលរស់ ចុះចំណែកខ្ញុំ?
ដោយ តន វិបុល
កែវភ្នែកពុក
ឪពុកខ្ញុំកំពុងតែអង្គុយបិតបន្ទះវល្លិ៍ផ្ដៅក្រោមម្លប់ដើមពុទ្រានៅមុខផ្ទះ។ ខ្ញុំដើរទៅជិតគាត់ឮគាត់រអ៊ូរទាំតិចៗតែឯងដូចមនុស្សឆ្កួត។ ខ្ញុំដើរសសៀរទៅអង្គុយនៅលើកំណាត់ឈើចំពីមុខគាត់ ដើម្បីមើលគាត់បិតបន្ទះវល្លិ៍ផ្ដៅ និងស្ដាប់គាត់និយាយ មួយសន្ទុះក្រោយមក ទើបខ្ញុំសួរគាត់ថា ពុកនិយាយពីអ្វីឮសូរង៉ូវៗស្ដាប់មិនបាន។
គាត់ងើបមុខឡើង ហើយសម្លឹងមើលខ្ញុំដោយសភាពភាំងៗ ឬមួយប្រហែលមកពីគាត់រវល់ឈ្ងោកបិតបន្ទះវល្លិ៍ផ្ដៅទើបពុំដឹងខ្ញុំមកអង្គុយនៅក្បែរគាត់។ ខ្ញុំសួរគាត់ម្ដងទៀត គាត់ឆ្លើយវិញ៖
*-មានបាននិយាយអ្វីទេ គ្រាន់តែថាពីមួយថ្ងៃទៅមួយថ្ងៃ អាកាសធាតុកាន់តែក្ដៅឡើងៗដូចភ្លើងឆេះ។ នៅឯទីជនបទមានដីស្រែដីចម្ការ តែគ្មានទឹកគ្មានមានអ្នកធ្វើសោះ ហើយដល់ពេលមានគ្រោះធម្មជាតិត្រូវការជំនួយគ្មានអ្នកជួយ លុះដល់ពេលចាស់ជរាទៅគ្មានអ្នកគិតគូរដល់ជីវិតទៀត...
ខ្ញុំតបសម្ដីគាត់បែបកូនក្មេង...
*-ពុកចេះតែត្អូញត្អែរថា គ្មាននរណាគិតគូរហើយ បើគ្មាននរណាគិតគូរទេ យ៉ាងហោចណាស់ នៅមានកូនកំលោះម្នាក់នេះដែរពុក។ និយាយពីស្ថានភាពស្រុកទេសយើងវិញ រឹតតែមិនបាច់និយាយទៅទៀត ព្រោះបើយើងប្រដូចជំនាន់នេះទៅនឹងជំនាន់លោកពត ឬជំនាន់ក្រោយលោកពតបន្ដិច យើងនឹងឃើញថា គ្រាន់បើជាងឆ្ងាយណាស់។
ពុកតបវិញដោយមានប្រសាសន៍បណ្ដើរ ក្នុងដៃមានកាន់កាំបិតបន្ទោះបិតបន្ទះវល្លិ៍ផ្ដៅបណ្ដើរ។ ពុកខ្ញុំមានអាយុ៧២ឆ្នាំ ស្បែកគាត់ចាប់ផ្ដើមកាត់តែជ្រីវជ្រួញយារធ្លាក់ណាស់ទៅហើយ ប៉ុន្តែចាស់គាត់ គឺចាស់នៅមាំទាំ គាត់មានប្រសាសន៍ថា៖
*-អ្នកណាថា ពុកភ្លេចកូននុះ... ក្នុងមួយជីវិតពុក... ពុកមានបទពិសោធហែលឆ្លងបីបួនជំនាន់ហើយ គ្រាន់បើឬមិនគ្រាន់បើ ពុកដឹងច្បាស់ណាស់។ ពុកដឹងច្បាស់ពីប្រវត្តិសាស្រ្ត ដ្បិតប្រវត្តិសាស្រ្តមានពេលខ្លះបង្ហាញពីភាពក្លាហានរបស់បុព្វបុរសស៊ូស្លាប់ដើម្បីការពារទឹកដី ស៊ូស្លាប់ដើម្បីការពារជាតិ ទោះបីផ្គរលាន់គ្រឹមៗក៏មិនភ័យមិនរត់ចោលជាតិដែរ តែបុព្វបុរសខ្លះទៀត តាមរយៈប្រវត្តិសាស្រ្ដបានបង្ហាញឱ្យឃើញពីភាពទន់ជ្រាយ គ្មានភាពក្លាហាន ហើយមានខ្លះទៀតនោះក្បត់ជាតិផងក៏មាន។ ពេលនេះកូនរៀនជិតចប់បណ្ឌិតហើយ កូនអាចរកឫសគល់ឃើញទេ ហេតុអ្វីបានជាបែបនេះ? តើគំនុំរវាងសាច់ឈាមឯងនិងគំនុំរវាងជាតិមួយណាដែលគួរតែឈឺចាប់ជាង? ពេលរកចម្លើយឃើញហើយចាំមកប្រាប់ពុកក៏បានដែរ។
ខ្ញុំអេះអុញបន្តិច ហើយតបសម្ដីគាត់វិញថា៖
*-ពុកមានប្រសាសន៍បែបនេះមិនខុសទេ តែសំណួរពុកសួរភ្លាមៗចឹង ខ្ញុំរកឆ្លើយមិនទាន់ទេ។
*-អើ! បើឯងរកមិនទាន់ឃើញ ក៏មិនអីដែរ (ពុកខ្ញុំនិយាយ) តែពុកសង្ឃឹមថា ថ្ងៃណាមួយឯងនឹងរកឃើញវាដោយខ្លួនឯង ព្រោះពេលនេះ ឯងគឺជាមន្ត្រីសំខាន់មួយរូបសម្រាប់ជាតិដែរ។
