ស្រមោច


  • ឃើញស្រមោចស្រឡាញ់កិច្ចការងារ          ពួតដៃប្រឹងពុះពារគ្រប់អាត្មា
ដើរស្វះស្វែងរកប្រមូលអាហារ                 ទឹកចិត្តក្លាហានដោយការតស៊ូ។
  • ស្រមោចឧស្សាហ៍ណាស់ឥតនៅស្ងៀម      តាំងចិត្តស្អិតព្យាយាមឥតរអ៊ូ
ថែជង្រុកស្បៀងទុកគង់បានយូរ               ស្រមោចបានគិតគូរថ្ងៃខាងមុខ។

No comments:

Post a Comment