ធ្វើម្ដេចបើខ្ញុំក្រិន

អង្កាល់បានឯងរីកលូតឡើង
រាងរៅចើងរ៉ើងស្ដើងហួសថ្លែង
មិត្តភក្ដិស្និទ្ធស្នាលស្របាលឯង
រាងគេចិញ្ចែងចិញ្ចាចណាស់។

មិត្តឯងលូតឡើងព្រមៗគ្នា
រួមទាំងការងារក៏ត្រចះ
កោតតែឯងដូចក្មេងតេះតះ
រឡេះរឡះឥតខ្មាសគេ។

សូមលោកឈប់តិះត្មះខ្ញុំទៅ
ខ្ញុំមិនចង់នៅត្រឹមហ្នឹងទេ
ខ្ញុំចង់តែខ្ពស់ហួសផុតគេ
តាមចិត្តគ្នាន់គ្នេរលោកប្រាថ្នា។​

ធ្វើម្ដេចខ្ញុំជាប្រាក់ខែក្រិន
មកពីលោកខ្វិនខ្វាក់កិច្ច្ចការ
ឬមកពីលោកមិនធ្វើការ
ទើបនាំកាយាខ្ញុំក្រិនក្រិស។​

ដោយ តន វិបុល