ពេលនេះខ្ញុំមិនបាននិយាយអ្វីទៀតទេ ខ្ញុំនៅស្ងៀមចាំស្ដាប់ពុកមានប្រសាសន៍ពន្យល់ខ្ញុំតទៅទៀត.. ពុកពន្យល់ខ្ញុំថា តាមរយៈកែវភ្នែករបស់ពុក... ពុកមើលឃើញសង្គមយើងសព្វថ្ងៃមានច្បាប់ទម្លាប់ត្រឹមត្រូវហើយ ហើយរាស្រ្ដស្លូតត្រង់ក៏គាំទ្រ និងតែងតែស្អប់ខ្ពើមដល់អំពើអាក្រក់ ទាំងអំពើកាប់ចាក់ រឿងចាប់រំលោភ រឿងគំនុំ រឿងអយុត្តិធម៌ រួមទាំងរឿងគ្មានហេតុផលផ្សេងៗដទៃទៀត តែបើអំពើអាក្រក់ទាំងនេះនៅតែបន្តកើតមានឡើង រាស្រ្តនៅតែមិនអាចរកក្ដីសុខបាន។ អ្វីដែលកើតឡើងនេះ វាគ្រាន់តែជាផ្នែកមួយដែលពុកមើលឃើញប៉ុណ្ណោះ ពុកមើលឃើញវាកើតចេញដោយសារតែច្បាប់មិនស្រឡាញ់រាស្រ្ត រាស្រ្តមិនស្រឡាញ់ច្បាប់ រាស្រ្ដមិនទុកចិត្តច្បាប់ រាស្រ្តខ្វះការអប់រំ និងឥទ្ធពលពីអ្នកលេងនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ត្រឹមត្រូវណាស់ដែលគេថា ច្បាប់តាក់តែងឡើងមកមិនមែនសម្រាប់ប្រឆាំងមនុស្សដែលប្រព្រឹត្តអំពើល្អ និងសម្រាប់ប្រឆាំងតែមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយការបង្កើតច្បាប់ គឺដើម្បីគ្រប់គ្រងជាតិ ការបង្កើតច្បាប់ គឺដើម្បីគ្រប់គ្រងរាជការ ការបង្កើតច្បាប់ គឺដើម្បីគ្រប់គ្រងរាស្រ្តមិនមែនបង្កើតច្បាប់មកបំផ្លាញរាស្រ្ត បំផ្លាញរាជការ បំផ្លាញជាតិ និងមិនមែនសម្រាប់ការពារពួកបក្សនោះទេ។ កែវពុកមើលឃើញទៀតថា មនុស្សមួយក្រុមតូច មិនដឹងច្បាស់ថា ក្រុមណាមួយទេ មិនដឹងជាពួកមន្ត្រីរាជការដូចកូន ជាអ្នកជំនួញ ឬទាំងពីរក្រុមនេះពួតដៃសហការណ៍គ្នាក៏មិនដឹងដែរ។ ពួកគេបានទៅគាបសង្កត់រាស្រ្តតូចតាចដោយបង្ខំឱ្យរាស្រ្តតូចតាចទាំងនោះធ្វើតាមខ្លួនតាមតែអំពើចិត្ត។ សួរថាច្បាប់ស្រឡាញ់រាស្រ្តនៅត្រង់ណា? កូនសម្លាញ់ត្រូវដឹងថា មូលហេតុដែលនាំឱ្យច្បាប់មានតម្លៃ គឺនៅត្រង់យុត្តិធម៌។ ដូច្នេះអ្នកមានអំណាចធំប៉ុនណាក៏ដោយ ត្រូវតែគោរពច្បាប់ មានតែធ្វើបែបនេះទេទើបច្បាប់មានតម្លៃសម្រាប់ជាតិ មានយុត្តិធម៌សម្រាប់រាស្រ្តទូទៅ មិនមែនសម្រាប់តែបុគ្គលបក្សពួកនិយមទេ។
និយាយត្រឡប់មកវិញ ពុកសុំនិយាយប្រាប់កូនដោយត្រង់ទៅចុះ... ដើម្បីបង្រ្កាបរឿងខុសច្បាប់ទាំងឡាយ ដោយបញ្ចៀសមនុស្សបង្កអំពើអាក្រក់ទាំងពួង ដោយការលុបបំបាត់អំពើកាប់ចាក់រវាងគ្នានឹងគ្នា ការលុបបំបាត់អំពើអយុត្តិធម៌ទាំងឡាយនៅក្នុងសង្គម គួបផ្សំនឹងការពង្រឹងវិស័យអប់រំផងនោះ ប្រសិនបើរាស្រ្តមានការអប់រំ រាស្រ្តដឹងខុសដឹងត្រូវប្រទេសជាតិនឹងខ្លាំងក្លា។ បើច្បាប់បង្ក្រាបមនុស្សអាក្រក់បាននឹងមានការងើបឡើងនូវមនុស្សល្អ កាលណាងើបមនុស្សល្អ មនុស្សល្អនឹងរស់បានសេចក្ដីសុខ កាលណារាស្រ្ដរស់នៅប្រកបដោយសេចក្ដីសុខ នោះទើបហៅបានថា ប្រទេសជាតិមានសន្ដិភាព តែបើរាស្រ្ដមិនទាន់មានក្ដីសុខក្នុងការរស់នៅផង មិនទាន់អាចហៅបានថា ប្រទេសជាតិមានសន្ដិភាពឡើយ។
ពិតជាគួរឱ្យសោកស្ដាយណាស់ ព្រោះអ្វីគ្រប់យ៉ាងបានត្រឹមតែជាសម្ដីតាចាស់សក់ស្កូវម្នាក់និយាយទៅកាន់កូនប៉ុណ្ណោះ...
