រឿង ល្បែងផឹកស៊ី​

កាល​ពី​​ព្រេង​នាយ​​ ​មាន​​បុរស​ម្នាក់​ ​ជា​​សាស្រ្តា​​ចារ្យ​​បង្រៀន​ ​ផ្នែក​​ទស្សន​វិជ្ជា​ ​ ​តែ​​គាត់​​មាន​​លុយ​ច្រើន​​​ដូច​​សេដ្ឋី​​ដែរ​។​ ​សម័យ​ថ្ងៃ​មួយ​​ ​ លោក​​សាស្រ្តា​​ចារ្យ​​ម្នាក់​​នេះ​ ​ព្រម​ទាំង​​សិស្ស​​កំហូច​​ប៉ុន្មាន​​នាក់​ ​​បាន​​ផឹកស្រា​លេង​យ៉ាង​សប្បាយ​ ​ហាក់​​ភ្លេច​​ថា​ ​មាន​ឋានៈ​ជា​​គ្រូ​ ​និង​​សិស្ស​។​ ​
​​ព្រឹទ្ធា​​ចារ្យ​​ម្នាក់​ ​ ​ដែល​​រស់​នៅ​​ក្បែរ​​នេះ​ ​កាល​បើ​​បាន​ឃើញ​​គេ​​ផឹក​ស្រា​ ​និយាយ​​ដោយ​​ប្រើ​​សម្តី​ ​ ​និង​អាកប្ប​កិរិយា​ ​គ្រូ​​ស្មើ​នឹង​​សិស្ស​​បែប​នេះ​ ​ ​​​អត់​ទ្រាំ​​​នឹង​​​កំហុស​ឆ្គង​​រវាង​​សិស្ស​​កំហូច​ ​និង​​គ្រូ​​ទាំង​នោះ​​មិន​បាន​ ​ ​ក៏​​មាន​ប្រសាសន៍​​ថា​ ​ពួក​​ឯង​​ត្រូវ​​ដឹង​ ​ការ​​ផឹក​ស៊ី​​មាន​​បី​​ថ្នាក់​​ ​ទី១​ ​​ផឹក​​នាំ​​ឱ្យ​​ឆ្ងាញ់​​ ​ទី​២​​ ​ផឹក​​នាំ​​ឱ្យ​​ស្រវឹង​ ​​ទី​៣​ ​ផឹក​​នាំ​​ឱ្យ​​កាច​​ ​និយាយ​​លែង​​ដឹង​ខុស​ត្រូវ​ ​លែង​​ស្គាល់​​តូច​ ​ស្គាល់​​ធំ​។​
​​ទោះ​​ព្រឹទ្ធា​​ចារ្យ​​មាន​ប្រសាសន៍​​យ៉ាង​ណា​ ​​​ក៏​​គ្រូ​​ និង​​សិស្ស​​ទាំង​នោះ​ ​មិន​​អើ​ពើ​​នឹង​​សម្ដី​​ទូន្មាន​​នេះ​​ដែរ​ ​ផ្ទុយ​ទៅ​វិញ​ ​​ ពួក​គេ​​គិត​តែ​​នាំ​គ្នា​​ផឹក​។​ ​ ​ចំណែក​​ឯ​​សាស្រ្តា​​ចារ្យ​​ទស្សន​វិជ្ជា​​ផឹក​​ទាល់​តែ​​ស្រវឹង​​វង្វេង​ស្មារតី​​ ​ ហើយ​​បាន​​អួត​​ប្រាប់​​សិស្ស​​ខ្លួន​​ថា​ ​ស្អែក​នេះ​ ​ ​គាត់​​ប្រាកដ​ជា​​ផឹក​ទឹក​​សមុទ្រ​​ទាំង​អស់​​បាន​។​  ​ពួក​​សិស្ស​​ខិល​ខូច​​ពេល​​បាន​ឮ​​ដូច្នេះ​ ​ក៏​​ផ្ទុះ​សំណើច​​បែប​​ចម្អ​ក​​ព្រម​គ្នា​​ឡើង​។​  ​សាស្រ្ដា​ចារ្យ​​និយាយ​​ទៀត​​ថា​ ​ទេ​​ពួក​​ឯង​​កុំ​​សើច​!