បញ្ញើក្អែក កាព្យព្យាង្គ៧

១. គេថារុក្ខាបញ្ញើក្អែក                     រស់នៅពឹងផ្អែកតែលើគេ
    ជញ្ជក់ញើសឈាមគ្មានទំនេរ     ស៊ីជុះឡើងទ្វេរទាំងយប់ថ្ងៃ។
២. សារជាតិរុក្ខាបញ្ញើរក្អែក            បើគេបំបែកច្បាស់ជាក្ស័យ
    ទាំងកាលនៅរស់ឈ្មោះចង្រៃ     រស់ជ្រែកនិស្ស័យគៃសញ្ជាតិ។
៣. បញ្ញើក្អែករស់ដោយស្ងប់ស្ងាត់  ផ្អែកលើបញ្ញតិច្បាប់ធម្មជាតិ
     បញ្ញើរក្អែករស់អាប់មារយាទ      មិនអាចឃ្លៀងឃ្លាតពូជពង្សខ្លួន៕

No comments:

Post a Comment