ដោយ តន វិបុល
អាម្លាញ់
អាសម្លាញ់ អញសម្លឹង បឹងតាមោក
បើវាគោក លោកពុះប្លង់ សង់បុរី
ហើយអញលក់ វក់យកប្រាក់ សក្ដិប្ដូរថ្មី
កើតសេដ្ឋី លៃលក់ទៀត ជាតិហិនហោច។
អញសប្បាយ ចាយលុយពេក ដេកភ្លេចគិត
ពីជីវិត ពិតមកដល់ សល់អាសោច
ត្រូវក្មេងជេរ ស្មេរចារទុក រុកដាច់ដោច
កើតជាខ្មោច ខ្លោចកេរ្ដិ៍ឈ្មោះ គ្រោះប្រវត្តិ។
ដោយ តន វិបុល
បងឡើងខ្ពស់ជាងអូន
ជិតប្រាំឆ្នាំហើយ ដែលយើងមិនបានជួបគ្នា… យើងបែកគ្នានៅក្រោយពេលដែលយើងចេញពីសាកលវិទ្យាល័យ។ តាំងពីនោះមក កុំថាឡើយជួបសូម្បីតែការទាក់ទងគ្នាក៏ដាច់ខ្សែរយៈដែរ។ ពីមុនពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ប្រៀបបានបងហើយនិងប្អូន ប៉ុន្ដែបន្ទាប់ពីពួកយើងបែកគ្នា អ្វីៗក៏ស្ងាត់សូន្យឈឹង។ ទោះខ្ញុំព្យាយាមហៅទូរសព្ទទៅគាត់ជាច្រើនលើកជាច្រើនសាយ៉ាងណា ក៏នៅតែហៅមិនចូលដដែល។ ខ្ញុំមិនដឹងថា គាត់ដូរលេខទូរសព្ទឬយ៉ាងណាទេ។ អស់ពីព្យាយាមទាក់ទងតាមទូរសព្ទ ខ្ញុំប្ដូរមកព្យាយាមទាក់ទងតាមហ្វេសប៊ុក (Facebook) របស់គាត់វិញម្ដងដោយព្យាយាមម្ដងហើយម្តងទៀត ប៉ុន្តែនៅតែគ្មានប្រយោជន៍ដដែល ព្រោះមិនដឹងគណនីហ្វេសប៊ុកគាត់ខូចលែងដំណើរ ឬគាត់លែងប្រើតាំងពីពេលណាមកទេ។ ពេលនេះខ្ញុំមិនដឹងថា គាត់នៅទីណា ហើយដោយសារតែខ្ញុំមមាញឹកនឹងការងារផង ដូច្នេះខ្ញុំមិនបានទៅរកគាត់នៅឯស្រុកកំណើតគាត់ទេ។ នៅក្នុងចិត្តរបស់ខ្ញុំចាប់ផ្ដើមអស់សង្ឃឹមបន្តិចម្តងបន្តិចម្ដង ខ្ញុំអស់សង្ឃឹមនៅក្នុងចិត្តដោយសារគិតថា គាត់លែងរវីរវល់នឹងខ្ញុំ ប្រហែលជាគាត់បំភ្លេចខ្ញុំចោលហើយ ទើបមិនទាក់ទងមកខ្ញុំដូចនេះ។ ប្រសិនជាគាត់នៅស្រឡាញ់រាប់អានខ្ញុំដោយស្មោះប្រាកដមែន ទោះគាត់ដូរលេខទូរសព្ទ ឬគ្មានទូរសព្ទប្រើយ៉ាងណាក៏ដោយ ទោះក្នុងរូបភាពណាក៏ដោយ ម្ល៉ោះប្រហែលជាគាត់រកមធ្យោបាយសមស្របណាមួយទាក់ទងមកខ្ញុំហើយ មិនមែនស្ងាត់ឈឹងដូចចោរលួចសេះយ៉ាងនេះទេ។
ចាប់តាំងពីពេលនោះមក ខ្ញុំលែងនឹកនាដល់គាត់ទៀតហើយ។ រហូតមកដល់ថ្ងៃមួយ គឺថ្ងៃសុក្រនៅពេលដែលខ្ញុំកំពុងរៀបចំខ្លួនទៅធ្វើការ ស្រាប់តែគាត់ហៅទូរសព្ទមកអញ្ជើញខ្ញុំទៅចូលរួមពិធីជប់លៀងនៅផ្ទះរបស់គាត់។ ខ្ញុំមិនទាន់សួរនាំច្បាស់លាស់ផង ទូរសព្ទនោះស្រាប់តែដាច់លែងឮសំឡេង។ ខ្ញុំព្យាយាមហៅទូរសព្ទទៅគាត់វិញដែរ តែទោះជាខ្ញុំព្យាយាមហៅទូរសព្ទទៅវិញយ៉ាងណា ក៏នៅតែមិនចូល… ខ្ញុំរឹតតែអន់ចិត្តនឹងគាត់ ហើយគិតថា មិនទៅចូលរួមពិធីជប់លៀងគាត់ទេ។ ប៉ុន្តែនៅក្នុងអារម្មណ៍របស់ខ្ញុំហាក់កាន់តែមិនដាច់អាល័យពីគាត់ទាល់តែសោះ ទោះកន្លងមកគាត់ព្រងើយកន្ដើយនឹងខ្ញុំយ៉ាណាក្ដី។ បន្ទាប់ពីគិតសាជាថ្មីឡើងវិញរួចមក ខ្ញុំបានសម្រេចថា ទៅចូលរួមពិធីជប់លៀងរបស់គាត់វិញយ៉ាងប្រញិបប្រញាប់កល់រកទិញអ្វីជាទ្រនាប់ដៃផ្ញើគាត់ស្ទើរតែមិនទាន់ផង។