​ ​អញ​​និយាយ​​មែន​ ​ ​អញ​​ហ៊ាន​​ផ្ទាល់​​ដាក់​​ផ្ទះ​​របស់​​អញ​។​​ នៅ​​ថ្ងៃ​ស្អែក​​ ​អញ​​ប្រាកដជា​​ផឹក​ទឹក​​សមុទ្រ​​ទាំង​អស់​​បាន​។​ ​ដើម្បី​​ឱ្យ​​សិស្ស​​ជឿ​ចិត្ត​​ ​សា​ស្ដ្រា​​ចារ្យ​​បាន​​ដោះ​​ចិញ្ជៀន​​  ​ព្រម​ទាំង​​ធ្វើ​​កិច្ច​សន្យា​​ផ្ដិត​មេ​ដៃ​​ឱ្យ​​សិស្ស​របស់​​ខ្លួន​។​
​លុះ​​ព្រឹក​​ឡើង​ ​​ស្វាង​​​ពី​​ស្រវឹង​ ​ស្រាប់​តែ​​ភ្ញាក់​​ក្រញាង​​  ​ព្រោះ​​បាត់​​ចិញ្ជៀន​​ ជា​ទីស្រឡាញ់​​របស់​​ខ្លួន​​ពី​​ម្រាម​ដៃ​។​ ​ភ្លាម​​នោះ​ ​ ​លោក​​សា​ស្ដ្រា​ចារ្យ​​បាន​​ម្នីម្នា​​ទៅ​​រក​មើល​​កន្លែង​​ផឹក​ស៊ី​ ​ក្រែង​​ឃើញ​​វិញ​។​ ​ពេល​​ទៅ​ដល់​ ​ក៏​​ឃើញ​​មែន​ ​គឺ​​ឃើញ​​ព្រឹទ្ធា​ចារ្យ​​ទូន្មាន​​កាល​ពី​យប់​មិញ​។​ ​ពេល​នោះ​ ​ ​ព្រឹទ្ធា​ចារ្យ​បាន​​ពោល​​ទៅ​​សាស្រ្តា​ចារ្យ​​ដ៏​​មាន​ទ្រព្យ​​ថា​ ​ ​មិន​បាច់​​ខំ​​រក​​វា​​ទេ​ ​ចិញ្ជៀន​​ហ្នឹង​ ​ព្រម​ទាំង​​ផ្ទះ​​របស់​​ឯង​​អន្តរាយ​​ហើយ​ ​ ​ព្រោះ​​ឯង​​បាន​ភ្នាល់​​នឹង​គេ​ ​កាល​ពី​យប់​មិញ​​ថា​ ​នឹង​​ផឹក​ទឹក​​សមុទ្រ​​ឱ្យ​​អស់​​ ​ឱ្យ​​រីង​​បាន​។​ ​បើ​​ថ្ងៃ​នេះ​ ​ឯង​​ផឹក​ទឹក​​សមុទ្រ​​ទាំង​អស់​​មិន​បាន​ទេ​ ​ ​ផ្ទះ​​និង​​ចិញ្ជៀន​​របស់​​ឯង​​លែង​​ជា​​កម្ម​​សិទ្ធ​​របស់​​ឯង​​ទៀត​ហើយ​។​ ​និយាយ​​ហើយ​​ ​ព្រឹទ្ធា​ចារ្យ​ ​ក៏​​ធ្វើ​ដំណើរ​​ចេញ​ពី​​ទី​នោះ​​ទៅ​។​ ​ចំណែក​​លោក​​សាស្រ្ដា​ចារ្យ​​ពុំ​​បាន​ដឹង​​ថា​ ​ ​ពី​យប់​មិញ​ ​ខ្លួន​គាត់​​បាន​ធ្វើ​​​អ្វីខ្លះ​​ទេ​ ហើយ​គាត់​បាន​​អង្គុយ​​គ្រវី​ក្បាល​​  ​ហួស​ចិត្ត​​នឹង​​ទង្វើ​​របស់​​ខ្លួន​​តែ​ម្នាក់​ឯង​​.​.​.​ ​
​២០​ ​មិថុនា​ ​២០១៩​ ​

