មនុស្សម្នាក់ៗមានរឿងជូរចត់ផ្សេងៗគ្នានៅក្នុងជីវិត អ្នកខ្លះកើតក្នុងត្រកូលក្រខ្សត់ ហើយតស៊ូជម្នះរហូតមានទ្រព្យសម្បត្តិស្ដុកស្ដម។ អ្នកខ្លះទៀតដោយសារការមើលងាយពីអ្នកដទៃ ក៏តស៊ូជម្នះទាំងការឈឺចាប់រហូតទទួលបានជោគជ័យ។
មនុស្សគេមិនឱ្យមើលងាយមនុស្សនោះទេ ព្រោះវាសនាមនុស្សមើលមិនឃើញ។ ថ្ងៃនេះអ្នកក្រខ្សត់មិនប្រាកដថា ថ្ងៃស្អែកនៅតែក្រខ្សត់នោះឡើយ។ ប្រសិនបើអ្នករងការមាក់ងាយពីអ្នកដទៃ អ្នកគួរកែពាក្យសម្ដីនោះទៅជាកម្លាំងចិត្ត រួចបន្ដដំណើរទៅមុខរហូតដល់ជោគជ័យ។
ទោះនេះគ្រាន់តែជាសម្ដីនិយាយបន្លប់ដើម្បីលើទឹកចិត្តខ្លួនឯងក៏ដោយ ក៏ពេលខ្លះមានអារម្មណ៍ថាធូរស្រាលក្នុងចិត្តខ្លះដែរ។
ដោយ តន វិបុល