ពេលទៅដល់ទីនោះភ្លាម បន្ទាប់ពីគាត់ចេញមកស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ និងបន្ទាប់ពីយើងឱបគ្នាយ៉ាងណែនដោយក្ដីនឹករលឹកផងនោះ ខ្ញុំហាក់ភ្លេចអស់នូវអ្វីដែលធ្លាប់អាក់អន់ស្រពន់ចិត្តចំពោះគាត់កាលពីកន្លងមក ហើយជំនួសមកវិញនូវអារម្មណ៍សប្បាយរីករាយ។ នៅពេលនោះសេចក្ដីស្រឡាញ់ សេចក្ដីរាប់អានគ្នា កាលពីនៅសាកលវិទ្យាល័យបានត្រឡប់មករកសភាពដើមវិញ។ អ្វីដែលកាន់តែរីករាយនិងមោទនភាពជាងនេះទៅទៀតនោះ គឺការជប់លៀងដំឡើងតួនាទីថ្មីរបស់គាត់ដែលកាន់តែខ្ពស់ត្រដែតត្រដឹមជាងមុន។ គាត់ឡើងជាមន្ត្រីគ្រប់គ្រងនៅនាយកដ្ឋាននៃអង្គភាពប្រឆាំងអំពើពុករលួយ។ ដោយហេតុតែរលឹកគ្នាខ្លាំងពេក នៅរាត្រីជប់លៀងនោះពួកយើងបានជជែកគ្នាពីនេះ ពីនោះ និងរំលឹកអនុស្សាវរីយ៍ល្អៗជាច្រើន ជាពិសេសគឺអនុស្សាវរីយ៍ កាលពីរៀននៅសាកលវិទ្យាល័យជាមួយគ្នា។ ពួកយើងជជែកគ្នាយូរៗទៅធ្លាក់ដល់ការសួរអំពីការងារ។ ខ្ញុំសួរគាត់ថា៖
-.តើសប្បាយចិត្តដែរទេ នៅពេលដែលបានទទួលតំណែងថ្មីខ្ពស់ជាងមុនដូចនេះនោះ?
គាត់លើកកែវក្រេបប៊ីយែរបន្តិច ហើយតបមកវិញថា៖
-.ការណ៍ដែលខ្ញុំហៅឯងមកជប់លៀងនេះ គឺជប់លៀងដោយសារខ្ញុំខូចចិត្ត។
ឮដូច្នេះខ្ញុំឈ្លេចសួរភ្លាម…
-.ហេតុអ្វី?
-.ឡើងខ្ពស់ហួសលុយ… (គាត់ឆ្លើយវិញយ៉ាងកំបុត)។
ភ្លាមនោះ ពួកយើងបានផ្ទុះសំណើចព្រមគ្នា។ បន្តិចក្រោយមក បន្ទាប់ពីសំឡេងសើចស្ងាត់ទៅវិញ ពួកយើងលើកកែវគោះនិងផឹកទាំងអស់គ្នា ហើយគាត់សួរខ្ញុំវិញ៖
-.អឺ! ចំណែកឯងវិញ ធ្វើការអ្វី នៅឯណាដែរ?
-.ខ្ញុំ.. អឺ! ខ្ញុំខុសពីបង ព្រោះខ្ញុំធ្វើការនៅខ្លាញ់។ ចម្លើយរបស់ខ្ញុំគ្រាន់តែគិតថា និយាយឱ្យផុតតែពីមាត់ប៉ុណ្ណោះ មិនគិតថា អួតដាក់គាត់ទេ។ ប៉ុន្ដែចម្លើយនេះបែរជាធ្វើឱ្យគាត់លាន់មាត់៖
-.អូះ! បើដូច្នេះមែន.. លុយខាប់ដូចទឹកគ្រឿងហើយ..
ឥតបង្អង់យូរ ខ្ញុំក៏លើកឡើងថា៖
-.មិនខាប់ដូចទឹកគ្រឿងដូចបងយល់ទេ ព្រោះឥឡូវខ្ញុំឈប់នៅកន្លែងខ្លាញ់ហើយ ខ្ញុំទៅនៅកន្លែងស្ងួតវិញម្ដង។
គាត់ធ្វើភ្នែកឡិងឡង់ហាក់ងឿងឆ្ងល់នឹងសម្ដីរបស់ខ្ញុំ ហើយសួរថា ហេតុអ្វីគេដូរ ឬដោយសារតែឯងពុករលួយពេក?
គាត់ឃើញខ្ញុំអេះអុញមិនទាន់ឆ្លើយសំណួរគាត់ គាត់បានឈ្លេចសួរខ្ញុំទៀត.. តែខ្ញុំបដិសេធ៖
-.មិនដូច្នោះទេបង..
រួចហើយខ្ញុំពន្យល់គាត់តាមដំណើរសេចក្ដីរឿងទៀតថា គេប្ដូរខ្ញុំមិនមែនដោយសារតែខ្ញុំពុករលួយទេ គឺដោយសារតែខ្ញុំជាអ្នកសុំគេឈប់ដោយខ្លួនឯង.. គឺដោយសារតែខ្ញុំមិនអាចនៅកន្លែងខ្លាញ់បានតទៅទៀត ព្រោះខ្លាញ់ច្រើនពេក ខ្ញុំខ្លាចអស់ជីវិតដោយសារតែខ្លាញ់។ ខ្លាញ់ដែលខ្ញុំនិយាយនេះ មិនមែនមានន័យថា ខ្ញុំធ្វើនៅលើគំនរលុយទេ គឺខ្ញុំធ្វើការជាអ្នកដុសលាងខ្ទះនិងចង្អើរសាច់អាំងនៅហាងផឹកស៊ីទេតើ។ ជាមួយនឹងការងារនេះ មួយថ្ងៃៗខ្លាញ់ជាប់នឹងខ្ទះឬចង្អើរសាច់អាំងខ្ទាតមកប្រឡាក់ពេញតែខ្លួន។
ម្តងនេះលែងមានសំណើចផ្ទុះឡើងព្រមគ្នាដូចមុនទៀតហើយ។ គាត់មើលមកខ្ញុំដូចជាមនុស្សចម្លែកដែលមិនធ្លាប់ស្គាល់គ្នាពីមុន។ គាត់មើលមកខ្ញុំដូចខ្ញុំជាមនុស្សថ្មីម្នាក់ផ្សេងទៀត ព្រោះចរិតខ្ញុំពីមុនមិនចូលចិត្តកំប្លែងបែបនេះទេ។ គាត់សួរខ្ញុំដោយញញើតញញើមលែងស្និទ្ធដូចមុន គាត់សួរខ្ញុំថា តើខ្ញុំទៅធ្វើការនៅឯណាវិញ?