«ជនពិការ» រឿងខ្លីបែបអប់រំ

កាលដើមឡើយ​ ​មាន​បុរស​ម្នាក់​ជា​ទាហាន​ជើងចាស់​ ​ដែល​នៅតែ​ក្នុង​បន្ទាយ​។​ ​ ថ្ងៃ​មួយ​​មេ​បញ្ជា​ការ​​បាន​បញ្ជូន​គាត់​ ​និង​ទាហាន​ឯទៀត​ ​ទៅកាន់​សមរភូមិ​ជាយដែន​ ​ដែល​មាន​ជម្លោះ ដើម្បី​ការពារ​ទឹកដី​។​
ក្រោយពេល​ទៅដល់​ជាង​មួយ​សប្តាហ៍​ ​គាត់​បាន​ជាន់​មីន​ ​ដែល​សត្រូវ​បង្កប់​តាម​បន្ទាត់​​ព្រំ​ដែន​ ​បណ្តាល​ឱ្យ​របួសធ្ងន់​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​ដើម្បី​សង្គ្រោះ​បន្ទាន់​។​ នៅ​ទី​បំផុត​​​គាត់​បាន​បាត់បង់​ជើង​ទាំងសងខាង​។​ ​ក្រោយពី​ដឹងខ្លួន​ ​ពី​ការ​ចាក់​ថ្នាំស​ណ្តំ​ ​គាត់​បាន​​និ​យា​យតិ​ចៗ​ទាំងអស់​សង្ឃឹម​ក្នុង​ជីវិត​ថា​ ​«​ការបាត់បង់​អ​វយៈ​ដ៏​សំខាន់​នេះ​ ​គឺ​ជា​ការ​បាត់​បង់​សេរីភាព​មួយ​ដ៏​ធំ​ ​ហើយ​អ្វី​ដែល​រឹតតែ​សំខាន់​ជាង​​នេះនោះ​ ​គឺ​បាន​បន្ថែម​ទុក្ខ​លំបាក​​មួយ​កម្រិត​ទៀត​ដល់​គ្រួសារ​»​។​ ​
អ្នកជំងឺ​ម្នាក់​ដេកសម្រាក​ព្យាបាល​លើ​គ្រែ​ក្បែរ​បង្អួច ​ ​ពេល​ឮ​សម្ដី​ទាហាន​ដូច​នេះ​គាត់​បាន​ ​ពិពណ៌នា​ពី​ទិដ្ឋភាព​នៅ​ក្រៅ​បង្គួច​ដោយ​ពោល​ឡើង​ថា​ ​«​នៅ​ក្រៅ​បង្អួច​មាន​​ដើរ​រុក្ខជាតិ​ខៀវស្រងាត់​ ​ទាប​ខ្ពស់​ ​តូច​ធំ​ដ៏​ស្រស់​ផូរផង់​។​ ​បក្សាបក្សី​ទាំង​ឡាយ​ហើរ​​ទាំង​ហ្វូង​ៗ​ ​មក​ពី​ឆ្ងាយ​ ​មក​ជ្រក​តាម​ដើមឈើ​ទាំងនោះ​។ ​​ស្រមោល​ ​ភ្នំ​ពេលថ្ងៃ​រៀប​​លិច​ ​បង្ហាញ​ពីរ​ស្មី​ទិនករ​ពណ៌​សុវណ្ណ​។ ​ ​គិតទៅ​អ្វី​ទាំង​អស់​នេះ​ពិតជា​ជួយ​បាន​លម្អ​ភពផែន​ដី​យ៉ាង​ស្រស់​​ស្អាត​»​។​
