កម្លាំងនិងគំនិត

១. មេទ័ពវ័យក្មេងចុះប្រេងឡើងខ្លាំង         មានចិត្តច្បាំងតតាំងដោយឆន្ទៈ
     ក្នុងចិត្តក្លាហានមិនបានស្ទើរស្ទាក់        កម្លាំងយក្សពួនលាក់នៅក្នុងចិត្ត។
២. មេទ័ពវ័យក្មេងខ្លាំងក្លាប៉ុនណា             ក៏ប្រាជ្ញាមិនបានមួយចំណិត
     មន្ត្រីចាស់ៗពិសោធន៍ដាមដិត            ល្បិចកល់ស្វិតស្វាញស្អិតក្នុងជីវិត។
៣. មុនចេញទៅច្បាំងតតាំងសត្រូវ           គួរវែកផ្លូវទៅពិគ្រោះសួរគំនិត
     មន្រ្តីចាស់ៗកុំខ្មាសចូលជិត               បានគំនិតគីតហើយសឹមទៅច្បាំង។

No comments:

Post a Comment