ខ្ញុំឆ្លើយប្រាប់គាត់ដោយត្រង់ៗវិញថា ពេលឈប់ពីកន្លែងខ្លាញ់ ហើយខ្ញុំបានទៅធ្វើនៅអង្គភាពពន្ធដារវិញ។ នៅកន្លែងនោះស្ងួតមិនមានខ្លាញ់ដូចនៅកន្លែងដុះលាងខ្ទះសាច់អាំងទេ។ គាត់ដកដង្ហើមធំអមជាមួយសំឡេង ហឺ.. បង្អូសយ៉ាងវែង ហើយគាត់សួរខ្ញុំដោយមិនអស់ចិត្ត៖
-.អ្ហាះ! បងឡប់ខួរអស់ហើយ ម្ដងនិយាយបែបនេះ ម្ដងនិយាយបែបនោះ តើធ្វើអីនៅណាឱ្យពិតប្រាកដទៅ?
-.កុំអាលទាន់មួម៉ៅអីបង.. អ្វីដែលខ្ញុំនិយាយមកនេះ គឺការពិតទាំងអស់ (ខ្ញុំប្រាប់គាត់)
-.អើ! និយាយចុះ និយាយឡើង នៅកន្លែងខ្លាញ់ដដែល..
-.តែបងឡើងខ្ពស់ជាងខ្ញុំ ឯខ្ញុំនៅតែទាបជាងបងដដែល។ និយាយហើយ ពួកយើងក៏ផ្ទុះសំណើចឡើងព្រមៗគ្នាដូចមិនដែលបានសើច ហាហាហាហា...
សូមបញ្ជាក់ថា រឿងនេះប្រឌិតឡើងតាមសតិអារម្មណ៍រវើរវាយរបស់ស្មេរទាំងស្រុង។
ដោយ តន វិបុក

ម៉ែឪ
ធម្មជាតិជាម៉ែឪ
នៅលើផ្លូវដ៏វែងឆ្ងាយ
ប្រឹងប្រែងឥតជិនណាយ
ជួយរូបកាយកូនពុំងារ។
ជួយបានពាក់កណ្ដាល
លូតដុះដាលបានមួយគ្រា
នៅសេសសល់វេលា
ឱ្យស្ងួនភ្ងាដើរខ្លួនឯង។
ដ្បិតអីម៉ែឪចាស់
ជីវិតផ្លាស់ដូចសូរ្យសែង
អស់ពេលនឹងសម្ដែង
តាមហួងហែងជីវិតកូន។
ដោយ តន វិបុល
នៅលើផ្លូវដ៏វែងឆ្ងាយ
ប្រឹងប្រែងឥតជិនណាយ
ជួយរូបកាយកូនពុំងារ។
ជួយបានពាក់កណ្ដាល
លូតដុះដាលបានមួយគ្រា
នៅសេសសល់វេលា
ឱ្យស្ងួនភ្ងាដើរខ្លួនឯង។
ដ្បិតអីម៉ែឪចាស់
ជីវិតផ្លាស់ដូចសូរ្យសែង
អស់ពេលនឹងសម្ដែង
តាមហួងហែងជីវិតកូន។
ដោយ តន វិបុល
ពន្លកស្នេហ៍លើទឹកដីវ៉ូហាន
ខ្យល់កាន់តែត្រជាក់ពីមួយថ្ងៃទៅថ្ងៃ ស្លឹកឈើចេះតែរុះរោយតាមរដូវកាលរបស់វា។ ប៉ុន្មានថ្ងៃនេះអាកាសធាតុត្រជាក់ខ្លាំងណាស់។ ក្នុងសម្លៀកបំពាក់ដ៏ក្រាស់ឃ្មឹក នាងប្រាប់ខ្ញុំថា ក្នុងរដូវត្រជាក់នៅលើភ្នំអ៊ូតាំង យើងអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាល។ អ៊ូតាំង គឺជាភ្នំមួយដែលមានចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីទីក្រុងវ៉ូហាន នៅភាគពាយព្យនៃខេត្តហ៊ូប៉ី ប្រទេសចិន។ នៅទីនោះ គឺជាដើមកំណើតនៃសាសនាតាវ និងជាកន្លែងកំណើតនៃក្បាច់គុនថៃជី។ ថ្ងៃនេះ ខ្ញុំពិតជាមានភ័ព្វព្រេងសំណាងខ្លាំងណាស់ដែលនាងនាំខ្ញុំទៅលេងនៅលើភ្នំអ៊ូតាំង។ នៅតាមផ្លូវឡើងភ្នំក្រោមអាកាសធាតុដ៏ត្រជាក់ នាងបានពន្យល់ខ្ញុំថា ភ្នំអ៊ូតាំងមានលក្ខណៈខុសប្លែកពីភ្នំដទៃត្រង់មានកម្ពស់១,៦១២ម៉ែត្រ និងសម្បូរដោយថ្មច្រូងច្រាងឡើងលើ បើយើងមើលពីចម្ងាយឃើញភ្នំនេះមានកំពូលចំនួន៧២កំពូល។ នៅលើភ្នំមានទឹកធ្លាក់បង្កើតបានជាសំឡេងយ៉ាងពីរោះ និងមានប្រាង្គប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទវិមានមាស និងប្រាសាទយ៉ានណានជាដើម។
