- ព្រះគោអស់ឫទ្ធិក្លាយខ្លួនជាថ្ម ព្រះកែវស្រស់ល្អកំដររៀមរា
ដេកយាមស្រុកសៀមក្រំក្រៀមចិន្ដា ក្នុងគុកសីមាខ្លោចផ្សាឥតល្ហែ។
- ស្រងេះស្រងោចអាណោចកូនខ្មែរ ហែកហួងហួរហែស៊ីតែគ្នាឯង
ភ្លេចហើយឬអ្វីគ្រាក្ដីចំបែង ប្រវត្តិសាស្រ្តចែងចែកបែងទឹកដី។
- ខ្មែរអើយ... អើយខ្មែរ... សឹងធ្លាក់អវិចី រឿងចាស់អប្រិយ រឿងថ្មីសោកសៅ
បរទេសពង្វក់ ខ្មែរឈ្លក់ផ្សែងខ្មៅ ខួរខ្មែរដំបៅព្យាបាលលែងជា។
- រឿងក្បត់ រឿងផិត រឿងចោទដាក់គ្នា រឿងខ្មែរគ្រាំគ្រាវេទនាចិត្តកាយ
ព្រះគោព្រះកែវឃ្លាតចាកស្រុកឆ្ងាយ គួរណាស់សប្បាយ លោកស្ដាយធ្វើអ្វី?
ដោយ ឌី ខាំញ៉ាញ់ ៥ ធ្នូ ២០១៨
No comments:
Post a Comment