ព្រេងនិទានខ្មែរ រាយរាប់ហូរហែ អំពីអង្គក្សត្រ
ពេញចិត្តល្បែងភ្នាល់ ប្រជល់គ្រប់សត្វ ដូចជាអង្គក្សត្រ
ក្នុងរឿងធញ្ជ័យ។
ហ្លួងឥតកោតក្រែង ហួរហែកហួងហែង ល្បែងជល់ក្របី
ស្ដេចប្រជល់មាន់ មិនគ្រាន់ហទ័យ ឆ្លងដល់បុរី
ព្រះគោព្រះកែវ។
ស្ដេចងប់ល្បែងភ្នាល់ ភ្លេចត្រិះពីភាល់ គំនិតចាក់ឆែវ
ចាញ់គេស៊ីអស់ ព្រះគោព្រះកែវ បង់បាត់ឫសកែវ
មូលដ្ឋានប្រទេស។
No comments:
Post a Comment