ការ​ពិពណ៌នា​នេះ​បាន​ធ្វើ​ឱ្យ​បុរស​ទាហាន​ជើងចាស់​ ​ស្លុង​អារម្មណ៍​ ​ដោយការ​​​ចង់​​ឃើញ​​​ពី​ទិដ្ឋភាព​​នោះ​ជា​ខ្លាំង​។​ ​គាត់​ចង់​ដឹង​ថា​ ​ទិដ្ឋភាព​នោះ​ ​មាន​ភាព​ស្រស់​ស្អាត​ប៉ុន​ណា​?​ ​ប៉ុន្តែ​ស្អែកឡើង​ ​ពេល​ភ្ញាក់​ពី​ដំណេក​ ​បុរស​ ​ទាហាន​បាន​ទទួល​ដំណឹង​ថា​ ​បុរស​ចំណាស់​ដែល​ពិពណ៌នា​សម្រស់​ធម្មជាតិ​ ​កាលពី​ល្ងាច​នោះ​ ​បាន​ទទួល​មរណភាព​ទៅ​ហើយ​។​ ​ភ្លាម​នោះ​ ​គាត់​ក៏បាន​ស្នើ​ឱ្យ​ពេទ្យ​ប្តូរ​កន្លែង​សម្រាក​របស់​គាត់​ ​ដោយ​គាត់​ ​ទៅ​សម្រាក​លើ​គ្រែ​អ្នកជំងឺ​បាន​ស្លាប់​នោះ​ ​ដើម្បី​គយគន់​ពី​ទិដ្ឋភាព​នៅ​ក្រៅ​បង្អួច​។​ ​ពេល​គ្រូពេទ្យ​ដូរ​ឱ្យ​តាម​សំណើ​ ​បុរស​ ជា​ទាហាន ​​មើល​ពុំ​បាន​ឃើញ​​អ្វី​ៗ​ដូច​អ្នក​ស្លាប់​បាន​ពិពណ៌នា​សោះ​។​ ​អ្វី​ដែល​គាត់​មើលឃើញ​នោះ​ ​គឺ​វាល​ស្មៅ​ដ៏​ក្រៀមក្រោះ​ ​ខ្សោះ​ទឹក​ទៅវិញ​។ ​ ​ដោយ​មិន​អស់​ចិត្ត​ ​គាត់​ក៏​សួរ​អ្នកគ្រូ​ពេទ្យ​​ពី​រឿង​នេះ​អ្នកគ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា​ ​តាមពិត​បុរស​នោះ ​​គឺ​ជា​​មនុស្ស​ពិការ​ភ្នែក​ទាំងសងខាង​មើល​អ្វី​មិន​ឃើញ​​ទេ ហើយ​ទោះបី​ដឹង​ថា​ ​ខ្លួន​គាត់​ត្រូវ​បាត់បង់ជីវិត​នៅ​ថ្ងៃនេះ​ ​ឬ​ថ្ងៃណាមួយ​ក៏ដោយ​ ​ក៏​គាត់​តែងតែ​លើកទឹកចិត្ត​ខ្លួនឯង​ ​ដោយ​បង្កើត​ភាព​​រីករាយ​ក្នុង​ជីវិត​ជានិច្ច​។​ ​ទោះ​គាត់​ចាក​ចេញ​​ទៅ​ ​ក៏​ទៅ​ទាំង​សុភមង្គល​ដែរ​។​ ហេតុអ្វី​មនុស្ស​ខ្លះ​ឆាប់​បាក់ទឹកចិត្ត​ ​និង​សង្ឃឹម​ទាំង​ខ្លួន​ ​នៅ​មានជីវិត​ខ្លួន​ម្ល៉េះ​?​
ការ​បរិយាយ​របស់​គ្រូពេទ្យ​ ​ធ្វើ​ឱ្យ​ទាហាន​រូប​នេះ​ ​គិត​ក្នុងចិត្ត​ថា​ ​ខ្វះ​អា​វយ​វៈ​ ​ឬ​ពិការ​​ផ្នែក​ណា​មួយ​​ ​នៅខាងក្រៅ​ ​វា​គ្រាន់តែ​បង្ក​ភាព​លំបាក​ ​ឬ​ជា​ការ​រំខាន​ដល់​ការ​រស់​នៅ​​ប៉ុណ្ណោះ​  តែបើ​ពិការ​ចិត្តគំនិត​ ​នោះ​ទើប​ជា​បញ្ហា​ ​និង​មានឈ្មោះ​ថា ​ ​ពិការ​ពិត​ប្រាកដ​.​.​.​


