អាតូច៖ អាសម្លាញ់ឯងនិយាយមកមើល៍ ត្រីនៅស្រុកយើងសព្វថ្ងៃយ៉ាងម៉េចដែរហ្អា៎។ អញឮចាស់ៗតំណាលថា ស្រុកខ្មែរយើងកាលពីជំនាន់ដើមមិនខ្វះទេត្រីសម្រាប់ស៊ីនោះ តែឥឡូវរកតែប្រហុកស៊ីក៏គ្មានដែរ កុំថាឡើយដល់ទៅត្រីសាច់ សូម្បីតែក្ដាមខ្យងក៏គ្មានដែរ។ អញឮគេនិយាយថា ត្រីស្រុកយើងក្រដោយសារតែជនជាតិវៀតណាមមកឆក់បំផ្លាញ... ពិតទេ!
អាធំ៖ ឯងនិយាយរឿងហ្នឹងនាំឱ្យអញនឹកដល់អាឆ្លូញ វាព្រមានអញកាលណោះថា អញនិយាយដូចអាសម្លាញ់ឯងហ្នឹងវាខុសហើយ។ សព្វថ្ងៃមានតែវៀតណាមទេដឹកត្រីយកមកលក់នៅស្រុកយើង រឿងអីគេមករកត្រីនៅស្រុករបស់យើងនោះ។ នេះបញ្ជាក់ថា ស្រុកវៀតណាមសម្បូរត្រីជាងស្រុងយើងទៅទៀត... មិនចឹង!
អាតូច៖ តាមអញយល់បើវានិយាយបែបហ្នឹងមែនប្រហែលវាឆ្កួតទេដឹង។
អាធំ៖ មិនតែប៉ុណ្ណោះ! អាស្អីគេហ្នឹងវាប្រាប់អញឱ្យចេះប្រើខួរគិតទៀតផង។ វាថាជំនាន់ដូនតាវាមានមនុស្សតែ៥ទៅ៦លាននាក់ប៉ុណ្ណោះ តែពេលនេះមានដល់ទៅរាប់សិបលាននាក់... ត្រីរឿងអីទៅគ្រាន់... ភ្លើមែន...
អាតូច៖ វានិយាយកាន់ជើងតែវៀតណាមចឹង ប្រហែលវៀតណាមជាអ្នកមានគុណវាហើយមើលទៅ...
ដោយ តន វិបុល
រូបកាលរៀនបរិញ្ញាបត្រ
