អបអរខួបគម្រប់១៤ឆ្នាំ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

អបអរសាទរ ខួបដប់បួនឆ្នាំ                  នៃការចងចាំបង្កើតសាលា
អេ អាយ អាយ បរទេសភាសា              បង្រៀនសិស្សាឱ្យចេះជាំជោក។
សូមអស់ឥន្ទ្រព្រហ្មរក្សាទ្វីបលោក          ជួយផ្ដល់ជ័យជោគមកដល់សាលា
មជ្ឈមណ្ឌលបណ្ដុះភាសា                    អេ អាយ អាយ (Aii) ថាថាងល្អប្រពៃ។
ខួបដប់បួនឆ្នាំ សូមមានសិរី                  បន្ដជោគជ័យល្បីគ្រប់ជំនាន់
កេរ្ដិ៍ឈ្មោះពីរោះ គ្មានគ្រោះអ្វីជាន់          មានតែរង្វាន់និង​គុណសម្បត្តិ។
យើងខ្ញុំទាំងអស់គ្នា សូមប្រណិប័តន៍       លើកហត្ថថ្វាយថ្វាត់ដឹងគុណបវរ
ដែលអប់រំយើងដោយចិត្តស្មោះស​            គិតគុណភាពល្អលើកស្ទួយធនធាន។

No comments:

Post a Comment