តាំងពីមករៀននៅទីនេះ នាងតែងតែនាំខ្ញុំដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ជាច្រើន។ នាងបាននាំខ្ញុំទៅអង្គុយមើលខ្សែទឹកហូរដែលធ្លាក់ពីកំពូលភ្នំ។ នាងសួរខ្ញុំថា នៅកម្ពុជាមានទិដ្ឋភាពបែបនេះដែរទេ? ខ្ញុំថា មានតែមិនធំល្វឹងល្វើយ និងមានមនុស្សអ៊ឹកធធឹកដូចនេះទេ។ ខ្ញុំសួរនាងវិញថា នាងដែលស្គាល់ប្រទេសខ្ញុំទេ? នាងថា មិនធ្លាប់ទៅកម្ពុជាទេ តែនាងថាមនុស្សភាគច្រើននៅទីនេះតែងតែល្បីពីកេរ្ដិ៍ឈ្មោះដ៏អស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត។ នាងប្រាប់ខ្ញុំថា នាងប៉ងចង់ទៅលេងកម្ពុជាបានម្ដង។ ខ្ញុំតបទៅនាងវិញថា ខ្ញុំស្ម័គ្រចិត្តជូននាងទៅលេងកម្ពុជានៃខ្ញុំជានិច្ច។
នៅថ្ងៃនេះដោយសារតែខកដំណើរផង ណាមួយខ្ញុំឃើញនាងហាក់ហត់នឿយក្នុងការនាំខ្ញុំដើរកម្សាន្តពេញមួយថ្ងៃផង ម្ល៉ោះហើយនាងព្រមស្នាក់នៅលើភ្នំអ៊ូតាំងមួយយប់តាមការស្នើសុំរបស់ខ្ញុំ។ នាងប្រាប់ថា បើដូច្នេះទេ ចាំព្រឹកស្អែកសឹមបន្តដំណើរទៅសាកលវិទ្យាល័យនៅឯក្រុងវ៉ូហានវិញ។ នៅរាត្រីនេះ យើងមិនបាននៅទទួលអាហារនៅកន្លែងដែលយើងស្នាក់នៅទេ នាងបាននាំខ្ញុំទៅទទួលទានអាហារនៅខាងក្រៅ និងដើម្បីដើរកម្សាន្តពេលរាត្រីបន្តទៀត។ នៅខាងក្រៅ ក្នុងពេលរាត្រីមិនត្រឹមតែត្រជាក់ខ្លាំងស្ទើរទ្រាំមិនបានប៉ុណ្ណោះទេ នៅមានព្រិលធ្លាក់ទៀតផង។ ព្រិលធ្លាក់មកប៉ះពន្លឺអំពូលភ្លើងនៅពេលយប់ពិតជាស្អាតខ្លាំងណាស់។ ព្រិលធ្លាក់អមដោយខ្យល់រំភើយៗ អាកាសធាតុត្រជាក់ដ៏ម្ល៉ឹងហើយ តែនាងស្លៀកខោខូវប៊យត្រឹមភ្លៅ និងពាក់ស្បែកជើងកវែងត្រឹមជង្គង់កែងខ្ពស់ និងបង់កកន្សែងដូចមិនត្រជាក់សោះ ចំណែកខ្ញុំវិញពាក់អាវយឺតកមូល និងបន្ថែមអាវធំពីក្រៅមួយជាន់ទៀត។ ខ្ញុំឱបដៃដើរតាមពីក្រោយនាង នាងងាកមកឃើញខ្ញុំរងាដូច្នេះ នាងដោះកន្សែងពីកហុចមកហើយខ្ញុំ។ ខ្ញុំយកមករុំនឹងក ហើយប្រាប់នាងថា ខ្ញុំចាញ់រងាណាស់ អាចជូនខ្ញុំទៅវិញបានទេ។ នាងញញឹម ហើយឆ្លើយថា មិនអីទេ!