២១ មិថុនា ២០១៩

ឃុនរាមឥតប្រណី


        ឱបន្ទាយស្រីទឹកដីស្នេហ៍កម្ម.                   ផ្ញើខ្លួនច្រើនឆ្នាំរស់ក្នុងភូមិស្រី
ផ្ដើមស្នេហ៍ដំបូងបេះដូងភក្ដី.                    សង្ឃឹមថ្ងៃថ្មីស្នេហ៍ឥតបែងចែក។

ម្ដាយបងចូលស្ដីញាតិស្រីប្រកែក.             បំបាក់បំបែកបងពីកន្និដ្ឋា
លើកឱ្យប្រុសថ្មីគេមានដុល្លារ.                  ឱ្យបងខ្លោចផ្សាឱរាចុកចាប់។

ឱឃុនរាមអើយ អ្នកបានសម្លាប់.              ស្នេហ៍ខ្ញុំឱ្យស្លាប់ព្រាត់ប្រាស់ចាកឋាន
ឃើញបងក្រក្រីម្ដាយស្រីកល្យាណ.           ដកចិត្តដកប្រាណគ្មានត្រាប្រណី។

លាហើយខ្ទមស្នេហ៍.. នៅក្បែរស្រែប្រិយ៍.   លាអស់ញាតិស្រីគ្មានក្ដីមេត្តា
ធ្វើម្ដេចជាតិនេះ បងគ្មានវាសនា.              បានថ្នមជីវាជាគូជីវិត។



