ចិត្តអររំភើបទើបតែបានកង់ អំណោយខ្ញង់ល្អ ម៉េងលី ឧកញ៉ា
គ្រាន់ជិះទៅរៀនស្ពានឆ្លងបញ្ញា ចម្លងអាត្មាថ្លាថ្លៃវិជ្ជា។
កង់មួយលើកស្ទួយដល់ការអប់រំ កុមារសហគមន៍បានរៀនគ្រប់គ្នា
កង់ច្នៃជីវិត ប្រពៃមួយគ្រា ចំនៅពេលវេលាយើងត្រូវការ។
ពេលយើងតោកយ៉ាកលំបាកគ្មានអ្វី ក្មេងប្រុសស្រីផ្ទះពិតឆ្ងាយសាលា
ព្រួយខ្លាចទៅរៀនយឺតម៉ោងសិក្សា បានគុណលោកឧកញ៉ា គួច ម៉េងលី។
លោកឧបត្ថម្ភកង់ដល់ក្មេងទាំងឡាយ ក្មេងច្រើនកាយស្រស់ស្រាយច្បាស់ជីវី
ទទួលចំណេះបញ្ញាពេញទី គុណឧកញ៉ា ម៉េងលី ភ្លេចមិនបាន។
(សម្រួលឡើងវិញ
២៤ កក្កដា ២០១៨)

No comments:
Post a Comment