ពេលទៅដល់សាកលវិទ្យាល័យនៅក្រុងវ៉ូហានវិញ ស្រាប់តែខ្ញុំធ្លាក់ខ្លួនឈឺ។ នាងមកមើលថែខ្ញុំដោយយកចិត្តទុកដាក់បំផុត នាងមើលថែខ្ញុំប្រៀបបាននឹងគូព្រេងដែលទេវតាចារមក។ ខ្ញុំសួរនាងថា ហេតុអ្វីបានជាយកចិត្តទុកដាក់ចំពោះខ្ញុំម្ល៉េះ? នាងបន្ទោសខ្លួនឯងថា ដោយសារតែនាងទើបខ្ញុំធ្លាក់ខ្លួនឈឺខ្លាំងយ៉ាងនេះ។ ថ្ងៃដែលខ្ញុំធ្លាក់ខ្លួនឈឺចំពេលដែលម៉ាក់ប៉ារបស់នាងធ្លាក់ខ្លួនមានជំងឺដូចគ្នា។ នាងទទួលដំណឹងពីក្រុមគ្រួសារនាងថា ម៉ាក់ប៉ារបស់នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (កូវិដ-១៩) និងដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ទោះសាច់ញាតិក៏មិនអាចអនុញ្ញាតចូលជួបឬសួរសុខទុក្ខដែរ ព្រោះវីរុសនេះឆ្លងរាតត្បាតខ្លាំងក្លាពេក ដូច្នេះអ្នកដែលគេអនុញ្ញាតមានតែវេជ្ជបណ្ឌិតនិងគ្រូពេទ្យប៉ុណ្ណោះ។ ភក្ត្រាដ៏ស្រស់ស្អាតរបស់នាងប្រែស្រពោនបន្ទាប់ពីឮដំណឹងដ៏ក្រៀមក្រំបំផុត។ បន្តិចក្រោយមក នាងលាខ្ញុំទៅមើលថែម៉ាក់ប៉ា ព្រោះនាងជាគ្រូពេទ្យម្នាក់ដែរ។ ខ្ញុំចាប់ដៃនាងបញ្ជាក់ពីក្ដីបារម្ភចំពោះនាង ហើយនិយាយថា សូមកុំភ្លេចប្រុសម្នាក់នេះ ដែលនៅរង់ចាំនាងត្រឡប់មកវិញ។ នាងសន្យាថា បន្ទាប់ពីម៉ាក់ប៉ានាងជាសះស្បើយពីជំងឺនិងប្រសិនបើនាងគ្មានបញ្ហាអ្វីទេ នាងនឹងមករកខ្ញុំវិញ។ នាងនិយាយហើយ ក៏ដើរចាកចេញទៅទាំងអាឡោះអាល័យបំផុត។
ខ្ញុំមិនដឹងថា ជំងឺនេះផ្ទុះឡើងតាំងពីពេលណាមកទេ ប៉ុន្តែអ្វីដែលខ្ញុំដឹងកាន់តែច្បាស់ គឺបន្ទាប់ពីនាងចាកចេញពីខ្ញុំទៅមើលម៉ាក់ប៉ារបស់នាងដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ ខ្ញុំខ្លួនឯងក៏សង្ស័យថា មានផ្ទុកជំងឺដ៏កាចសាហាវនេះដែរ។ នៅថ្ងៃនោះដែរ ពោលគឺនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានប្រកាសបិទបំរាមគោចរ ហើយទីក្រុងទាំងមូលប្រែស្ងប់ស្ងាត់ដូចទីក្រុងខ្មោច។ ដំណឹងនេះប្រៀបដូចជាសុបិនដ៏អាក្រក់បំផុតសម្រាប់ប្រជាជនចិន ជាពិសេសសម្រាប់អ្នករស់នៅទីក្រុងវ៉ូហ៊ានលើទឹកដីខេត្តហ៊ូប៉ី។ សភាពស្ងប់ស្ងាត់នៅខេត្តហ៊ូប៉ីនាពេលនេះស្រដៀងគ្នានឹងទីក្រុងខ្មោចនៅប្រទេសកម្ពុជាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមយ៉ាងដូច្នេះដែរ។ ទីក្រុងវ៉ូហានលែងមានសភាពអ៊ូអរគគ្រឹកគគ្រេងទៀតហើយ។ ភាពស្ងប់ស្ងាត់នេះបង្កដោយវីរុសកូរ៉ូណាថ្មី (Covid-19) ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩ ហើយវាបន្តរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។ រហូតមកទាល់នឹងពេលនេះ វាបានសម្លាប់មនុស្សអស់រាប់សិបពាន់នាក់ហើយ។ ក្រោយរដ្ឋាភិបាលចិនបិទទ្វារទីក្រុងវ៉ូហានទាំងមូល ប្រជាជនប្រមាណ១១លាននាក់ នៅក្នុងទីក្រុងមិនអនុញ្ញាតឱ្យដើរចេញក្រៅរហេតរហូតឡើយ។ មិនមែនតែប្រជាជនចិនទេដែលត្រូវជាប់គាំងនៅទីនេះ សូម្បីជីវិតនិស្សិតខ្មែរកំពុងបន្តសិក្សានៅទីនេះ ក៏ជាប់គាំងស្ដូកស្ដឹងដូចគ្នាដែរ។
បន្ទាប់ពីនាងចាកចេញទៅមើលថែម៉ាក់ប៉ារបស់នាងនៅមន្ទីរពេទ្យ ពួកយើងតែងតែទាក់ទងគ្នាតាមទូរសព្ទជារៀងរាល់ថ្ងៃពុំដែលខានឡើយ។ ជួនខ្ញុំហៅទូរសទ្ទទៅនាង ជួននាងហៅទូរសព្ទមកខ្ញុំ ហើយជួនកាលទៀតយើងគ្រាន់តែផ្ញើសារទាក់ទងគ្នាតែប៉ុណ្ណោះ។ នៅថ្ងៃនេះ នាងបានហៅទូរសព្ទមកខ្ញុំ។