៣០ មេសា ២០១៩

ថ្មអណ្ដែតទឹក

ក្រោយពី​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​ទម្ងន់​ ​អាចារ្យ​អឿ​នវ័យ៨២ឆ្នាំ​ ​នឹកចង់​សម្ល​ទំពាំង​លាយ​ជាមួយ​ថ្មអណ្ដែត​ ​ហើយ​បាន​ហៅ​កូនប្រសា​ស្រី​គាត់ ​ឈ្មោះ​សំ​ទាំង​សម្ដី​ញ័រ​ឱ្យទៅ​រក​របស់​ទាំងនេះ​ដើម្បី​ស្ល​ឱ្យ​គាត់​ពិសា​។​ ​នាង​សំ​ដែល​ជា​កូនប្រសា​នៅ​មើលថែ​ឪពុក​ចាស់​ ​គ្រាន់តែ​ឮ​ថា​ ​ឪពុក​​​ចង់​ពិសា​ថ្មអណ្ដែត​ទឹក​ ​នឹក​ចម្លែក​ក្នុងចិត្ត​ជា​ខ្លាំង​។​ ​គិត​ហើយ​ ​នាង​សំ​ចេញទៅ​រៀបចំ​ធ្វើតាម​អ្វី​ដែល​ឪពុក​បាន​ប្រាប់​ ​ប៉ុន្តែ​មិនបាន​លាយ​ថ្មអណ្ដែត​ទឹក​តាម​ក្ដី​ប្រាថ្នា​របស់​ឪពុក​ក្មេកឡើយ​ ​ព្រោះ​មិន​ដឹង​ទៅ​រក​ថ្មអណ្ដែត​ទឹក​នោះ ​នៅឯណា ​ ​បើ​ថ្ម​ទាំងអស់​ឱ្យ​តែ​ដាក់លើ​ទឹក​ទៅ​មិន​អណ្ដែត​ផង​នោះ​។​ ​នាង​សំ​គិតថា​ ​ប្រហែល​ឪពុក​គាត់​កើតជំងឺ​ឈឺ​កាន់តែ​ធ្ងន់​ធ្ង​ហើយ​ ​បាន​ជា​ចង់​ពិសា​ថ្ម​ខុសពី​មនុស្ស​ធម្មតា​។​
​បន្តិច​ក្រោយមក​ ​នាង​សំ​បាន​ចម្អិនម្ហូប​រួចរាល់​ ​ហើយ​រៀបចំបាយ​ទឹក​ជូន​ឪពុក​ក្មេក​ពិសា​។​ ​ពេល​កំពុង​ពិសា​ ​អាចារ្យ​អឿ​នបា​នដួ​សស​ម្ល​រក​ឃើញ​ថ្មអណ្ដែត​ទឹក​ ​តែ​មិន​ឃើញ​​សម្បី​តែមួយ​គ្រាប់​។​ ​ភ្លាម​នោះ​ ​អាចារ្យ​អឿ​នបាន​ហៅ​កូនស្រី​គាត់​មក​សួរ​ ​នាង​សំ​បាន​ឆ្លើយ​ទាំង​សម្ដី​ដ៏​ស្រទន់​ប្រាប់​ឪពុក​ថា​ ​ដោយសារ​រក​មិនបាន​ហ្នឹង​ណា​ពុក​ ​ដូច្នេះ​ពុក​ពិសា​សិន​ទៅ​ ​បើ​ពុក​ចង់​ពិសា​មែន​ចាំ​ល្ងាច​នេះ​ ​ខ្ញុំ​នឹង​ស្ល​ជូន​ពុក​ពិសា​ឱ្យ​ខាង​តែ​បាន​។​ ​នាង​សំ​ដែលមិន​យល់​​ពី​សម្ដី​ឪ​ក្មេក​ ​ហើយ​បាន​ស្ល​ទំ​ពាំ​លាយ​កូន​ថ្ម​តូច​ៗ​មែន​។​ ​ម្ដង​​នេះ​ ​ធ្វើ​ឱ្យ​អា​ចារ្យ​អឿ​ន​ហួសចិត្ត​ចំពោះ​កូន​ស្រីជា​ខ្លាំង​។ ​ ​អាចារ្យ​អឿ​នបា​ននិ​យាយ​ទៅ​កាន់​នាងសំថា​ ​បើ​រក​មិនបានទេ​ ​មិនបាច់​កូន​ស្ល​លាយ​ដុំ​ថ្ម​ឱ្យ​ពុក​ហូប​ចឹង​ទេ​។​ ​ពុក​ហូប​ថ្មអណ្ដែត​ទឹក​មិនមែន​ថ្ម​មែនទែន​ទេ​ ​បើ​រក​មិនបាន​ពុក​ក៏​មិនថា​អីដែរ។​
