បងអើយនៅផ្ទះឈ្នះមរណា
គេចផុតកូរ៉ូណារោគទាំងឡាយ
ដឹងអីនៅផ្ទះក្រពះដាច់បាយ
ក្នុងពោះបងក្រហាយស្ដាយជីវិត។
បើបងអ្នកមានពោះឃ្លានមិនថ្វី
នេះមកពីបងក្រីក្រពេកពិត
បើទៅធ្វើការខ្លាចរោគនែបនិត្យ
កូវីដផ្ដាច់ជីវិតពីលោកា។
បើសិននៅផ្ទះគង់តែនឹងស្លាប់
រសល់រសាប់ស្លាប់ព្រោះអាហារ
ដូច្នេះបងត្រូវជ្រើសរើសមួយណា
ឆ្ងាយផុតមរណាគ្រោះអប្រិយ?
ដោយ តន វិបុល