“ខ្ញុំខ្លាចណាស់។ ពួកយើងត្រូវការជំនួយ ហើយម៉ាក់របស់ខ្ញុំកាន់តែឈឺខ្លាំងឡើងៗហើយ។ បន្តិចទៀតនេះ គេនឹងបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យឯកទេសជំងឺឆ្លង។ ខ្ញុំមិនដឹងថា តើវាជាដំណឹងល្អឬអាក្រក់នោះទេ។”
ខ្ញុំមិនមានពាក្យអ្វីនិយាយតបទៅនាងវិញក្រៅពីពាក្យលើកទឹកចិត្ត និងបួងសួងទេវតាជួយរក្សានាង រួមទាំងម៉ាក់ប៉ារបស់នាងឱ្យរួមផុតពីគ្រោះដ៏កាចសាហាវនេះ។ ស្អែកឡើងខ្ញុំហៅទូរសព្ទទៅសួរសុខទុក្ខនាង នាងនិយាយពីដំណឹងដ៏តក់ស្លុតប្រាប់ខ្ញុំ។ នាងនិយាយផង យំផង ជាមួយសំឡេងញ័រមកទាំងព្រម។
“ពេលនេះម៉ាក់ខ្ញុំគាត់ទៅបាត់ហើយ។ ខ្ញុំមិនមានអារម្មណ៍នៅក្នុងខ្លួនទេ ចំណែកប៉ាគេកំពុងថតស្កែនមិនដឹងយូរប៉ុនណាទើបរួចទេ។”
នាងនិយាយទៀតថា៖
“ខ្ញុំមិនដែលមានអារម្មណ៍បាក់ទឹកចិត្ដដូចពេលនេះទេ ជីវិតខ្ញុំដូចជាគ្មានកម្លាំងកំហែងសោះ។ នេះគឺជាការខូចចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំត្រូវតែនៅក្បែរគាត់រហូតដល់ទីបញ្ចប់។”
ខ្ញុំតក់ស្លុតខ្លាំងបំផុតនៅពេលឮដំណឹងដ៏រន្ធត់នេះ។ បេះដូងខ្ញុំញាប់ញ័រសឹងតែលោតខុសចង្វាក់។ ខ្ញុំអសមត្ថភាពដែលមិនអាចជួយអ្វីដល់ស្រីកម្សត់ម្នាក់បាន សូម្បីតែការទៅសួរសុខទុក្ខនិងផ្ដល់កម្លាំងចិត្តនាងនៅនឹងកន្លែងក៏មិនអាច។ ខ្ញុំមានឱកាសត្រឹមតែឆ្លងឆ្លើយសារសំឡេងតាមទូរសព្ទ… ខ្ញុំតប់ប្រមល់ ហើយរឹតតែសោកសង្រេងទៅទៀតនៅពេលឮនាងនិយាយថា៖
“ខ្ញុំចង់ឃើញមុខម៉ាក់ម្តងទៀតជាលើកចុងក្រោយ តែប៉ាគំហកដេញខ្ញុំឱ្យចេញឆ្ងាយពីគាត់ និងប្រាប់ខ្ញុំថា ចាប់ពីថ្ងៃនេះតទៅឈប់មកមើលគាត់ទៀតទៅ។”
នៅថ្ងៃដែលប៉ារបស់នាងស្លាប់ នាងស្រែកទ្រហ៊ោយំយ៉ាងខ្លោចផ្សា។ នាងស្រែកប្រាប់លោកកិយថា៖
“ការខ្វះដង្ហើម គឺជាការស្លាប់ដ៏ព្រៃផ្សៃបំផុត។ ម៉ាក់យកប៉ាទៅនៅឋានសួគ៌ហើយមែនទេ នៅទីនោះម៉ាក់ប៉ាអាចដកដង្ហើមបានស្រួលមែនទេ? ម៉ាក់ប៉ា! កុំបារម្ភពីកូនអី។ ថ្ងៃនេះខ្ញុំសុំឱ្យប៉ាចាំមុខកូន ចាំសំឡេងកូន កាលនៅតូច ប៉ាប្រាប់កូនថា ប្រសិនបើកូនវង្វេងផ្លូវ ប៉ានឹងដើររកកូន ហើយប៉ានឹងស្គាល់កូន ព្រោះតែស្នាមខ្មៅនៅលើខ្លួនកូន។ កូនដឹងថា នៅពេលដែលយើងជួបគ្នាម្តងទៀត កូនសង្ឃឹមថា ប៉ានឹងមិនភ្លេចកូនទេ។” នាងនិយាយទៀត៖
“ប៉ា! កូនបាត់បង់ប៉ាម្នាក់ទៀតហើយ។ ប៉ាទៅរកម៉ាក់ហើយពេលនេះ ប៉ាចាំកូនផង ពួកយើងនឹងទៅផ្ទះជាមួយគ្នា”។
ចាប់ពីថ្ងៃនោះមក នាងឈប់ទាក់ទងមកខ្ញុំ ទោះខ្ញុំព្យាយាមទាក់ទងទៅនាងយ៉ាងណា ក៏នាងលែងតប។ ពីរសប្ដាហ៍ក្រោយមក តាមរយៈមិត្តភក្តិរបស់នាងបានប្រាប់ខ្ញុំថា នៅពេលនេះនាងប្ដេជ្ញានៅជួយព្យាបាលអ្នកជំងឺដែលមានផ្ទុកវីរុសកូរ៉ូណាអស់មួយជីវិត។ ប្រសិនបើមានសំណាងអ្នកជំងឺនៅទូទាំងខេត្តជាសះស្បើយ ហើយរូបនាងមិនឆ្លងវីរុសដ៏កាចសាហាវនេះ ពេលនោះនាងនឹងត្រឡប់រកខ្ញុំវិញមិនខាន។ ប៉ុន្តែជាអកុសល ប្រសិនបើអ្នកជំងឺមិនជាសះស្បើយ ហើយនាងឆ្លងវីរុសកូរ៉ូណាទៀត និស្ស័យយើងទាំងពីរ សុំបញ្ចប់ត្រឹមនេះចុះ!
ក្រោយពីជួបមិត្តភក្តិរបស់នាងហើយ ពួកយើងក៏បែកគ្នារៀងៗខ្លួន។ មកដល់អគារស្នាក់នៅវិញ ខ្ញុំដេកផ្ងារពោះ សន្ធឹងដៃលើគ្រែ ភ្នែកសំឡឹងមើលពិដានបន្ទប់គិតពីរឿងពន្លកស្នេហាដ៏ស្មុកស្មាញនេះទំាងវិលវល់។ អរគុណដែលទេវតាតម្រូវឱ្យយើងជួបគ្នា ហើយបង្កើតវីរុសកូរ៉ូណាឱ្យមកបំបែកយើងដោយគ្មានសុំសិទ្ធិពីយើងមួយម៉ាត់សោះ។ ខ្ញុំបន់ស្រន់សុំឱ្យនាងមានសេចក្តីសុខ សុភមង្គល ជារៀងរហូត៕

Subscribe to:
Comments (Atom)