​នាង​សំ​តូចចិត្ត​ចំពោះខ្លួនឯង​ជា​ខ្លាំង​​ដែល​មិន​យល់​ពី​បំណង​របស់​ឪក្មេក​។​ក្រោយ​ពីស្ដាប់​ប្រសាសន៍​ឪពុក​ចប់​ហើយ​ ​នាង​សំ​ដើរសំដៅទៅ​ផ្ទះ​ម្ដាយ​នាង​នៅឯចុងភូមិ ​ដើម្បី​ប្រាប់​និង​សួរ​ឱ្យ​ដឹង​អំពី​ថ្មអណ្ដែត​ទឹក​នេះ​ ​ព្រោះ​​ពុក​ក្មេក​នាង​មិនបាន​ប្រាប់​ត្រង់​ ​ថា​ចង់​ពិសា​អ្វី​ឱ្យ​ប្រាកដ​ ​ទោះ​សួរ​យ៉ាងណា​ក៏​មិន​ប្រាប់​ ​គ្រាន់តែ​និយាយ​ថា​ ​ចង់​ពិសា​សម្ល​ទំ​ពាំ​លាយ​ថ្មអណ្ដែត​ទឹក​។​
​បន្ទាប់ពី​ប្រាប់​រឿង​រ៉ាវ​​ទាំងអស់​ដល់​ម្ដាយ​ហើយ​ ​នាង​សំ​បាន​សួរ​ម្ដាយ​នាង​ថា​ ​ម៉ែ លើ​លោក​ហ្នឹង​ ​ថ្ម​ពិតជា​អណ្ដែត​លើទឹក​និងអាច​យកបរិភោគ​បាន​មែន​ឬ​ម៉ែ​?​ ​យា​យសឿន​​ដែល​ជា​ម្ដាយ​នាង​សំ​បាន​និយាយប្រាប់​កូន​ស្រី​សំណព្វចិត្ត​របស់​ខ្លួនថា​ ​កូន​មិនដឹង​ទេ​ឬ​.​.​ ​ឪក្មេក​កូន​ ​គាត់​ជា​អាចារ្យ​វត្ត​ ​ជា​អ្នក​ធម៌​អ្នក​អាថ៌ ​គាត់​លុះ​ក្រោម​ឱរាទព្រះពុទ្ធ​សាសនា​ណាស់​ ​ធ្វើ​ម្ដេច​គាត់​ហ៊ាន​ហា​មាត់​និយាយ​ប្រាប់​ឯង​ត្រង់​ៗ​រួច​ទៅ ​ទោះ​គាត់​ឃ្លាន​យ៉ាង​ណា​ ​ក៏​គាត់​មិន​ហ៊ាន​ហាមាត់​និយាយ​ប្រាប់​ឯង​​ត្រង់​​ដែរ​។​ ​ថ្មអណ្ដែត​ទឹកដែល​គាត់​ចង់​បរិភោគ​នោះ​ ​គឺ​ខ្ចៅខ្យង​ហ្នឹងហើយ មិន​មែន​ថ្ម​មែន​ទែន​ទេ។​ ​អ្នក​សុំ​សីល ​គេ​ច្រើនតែ​និយាយ​ប្រៀបធៀប​បែបនេះ​ ​ដើម្បី​ចៀសវាង​កំហុស​ក្នុងនាម​ជា​​អ្នក​លុះ​ក្រោម​ឱ​រា​ទ​ព្រះពុទ្ធ​។​ ​កាលពី​ម៉ែ​នៅ​តូច​ឮ​ចាស់​ៗ​និយាយ​ថា​ ​កាល​បើ​ឧបាសក​​ឧបាសិកា​​​ឃើញ​ត្រី​រស់​ក្នុង​ធុង​នឹង​ចង់​ទទួលទាន​ ​តែ​មិន​ហ៊ាន​ប្រាប់​ឱ្យ​គេ​សម្លាប់​ ​ក៏​និយាយ​ថាឱ្យ​យក​ទៅ​លែង​ ​បើ​យើង​មិន​យល់​ន័យ​នេះ​ ​មុខ​តែយ​ក​ទៅ​លែង​ក្នុងទឹក​តាម​គាត់​មែនហើយ​។​ ​នាង​សំ​ ​ពេលឮម្ដាយ​ពោល​យ៉ាង​នេះហើយ បាន​យល់​ដឹងលែង​ឆ្ងល់​ ​ហើយក៏​លើ​កដៃ​សំពះ​លា​ម្ដាយ​ទាំងប្រញាប់​ប្រញាល់ ដើម្បី​ទៅ​រក​ខ្ចៅខ្យង​ទៅស្ល​ទំ​ពាំ​ឱ្យ​ឪពុកក្មេក​ពិសា​។​
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ០៤ ឧសភា ២០១៩

ថ្មត៖ ឈាងលី